កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • គ្រោះថ្នាក់​ការងារ​ ​និង​សុខុមាលភាព​កម្មករ​កាត់ដេរ​ជា​គន្លឹះ​ដ៏​សំខាន់​

    លោក​ ​វង​ ​សូត​ ​រដ្ឋមន្រ្តី​ក្រសូង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ​បាន​មាន​ប្រសាសន៍​ថា​ ប្រាក់​ឈ្នួល​កម្មករ​​កាត់ដេរ​ ​និង​កម្មករ​ផលិត​ស្បែកជើង​មក​ដល់​ពេល​នេះ​ក្នុង​ម្នាក់ៗ​ ​ទទួល​បាន​ជា​ប្រាក់​ខែ​មាន​ចាប់​ពី​ ៨៣​ដុល្លារ​ ​ដល់​ ​១២០​ដុល្លារ​។​

  • អ្នក​ស្រុក​នៅ​ក្រចេះ​បាន​បិទ​ផ្លូវ​ជាតិ​ដើម្បី​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​

    អ្នក​ស្រុក​មក​ពី​ ​ស្រុកស្នួល​ ​ខេត្តក្រចេះ​ប្រមាណ​ជាង​២០០​នាក់​ ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៧​ រយៈ​ពេល​ខ្លី​ដោយ​​យក​កង់​របស់​ពួក​គាត់​បាំង​ផ្លូវ​កាល​ពី​ម្សិលម៉ិញ​ ​ដោយ​ទាមទារ​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ និង​មន្ត្រី​សុរិយោដី​ទៅ​វាស់​ដី​របស់​ពួកគេ​ ​ដែល​វា​ជា​ផ្នែក​នៃ​កម្មវិធី​វាស់វែង​ដី​ជា​កម្មសិទ្ធិ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​។​

  • ប្រជាពលរដ្ឋ​និយាយ​ថា​ ​ប្រធាន​ភូមិ​”ត្រូវ​គេ​ដក​ចេញ​ដោយ​អយុត្តិធម៌”​

    ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ដី​នៅ​ជាប់​នឹង​របង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ក្នុង​ភូមិ​ថ្មគោល​ ​សង្កាត់​ចោមចៅ​ ​បាន​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​ប្រធាន​ភូមិ​របស់​ពួកគេ​ ដែល​ត្រូវ​បាន​គេ​ដក​តំណែង​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​ ​ដោយ​ដាក់​ញត្តិ​ទៅ​ដល់​សាលា​សង្កាត់​ ​និង​និយាយ​ថា​ ប្រធាន​ភូមិ​របស់​ពួកគេ​”ត្រូវ​បាន​គេដ​ក​តំណែង​ចេញ​ដោយ​អយុត្តិធម៌”​។​

  • ក្រុម​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​បោះឆ្នោត​ព្រួយ​បារម្ភ​ពី​”ឈ្មោះ​ខ្មោច”​

    គណកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធ៌ម​នៅ​កម្ពុជា​ ​(ខុមហ្វ្រែល)​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បញ្ចូល​ចំនួន​”ឈ្មោះ​ខ្មោច”​កាន់​តែ​ច្រើន​ ដែល​អាច​កើត​មាន​នៅ​លើ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​ ​បន្ទាប់​ពី​ចំនួន​នៃ​អ្នក​បោះឆ្នោត​ថ្មី​ ដែល​គេ​រំពឹង​ទុក​មាន​ចំនួន​ច្រើន​ជាង​ការ​ប្រមាណ​ទុក​កាល​ពី​ខាង​ដើម​ ​ដែល​ថា​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រហែល​៣​០​០​០​០​០​នាក់​ប៉ុណ្ណោះ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ ​ដែល​បាន​មក​ពី​អំឡុង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ចុង​ក្រោយ​បង្អស់​។​

  • មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​ស្នើ​ឲ្យ​លោក​ ​អូបាម៉ា​ ​លុប​ចោល​ការ​មក​ប្រទេស​កម្ពុជា​

    លោក​ ​សម​ ​រង្ស៊ី​ ជា​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិច​ ​បារ៉ាក់​ ​អូបាម៉ា​ លុប​ចោល​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​ទីក្រុង​ភ្នំពេញ​នៅ​ខែ​ក្រោយ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​តំបន់​ ​ដោយ​លើក​ឡើង​ថា​ ដំណើរការ​នោះ​នឹង​ផ្តល់​នូវ​ភាព​ស្រប​ច្បាប់​ដល់​ការ​គ្រប់គ្រង​អំណាច​ដ៏​យូរ​ឆ្នាំ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន។​

    អានបន្ត
  • អ្នក​បង្កើត​ប្លុក​នៅ​អាស៊ី​នឹង​ជួបជុំ​គ្នា​នៅ​ដើម​ខែ​វិច្ឆិកា​នា​ខេត្ត​សៀមរាប​

    ការ​ប្រកាស​អំពី​កម្មវិធី​ប្លុក​ហ្វេស​ ​អាស៊ី​ ​ឆ្នាំ​២០១២​ ​(BlogFestAsia 2012)​ ​លើក​ទី​៣​ ដើម្បី​ជួប​ជុំ​អ្នក​ផ្តល់​ព័ត៌មាន​តាម​គេហទំព័រ​ផ្ទាល់​ខ្លួន​ ​ឬ​ហៅ​ថា​ប្លុក​ ​(Blogger)​ ​ក្នុង​តំបន់​អាស៊ី​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ខេត្ត​សៀមរាប​ ​ចាប់​ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៥​ ​វិច្ឆិកា​។​ ​អ្នក​រៀប​ចំ​វេទិកា​នេះ​ពន្យល់​ថា​ កម្មវិធី​ជួបជុំ​នឹង​ផ្តល់​ឲ្យ​អ្នក​បង្កើត​ប្លុក​ទាំង​អស់​នូវ​បទ​ពិសោធន៍​ ​និង​ចំណេះដឹង​ថ្មី​ៗ​ ដែល​ជា​អត្ថប្រយោជន៍​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​

    អានបន្ត
  • យុវជន​មក​ពី​គណបក្ស​ប្រឆាំង​មាន​គម្រោង​នឹង​ធ្វើ​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ខែ​ក្រោយ​

    ចលនា​យុវជន​គណបក្ស​ ​សម​ ​រង្ស៊ី​ ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​មាន​គម្រោង​នឹង​ធ្វើ​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​វិច្ឆិកា​ ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ​និង​ប្រព័ន្ធ​ច្បាប់​។​ សួង​ ​សុភ័ណ្ឌ​ ​ជា​មេ​ដឹក​នាំ​យុវជន​បាន​និយាយ​ថា​ ​ក្រុម​នេះ​ក៏​នឹង​ដាក់​ញត្តិ​ជូន​ដល់​ព្រះ​បរម​រាជ​វាំង​ រាជ​រដ្ឋា​ភិបាល​ ​រដ្ឋ​សភា​ជាតិ​ ​ក្រសួង​យុត្តិធម៌​ ​និង​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​"អ្នក​ទោស​នយោបាយ"​ ​ដែល​មក​ពី​ចំណោម​សកម្មជន​ការពារ​ដី​ធ្លី​ ​និង​សិទ្ធិ​មនុស្ស។​

    អានបន្ត
  • លោក​ ​ហ៊ុន​ ​សែន​ ​និយាយ​ថា​ ​សហគមន៍​អាស៊ាន​តែ​មួយ​ ​ប្រឈម​នឹង​បញ្ហា​ច្រើន​

    លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ អាស៊ាន​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ការ​បង្រួប​បង្រួម​សហគមន៍​ ​និង​វាសនា​តែ​មួយ​សម្រាប់​ប្រជាជន​៦០០​លាន​នាក់​នៅ​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

    អានបន្ត
  • រដ្ឋាភិបាល​បដិសេធ​សំណើ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​ចង់​ចូល​ស្រុក​វិញ​

    ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ​កាល​ពី​ថ្ងៃ​ពុធ​បាន​បដិសេធ​មិន​ទទួល​យក​សំណើមក​ពី​លោក​ ​សម​ ​រង្ស៊ី​ ជា​មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ ដែល​កំពុង​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ចំពោះ​បទ​ចោទ​ប្រកាន់​ ព្រហ្មទណ្ឌ​ ​ដែល​លោក​និយាយ​ថា​ជា​រឿង​គេ​ធ្វើ​ឡើង​ទាក់​ទង​នឹង​ហេតុផល​នយោបាយ​។​ បទ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក​ទាំង​នោះ​គឺ​កំពុង​តែ​រារាំង​លោក​មិន​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៣​។​

    អានបន្ត
  • ក្រុមហ៊ុន​អេឆ​ ​អេន​ ​អឹម​ ​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​”ផ្តល់​ប្រាក់​ខែ​ស្មើ​នឹង​ទាសករ”​ដល់​កម្មករ​កម្ពុជា​

    នៅ​ថ្ងៃ​ពុធ​ ​ក្រុមហ៊ុន​ម៉ូដ​អេឆ​អេន​អឹម​ដ៏​ធំ​របស់​ប្រទេស​ស៊ុយអែត​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ ដែល​ថា​ក្រុមហ៊ុន​បាន​ផ្តល់​”ប្រាក់​ខែ​ស្មើ​នឹង​ទាសករ”​នៅ​រោងចក្រ​ទទួល​ការ​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ឯកសារ​មួយ​ ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៤​របស់​ប្រទេស​ស៊ុយអែត​នា​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ ​កម្មករ​រោងចក្រ​កម្ពុជា​ ដែល​ផលិត​ទំនិញ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់​ខែ​បន្តិច​បន្តួច​បំផុត​ ​ហើយ​ពួក​គេ​ចាំ​បាច់​ត្រូវ​ខ្ចី​លុយ​គេ​គ្រាន់​បាន​ទិញ​ម្ហូប​អាហារ​។​

    អានបន្ត
  • អាដ​ហុក​៖​ ​អ្នក​កា​សែត​១​២​នាក់​ត្រូវ​បាន​ស​ម្លាប់​តាំង​ពី​ឆ្នាំ​១​៩​៩​៣-​២​០​១​២​

    រ​បាយ​ការណ៍​រ​បស់​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ម​នុ​ស្ស​ក្នុង​ស្រុក​បង្ហាញ​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​១​៩​៩​៣​ រ​ហូត​មក​ទល់​ឆ្នាំ​២​០​១​២​​នេះ​ ​ការ​គាប​សង្កត់​ខាង​ផ្នែក​សារ​ព័ត៌​មាន​កាន់​តែ​មាន​ស្ថាន​ភាព​អា​ក្រក់​ទៅ​ៗ​ ខ​ណៈ​ដែល​អ្នក​កាសែត​ជា​ច្រើន​ត្រូវ​បាន​ស​ម្លាប់​ ​ត្រូវ​បាន​ជាប់​ពន្ធ​នា​គារ​ ​និង​រង​ការ​គំ​រាម​កំ​ហែង​។​

    អានបន្ត
  • អ្នក​ប្រតិបត្តិការ​អា​កាស​យានដ្ឋាន​នឹង​ធ្វើ​ការ​ពង្រីក​ព្រ​លាន​យន្ត​ហោះ​

    ម​ន្ត្រី​ផ្នែក​អា​កាស​យាន​ដ្ឋាន​ក​ម្ពុ​ជា​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​ម៉ិញ​ថា​ ខ្លួន​មាន​គ​ម្រោង​នឹង​ធ្វើ​ប្រ​តិ​បត្តិ​ការ​ឆ្ពោះ​ទៅ​មុខ​ដើ​ម្បី​ក​សាង​នូវ​រ​បង​ស​ន្តិ​សុខ​ថ្មី​នៅ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ​ នៅ​មុន​ខែ​បន្ទាប់​នៃ​កិច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ាន​ ​និង​អា​ស៊ី​បូ​ព៌ា​ បើ​ទោះ​ជា​ការ​សាង​សង់​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ប​ណ្តេញ​ចេញ​ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​ជាង​១​៨​០​គ្រួ​សារ​ក៏​ដោយ​។​

  • តុ​លា​ការ​ខេត្ត​រ​ត​ន​គិ​រី​ធ្វើ​ការ​សាក​សួរ​ម​ន្ត្រី​សិ​ទ្ធិ​ម​នុ​ស្ស​

    តុ​លា​ការ​ដំ​បូង​ខេត្ត​រ​ត​ន​គិ​រី​កាល​ពី​ម្សិល​ម៉ិញ​ ​បាន​សាក​សួរ​ម​ន្ត្រី​សិទ្ធិ​ម​នុ​ស្ស​ពីរ​រូប​ដំ​បូង​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ម​ន្ត្រី​មូល​ដ្ឋាន​ពី​បទ​រា​រាំង​នូវ​កិច្ច​ប្រ​ជុំ​មួយ​នៅ​ក្នុង​ខែ​ក​ក្ក​ដា​ ដែល​ពួក​គេ​កំ​ពុង​តែ​រៀប​ចំ​សម្រាប់​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​លំ​ផាត​។​ ​ព្រះ​រាជ​អា​ជ្ញា​រង​តុ​លា​ការ​លោក​ ​រស់​ ​សា​រ៉ាម​ បាន​មាន​ប្រ​សា​ស​ន៍​ថា​ ​លោក​បាន​សាក​សួរ​លោក​ ​ឈឹម​ ​សា​វុធ​ ​ជា​ម​ន្ត្រី​គ​ម្រោង​នៅ​មជ្ឈ​ម​ណ្ឌល​សិទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​ (ម​.ស.​ម.​ក)​ ​ប៉ុ​ន្តែ​លោក​ប​ដិ​សេធ​មិន​ធ្វើ​ការ​អ​ត្ថា​ធិ​ប្បាយ​ទេ​។​

  • ការ​សិ​ក្សា​ប​ង្ហាញ​ឲ្យ​ឃើញ​ថា​ ​ការ​ស​ម្ប​ទាន​ដី​មិន​បាន​ទ​ទួល​ផល​ប្រ​យោ​ជ​ន៍​អ្វី​ឡើយ​

    សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​ ដែល​ចេញ​ដោយ​រដ្ឋា​ភិ​បាល​កំ​ពុង​ធ្វើ​ឲ្យ​ស​ហ​គ​ម​ន៍​ជន​ជាតិ​ដើម​ភាគ​តិច​រ​បស់​ប្រទេស​ក​ម្ពុ​ជា​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ភាគ​ឦ​សាន្ត​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​កាន់​តែ​អា​ក្រក់​ខ្លាំង​ឡើង​ នេះ​បើ​យោង​ទៅ​តាម​ការ​សិ​ក្សា​មួយ​ ​ដែល​ធ្វើ​ឡើង​ដោយ​វិ​ទ្យា​ស្ថាន​មេ​គង្គ​ក​ម្ពុ​ជា​។​

  • សង្គម​ស៊ី​វិល​គាំ​ទ្រ​ឲ្យ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​

    ស​កម្ម​ជន​ការ​ពារ​សិ​ទ្ធិ​ម​នុ​ស្ស​ម្នាក់​បាន​និ​យាយ​នៅ​ថ្ងៃ​ច័​ន្ទ​ថា​ ស​ង្គម​ស៊ី​វិល​នឹង​ដាក់​ញត្តិ​ជូន​រដ្ឋា​ភិ​បាល​ដើ​ម្បី​អ​នុ​ញ្ញាត​ឲ្យ​លោក​ ​សម​ ​រ​ង្ស៊ី​ ​ជា​មេ​ដឹក​នាំ​គ​ណ​បក្ស​ប្រ​ឆាំង​ ដែល​បាន​និ​រ​ទេស​ខ្លួន​នោះ​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ក្រោយ​។​ ​លោក​ ​សួន​ ​ប៊ុន​ស័ក្តិ​ ជា​សកម្ម​ជន​មក​ពី​គ​ណ​កម្មា​ធិ​ការ​ប្រ​ព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​ស​មា​គម​ន៏​ការ​ពារ​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​បាន​និ​យាយ​ថា​ “សង្គម​ស៊ី​វិល​ចង់​ឃើញ​ឲ្យ​មាន​ការ​ប​ង្រួប​ប​ង្រួម​គ្នា​នៃ​គោល​ការណ៍​ន​យោ​បាយ​ជា​ធម្ម​តា”​។​

    អានបន្ត
  • ឃាត​ករ​នៅ​ក្នុង​ក​រ​ណី​លោក​ ​ឈុត​ ​វុ​ទ្ធី​ ​អាច​នឹង​ត្រូវ​ដោះ​លែង​

    កាល​ពី​ម្សិល​ម៉ិញ​ តុ​លា​ការ​ដំ​បូង​ខេត្ត​កោះ​កុង​បាន​កាត់​ទោស​ស​ន្តិ​សុខ​ឯក​ជន​ម្នាក់​ពី​បទ​ឃាត​កម្ម​ដោយ​អចេត​នា​លើ​ម​ន្ត្រី​រា​ជ​អា​វុធ​ហត្ថ​ ​ដែល​បាន​បាញ់​ស​ម្លាប់​លោក​ ​ឈុត​ ​វុ​ទ្ធី​ ដែល​ជា​ស​កម្ម​ជន​ការ​ពារ​ប​រិ​ស្ថាន​ដ៏​ល្បី​ឈ្មោះ​បំ​ផុត​រ​បស់​ប្រ​ទេស​ក​ម្ពុ​ជា​ ​និង​បាន​កាត់​ឲ្យ​ជាប់​ទោស​២​ឆ្នាំ​នៅ​ក្នុង​ពន្ធ​នា​គារ​។​

  • សង្គម​ស៊ី​វិល​អា​ស៊ាន​ស្វះ​ស្វែង​ឲ្យ​មាន​ការ​ព​ង្រឹង​សិ​ទ្ធិ​ម​នុ​ស្ស​

    ក្រុម​ស​ង្គម​ស៊ី​វិល​អា​ស៊ាន​បាន​ជួប​ប្រ​ជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​ដើ​ម្បី​ពិ​ភា​ក្សា​លើ​ការ​ព​ង្រឹង​សិ​ទ្ធិ​ម​នុ​ស្ស​នៅ​ក្នុង​តំ​បន់​។​ លោក​ ​សួន​ ​ប៊ុន​ស័ក្តិ​ ជា​លេ​ខា​ប្រ​តិ​បត្តិ​រ​បស់​គ​ណ​កម្មា​ធិ​ការ​ប្រ​ព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​ស​មា​គម​ន៏​ការ​ពារ​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​បាន​និ​យាយ​ថា​ សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​នឹង​ស្វះ​ស្វែង​នូវ​ ”អំ​ណាច​ដើ​ម្បី​ស៊ើប​អ​ង្កេត​លើ​ការ​រំ​លោភ​បំ​ពាន​សិទ្ធិ​ម​នុ​ស្ស”​។​

    អានបន្ត
  • ប​ញ្ហា​សិ​ទ្ធិ​ម​នុ​ស្ស​ត្រូវ​បាន​គេ​រិះគ​ន់​ចំ​ពោះ​ការ​ប​រា​ជ័យ​នៅ​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​

    ប្រ​ទេស​ក​ម្ពុ​ជា​បាន​ទ​ទួល​ប​រា​ជ័យ​ចំ​ពោះ​ការ​ជាប់​ជា​ស​មា​ជិក​ក្រុម​ប្រឹ​ក្សា​សន្តិ​សុខ​។​ ប៉ុន្តែ​មាន​ការ​រិះ​គន់​ចំពោះ​រ​ដ្ឋា​ភិ​បាល​ទី​ក្រុង​ភ្នំ​ពេញ​ថា​ ប្រ​ទេស​ក​ម្ពុ​ជា​បាន​បាត់​បង់​ឱ​កាស​ក្លាយ​ជា​ស​មា​ជិក​នៅ​ក្នុង​ក្រុម​ប្រឹ​ក្សា​នោះ​ ​ពី​ព្រោះ​តែ​កង្វះ​ខាត​ការ​ការ​ពារ​សិ​ទ្ធិ​ម​នុ​ស្ស​ ដែល​ស្ថិត​នៅ​ក្រោម​រ​ដ្ឋា​ភិ​បាល​រ​បស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​។​

    អានបន្ត
  • អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ស្នើ​ឲ្យ​អា​ស៊ាន​ពិ​ភា​ក្សា​ប​ន្ថែម​ស្តី​ពី​សិទ្ធិ​ម​នុ​ស្ស​

    ជិត​រ​យៈ​ពេល​មួយ​ខែ​មុន​ពេល​ប្រ​មុខ​ដឹក​នាំ​អា​ស៊ាន​ ដែល​ត្រូវ​បាន​គេ​រំ​ពឹង​ថា​នឹង​អ​នុ​ម័ត​នូវ​សេច​ក្តី​ថ្លែង​ការណ៍​ស្តី​សិទ្ធិ​ម​នុ​ស្ស​ជា​លើក​ទី​មួយ​ស​ម្រាប់​តំ​បន់​ ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ ​និង​ឥ​ណ្ឌូ​នេ​ស៊ី​ ​កាល​ពី​ ម្សិល​ម៉ិញ​បាន​ជំ​រុញ​ដល់​រដ្ឋ​ទាំង​ឡាយ​ជា​ស​មា​ជិក​ទាំង​អស់​ផ្តល់​នូវ​តួ​នា​ទី​ប​ន្ថែម​ទៀត​ស​ម្រាប់​ដំ​ណើរ​ការ​នេះ​ដល់​អង្គ​ការ​នា​នា​រ​បស់​ខ្លួ​ន​។​

  • នា​យក​ស្ថា​នីយ៍​វិ​ទ្យុ​ ​ដែល​ជាប់​ឃុំ​បាន​ដាក់​ពាក្យ​ប​ណ្តឹង​ទៅ​សា​លា​ឧ​ទ្ធរ​ណ៍​

    លោក​ ​ម៉ម​ ​សូ​ណង់​ដូ​ ​ជា​នា​យក​ស្ថា​នី​យ៍​វិ​ទ្យុ​ឯក​រាជ្យ​ ដែល​តុ​លា​ការ​កាត់​ទោស​ឲ្យ​ជាប់​ឃុំ​រ​យៈ​ពេល​២​០​ឆ្នាំ​កាល​ពី​ដើម​ខែ​នេះ​ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​អន្តរ​ជាតិ​ចំ​ពោះ​តុ​លា​ការ​ក​ម្ពុ​ជា​បាន​ដាក់​ពាក្យ​ប​ណ្តឹង​ទៅ​តុ​លា​ការ​ឧ​ទ្ធ​រ​ណ៍​ ​នេះ​បើ​តាម​ស​ម្តី​រ​បស់​ភ​រិ​យា​​លោក​ ​និង​ម​ន្ត្រី​ពន្ធ​នា​គារ​កាល​ពី​ម្សិល​ម៉ិញ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo