កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
សកម្មជននយោបាយម្នាក់ស្នើតុលាការកំពូលទម្លាក់បទចោទ
សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយម្នាក់ ស្នើទៅតុលាការកំពូលទម្លាក់បទចោទ ក្រោយពីតុលាការថ្នាក់ក្រោមបានកាត់ទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ជុំវិញការបង្ហាញសារគាំទ្រលោក សម រង្ស៊ី លើហ្វេសប៊ុក។
អានបន្ត -
វិភាគ៖ តើគ្រឹះសន្តិភាពខ្វះការលើកកម្ពស់សិទ្ធិមនុស្សបានដែរឬទេ?
សង្វៀនប្រកួតអំណាចនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បានបន្សល់ទុកនូវប៉ូលនយោបាយពីរផ្ទុយពីគ្នា ជំរុញឱ្យអ្នកឃ្លាំមើលមានការព្រួយបារម្ភពីវិបត្តិសង្គម ដែលត្រូវស្វែងរកការពន្យល់ពីបុគ្គលឯករាជ្យសម្រាប់ជាមូលដ្ឋានពិចារណា ដើម្បីកុំឱ្យល្បែងនយោបាយនាសម័យទំនើបនេះឈានទៅបំបែកបំបាក់ជាតិដូចពីអតីតកាល។
អានបន្ត -
គជប នឹងផ្សព្វផ្សាយតាមវិទ្យុ កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
Content image - Phnom Penh Post អគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហេង ជីវ័ន ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងផ្សព្វផ្សាយ កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត និងតាមរយៈទូរទស្សន៍ជាតិនៅភ្នំពេញ សម្រាប់រយៈពេល ៣៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែមេសា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ កម្មវិធីអប់រំម្ចាស់ឆ្នោតនេះ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតនឹងធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់រយៈពេល ១ ម៉ោងក្នុង ១ ថ្ងៃ។
អានបន្ត -
កូដករណាហ្គាវើលដ៍ នៅតែរងការសម្លុតពីអាជ្ញាធរភ្នំពេញ មិនឱ្យទាមទាររកដំណោះស្រាយពីថៅកែ
អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល លោក ហ៊ុន សែន បានឡោមព័ទ្ធកៀងកូដករណាហ្គាវើលដ៍ (NagaWorld) ជាង ១០០នាក់ទាំងកណ្ដាលភ្លៀង និងស្រែកសម្លុតឱ្យកូដករឡើងរថយន្ត ក្នុងពេលដែលពួកគាត់បានព្យាយាមឈរនៅក្បែរអគារក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយពីថៅកែនៅថ្ងៃទី២៦មេសា។
អានបន្ត -
ក្រសួងមហាផ្ទៃស្នើមន្ត្រីរាជការស៊ីវិលហាមប្រើប្រាស់ធនធានរដ្ឋឃោសនាបោះឆ្នោតឃុំ-សង្កាត់
ក្រសួងមហាផ្ទៃ អំពាវនាវទៅមន្រ្តីរាជការស៊ីវិលហាមប្រើប្រាស់ធនធានរបស់រដ្ឋ រាប់ទាំងមធ្យោបាយដឹកជញ្ជូនផង ដើម្បីផលប្រយោជន៍ក្នុងហេតុផលនយោបាយ នៅអំឡុងឃោសនាស្វែងរកសំឡេងឆ្នោត ហើយត្រូវរក្សាអព្យាក្រឹត្យភាពក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
អានបន្ត -
ក្រសួងមហាផ្ទៃធានាមិនឱ្យលោក សៀម ភ្លុក រត់ចេញពីកម្ពុជាឡើយ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រមានថា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នឹងមិនអាចគេចចេញពីសំណាញ់ច្បាប់កម្ពុជាបានឡើយ បើទោះជាលោកបានព្យាយាមដល់ទៅ២លើកមិនចូលទៅបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់ក្រសួងក៏ដោយ។
អានបន្ត -
បក្សភ្លើងទានសុំជួបរដ្ឋមន្រ្តីយុតិ្តធម៌និងរដ្ឋមន្ត្រីមហាផ្ទៃនៅក្នុងសំណុំរឿងយាយីខាងនយោបាយ
គណបក្សភ្លើងទៀនកំពុងរងចាំភ្លើងខៀវពីក្រសួងយុត្តិធម៌ តាមរយៈសំណើរសុំជួបលោករដ្ឋមន្ត្រី កើត រិទ្ធ។ សំណើរសុំជួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យរដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ អន្តរាគមន៍ទៅស្ថាប័នតុលាការផ្អាកការកោះហៅសកម្មជនគណបក្សភ្លើងទៀនដែលជាប់រឿងរ៉ាវក្ដីក្ដាំកន្លងមកជាបណ្ដោះអាសន្នសិន។ ក្នុងពេលជាមួយគ្នានេះ គណបក្សភ្លើងទៀនក៏គ្រោងដាក់លិខិតដោយឡែកទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោះស្រាយការយាយីជាទូទៅមកលើសកម្មជនរបស់ខ្លួន។
អានបន្ត -
ប្រជាពលរដ្ឋជាង១០០នាក់នៅស្រុករមាសហែកស្នើឱ្យអាជ្ញាធរពន្លឿនដោះស្រាយបវិវាទដីធ្លី
ប្រជាពលរដ្ឋជាង១០០នាក់បានប្រមូលផ្តុំគ្នានៅសាលាឃុំអំពិល និងសាលាស្រុករមាសហែក ខេត្តស្វាយរៀងនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដាក់ញត្តិដោយជំរុញឱ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីដែលពួកគាត់អះអាងថា ត្រូវបានក្រុមហ៊ុនមួយបានចូលគ្រប់គ្រងយកជាង១០ឆ្នាំមកហើយក្រោមរូបភាពទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។
អានបន្ត -
លោក ស ខេង អំពាវនាវជាថ្មីឱ្យពលរដ្ឋជួយផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសមាននៅក្នុងសហគមន៍
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបទល្មើសទាក់ទងនឹងគ្រឿងញៀនដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដើម្បីរក្សាការពារបាននូវភូមិ-ឃុំមានសុវត្ថិភាព។ លោកមានប្រសាសន៍ថា បទល្មើសគ្រឿងញៀនបានកើតឡើងស្ទើរគ្រប់ទីកន្លែងមិនថានៅក្នុងតំបន់ទីប្រជុំជនរាជធានីនោះទេ នៅតំបន់ទីជនបទដាច់ស្រយាលក៏មានករណីបទល្មើសគ្រឿងញៀនផងដែរ ហើយវា គឺជាបញ្ហាស្មុគស្មាញ និងបង្កនូវការរំខានបំផុតដល់សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍បង្ក្រាបករណីគ្រឿងញៀននៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ មន្ត្រីនគរបាល ២ នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួសដោយការបាញ់ប្រហារពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តទាមទាររកយុត្តិធម៌ឲ្យលោក ឈុត វុទ្ធី
ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកនៅតែទទួចឲ្យស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ជាសកម្មជនព្រៃដែលត្រូវបានបាញ់សម្លាប់ក្នុងចុះល្បាតព្រៃនៅខេត្តកោះកុង។ ការទទួចជាថ្មីទៀតនេះ គឺធ្វើឡើងនៅពេលដែលក្រុមអង្គការ សមាគម និងសហជីពចំនួន៨ បាននាំគ្នារំឭកខួប១០ឆ្នាំនៅថ្ងៃនេះ នៃការស្លាប់របស់លោក ឈុត វុទ្ធី ខណៈដែលតុលាការកម្ពុជាបានបិទបញ្ចប់សំណុំរឿងនេះទៅហើយ។
អានបន្ត -
រដ្ឋាភិបាលឱ្យក្រសួងពិចារណាដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងពាក់ព័ន្ធពិចារណាដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដោយលោកសម្អាងថា ក្រោយសាកល្បងបើកឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំរួចមក ការរកឃើញអត្រាឆ្លងជំងឺកូវីដ-១៩ មិនមានការកើនឡើង។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តកំពង់ធំរិះគន់តុលាការថា លម្អៀងរកជនល្មើសកាប់ទន្ទ្រានព្រៃសហគមន៍
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគកួយរិះគន់ តំណាងអយ្យការ និងតុលាការខេត្តកំពង់ធំថា កាត់ក្តីលម្អៀងទៅរកជនល្មើសដែលកាប់ទន្ទ្រានព្រៃសហគមន៍មួយ ដែលអ្នកភូមិខិតខំថែទាំ ដើម្បីផលប្រយោជន៍ជាតិ។ ពួកគេខកចិត្ត ចំពោះទង្វើរបស់តុលាការខេត្តនេះថា ទន់ខ្សោយផ្នែកសមត្ថភាពដោះស្រាយសំណុំរឿងបទល្មើសព្រៃឈើ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ធ្វើឱ្យជនល្មើសមិនរាងចាល។
អានបន្ត -
មន្ត្រីបក្សកាន់អំណាច និងបក្សភ្លើងទៀន បង្កើនសកម្មភាពនយោបាយ ជួបសកម្មជនមូលដ្ឋានដើម្បីទាញប្រជាប្រិយភាពមុនការបោះឆ្នោត
ក្រុមការងារគណបក្សនយោបាយមួយចំនួន កំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាន់តែខិតជិតមកដល់។ ប៉ុន្តែអ្នកសង្កេតការណ៍ លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិនេះ មានការរឹតបន្តឹងផ្នែកនយោបាយជាងអាណត្តិមុន។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសមិនត្រឡប់ក្រោយរឿងបើកសេដ្ឋកិច្ចសង្គមឡើងវិញ
នាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមិនត្រឡប់ក្រោយរឿងបើកសេដ្ឋកិច្ចសង្គមឡើងវិញនោះទេ ដោយសារក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩ តិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំក្នុងសហគមន៍។
អានបន្ត -
មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាអាមេរិកសម្តែងកង្វល់ពីស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Paul Grove បានសម្តែងនូវកង្វល់អំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបច្ចុប្បន្ននៅកម្ពុជា។
អានបន្ត -
មន្ត្រីUN៖ ការអនុវត្តច្បាប់ស្តីពី «យុត្តិធម៌អនីតិជន» មិនបានពេញលេញ ធ្វើឱ្យពន្ធនាគារចង្អៀតណែន
តំណាងស្តីទីនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពី «យុត្តិធម៌អនីតិជន» មិនបានពេញលេញ ធ្វើឱ្យកំណើនអ្នកជាប់ឃុំកាន់តែកើនឡើងនៅក្នុងពន្ធនាគារ។
អានបន្ត -
គ.ជ.ប៖ ការលុបឈ្មោះបេក្ខជនក្នុងឃុំ-សង្កាត់ទាំង ១ ៣ ធ្វើឡើងដោយតម្លាភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ដំណោះស្រាយលើពាក្យបណ្តឹងពាក់ព័ន្ធនឹងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងបានបង្ខំឱ្យគណបក្សប្រឆាំងចំនួន៣ ទទួលយកសេចក្តីសម្រេចរបស់ខ្លួនក្នុងលុបបេក្ខភាពទាំងស្រុងពីឃុំ-សង្កាត់ចំនួន ១៣ នៅទូទាំងប្រទេស ដោយចាត់ទុកថា សេចក្តីសម្រេចនេះមានតម្លាភាព និងជាការសម្រេចចុងក្រោយ។
អានបន្ត -
អ្នកជំនាញច្បាប់ជំរុញឱ្យមេធាវីសួរតុលាការពីមូលហេតុដែលមិនបណ្ដេញទូតក្នុងសំណុំរឿងលោក កឹម សុខា
អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិ កញ្ញា សេង ធារី ជំរុញឱ្យមេធាវី លោក កឹម សុខា ចោទសួរតុលាការពីមូលហេតុដែលរដ្ឋាភិបាលមិនបណ្ដេញបណ្ដាទូតប្រទេសពាក់ព័ន្ធការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា ពីបទត្រូវរ៉ូវគ្នាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
អានបន្ត -
មន្ទីរបរិស្ថានកំពង់ឆ្នាំងថាករណីឈូសឆាយដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ជាការយល់ច្រឡំ
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចេញមុខអះអាងថា ការឈូសឆាយដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ពីសំណាក់បុគ្គលម្នាក់ ជាការឈូសឆាយច្រឡំ ដោយសាររូបគេមិនបានដឹងថាជាដីដែនជម្រកសត្វ ហើយក៏បានប្រគល់ដីនោះជូនរដ្ឋវិញហើយដែរ។
អានបន្ត -
លោក កឹម សុខា ប្រាប់ទូតបារាំងថា ក្នុងចំណោមរដ្ឋបរទេសដែលតុលាការចោទប្រកាន់ មានសហភាពអឺរ៉ុប
ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបជជែកជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេត នៅឯស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។ នេះគឺជាជំនួបដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក កឹម សុខា បានចូលបំភ្លឺនៅតុលាការក្នុងសវនាការលើកទី៣៧របស់ខ្លួន។ ក្នុងជំនួបទេ្វភាគី លោក កឹម សុខា បានលើកយកឈ្មោះសហភាពអឺរ៉ុប ដែលតុលាការចោទថាពាក់ព័ន្ធក្នុងចេតនាផ្តួលរលំរដ្ឋាភិបាល។
អានបន្ត