កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ក្រសួង​កំពុង​នឹង​ការពារ​ស្ថិតិ​របស់​ស្ត្រី​ជា​តំណាង​ឲ្យ​មានស្ថិរភាព​

    ក្រសួ​ងកិច្ចការ​នារី​បាន​រៀបរាប់​ថា​ កម្ពុជា​បាន​កំណត់​ឲ្យ​មាន​ស្ថិរភាព​នៃ​អត្រា​ចំនួន​ស្ត្រី​ដែល​ចូលរួម​ក្នុង​ជួរ​​រាជ​រដ្ឋាភិបាល​។​ ​ឆ្លើយ​តប​នឹង​លទ្ធផល​ជា​វិជ្ជមាន​តាម​រយៈ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ វា​មាន​ការ​រីក​ចម្រើន ​ចំពោះ​វត្តមាន​ស្ត្រី​ដែល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ​បើ​ធៀប​នឹង​កាល​ពី​៦​ឆ្នាំ​មុន​។​

  • CCHR​ ​ស្នើ​លោក​ ​ស ខេង​ ​ស៊ើប​អង្កេត​ករណី​ដក​តំណែង​មេភូមិ​ថ្មគោល​

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(Cambodian​ ​Center​ ​for​ ​Human​ ​Rights=CCHR) បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​អន្តរាគមន៍​ ទាក់ទិន​នឹង​ការ​ដក​តំណែង​មេភូមិ​ថ្មគោល​ ​ក្នុង​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍សែនជ័យ​។​

    អានបន្ត
  • កាស៊ីណូ​បាន​ផ្តល់​មូលនិធិ​ដល់​ការ​កសាង​ការិយាល័យ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​

    គ.ជ.ប​ ​បាន​បញ្ចុះ​បឋម​សិលា​ការិយាល័យ​កាល​ពី​ម្សិលម៉ិញ​ចំណាយ​អស់​ថវិកា​១២លាន​ដុល្លា​ ដែល​ជា​ជំនួយ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាខប​ ដែល​ការិយាល័យ​នេះ​នឹង​កសាង​រួចរាល់​នៅ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ ​ហើយ​ក៏​ជា​ការ​ធ្វើ​ព្រួយបារម្ភ​ដល់​ក្រុម​អ្នក​បោះឆ្នោត​ផង​ដែរ​។​

  • ការ​ពិត​នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​ ​ជា​ វិជ្ជា​ ​នៅ​កាន់​តែ​ឆ្ងាយ​

    បន្ទាប់​ពី​ការ​បើក​សវនាការ​ដ៏​ខ្លី​មួយ​ ​ដែល​ស្ទើរ​តែ​គ្មាន​ភ័ស្តុតាង​អ្វី​ថ្មី​សោះ​ ​កាល​ពី​ម្សិលម៉ិញ​ តុលាការ​ឧទ្ធរណ៍​បាន​ពន្យាពេល​ចេញ​សាលដីកា​របស់​ខ្លួន​ចំពោះ​ការ​ជំនុំ​ជម្រះ​សារ​ជា​ថ្មី​ចំពោះ​ករណី​ឃាតកម្ម​នៅ​ឆ្នាំ២០០៤​ ​លើ​​មេ​ដឹកនាំ​សហជីព​លោក​ ​ជា​ ​វិជ្ជា​។​

  • អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​អំពាវនាវ​ដល់​លោក​ ​អូបាម៉ា​

    នៅ​ពេល​ដែល​លោក​ ​បារ៉ាក់​ ​អូបាម៉ា​ ត្រូវ​បាន​គេ​ប្រកាស​ថា​បាន​ជាប់​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិច​នៅ​អាណត្តិ​ទី​ពីរ​ទៀត​កាល​ពី​ម្សិល​ម៉ិញ​ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ចំនួន​ប្រហែល​៥០នាក់​មក​ពី​សហគមន៍​បឹងកក់​ ​និង​បុរីកីឡា​បាន​បោះ​ជំរុំ​នៅ​ពី​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិច​ និង​អំពាវនាវ​សុំ​ឲ្យ​លោក​ប្រធានាធិបតី​ជួយ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​ដី​ធ្លី​ នៅ​ពេល​ដែល​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ខែ​នេះ​។​

  • គណបក្ស​ ​ដែល​បញ្ចូល​គ្នា​អាច​នឹង​ឈ្នះ​សំឡេង​ឆ្នោត​៣០​ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​

    គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធ៌ម​នៅ​កម្ពុជា​(ខមហ្វ្រែល)​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ ​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ម្សិលម៉ិញ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ជា​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​ ​សម​ ​រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិ​មនុស្ស​អាច​ទទួល​បាន​សំឡេង​៣០​ភាគរយ​ ប្រសិន​បើ​ខ្លួន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​ការ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ ​គ.ប.ក​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​។​

  • បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បរិស្ថាន​ក៏​ដោយ​ ​ទំនប់​សាយ៉ាប៊ូរី​នៅ​តែ​ចាប់​ផ្តើម​

    ក្រុម​មន្ត្រី​ប្រទេស​ឡាវ​ និង​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សំណង់​ប្រទេស​ថៃ​បាន​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​កាល​ពី​ម្សិលម៉ិញ​ដើម្បី​ចាប់​ផ្តើម​ការ​សាងទំនប់​សាយ៉ាប៊ូរី​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​ ដោយ​មិន​បាន​ខ្វល់​ថា​ ​ទំនប់​នេះ​អាច​នឹង​បំផ្លាញ​ដល់​មច្ឆជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​វៀតណាម​ទេ​។​

  • អង្គការ​អន្តរជាតិ​ប្រតិកម្ម​នឹង​ការ​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​

    អង្គការ​ជាតិ​ ​អន្តរជាតិ​ ​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ឡាវ​ ដែល​បាន​ប្រកាស​អំពី​ផែនការ​បន្ត​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ ​(Xayaburi)​ ​ដែល​គេ​បាន​ចាត់​ទុក​ថា​ ​រដ្ឋាភិបាល​ឡាវ​ មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​ ​អំពី​គម្រោង​សាងសង់​ទំនប់​នេះ​នៅ​ឡើយ​នោះ​។​

    អានបន្ត
  • ការ​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​របស់​តុលាការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​

    ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលម៉ិញ​ថា​ ​តុលាការ​កំពុង​តែ​បក​ស្រាយ​ខុស​ចំពោះ​បទល្មើស​នៃ​ការ​ញុះញង់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ ដែល​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​លើ​សេរីភាព​បញ្ចេញ​មតិ​ និង​ការ​ដាក់​ទោស​យ៉ាង​អយុត្តិធម៌​ចំពោះ​ការ​រិះគន់​រដ្ឋា​ភិបាល​។​

  • គ.ជ.ប​ ​ច្រាន​​ចោល​ការ​រិះគន់​ឲ្យ​មាន​កំណែ​ទម្រង់​

    កាល​ពី​ម្សិលម៉ិញ​ ​នៅ​ឯ​ពីធី​តែងតាំង​មន្ត្រី​ឲ្យ​ចូល​កាន់​អាណត្តិ​ថ្មី​របស់​ គ.ជ.ប​ ​លោក​ អ៊ឹម​ ​សួស្តី​ ជា​ប្រធាន​ ​គ.ជ.ប​ បាន​រិះគន់​ដល់​ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ថា​មាន​ទស្សនៈ​ដ៏​អាក្រក់​បំផុត​ចំពោះ​ប្រព័ន្ធ​បោះឆ្នោត​ ​ដែល​គួរ​ឲ្យ​ចំអក​របស់​ប្រទេស​នេះ។​

  • ជនជាតិ​ភាគតិច​វៀតណាម​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​

    កាល​ពី​ម្សិលម៉ិញ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​លុប​ឈ្មោះ​ជនជាតិ​ភាគ តិច​វៀតណាម​ចំនួន​១១រូប​ចេញ​ពី​បញ្ជី​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ ​បន្ទាប់​ពី​មន្ត្រី​គណបក្ស​ ​សម​ ​រង្ស៊ី​ បាន​ដាក់​ពាក្យ​បណ្តឹង​លើ​ករណី​មាន​ឈ្មោះ​ជនជាតិ​វៀតណាម​ចំនួន​៣៥៧នាក់​ក្នុង​បញ្ជី​ ឈ្មោះ​បោះឆ្នោត​ខេត្ត​កណ្តាល​។​

  • យុវជន​គណបក្ស​ ​សម​ ​រង្ស៊ី​ ​នឹង​ហែ​ក្បួន​តវ៉ា​ឲ្យ​មាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​នយោបាយ​

    សមាជិក​ចលនា​យុវជន​គណបក្ស​ ​សម​ ​រង្ស៊ី​ ​ប្រមាណ​ជា​១០០០​នាក់​ ​មាន​គម្រោង​នឹង​ធ្វើ​ការ​ប្រឆាំង​ ដោយ​ដាក់​សំណូមពរ​ឲ្យ​មាន​ការ​លើក​ទោស​ដល់​សកម្មជន​ ​និង​អ្នក​នយោបាយ​ទាំង​ឡាយ​ដែល​កំពុង​តែ​ ជាប់​ក្នុង​ពន្ធនាគារ​ ​រួម​ទាំង​លោក​ ​សម​ ​រង្ស៊ី​ ​ប្រធាន​គណបក្ស​ប្រឆាំង​ផង​ដែរ​ ​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ ព្រហស្បតិ៍​ ​នៅ​ខាង​មុខ​ទី​លាន​សេរីភាព​។​

  • អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យាពេល​ចំពោះ​ឯកសារ​សិទ្ធិ​មនុស្ស​អាស៊ាន​

    នៅ​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​រហូត​មក​ទល់​ពេល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិចារណា​លើ​ការ​សេចក្តី​អនុម័ត​ចំពោះ​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​ជា​លើក​ដំបូង​របស់​តំបន់​នេះ​ កាល​ពី​ម្សិលម៉ិញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់​ពន្យា​ពេល​ការ​អនុម័ត​លើ​អ្វី​​ដែល​ពួក​គេ​ហៅ​ថា​ ​ឯកសារ​“មាន​គុណ​វិបត្តិ​យ៉ាង​ខ្លាំង”​។​

  • ក្រុម​អ្នក​តវ៉ា​ស្វែងរក​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ជម្លោះ​នៃ​ការ​បណ្តេញ​ចេញ​

    ប្រជាជន​ប្រមាណ​ជា​១០០​នាក់​ដែល​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​កាន់ស្ថានទូត​អាមេរិក​កាល​ពី​ម្សិលម៉ិញ​នេះ​ ​ដើម្បី​សំណូមពរ​ឲ្យ​លោក​ប្រធានាធីបតី​ ​បារ៉ាក់​ ​អូបាម៉ា​ ​លើក​យក​បញ្ហា​នៃ​ការ​​បណ្តេញ​ចេញ​ ​និង​រៀបចំ​ឡើង​វិញ​នូវ​កំណែ​ទម្រង់​នៃ​ការ​ផ្តល់​ដី​សម្បទាន​នៅ​កម្ពុជា​ ​ពេល​ដែល​ លោក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា​ ​នា​ចុង​ខែ​វិច្ឆិកា​នេះ​។​

  • កាសែត​របស់​អ្នក​សារព័ត៌មាន​ ​ដែល​ត្រូវ​គេ​សម្លាប់​ផ្អាក​ចេញ​ផ្សាយ​ជា​បណ្តោះ​អាសន្ន​

    សារព័ត៌មាន​ខ្មែរ​វីរជន​ ដែល​អ្នក​សារព័ត៌មាន​របស់​ខ្លួន​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​នៅ​ក្នុង​ឃ្លុប​រថយន្ត​របស់​គាត់​ក្នុង​ខេត្ត​រតនគិរី​នៅ​ខែ​កញ្ញា​ ​បាន​ផ្អាក​បោះពុម្ព​ជា​បណ្តោះ​អាសន្ន​ នេះ​បើ​តាម​សម្តី​របស់​លោក​និពន្ធ​នាយក​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលម៉ិញ​។​

  • លោក​ ​សម​ ​រង្ស៊ី​ ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​

    មន្ត្រី​របស់​គ.ជ.ប​ ​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលម៉ិញ​ថា​ ​គ.ជ.ប​ ​បាន​លុប​ឈ្មោះ​លោក​ ​សម​ ​រង្ស៊ី​ ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ​ ដោយ​សំអាង​ថា​ ​លោក​គឺ​ជា​ទណ្ឌិត​ម្នាក់​។​

  • ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ ​ការ​អនុម័ត​ធ្វើ​ទំនប់​សេសាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​កំហឹង​

    ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ ​និង​អ្នក​ភូមិ​បាន​និយាយ​កាល​ពី​ម្សិលម៉ិញ​ថា​ រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដោយ​គ្មាន​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ជា​មុន​ជាមួយ​នឹង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ស្រុក​សេសាន​ ដែល​យ៉ាង​ហោច​ណាស់​មាន​ប្រជាជន​ចំនួន​៥០០០នាក់​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ។​

  • ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​រៀបចំ​បណ្តឹង​ទៅ​តុលាការ​អឺរ៉ុប​ប្តឹង​ម្ចាស់​ក្រុមហ៊ុន​ស្ករស​

    ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​មួយ​កំពុង​តែ​រៀបចំ​បណ្តឹង​ទៅ​តុលាការ​អឺរ៉ុប​លើ​ករណី​ដី​ ដែល​បាន​យក​ពី​អ្នក​ភូមិ​ដើម្បី​អភិវឌ្ឍន៍​ដាំ​ដំណាំ​អំពៅ​នៅ​ក្នុង​ខេត្ត​កោះកុង។​ ​ពាក្យ​បណ្តឹង​នោះ​ចោទ​ថា​ ​លោក​ ​លី​ យ៉ុងផាត់​ ​ជា​ពាណិជ្ជករ​កម្ពុជា​ម្នាក់​ដ៏​មាន​អំណាច​ ​និង​ជា​សមាជិក​ព្រឹទ្ធសភា​បាន​យក​ដី​ពី​អ្នក​ភូមិ​ ដើម្បី​ដាំ​អំពៅ​ដែល​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ស្ករ​ស​ធំៗ​ ​រួម​ទាំង​ក្រុមហ៊ុន​ទាំង​ឡាយ​នៅ​ក្នុង​អឺរ៉ុប​ផង​។​

    អានបន្ត
  • ក្រុមហ៊ុន​ធ្វើ​ទំនប់​វារី​អគ្គិសនី​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ផ្ទះ​សម្រាប់​អ្នក​ភូមិ​ ​ដែល​រង​ផល​ប៉ះ​ពាល់​

    លោ​កនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​ដែល​ទទួល​ខុសត្រូវ​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ផ្ទះ​សម្បែង​សម្រាប់​អ្នក​ភូមិ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ។​

  • តុលាការ​ខេត្ត​ស្វាយរៀង​បើក​សវនាការ​កាត់​ទោស​លោក​ ​ឈូក​ ​បណ្ឌិត​ក្នុង​ខែ​វិច្ឆិកា​

    នៅ​ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​ក៍​ដូច​ជា​មជ្ឈដ្ឋាន​ទូទៅ​បាន​កំពុង​រង់ចាំ​មើល​អំពី​ចំណាត់ការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ទាក់ទិន​ទៅ​នឹង​ករណី​អតីត​អភិបាល​ក្រុង​បាវិត​លោក​ ​ឈូក​ បណ្ឌិត​ដែល​ជា​ជន​ល្មើស​បាន​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​កម្មករ​បណ្តាល​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត​នោះ​ ​នៅ​ទី​បំផុត​ ​សាលា​ដំបូង​ខេត្តស្វាយរៀង​បាន​កំណត់​ពេល​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ ដើម្បី​បើក​សវនាការ​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​ដែល​បង្ក​របួស​ស្នាម​ដោយ​អចេតនា​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo