កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ការ​ពិ​ភា​ក្សា​អំ​ពី​សិ​ទ្ធិ​ដី​ធ្លី​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ប្រេ​សិត​ជ​ប៉ុន​

    អ្នក​ចូល​រួម​ពីរ​រូប​ក្នុង​ចំ​ណោម​អ្នក​ចូល​រួម​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​បាន​និ​យាយ​ថា​ ឯក​អគ្គ​រា​ជ​ទូត​ជ​ប៉ុន​លោក​ ​គូ​រ៉ូ​គី​ ​ម៉ា​សា​ហ្វ៊ូ​មី​ ​បាន​ជួប​ប្រ​ជុំ​ជា​មួយ​ស​កម្ម​ជន​ការ​ពារ​សិទ្ធិ​ម​នុ​ស្ស​នា​នា​នៅ​ថ្ងៃ​សុក្រ​ ដើ​ម្បី​ពិភាក្សា​អំ​ពី​សិទ្ធិ​ដី​ធ្លី​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ ​ជា​ពិ​សេស​ចំ​ពោះ​ការ​អ​នុ​វត្ត​ន៍​ច្បាប់​ និង​ការ​ប្រើ​ប្រាស់​កម្លាំង​បង្ខំ​នៅ​ក្នុង​ការ​ប​ណ្តេញ​ចេញ​។​

  • បុ​រស​ម្នាក់​ជា​ជន​ទី​ពីរ​ ​ដែល​រង​ការ​ជាប់​ចោទ​នៅ​ក្នុង​ក​រ​ណី​ប្រ​ឆាំង​នឹង​អ្នក​សា​រ​ព័ត៌​មាន​

    ក្រុម​ម​ន្ត្រី​បាន​និ​យាយ​កាល​ពី​ម្សិល​ម៉ិញ​ថា​ បុរស​ម្នាក់​ដែល​ជា​ជន​ទី​ពីរ​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​ចោទ​​ប្រ​កាន់​ពី​បទ​សម​គំ​និត​នៅ​ក្នុង​ក​រ​ណី​ប​រិ​ហា​រ​កេរ្តិ៍​ ដែល​ត្រូវ​បាន​តុ​លា​ការ​យក​មក​ចោទ​ប្រ​កាន់​ប្រ​ឆាំង​នឹង​​បុ​រស​រូប​នេះ​ ​ដែល​ជា​អ្នក​សារ​ព័ត៌​មាន​រ​បស់​កា​សែត​មិន​សូវ​ល្បី​ឈ្មោះ​មួយ​កាល​ពី​ស​ប្តា​ហ៍​មុន​។​ លោក​ ​ផៃ​ ​ប៊ុន​ធឿន​ ​អា​យុ​៤​៧​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុ​ក្រ​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ ហើយ​ត្រូវ​បាន​​ធ្វើ​ការ​ចោទ​​ប្រ​កាន់​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ផង​ដែរ​ ​ប​ន្ទាប់​ពី​គាត់​ជាប់​ចោទ​ពី​បទ​រៀប​ចំ​ឯក​សារ​ឲ្យ​ ហង្ស​ ​ច​ម្រើន​ ​ជា​អ្នក​សារ​ព័ត៌​មាន​រ​បស់​កា​សែត​ព​ន្លឺ​សា​ម​គ្គី​​ ដែល​ត្រូវ​បាន​អង្គ​ភាព​ប្រ​ឆាំង​នឹង​អំ​ពើ​ពុក​រលួយ​ចាប់​ខ្លួន​នៅ​ថ្ងៃ​អ​ង្គារ​ ​និង​ធ្វើ​ការ​ចោទ​ប្រ​កាន់​ពី​បទ​ប​រិ​ហារ​កេរ្តិ៍​បី​ក​រ​ណី​។​

  • អ្នក​ត​វ៉ា​ពី​ការ​ប​ណ្តេ​ញ​ចេញ​ត្រូវ​បាន​ជាប់​ពន្ធ​នា​គារ​ពីរ​ថ្ងៃ​ជា​លើក​ទី​ពីរ​

    កាល​ពី​ម្សិល​ម៉ិញ​ ​ក្រុម​ម​ន្ត្រី​ន​គរ​បាល​ ​និង​តុ​លា​ការ​បាន​សាក​សួរ​​ធ្វើ​ការ​ចោទ​ប្រ​កាន់​ និង​ដាក់​ពន្ធ​នា​គារ​ស្ត្រី​ចំ​ណាស់​ម្នាក់​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ជ​ម្លោះ​ដី​ធ្លី​ដ៏​អូស​បន្លាយ​មួយ​នៅ​ក្នុង​ស​ហ​គ​ម​ន៍​បុ​រី​កី​ឡា​នា​ទី​ក្រុង​ភ្នំ​ពេញ​ មួយ​ថ្ងៃ​ប​ន្ទាប់​ពី​មាន​អ្នក​ត​វ៉ា​ប្រ​ឆាំង​នឹង​ការ​ប​ណ្តេញ​ចេញ​ម្នាក់​មក​ពី​ស​ហ​គ​ម​ន៍​បឹង​កក់​បាន​ជួប​វាសនា​ស្រ​ដៀង​គ្នា​នេះ​។​

  • ក្រុម​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​បាន​ដុត​កង់​ឡាន​ប​ន្ត​ការ​ត​វ៉ា​ពី​ការ​យក​ពន្ធ​លើ​ប្រាក់​ចំ​ណូល​

    កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ប្រ​មាណ​៦​០​០​នាក់​បាន​បន្ត​ធ្វើ​កូដ​កម្ម​រ​បស់​ពួកគេ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​កាល​ពី​ម្សិល​ម៉ិញ​ ​ដោយ​មាន​ដុត​កង់​ឡាន​ដើ​ម្បី​ត​វ៉ា​ចំ​ពោះ​អ្វី​ ​ដែល​ពួក​គេ​បាន​និ​យាយ​ថា​ ប្រាក់​ខែ​រ​បស់​ពួក​គេ​ត្រូវ​បាន​គេ​​កាត់​ដោយ​មិន​សម​ហតុ​ផល​ ​ប៉ុ​ន្តែ​ក្រុម​អ្នក​តំ​ណាង​រ​បស់​រោង​ចក្រ​ និង​ម​ន្ត្រី​ក្រ​សួង​ការ​ងារ​បាន​ប​រិ​យាយ​ថា​នេះ​គ្រាន់​ជា​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ធម្ម​តា​ប៉ុ​ណ្ណោះ​។​

  • សិ​ក្ខា​សា​លា​ប​ង្ហាញ​ពី​ភាព​ខ្វះ​ច​ន្លោះ​នៅ​ក្នុង​ប្រ​ព័ន្ធ​តុ​លា​ការ​

    ប្រ​ធាន​អ្នក​តំ​ណាង​រ​បស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ទ​ទួល​ប​ន្ទុក​សិទ្ធិ​ម​នុ​ស្ស​នៅ​ក​ម្ពុ​ជា​បាន​ប្រាប់​ដល់​ក្រុម​ម​ន្ត្រី​ផ្នែក​យុ​ត្តិ​ធម៌​ ​និង​ពន្ធ​នា​គារ​កាល​ពី​ម្សិល​ម៉ិញ​ថា​ ពិ​រុទ្ធ​ជន​ត្រូវ​តែ​មាន​វត្ត​មាន​នៅ​ក្នុង​ស​វ​នា​ការ​រ​បស់​តុ​លា​ការ​ឧ​ទ្ធ​រ​ណ៍​ ​រឿង​ក្តី​គួរ​តែ​ជំ​នុំ​ជ​ម្រះ​ឲ្យ​ត្រូវ​នឹង​កាល​ប​រិ​ច្ឆេទ​ ហើយ​ស​វ​នា​ការ​តុ​លា​ការ​ឧ​ទ្ធរ​ណ៍​ត្រូវ​តែ​ស្ថិត​ក្នុង​បទ​ដ្ឋាន​មួយ​​ដែល​ត្រឹម​ត្រូវ​តាម​ពេល​វេ​លា​។​

  • ស​កម្ម​ជន​បឹង​កក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​”​ប្រ​ព្រឹត្ត​អំ​ពើ​ហិ​ង្សា​ដោយ​ចេ​ត​នា​”​

    ស​កម្ម​ជន​រ​បស់​ស​ហ​គ​ម​ន៍​បឹង​កក់​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិល​ម៉ិញ​ និង​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ភ្លាម​ៗ​ពី​បទ​”​ប្រ​ព្រឹត្ត​អំ​ពើ​ហិ​ង្សា​ដោយ​ចេ​ត​នា​”​ ហើយ​តុ​លា​ការ​បាន​ប​ដិ​សេធ​មិន​បញ្ជាក់​ប្រាប់​ហេតុ​ផល​ឲ្យ​បាន​ល្អិត​ល្អន់​ឡើយ​។​ ​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ និង​ក្រោយ​មក​ក៏​បាន​ដោះ​លែង​មក​វិញ​ដោយ​មិ​ន​បាន​ធ្វើ​ការ​ចោទ​ប្រ​កាន់​អ្វី​ឡើយ​។​

  • ប្រ​ជា​ពល​រដ្ឋ​ ​ដែល​ប្រ​ឈម​មុខ​នឹង​ការ​ប​ណ្តេញ​ចេញ​បាន​ស្តី​ប​ន្ទោស​ចំ​ពោះ​អំ​ពើ​ពុក​រ​លួយ​

    ប្រ​ជា​ពល​រដ្ឋ​ ដែល​ប្រ​ឈម​មុខ​នឹង​ការ​ប​ណ្តេញ​ចេញ​ដោយ​សារ​តែ​មាន​ការ​សាង​សង់​ផ្លូវ​សន្តិ​សុខ​ព័ត៌​មាន​នៅ​ប​រិ​វេណ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​បាន​ដាក់​ពាក្យ​ប​ណ្តឹង​មួយ​ទៅ​កាន់​អង្គ​ភាព​ប្រ​ឆាំង​នឹង​អំពើ​ពុក​រ​លួយ​កាល​ពី​ម្សិល​ម៉ិញ​ ​ដោយ​ចោទ​ក្រុម​ម​ន្ត្រី​មូល​ដ្ឋាន​ថា​បាន​ប្រ​ព្រឹត្តិ​អំ​ពើ​មិន​ល្អ​ ដែល​បាន​អ​នុ​ញ្ញាត​ឲ្យ​អ្នក​ភូមិ​មក​រស់​នៅ​លើ​ដី​មាន​ទំ​នាស់​កាល​ពី​ដំ​បូង​។​

  • លោក​ ​ហ៊ុន​ ​សែន​ ​មាន​ប្រ​សាស​ន៍​ថា​ ​លោក​អាច​នឹង​ធ្វើ​វិ​សោ​ធ​ន​កម្ម​លើ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​

    លោក​នា​យក​រដ្ឋ​ម​ន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​មាន​ប្រ​សាស​ន៍​កាល​ពី​ម្សិល​ម៉ិញ​ថា​​ លោក​កំ​ពុង​ពិ​ចារ​ណា​លើ​ការ​ធ្វើ​វិ​សោ​ធ​ន​កម្ម​ចំ​ពោះ​មា​ត្រា​មួយ​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ ដែល​ការ​ពារ​ព្រំ​ដែន​រ​បស់​ប្រ​ទេស​ក​ម្ពុ​ជា​មិន​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ដោយ​លើក​ឡើង​នូវ​ព័ត៌​មាន​ថ្មី​ស្តី​ពី​ទំ​ហំ​ផ្ទៃ​ដី​នៃ​ប្រ​ទេស​នេះ​មក​ពី​ផ្កាយ​រ​ណប​ធ្វើ​ជា​យុត្តិកម្ម​។​

  • អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បាល​រ​បស់​ប្រ​ទេស​ជ​ប៉ុន​បាន​រិះ​គន់​ចំ​ពោះ​ការ​ប​ណ្តេញ​ចេញ​ដោយ​បង្ខំ​

    អង្គ​ការ​សិទ្ធិ​ម​នុ​ស្ស​មួយ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​តូ​ក្យូ​បាន​អំ​ពាវ​នាវ​ដល់​រដ្ឋា​ភិ​បាល​ឲ្យ​ប​ញ្ឈប់​ធ្វើ​ការ​ប​ណ្តេញ​ចេញ​ដោយ​ប​ង្ខំ​ត​ទៅ​ទៀត​ និង​បាន​ហៅ​ការ​ប្រើ​ប្រាស់​កង​ក​ម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ឆាំង​នឹង​ប្រជា​ពល​រដ្ឋ​សា​មញ្ញ​ ​ដែល​ការ​ពារ​ដី​ធ្លី​រ​បស់​ពួក​គេ​ថា​ជា​”​ការ​រំ​លោភ​សិ​ទ្ធិ​ម​នុ​ស្ស​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​”​។​

  • ក្រុម​អ្នក​ភូមិ​ ​ដែល​គេ​ប្រាប់​ថា​នឹង​ត្រូវ​ប​ណ្តេញ​ចេញ​ ​គឺ​ដើ​ម្បី​សុ​វត្ថិ​ភាព​លោក​ ​អូ​បា​ម៉ា​

    ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​ជាង​១​៨​០​គ្រួ​សារ​ ដែល​រស់​នៅ​ជិត​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​ត្រូវ​បាន​គេ​ប្រាប់​កាល​ពី​ម្សិល​ម៉ិញ​ថា​ ​ពួក​គេ​ត្រូវ​តែ​រុះ​រើ​ផ្ទះ​ស​ម្បែង​ចេញ​ដើ​ម្បី​ធ្វើ​ឲ្យ​ផ្លូវ​មាន​ស​ន្តិ​សុខ​ និង​ធា​នា​ដល់​សុ​វត្ថិ​ភាព​ដល់​លោក​ ​បា​រ៉ាក់​ ​អូ​បា​ម៉ា​ ​ជា​ប្រ​ធា​នា​ធិប​តេយ្យ​រ​បស់​ស​ហរ​ដ្ឋ​អា​មេ​រិក​ ដែល​គេ​រំ​ពឹង​ថា​នឹង​អញ្ជើញ​មក​ធ្វើ​ទ​ស្ស​ន​កិច្ច​នៅ​ក្នុង​ខែ​វិ​ច្ឆិ​កា​នេះ​។​

  • កម្ម​ករ​រោង​ចក្រ​ប្រ​មាណ​ជាង​៧​០​នាក់​បាន​ដួល​ស​ន្លប់​នៅ​ក្នុង​រ​យៈ​ពេល​ពីរ​ថ្ងៃ​

    មន្ត្រី​ក្រ​សួង​ការ​ងារ​ម្នាក់​បាន​និ​យាយ​កាល​ពី​ម្សិល​ម៉ិញ​ថា​ ចំ​នួន​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ស​រុប​៧​១​នាក់​បាន​ដួល​ស​ន្លប់​នៅ​ក្នុង​ថ្ងៃ​សុក្រ​ ​និង​ថ្ងៃ​សៅរ៍​ ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ ​លោក​ ពក​ ​វណ្ណ​ថាត​ ​ជា​អ​នុ​ប្រ​ធាន​ផ្នែក​សុ​វត្ថិ​ភាព​វិ​ជ្ជា​ជី​វៈ​ ​និង​សុខ​ភាព​នៃ​ក្រ​សួង​ការ​ងារ​បាន​និ​យាយ​ថា​ កម្មករ​រោង​ចក្រ​ហាយ​ហ្វេ​សិន​ខូ​អិល​ធី​ឌី​នៅ​ក្នុង​ស​ង្កាត់​ខ្មួញ​ ខណ្ឌ​សែន​សុខ​ចំ​នួន​៦​១​នាក់​បាន​ដួល​ស​ន្លប់​នៅ​ថ្ងៃ​សុ​ក្រ​ រី​ឯ​កម្ម​ករ​១​០​នាក់​ទៀត​បាន​ដួល​ស​ន្លប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។​

  • ម​នុ​ស្ស​បី​នាក់​ត្រូវ​បាន​សាក​សួរ​ទាក់​ទង​នឹង​ប​ណ្តឹ​ង​រ​បស់​លោក​ ​ម៉ម​ ​សូ​ណង់​ដូ​

    ន​គរ​បាល​នៅ​ក្នុង​ខេត្ត​ក​ណ្តាល​បាន​សាក​សួរ​ និង​ដោះ​លែង​ម​នុ​ស្ស​បី​នាក់​កាល​ពី​ម្សិល​ម៉ិញ​ទាក់​ទង​នឹង​បណ្តឹង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ ​ម៉ម​ ​សូ​ណង់​ដូ​ ​ជា​នា​យក​ស្ថា​នី​យ៍​វិ​ទ្យុ​ ​ដែល​បាន​ជាប់​ឃុំ​ និង​ត្រូវ​ជំ​នុំ​ជ​ម្រះ​នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ពី​បទ​បង្ក​ឲ្យ​មាន​ការ​ធ្វើ​អ​ប​គ​ម​ន៍​មួយ​។​

  • ក្រុម​អ្នក​ភូមិ​ដាក់​ពាក្យ​ប​ណ្តឹង​ប្តឹង​អំ​ពី​ប​ញ្ហា​ចំ​ហាយ​ផ្សែង​ ​ដែល​ចេញ​ពី​រោង​ចក្រ​បា​រី​

    ក្រុម​ម​ន្ត្រី​បាន​និ​យាយ​កាល​ពី​ម្សិល​ម៉ិញ​ថា​ ​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​ប្រ​ហែល​១​០​០​គ្រួ​សារ​ ដែល​រស់​នៅ​ក្បែរ​រោង​ចក្រ​បា​រី​មួយ​នៅ​ក្នុង​ស​ង្កាត់​តា​ខ្មៅ​ ខេត្ត​ក​ណ្តាល​បាន​ដាក់​ពាក្យ​ប​ណ្តឹង​ទៅ​សា​លា​ខេត្ត​ដើ​ម្បី​ស្នើ​សុំ​អាជ្ញា​ធរ​ឲ្យ​ចាត់​វិ​ធាន​ការ​ចំ​ពោះ​រោង​ចក្រ​បា​រី​ ដែល​ឡ​រ​បស់​រោង​ចក្រ​នេះ​កំ​ពុង​តែ​ប​ង្ហុយ​ចេញ​នូវ​ចំ​ហាយ​ផ្សែង​ពុល​។​

  • ក​សិ​ករ​ព្រួយ​បា​រម្ភ​ថា​ ​សេច​ក្តី​ព្រាង​ច្បាប់​នឹង​ធ្វើ​ឲ្យ​ការ​ដ​ណ្តើម​យក​ដី​ធ្លី​ក្លាយ​ជា​អំ​ពើ​ស្រប​ច្បាប់​

    ក​សិ​ករ​ចំ​នួន​ប្រ​ហែល​៦​០​នាក់​បាន​ជួប​ជុំ​គ្នា​កាល​ពី​ម្សិល​ម៉ិញ​ដើ​ម្បី​លើក​ឡើង​នូវ​ក​ង្វល់​រ​បស់​ពួក​គេ​អំ​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ដី​ក​សិ​កម្ម​ ​ដែល​ប​ច្ចុ​ប្ប​ន្ន​កំ​ពុង​ត្រូវ​បាន​ក្រ​សួង​ក​សិ​កម្ម​ធ្វើ​សេច​ក្តី​ព្រាង​ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ថា​នឹង​ធ្វើ​ឲ្យ​ការ​ដ​ណ្តើម​យក​ដី​ធ្លី​នឹង​ក្លាយ​ជា​អំ​ពើ​ស្រប​ច្បាប់​។​

  • មេ​ដឹក​នាំ​ស​ហ​ជីព​ត្រូវ​បាន​តុ​លា​ការ​កោះ​ហៅ​ពី​បទ​ញុះ​ញង់​កម្ម​ករ​រោង​ចក្រ​

    ម​ន្ត្រី​តុ​លា​ការ​ម្នាក់​បាន​និ​យាយ​កាល​ពី​ម្សិល​ម៉ិញ​ថា​ ​តុ​លា​ការ​ខេត្ត​ក​ណ្តាល​បាន​កោះ​ហៅ​លោក​ ​រ៉ុង​ ​ឈុន​ ​ជា​ស​កម្ម​ជន​ការ​ពារ​សិទ្ធិ​កម្ម​ករ​ ​និង​ជា​អ្នក​ខាង​និ​យាយ​រិះ​គន់​ ​ដើ​ម្បី​សាក​សួរ​ពី​បទ​ចោទ​ប្រ​កាន់​ ដែល​ថា​លោក​បាន​ញុះ​ញង់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ឲ្យ​ធ្វើ​កូដ​កម្ម​ដោយ​ខុស​ច្បាប់​។​

  • សេច​ក្តី​ជូន​ដំ​ណឹង​ពី​ការ​ប​ណ្តេញ​ចេញ​ត្រូវ​បាន​ប្រ​កាស​ប្រាប់​ដល់​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៦​៩​គ្រួ​សារ​នៅ​ខណ្ឌ​ឫ​ស្សី​កែវ​

    យោង​ទៅ​តាម​ក្រុម​អា​ជ្ញា​ធរខណ្ឌ​បាន​ឲ្យដឹង​ថា​ ​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៦​៩​គ្រួ​សារ​នៅ​ក្នុង​ខណ្ឌ​ឫ​ស្សី​កែវ​ ក្រុង​ភ្នំ​ពេញ​ត្រូវ​បាន​រាជ​រដ្ឋា​ភិ​បាល​ប​ញ្ជា​ឲ្យ​រុះ​រើ​ចេញ​ពី​ដី​ឡូត៍​មួយ​ក​ន្លែង​មាន​ទំ​ហំ​៤​០​០​០​ម៉ែត្រ​កា​រ៉េ​ ដែល​ឈ្មួញ​ក្នុង​ស្រុក​ម្នាក់​បាន​អះ​អាង​ថា​ជា​រ​បស់​ខ្លួន​។​

  • មន្ត្រី​ន​គរ​បាល​ជាប់​ចោទ​ពី​បទ​បាញ់​ប្រ​ហារ​នៅ​បា​វិត​

    ក្រុម​ម​ន្ត្រី​តុ​លា​ការ​បាន​និ​យាយ​កាល​ពី​ម្សិល​ម៉ិញ​ថា​ តុ​លា​ការ​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រ​កាន់​មន្ត្រី​នគរ​បាល​ម្នាក់​ពី​បទ​”​បង្ក​របួស​ស្នាម​ដោយ​អ​ចេត​នា​”​ ​នៅ​អំ​ឡុង​នៃ​ការ​បាញ់​ប្រ​ហារ​មួយ​នៅ​ក្នុង​ខែ​កុម្ភៈ​ ដែល​បណ្តាល​ឲ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​បី​នាក់​រង​របួស​នៅ​ក្នុង​ក្រុង​បា​វិត​។​

  • គ​​ណ​​ក​ម្មា​​​ធិ​​ការ​​ជាតិ​​រៀប​​​ចំ​​ការ​​បោះ​​ឆ្នោត​​អះ​​អាង​​ថា​​​ ​​ប្រេ​សិត​រប​ស់​​អង្គ​​ការ​​ស​​ហ​​ប្រ​​ជា​​ជាតិ​​ទ​ទួល​​ប​ន្ទុ​ក​​ផ្នែក​​សិទ្ធិ​​ម​​នុ​​ស្ស​​បាន​ទ​ទួល​ប​​​រា​​​ជ័យ​​

    កាល​​​ពី​​​ម្សិល​​​ម៉ិញ​​​ ​​គ​ណ​​​ក​ម្មា​ធិ​​ការ​​​ជាតិ​​​រៀប​​​​ចំ​​ការ​​​បោះ​​​ឆ្នោត​​(((((បាន​​​ច្រាន​​​ចោល​​​នូវ​​​ការ​​​លើក​​​ឡើង​​​របស់​​​ប្រេ​សិត​​​នៃ​​​អង្គ​​​ការ​​​ស​​​ហ​​​ប្រ​​​ជា​ជាតិ​​​ទ​​​ទួល​​ប​ន្ទុក​​​ផ្នែក​​​សិទ្ធិ​​​ម​​​នុ​​​ស្ស​​​ប្រ​​​ចាំ​​​នៅ​​​ក​​​ម្ពុ​​​ជា​​​ថា​​​ ​​ប្រ​​ព័ន្ធ​​​បោះ​​​ឆ្នោត​​​របស់​​​ប្រ​​​ទេស​​​នេះ​​​មាន​​​ការ​​​ខ្វះ​​​ខាត​​​ជា​​​ខ្លាំង​​​ ​​​ដែល​​​ប​​​ញ្ហា​​​នេះ​​​អាច​​​នឹង​​​ប​​ណ្តាល​​​ឲ្យ​​​កើត​​​មាន​​​អំ​​​ពើ​​​ហិ​​ង្សា​​​ ​​ប្រ​​​សិន​​​បើ​​​ក​ង្វះ​​​ខាត​​​នៃ​​​សេច​​​​ក្តី​​​ទុក​​​ចិត្ត​​​រ​​បស់​​​អ្នក​​​បោះ​​​ឆ្នោត​​​មិន​​​ត្រូវ​​​បាន​​​គេ​​​បំ​​​ពេញ​​​ទេ​​​នោះ​​​។​​​

  • ប្រេ​សិត​រ​បស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​បាន​មាន​ប្រ​សាស​ន៍​ថា​ ​ប្រ​ព័ន្ធ​បោះ​ឆ្នោត​គឺ​មាន​ខ្វះ​ច​ន្លោះ​

    ប្រេ​សិត​រ​បស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ទ​ទួល​ប​ន្ទុក​សិទ្ធិ​ម​នុ​ស្ស​នៅ​ក​ម្ពុ​ជា​លោក​ ​ស៊ូ​រិ​យា​ ​ស៊ូ​បេ​ឌី​ បាន​ថ្លែង​នៅ​ក្នុង​រ​បាយ​ការណ៍​ចុង​ក្រោយ​រ​បស់​លោក​ថា​ ការ​គ្រប់​គ្រង​លើ​ការ​បោះ​ឆ្នោត​នៅ​ក​ម្ពុ​ជា​គឺ​នៅ​មាន​ភាព​ខ្វះ​ច​ន្លោះ​ជា​ខ្លាំង​ ​ដែល​ប​ញ្ហា​នេះ​អាច​នាំ​ឲ្យ​កើត​មាន​អំ​ពើ​ហិ​ង្សា​ផ្នែក​ន​យោ​បាយ​ឡើង​វិញ​ ហើយ​រដ្ឋា​ភិ​បាល​ត្រូវ​តែ​ធា​នា​ឲ្យ​មាន​បទ​ដ្ឋាន​អន្តរ​ជាតិ​ ​ដើ​ម្បី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​កាន់​តែ​មាន​ភាព​ទុក​ចិត្ត​។​

  • បុ​រស​ជាប់​ចោទ​ពី​បទ​រួម​ភេទ​ជា​មួយ​កុ​មារ​បាន​ផ្ញើ​សារ​គំ​រាម​ដល់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​

    ការ​កាត់​ទោស​លើ​បុ​រស​ជន​ជាតិ​ហូ​ឡង់​ម្នាក់​ឈ្មោះ​ ​សេ​បា​ស្តៀន​ ​រ៉ឺល​ ដែល​បាន​ជាប់​ចោទ​ពី​បទ​រួម​ភេទ​ជា​មួយ​កុ​មារ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ម្សិល​ម៉ិញ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ខ​ណៈ​ដែល​នា​យក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ក​ម្ពុ​ជា(ម.ស.ម.ក)​បាន​ចោទ​ប្រ​កាន់​លោក​ រ៉ឺល​ថា​បាន​ផ្ញើ​សារ​អ៊ី​ម៉ែល​មក​គំ​រាម​ដល់​អង្គ​ការ​របស់​លោក​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo