កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ប្រម៉ូសិនគ្រប់ឈុត ផ្តល់ជូនពិសេស សម្រាប់ខែមករានេះពី Safe Home ដៃគូទទួលសិទ្ធិលក់បន្ដ និងចែកចាយបន្ត ពីរោងចក្រធំរបស់ HIKVISION
(ភ្នំពេញ)៖ ប្រម៉ូសិនគ្រប់ឈុត ផ្តល់ជូនពិសេស សម្រាប់ខែមករានេះពី ក្រុមហ៊ុន Safe Home ដែលជាដៃគូទទួលសិទ្ធិលក់បន្ដ និងចែកចាយបន្ត ពីរោងចក្រធំរបស់ HIKVISION។
អានបន្ត -
ក្រសួងព័ត៌មាននឹងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលអូសបន្លាយពេលយ៉ាងយូរ
ក្រសួងព័ត៌មាននឹងបញ្ចប់នូវសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលបានអូសបន្លាយពេលដ៏យូរ ដែលសេចក្ដីព្រាងច្បាប់នេះគេហៅកាត់ថា A2I ។
អានបន្ត -
បទសម្ភាសន៍ ៖ តំណាងសហគមន៍ខ្មែរ ជួបប៉ូលិសអូស្ត្រាលី និយាយអំពីការធ្វើបាតុកម្ម និងការគំរាមកំហែងរបស់រដ្ឋាភិបាលកម្ពុជា
តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃរសៀលថ្ងៃទី២៥ ខែមករា បានជួបជាមួយប៉ូលិសរដ្ឋវិចតូរីយ៉ា (Victoria Police) នៅទីស្នាក់ការសមាគមខ្មែរ ដើម្បីជជែកអំពីគម្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅដើមខែមីនា និងការគំរាមកំហែង ការជ្រៀតជ្រែកការបំបែកបំបាក់សហគមន៍ខ្មែរពីក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនម្ចាស់ហ្វេសប៊ុកដែលចោទលោក ព្រាប កុល កិបកេងលុយជាង៨០លានដុល្លារ
អ្នកឃ្លាំមើលស្នើឱ្យតុលាការស៊ើបអង្កេតលើអ្នកវិនិយោគ និងជាអតីតប្រធានអង្គការក្រៅរដ្ឋាភិបាលគឺលោក ព្រាប កុល ដែលរងការចោទប្រកាន់ថា កិបកេងលុយគម្រោងវិនិយោគជាង ៨០លានដុល្លារ ហើយរត់ទៅចុះចូលជាមួយរដ្ឋាភិបាល ដើម្បីបានរួចខ្លួន។
អានបន្ត -
គណបក្សកម្លាំងជាតិថា ការដកឬបញ្ឈប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនត្រូវបានធ្វើឡើងផ្ទុយពីប្រព័ន្ធប្រជាធិបតេយ្យ
ភ្នំពេញ — គណបក្សកម្លាំងជាតិ ដែលជាគណបក្សនយោបាយថ្មីមួយបង្កើតឡើងដោយអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់ថា ក្រុមមេដឹកនាំគណបក្សភ្លើងទៀនសព្វថ្ងៃ បានប្តូរជំហរផ្ទុយពីស្មារតីដើម ដោយបានបោះបង់គោលការណ៍ប្រជាធិបតេយ្យ សេរី និងចាប់យកជម្រើសផ្ដាច់ការ បង្ខិតបង្ខំ គំរាមកំហែង ព្រមទាំងរំលោភលើសិទ្ធិសម្រេចចិត្តជាសម្ងាត់របស់អង្គបោះឆ្នោត និងបានបណ្តេញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតចេញពីតួនាទីជាច្រើននាក់នៅទូទាំងប្រទេស។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីណែនាំសមត្ថកិច្ចឱ្យរឹតបន្តឹងជាតិអាល់កុល ខណៈគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះករណីបុកមនុស្សស្លាប់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ហើយលោកបានណែនាំឱ្យអគ្គស្នងការនគរបាលជាតិរឹតបន្តឹងការពិនិត្យលើអ្នកបើកបរដែលមានសារធាតុគ្រឿងស្រវឹង។
អានបន្ត -
ពលរដ្ឋខ្មែរនៅជប៉ុនដាក់ញត្តិទៅក្រសួងការបរទេសជប៉ុនស្នើអន្តរាគមន៍ទៅរដ្ឋភិបាលកម្ពុជាបញ្ឈប់បណ្ដេញពលរដ្ឋនៅតំបន់អង្គរ
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានដាក់ញ្ញត្តិទៅក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី២៣ មករា ទាមទារឲ្យរដ្ឋាភិបាលជប៉ុន អន្តរាគមន៍ទៅរដ្ឋាបាលកម្ពុជា ឲ្យបញ្ឈប់បណ្ដេញប្រជាពលរដ្ឋចេញពីតំបន់អង្គរ។
អានបន្ត -
បក្សភ្លើងទៀនប្រកាសស្វាគមន៍ពិភាក្សាជាមួយបក្សកម្លាំងជាតិ
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គណបក្សភ្លើងទៀនបានប្រកាសស្វាគមន៍ពិភាក្សាការងារជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ក្នុងស្មារតី និងក្នុងបំណងបង្រួបបង្រួមអ្នកប្រជាធិតេយ្យ តាមរយៈ “សម្ព័ន្ធភាពឆ្ពោះទៅអនាគត” ។
អានបន្ត -
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen ត្រូវបានចាប់ខ្លួន និងរងបទចោទ ២ករណី
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សំវិច្ឆិកាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ មករានេះថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen និងដែលមានឈ្មោះពិត យ៉ង់ ប៉ាក់កំពុងរងបទចោទចំនួន ២ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទ និងដោះលែងលោក នី ណាក់ ជាបន្ទាន់
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់និងដោះលែងអ្នកជំនាញកសិកម្មលោក នី ណាក់ ជាបន្ទាន់។ ចំណែកមន្ត្រីសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។
អានបន្ត -
ការសិក្សាថ្មី៖ វិស័យមីក្រូហិរញ្ញវត្ថុជួយជីវភាពពលរដ្ឋប្រសើរឡើង ខណៈអ្នកខ្ចីមួយចំនួនតូចលក់ដីដើម្បីសងបំណុល
ភ្នំពេញ — ការសិក្សាថ្មីមួយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលមានសមាជិកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរកឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។
អានបន្ត -
ជាតិសង្គមជាតិសុវត្តិភាព ចរាចរណ៍រដ្ឋមន្ត្រីមហាផ្ទៃ បង្កើតប្រព័ន្ធបញ្ជីខ្មៅ កត់ត្រាប្រវត្តិអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្ថានភាពស្រវឹង
ភ្នំពេញ៖ ក្រុមការងារក្រសួងមហាផ្ទៃ កំពុងរៀបចំប្រព័ន្ធផ្ទុកទិន្នន័យដាក់ឈ្មោះ ឬប្រវត្តិ (Black List) អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃរងរបួស និងស្លាប់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៣ មករា។
អានបន្ត -
គណបក្សកម្លាំងជាតិ ថាតុលាការពិបាកឯករាជ្យ បើមន្ត្រីតុលាការជាមន្ត្រីនៃគណបក្សនយោបាយ
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជាមន្ត្រីគណបក្សនយោបាយ នោះតុលាការពិបាកឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់ជូនជនរងគ្រោះ ខណៈសហជីពមួយចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិនតុលាការ ព្យាយាមដោះស្រាយ។
អានបន្ត -
កសិករដែលប្រកបរបរធ្វើស្រែប្រាំងនៅក្នុងខេត្តមួយចំនួន ជាអាទិ៍ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដង្ហោយហៅស្ថាប័នពាក់ព័ន្ធឱ្យជួយលៃលករកមធ្យោបាយផ្ដល់ទឹកសម្រាប់សង្គ្រោះស្រូវរាប់ពាន់ហិកតារបស់ពួកគាត់ ខណៈកសិករភាគច្រើនជាអ្នក
កសិករដែលប្រកបរបរធ្វើស្រែប្រាំងនៅក្នុងខេត្តមួយចំនួន ជាអាទិ៍ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដង្ហោយហៅស្ថាប័នពាក់ព័ន្ធឱ្យជួយលៃលករកមធ្យោបាយផ្ដល់ទឹកសម្រាប់សង្គ្រោះស្រូវរាប់ពាន់ហិកតារបស់ពួកគាត់ ខណៈកសិករភាគច្រើនជាអ្នកខ្ចីបណ្ដាក់ជំពាក់បំណុលគេផងនោះ ។
អានបន្ត -
ពលរដ្ឋ៨គ្រួសារនាំគ្នាតវ៉ាទាមទារលុបប្រឡាយដែលអាជ្ញាធរបានជួលនិងខ្ចីដីពីប្រជាពលរដ្ឋដើម្បីជីកប្រឡាយរំដោះទឹក
ប្រជាពលរដ្ឋប្រាំបីគ្រួសារនាំគ្នាតវ៉ាទាមទារលុបប្រឡាយដែល រដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអង្គការចៃកា (JICA) បានជួល និងខ្ចីដីពីប្រជាពលរដ្ឋដើម្បីអនុវត្តគម្រោងស្តារ ប្រឡាយដើម្បីរំដោះទឹកចេញពីក្រុងនារដូវវស្សាហ៍ឆ្នាំ២០២៣កន្លងទៅ ដែលប្រឡាយស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពេលនេះកុងត្រាជួលបានផុតកំណត់ខ្លះពីរខែ ខ្លះបីខែហើយ តែ អាជ្ញារធរ បែរជាមិនព្រមប្រគល់ឱ្យពលរដ្ឋចាត់ចែងប្រើប្រាស់លើដីដែលជាកម្មសិទ្ធិរបស់ខ្លួនឡើយ។
អានបន្ត -
អង្គការជាតិនិងអន្តរជាតិរិះគន់អនុសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថាបង្កផលប៉ះពាល់សិទ្ធិមនុស្ស
ភ្នំពេញ — សេចក្តីព្រាងអនុសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងត្រូវដាក់ឲ្យពិភាក្សានៅអង្គការសហប្រជាជាតិនាបុរីញូវយ៉ក នាពេលខាងមុខនេះ។
អានបន្ត -
សាលាឧទ្ធរណ៍សម្រេចរក្សាទុកការកាត់ទោសលោក ថាច់ សេដ្ឋា ពីបទចេញសែកអត់ប្រាក់ ខណៈមេធាវីត្រៀមប្តឹងសាទុក្ខ
ភ្នំពេញ — សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃចន្ទ បានសម្រេចតម្កល់សាលក្រមកាត់ទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ ដែលនាំឱ្យអ្នកនយោបាយជំទាស់រូបនេះបន្តគ្មានសេរីភាព និងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។
អានបន្ត -
សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ឱ្យជាប់គុក១៨ខែដដែលក្នុងសំណុំរឿងចេញសែកអត់ប្រាក់
សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់គុក១៨ខែដដែលក្នុងសំណុំរឿងចេញសែកអត់ប្រាក់នៅល្ងាចថ្ងៃទី២២ ខែមករា។
អានបន្ត -
សហជីពស្នើឱ្យមានគណៈកម្មការសុខភាព និងសុវត្ថិភាពនៅគ្រប់រោងចក្រដើម្បីបង្ការអគ្គិភ័យ
សហជីព និងកម្មករមួយចំនួន ស្នើដល់ក្រសួងការងារ និងភាគីរោងចក្រ រៀបចំឱ្យមានគណៈកម្មការផ្នែកសុខភាព និងសុវត្ថិភាព នៅតាមបណ្តារោងចក្រសហគ្រាសនានា ដើម្បីបង្ការគ្រោះអគ្គិភ័យ និងធានាសុវត្ថិភាពទៅដល់កម្មករ ខណៈពួកគេមើលឃើញថា ការអនុវត្តស្ដង់ដាបង្ការអគ្គិភ័យនៅតាមរោងចក្រនៅមានកម្រិត។
អានបន្ត -
ប្រធានបក្សកាន់អំណាចនៅកម្ពុជា និងរុស្ស៊ីសហការគ្នាប្រឆាំងនូវអ្វី ដែលពួកគេហៅថា «បដិវត្តន៍ពណ៌»
ប្រធានគណបក្សកាន់អំណាចនៅកម្ពុជានិងប្រធានគណបក្សកាន់អំណាច រុស្ស៊ី សហការគ្នា ប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។ ប៉ុន្តែសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា នៅកម្ពុជាគ្មានបដិវត្តន៍ពណ៌នោះទេ។
អានបន្ត