កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាពលរដ្ឋនៅពយកំពេញធ្វើការអំពាវនាវសុំសម្តេចតេជោ និងលោកជំទាវជួយធ្វើអន្តរាគមន៍រឿងកម្មសិទ្ធិដីធ្លី
ខេត្តព្រះសីហនុ ៖ប្រជាពលរដ្ឋចំនួន១០៣គ្រួសាររស់នៅក្នុងភូមិកំពេញចាស់សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះបាននាំគ្នាសំណូមពរដល់សម្តេចតេជោ និងលោកជំទាវ កិតិ្តព្រឹទ្ធបណ្ឌិត ជាទីគោរពជួយអន្តរាគមន៍ដល់ពួកគាត់ ធ្វើយ៉ាងណាឱ្យបានកាន់កាប់ដីជាកម្មសិទ្ធិស្របច្បាប់ លើដីដែលពួកគាត់កំពុងរស់នៅឱ្យដូចជាប្រជាពលរដ្ឋដទៃដែរ។
-
ទស្សនៈពីសេរីភាពបញ្ចេញមតិ៖ ការចោទប្រកាន់នាយករដ្ឋមន្ត្រីមិនមែនជាការអនុវត្តសេរីភាព
ការចោទប្រកាន់នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាពីបទធ្វើឃាតមនុស្ស ដោយមានគម្រោងទុកជាមុនគឺមិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនៅក្រោមប្រធានបទ«សេរីភាពក្នុងការបញ្ចេញមតិ» ដែលមាននៅក្នុងមាត្រា១៩នៃសេចក្តីប្រកាសជាសាកលនៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះទេ ដែលមាត្រានោះចែងថា «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ និងយោបល់ហើយសិទ្ធិនេះរួមបញ្ចូលទាំងសេរីភាពក្នុងការជឿលើទស្សនៈនានា ដោយមិនមានការជ្រៀតជ្រែក និងក្នុងការស្វែងរកទទួលយក និងចែករំលែកព័ត៌មាន និងទស្សនៈនានាតាមរយៈប្រព័ន្ធផ្សព្វផ្សាយហើយដោយមិនគិតអំពីដែនកំណត់» ។
-
ប្រជាជនរាប់ពាន់នាក់នឹងដង្ហែក្បួន ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
អង្គការសង្គមស៊ីវិលនឹងធ្វើការជួបជុំគ្នាដើម្បីប្រារព្ធគំរប់ខូបលើកទី៦៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ ធុរកិច្ច និងសិទ្ធិមនុស្ស ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ ដែលធ្វើការដង្ហែក្បួនចាប់ពីពហុកីឡាដ្ឋានជាតិអូឡាំពិចរហូតដល់វិមានប្រជាធិបតេយ្យ ហើយនឹងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាងប្រាំពាន់នាក់ ។
-
សាលដីកាកោះហៅមេដឹកនាំចលនាយុវជន សម រង្ស៊ី ដែលប្តឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី ដើម្បីធ្វើការសាកសួរ នៅថ្ងៃសុក្រ ទៅលើពាក្សបណ្តឹងចោទប្រកាន់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីអំពើមនុស្សឃាតគិតទុកជាមុន លើមនុស្ស 353នាក់ដែល បានស្លាប់បាត់បង់ជីវិតក្នុងករណីរត់ជាន់គ្នានៅលើស្ពានក្នុងឆ្នាំ 2010 ។
-
លោក ស៊ូ ប៊ែរឌី នឹងត្រឡប់មកកម្ពុជា ដើម្បីតាមដានដំណើរការគោរពសិទ្ធិមនុស្ស
ប្រេសិតរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកសិទ្ធិមនុស្សគឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នឹងត្រឡប់មកកាន់កម្ពុជានៅថ្ងៃអាទិត្យនេះ ដែលវាជាបេសកកម្មលើកទីប្រាំបី(៨) របស់លោក ដើម្បីតាមដានទៅលើអនុសាសន៏ ដែលលោកបានផ្តល់អោយដែលផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសតាំងពីមុន។
-
ជនជាតិភាគតិច មានហានិភ័យខ្ពស់អំពីបញ្ហាដី
ការប្រតិបត្តិតាមប្រពៃណីទំនៀមទំលាប់ នឹងជំនឿរបស់សហគមន៏ជនជាតិភាគតិចកម្ពុជា កំពុងស្ថិតក្នុង ភាពគ្រោះថ្នាក់នៃការបាត់បង់ដី ដូចដែលប្រជាជនរាប់រយគ្រួសារបានជ្រើសរើសប័ណ្ណកម្មសិទ្ធិដីឯកជន ជាជាងដីសមូហភាពដែលពួកគាត់បានរង់ចាំអស់ជាច្រើនឆ្នាំ ។
-
គណបក្ស សម្យ រង្ស៊ី រិះគន់ដល់គណបក្សប្រជាជនកម្ពុជា ថាមិនបានកាត់បន្ថយនូវបំណុលជាតិ
កាលពីម្សិលម៉ិញតំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆាយ បានធ្វើការរិះគន់ដល់ការសម្រេចចិត្តរបស់គណបក្សកាន់អំណាចពោលគឺគណបក្សប្រជាជនកម្ពុជា ក្នុងការបដិសេធនូវអនុសាសន៏របស់គណបក្សប្រឆាំងដែលថាចំនួននៃបំណុលដែលរាជរដ្ឋាភិបាលធ្វើឆ្នាំក្រោយត្រូវតែកាត់បន្ថយ ។
-
អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតព្រួយបារម្ភពីការកៀបសង្កត់លើការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក
សេចក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត បានធ្វើឲ្យអ្នកមួយចំនួនមានការព្រួយ បារម្ភពីការកៀបសង្កត់លើការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនេះ ខណៈដែលប្រជាជនកម្ពុជា មានសន្ទុះអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតកាន់តែច្រើនឡើង។
អានបន្ត -
សហគមន៏ជនជាតិភាគតិចចារីបានដាក់បណ្តឹងប្រឆាំងនឹងក្រុមហ៊ុនកៅស៊ូ
កាលពីថ្ងៃសុក្រ ជនជាតិភាគតិចចារីប្រមាណជា១០០គ្រួសាររស់នៅក្នុងខេត្តរតនៈគីរី បានដាក់ពាក្យ បណ្តឹងទៅតុលាការខេត្តប្តឹងប្រឆាំងនឹងក្រុមហ៊ុនកៅស៊ូវៀតណាម ដោយពួកគេនិយាយថា ក្រុមហ៊ុននេះ បានឈូសឆាយដីព្រៃប្រមាណ៣០ហិចតារ ដែលមានចម្ងាយ៥គីឡូម៉ែតពីផ្ទះរបស់ពួកគេ។
-
មេដឹកនាំក្រុមចលនាយុវជន សម រង្ស៊ីបានដាក់ពាក្យបណ្តឹងលើករណីជាន់គ្នាលើស្ពានកាលពី ឆ្នាំ២០១០
មេដឹកនាំក្រុមចលនាយុវជន សម រង្ស៊ីបានដាក់ពាក្យបណ្តឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យទទួលខុសត្រូវករណីរត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលបណ្តាលឲ្យមានមនុស្ស ស្លាប់ប្រមាណជាង៣៥០នាក់ កាលពីឆ្នាំ២០១០។
អានបន្ត -
សង្គមស៊ីវិលប្រតិកម្មតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រី
សង្គមស៊ីវិល និងតំណាងសហគមន៍មានជម្លោះដីធ្លី សម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រី ថាកុំឲ្យតំណាងរាស្ត្រមកពីបក្សនយោបាយ និងសង្គមស៊ីវិល ចូលរួមឈឺឆ្អាលជាមួយនឹងប្រជាជនសហគមន៍ទាំងនោះ។
អានបន្ត -
កម្មកររោងចក្រកាត់ដេរណិចធី គ្រោងដហ្ហែក្បូនទៅក្រសួងសង្គមកិច្ចនៅថ្ងៃច័ន្ទ
រោងចក្រចំនួនបីបន្តធ្វើកូដកម្មដោយគ្មានដំណោះស្រាយ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរណិចធី អ៊ឹមភែរឹល (ខេមបូឌា) ខូអិលធីឌី (Nex-T Apparel Cambodia CO.LTD) ប្រមាណ១.០០០នាក់ គ្រោងនាំគ្នាដង្ហែក្បួនមកមុខក្រសួងសង្គមកិច្ច នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ដើម្បីទាមទារលក្ខខណ្ឌការងារ១០ចំណុចប្រសិនគ្មានដំណោះស្រាយ។ ពួកគេបានធ្វើកូដកម្មតាំងពីថ្ងៃទី១៣ វិច្ឆិកា ២០១២ បន្ទាប់មកពួកគេបានធ្វើកូដកម្មបិទផ្លូវ៣៧១អស់ជាច្រើនម៉ោងកាលពីថ្ងៃទី១៦ វិច្ឆិកា ២០១២ ប៉ុន្តែត្រូវបានរារាំងដោយក្រុមប៉ូលីល។
-
រៀបចំយុទ្ធនាការពាក់បូព៌ណសបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារ
ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងអង្គការឃែរអន្តរជាតិបានរៀបចំយុទ្ធនាការពាក់ បូព៌ណសដើម្បីបញ្ឈប់ការប្រើអំពើហិង្សាលើស្រ្តី និងកុមារ កាលពីថ្ងៃទី២១ វិច្ឆិកា ២០១២។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដា ក្រោយមកវាបាន ក្លាយជាទិវាអន្តរជាតិមួយដែលកំណត់ដោយអង្គការសហប្រជាជាតិ ចុះថ្ងៃទី១៧ ធ្នូ ១៩៩៩។
-
ស្រ្តីឆ្នើមប្រាំរូបប្រចាំប្រទេសកម្ពុជាបានចូលរួមកម្មវិធីពង្រឹងអំណាចស្រ្តីនៅសហរដ្ឋអាមេរិក
ស្រ្តីឆ្នើមកម្ពុជា៥រូបបានចូលរួមក្នុងកម្មវិធីពង្រឹងអំណាចស្ត្រីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១២ តាមរយៈសមាគមជួយស្រុកកំណើតយើង សហការជាមួយសកលវិទ្យាល័យម៉ុងតាណា សហរដ្ឋអាមេរិក ឧបត្ថម្ភដោយនាយកដ្ឋានរដ្ឋសហរដ្ឋអាមេរិក។ កម្មវិធីនេះ បង្កើតឡើងក្នុង គោលបំណងចម្បងជំរុញលើកទឹកចិត្តឲ្យអ្នកដឹកនាំជាស្ត្រីនូវរបៀបផ្សារភ្ជាប់កិច្ចសហប្រតិបតិ្តការ ដើម្បី លើកយកបញ្ហារបស់ស្ត្រីទាក់ទងនឹងសេដ្ឋកិច្ច និងការឆ្លុះបញ្ចាំងទូទាំងពិភពលោក។
-
កិច្ចប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិកបានកំណត់ពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ
ក្នុងកិច្ចប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅវិមានសន្តិភាពកាលពីម្សិលម៉ិញនេះ សហរដ្ឋអាមេរិក ព្រមទាំងសមាជិកអាស៊ានទាំង១០ប្រទេស បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមមាន សន្តិសុខ ដោយធ្វើឲ្យបាននូវសន្តិភាពក្នុងតំបន់។
-
លោក អូបាម៉ា បានសំណូមពរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនឲ្យយកចិត្តទុកដាក់ ពីរបាយការណ៏សិទ្ធិមនុស្ស
លោក អូបាម៉ា បានសំណូមពរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនឲ្យយកចិត្តទុកដាក់ពីរបាយការណ៏ សិទ្ធិមនុស្សក្នុងជំនួបរវាងថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ កាលពីម្សិលម៉ិញ ដោយផ្តោតលើការ បោះឆ្នោតដោយយុត្តិធម៌ និងសុំឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់។
-
ការរិះគន់នៅតែបន្តមានចំពោះការបរាជ័យពីសេចក្តីប្រកាសពីសិទ្ធិមនុស្សអាស៊ាន
ការរិះគន់នៅតែបន្តកាលពីម្សិលម៉ិញ អំពីសេចក្តីប្រកាសពីសិទ្ធិមនុស្សអាស៊ាន ដែលបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យ នាទីក្រុងភ្នំពេញ បន្ទាប់ពីថ្នាក់ដឹកនាំក្នុងតំបន់បានពិនិត្យសម្រេចនៅនាទីចុងក្រោយ ដោយសន្មតថាសេចក្តីប្រកាសពីសិទ្ធិមនុស្សអាស៊ាននេះនៅមានភាពខ្វះចន្លោះជាច្រើនទៀត។
-
លោកអូបាម៉ា មិនមានតំណែងអ្វីក្នុងការបង្រៀនកម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស
លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រីបាននិយាយកាលពីម្សិលម៉ិញថា ដោយសារតែលោក អូបាម៉ា ជាអ្នកមានការសិក្សាចេះដឹងខ្ពស់ពីបញ្ហាសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ប៉ុន្តែលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក មិនមានតំណែងអ្វីនោះទេ ក្នុងការដើរតួជាអ្នកបង្រៀនកម្ពុជា ពីបញ្ហាសិទ្ធិមនុស្ស ខណៈពេលដែលលោកមកដល់កម្ពុជាក្នុងសប្តាហ៍នេះ។
-
សកម្មជនគណបក្ស សម រង្ស៉ី បានបង្ហោះប៉ោងប៉ោងដើម្បីសុំអន្តរាគមន៏ពីលោកអូបាម៉ា
សកម្មជនគណបក្ស សម រង្ស៉ី និងសកម្មជនដីធ្លីដែលត្រូវបានគេបណ្តេញចេញ បានធ្វើការបង្ហោះ ប៉ោងប៉ោងរាប់ពាន់មកពីទីតាំងជុំវិញទីក្រុងភ្នំពេញ ដើម្បីសុំអន្តរាគមន៏ពីលោកអូបាម៉ា ដែលមក ដល់កម្ពុជា ដោយសុំឲ្យលោកជួយលទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការដណ្តើមយកដីធ្លីនៅកម្ពុជា។
-
សកម្មជនសិទ្ធិមនុស្សលោក ចាន់ សុវ៉េត វិលត្រលប់មកធ្វើការវិញ
បុគ្គលិកសិទ្ធិមនុស្សរបស់សមាគមន៏សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានវិលត្រលប់មកពីរៀននៅប្រទេសស៊ុយអែត មកដល់រាជធានីភ្នំពេញ កាលពីម៉ោង៤ល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២។ បន្ទាប់លោកបានចុះទៅបំពេញបេសកកម្មក្នុងការឃ្លាំមើលបញ្ហាជម្លោះដីធ្លីនៅខេត្តព្រះវិហារ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១២។