កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
គណបក្សមួយចំនួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោតឃុំ-សង្កាត់
ភ្នំពេញៈ គណបក្សនយោបាយនានាបានត្រៀមលក្ខណសម្បត្តិរួចជាស្រេចហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នៅឆ្នាំនេះ ដោយយុទ្ធនាការនេះនឹងប្រព្រឹត្តទៅរយៈពេល ១៤ ថ្ងៃ គិតចាប់តាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ តទៅ។
អានបន្ត -
លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ខណៈលោក ស ខេង មកកម្ពុជាវិញដោយស្ងាត់ស្ងៀម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
អានបន្ត -
រដ្ឋសភាកម្ពុជា៖សេចក្តីសម្រេចសភាអ៊ឺរ៉ុបឱ្យត្រៀមដកEBAពីកម្ពុជា គឺលំអៀងនិងខ្វះការគោរព
រដ្ឋសភាកម្ពុជា នៅថ្ងៃចន្ទម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុបដែលស្នើឱ្យត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចោលទាំងស្រុងពីកម្ពុជា ដោយការប្រើប្រាស់លិទ្ធិប្រជាធិបតេយ្យខុសទំនង ជាលេស។ បើតាមរដ្ឋសភាកម្ពុជា សេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុបនោះ គឺជាការបំផ្លៃ ការលំអៀង និងការខ្វះការគោរពដល់រដ្ឋអធិបតេយ្យកម្ពុជា។
អានបន្ត -
ស្ត្រី ៥ភាគរយបន្ថែមទៀតឈរឈ្មោះបោះឆ្នោតឃុំសង្កាត់
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍កាលពីថ្ងៃចន្ទនេះថា គណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតសរុបចំនួន ៨.៦០៤២ នាក់ ក្នុងនោះមានស្ត្រីចំនួន ២.៧៨១៣ នាក់ ស្មើនឹងប្រមាណ ៣២ ភាគរយ។
អានបន្ត -
អតីតមេឃុំស្រែគរ ខេត្តស្ទឹងត្រែងថា មានជនអនាមិកកម្ទេចស្លាកគណបក្សភ្លើងទៀន
អតីតមេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ ឱ្យដឹងថា មានជនមិនស្គាល់មុខ បានបំផ្លាញស្លាកគណបក្សភ្លើងទៀនមួយផ្ទាំងទៀត ក្នុងឃុំស្រែគរ កាលពីយប់ថ្ងៃទី៩ ឧសភា។
អានបន្ត -
អ្នកឃ្លាំមើលថា ការផ្ដល់អំណោយមុនការបោះឆ្នោតមានឥទ្ធិពលតិចលើម្ចាស់ឆ្នោត
អ្នកឃ្លាំមើលថា ការផ្ដល់អំណោយមុនការបោះឆ្នោតនៅតែមានឥទ្ធិពលតិចតួចដល់ម្ចាស់ឆ្នោតដែរ ជាពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត មិនសូវមានចំណេះដឹងក្នុងការវាយតម្លៃ។
អានបន្ត -
បក្សភ្លើងទៀនចោទអាជ្ញាធរសង្កាត់ទួលសង្កែទី១ថាផ្ដួលរំលំផ្លាកគណបក្សនៅទីតាំងសាធារណៈ
គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរសង្កាត់ទួលសង្កែទី១ ថាបានកាប់បំផ្លាញ និងផ្ដួលរំលំផ្លាកគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ខណៈអាជ្ញាធរបានចេញគោលការណ៍បិទផ្លូវមិនឱ្យគណបក្សភ្លើងទៀនបន្តលើកផ្លាកនៅតាមទីតាំងសាធារណៈ បើទោះជាគណបក្សបានជូនដំណឹងរួចហើយក្ដី។
អានបន្ត -
សកម្មជនបក្សភ្លើងទៀនដែលរងដីកាកោះនិងចាប់ខ្លួនជាការធ្វើទុក្ខបុកម្នេញ?
សកម្មជន និងបេក្ខជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនមួយចំនួន ត្រូវបានតុលាការចេញដីកាកោះហៅ និងចាប់ខ្លួនជាបន្តបន្ទាប់ ក្រោមហេតុផលមួយចំនួន។ ការកោះហៅនិងចាប់ខ្លួននេះ ត្រូវបានសង្គមស៊ីវិលដែលធ្វើខាងផ្នែកសិទ្ធិមនុស្សចាត់ទុកថាជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង។ ប៉ុន្តែសម្រាប់មន្ត្រីយុត្តិធម៌អះអាងថានេះ ជាការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ។
អានបន្ត -
ការពន្យាប័ណ្ឌការងារ និងប័ណ្ណធ្វើដំណើរសម្រាប់ពលករខ្មែរធ្វើការនៅថៃចាប់ផ្តើមនៅថ្ងៃចន្ទនេះ
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងការងារនៃប្រទេសថៃបានចាប់ផ្តើមទទួលពាក្យស្នើសុំ និងទទួលឯកសារបន្តសុពលភាពប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD) សម្រាប់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងថាពលករចំណាកស្រុកខ្មែរ មួយចំនួនមិនសូវទទួលបានព័ត៌មានជុំវិញការពន្យាប័ណ្ណពលករ និងលិខិតធ្វើដំណើររបស់ពួកគេប៉ុន្មានទេ ដោយសារនិយោជកខ្លះ និងពលករធ្វើការលើវិស័យក្រៅប្រព័ន្ធខ្លះ មិនសូវយល់ពីនីតិវីធី។ ទោះយ៉ាងណាលោក ឌី ថេហូយ៉ា កត់សម្គាល់ថាមានសកម្មភាពចេញចូលប្រទេសថៃ-កម្ពុជាច្រើនពីសំណាក់ពលករខ្មែរបន្ទាប់ពីមានការបើកច្រកអន្តរជាតិប៉ោយប៉ែត និងច្រកដូងកាលពីជាង១សប្តាហ៍មុន។
អានបន្ត -
ឯកអគ្គរដ្ឋទូតបារាំងថ្លែងលម្អិតប្រាប់ ខ្មែរថាមស៍ ពីបេសកកម្មនិងទស្សនវិស័យនៅកម្ពុជា
កាលពីថ្ងៃសុក្រ ខ្មែរថាមស៍ ត្រូវបានផ្តល់ឱកាសដើម្បីអង្គុយពិភាក្សាជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខនេះ លោកឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីប្រធានបទផ្សេងៗ ចាប់តាំងពីជីវិតជាប្រមុខតំណាងការទូតនៅកម្ពុជា រហូតដល់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល។
អានបន្ត -
គ.ជ.បនឹងបញ្ចប់បោះពុម្ពសន្លឹកឆ្នោតចុងខែនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតនៅថ្ងៃទី ២៨ ឬ ២៩ ឧសភា ដើម្បីចែកចាយ និងបញ្ជូនដល់ការិយាល័យបោះឆ្នោតឲ្យបានទាន់ពេលវេលា ខណៈខេត្តចំនួនពីរទៀតមិនទាន់បានបោះពុម្ពនៅឡើយ។
អានបន្ត -
ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដាក់ញត្តិស្នើក្រសួងរៀបចំដែនដីទប់ស្កាត់ការទន្ទ្រានដីព្រៃ និងដោះស្រាយវិវាទដីធ្លី
ប្រជាសហគមន៍ប្រមាណ ៧០០នាក់ នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិស្នើឱ្យក្រសួងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃសហគមន៍ «ឧត្តមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជនមួយ។
អានបន្ត -
អាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញបេក្ខជន និងសកម្មជនបក្សភ្លើងទៀន ខណៈការបោះឆ្នោតខិតជិតមកដល់
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តធ្វើទុក្ខបុកម្នេញបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនឥតសាកស្រាន្ត ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតមកដល់ក៏ដោយ។ គណបក្សភ្លើងទៀនចាត់ទុកការយកប្រព័ន្ធតុលាការមកកោះហៅ ឬចោទប្រកាន់សកម្មជនរបស់ខ្លួននេះ គឺជារឿងនយោបាយ ដើម្បីដាក់សម្ពាធ រារាំងសកម្មភាពនយោបាយដែលធានាដោយច្បាប់។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកោះកុងចេញដីកាហៅបេក្ខជនចៅសង្កាត់ស្ទឹងវែងម្នាក់មកពីគណបក្សភ្លើងទៀនឱ្យទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា។
អានបន្ត -
លោក កឹម សុខា ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង
ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាច្រើនម៉ោង ក្នុងឱកាសមេបក្សប្រឆាំងរូបនេះបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតនាយករដ្ឋមន្ត្រី។
អានបន្ត -
បុគ្គលិកណាហ្គាវើលដ៍ផ្អាកកូដកម្មនៅថ្ងៃ៧ ឧសភា
កូដករនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) សម្រេចផ្អាកធ្វើកូដកម្មនៅថ្ងៃទី៧ ឧសភានេះ ដោយសារបញ្ហាសុខភាព និងជីវភាព។
អានបន្ត -
លោក កឹម សុខា ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង
ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាច្រើនម៉ោង ក្នុងឱកាសមេបក្សប្រឆាំងរូបនេះបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតនាយករដ្ឋមន្ត្រី។
អានបន្ត -
កម្ពុជាស្នើ UN និងអូស្ត្រាលីផ្តល់ជំនួយថែមទៀតដើម្បីប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ស្នើអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ ដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសសម្អាតប្រាក់។
អានបន្ត -
បេក្ខភាពចៅសង្កាត់បក្សភ្លើងទៀនខេត្តកោះកុងហៅការប្តឹងខ្លួនជាសារគំរាមមិនឱ្យធ្វើនយោបាយ
បេក្ខភាពឈរឈ្មោះចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន បានអះអាងថា មេធាវីតំណាងឱ្យគណបក្សកាន់អំណាច បានប្តឹងរូបគាត់ គឺជារឿងនយោបាយ និងជាសារគំរាមមិនឱ្យលោកបន្តចូលរួមជីវភាពនយោបាយជាមួយបក្សក្រៅរដ្ឋាភិបាលមួយនេះបន្តទៀត។
អានបន្ត -
លោកស្រី ជូ ប៊ុនអេង៖ ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក
នៅកម្ពុជា ករណីជួញដូរមនុស្សតាមរយៈការស៊ីឈ្នួលពពោះជំនួស បានកើតមានឡើងកាលពីពេលកន្លងទៅ ដែលនេះបានបង្កក្តីបារម្ភដល់អ្នកជំនាញខាងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានពន្យល់តាមរយៈនាទីភ្ញៀវប្រចាំរបស់វិទ្យុបារាំងថា ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក។ ករណីនេះ កម្ពុជាកំពុងធ្វើច្បាប់ស្តីពីការពពោះជំនួសនេះ តែដោយសារកូវីដ១៩ សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំង ហើយលោកស្រី រំពឹងថា អាចនឹងរួចរាល់នៅពេលខាងមុខ។
អានបន្ត -
កម្រិតលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាស៊ីសងលើការបោះឆ្នោតមូលដ្ឋាន
ភ្នំពេញ — ក្រុមអ្នកជំនាញនិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំមកហើយនោះ ត្រូវបានគេរំពឹងថា នឹងគ្មានដៃគូប្រកួតប្រជែងនោះទេ ដោយសារការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ ដែលមានសំឡេងគាំទ្រពេញនិយមនៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន។
អានបន្ត