កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
អ្នកជំនាញបារម្ភថា ការខកខានចុះសំបុត្រកំណើតរបស់កុមារអាចប្រឈមមុខនឹងអំពើជួញដូរមនុស្
អ្នកជំនាញខាងសិទ្ធិកុមារបាននិយាយកាលពីម្សិលមិញថា ការខកខានទៅចុះសំបុត្រកំណើតរបស់កុមារនៅកម្ពុជាគឺជាហានិភ័យនៅក្នុងអំពើជួញដូរមនុស្ស គឺតាមរយៈការស៊ីឈ្នួលពពោះជំនួស។ ការព្រមានបែបនេះដោយសារអ្នកជំនាញអះអាងថា នៅកម្ពុជាមានមនុស្ស ៣០% ឬប្រមាណ១.៦ លាននាក់មិនបានចុះសំបុត្រកំណើត ទោះបីជាការទៅចុះសំបុត្រកំណើតមិនតម្រូវឲ្យបង់ប្រាក់ក៏ដោយ។
អានបន្ត -
ប្រេសិតប្រធានអាស៊ាន៖ មីយ៉ាន់ម៉ាបន្តឯកភាព ដើម្បីពន្លឿនការបញ្ជូនជំនួយមនុស្សធម៌ឱ្យបានឆាប់
ភ្នំពេញ — ក្រោយមានកិច្ចប្រជុំពិគ្រោះយោបល់មួយដែលធ្វើឡើងនៅថ្ងៃសុក្រនេះរវាងភាគីពាក់ព័ន្ធ ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហានៅមីយ៉ាន់ម៉ា ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានឱ្យដឹងថា ក្រុមការងារមីយ៉ាន់ម៉ាបានព្រមព្រៀងបន្ថែមទៀត ដើម្បីពន្លឿនការនាំជំនួយមនុស្សធម៌ចូលក្នុងតំបន់មួយចំនួនឱ្យបានឆាប់រហ័ស។
អានបន្ត -
អ្នកជំនាញបារម្ភថា ការខកខានចុះសំបុត្រកំណើតរបស់កុមារអាចប្រឈមមុខនឹងអំពើជួញដូរមនុស្
អ្នកជំនាញខាងសិទ្ធិកុមារបាននិយាយកាលពីម្សិលមិញថា ការខកខានទៅចុះសំបុត្រកំណើតរបស់កុមារនៅកម្ពុជាគឺជាហានិភ័យនៅក្នុងអំពើជួញដូរមនុស្ស គឺតាមរយៈការស៊ីឈ្នួលពពោះជំនួស។ ការព្រមានបែបនេះដោយសារអ្នកជំនាញអះអាងថា នៅកម្ពុជាមានមនុស្ស ៣០% ឬប្រមាណ១.៦ លាននាក់មិនបានចុះសំបុត្រកំណើត ទោះបីជាការទៅចុះសំបុត្រកំណើតមិនតម្រូវឲ្យបង់ប្រាក់ក៏ដោយ។
អានបន្ត -
សភាអឺរ៉ុបស្នើលុបចោលប្រពន័្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជាបើការបោះឆ្នោតគ្មានភាពត្រឹមត្រូវ
សមាជិកសភាអឺរ៉ុបកាលពីថ្ងៃទី៥ ខែឧសភា បានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ ឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាដោយដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ត្រូវបានគេរកឃើញថា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌ម។
អានបន្ត -
សហគមន៍ថា ព្រៃឈើនៅសហគមន៍ឧត្ដមស្រែខ្ពស់រងការកាប់បំផ្លាញរាល់ថ្ងៃដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្
ព្រះសង្ឃ និងប្រជាសហគមន៍ លើកឡើងថា ព្រៃឈើនៅសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងនូវការកាប់បំផ្លាញស្ទើររាល់ថ្ងៃ ដោយគ្មានការចូលរួមទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
អានបន្ត -
គ.ជ.ប ព្រមានចាត់វិធានការតឹងរ៉ឹងការបំពានច្បាប់បោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះការបំពានច្បាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅខែក្រោយ។
អានបន្ត -
កូនសកម្មជនបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ត្រូវបានតុលាការដោះលែងក្រោយឃុំខ្លួនជិត១ខែ
សាលាដំបូងខេត្តពោធិ៍សាត់ បានដោះលែងកូនប្រុសសកម្មជនគណបក្សភ្លើងទៀនដែលជាអនីតិជន ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោយពីជាប់ពន្ធនាគារជិត១ខែ ពាក់ព័ន្ធនឹងបទចោទថាបានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈឪពុករបស់ក្មេងប្រុសរូបនេះនៅបន្តឃុំខ្លួននៅឡើយ។
អានបន្ត -
បងប្រុសបង្កើតនាយករដ្ឋមន្ត្រីទទួលមរណភាពដោយជំងឺគាំងបេះដូង
បងប្រុសបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា លោក ហ៊ុន ណេង បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។
អានបន្ត -
ស្ត្រីថ្ងៃសុក្រស្នើអាមេរិកជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមី ខណៈលោក ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំមួយនៅអាមេរិក
ក្រុមស្ត្រីថ្ងៃសុក្រ បានស្វែងរកកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិកជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យមានការដោះលែងស្វាមីនិងសាច់ញាតិរបស់ពួកគេ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅសប្ដាហ៍ក្រោយ ថ្ងៃទី១២ និងទី១៣ ខែឧសភានេះ។
អានបន្ត -
គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀននាំមុខគេក្នុងការចុះឈ្មោះបេក្ខជនបោះឆ្នោតឃុំសង្កាត់
គណបក្សនយោបាយដែលមានប្រជាប្រិយភាពចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សភ្លើងទៀន (CP)បានឈរឈ្មោះបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ហើយបេក្ខជននៃគណបក្សទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថាគណបក្សនីមួយៗនឹងយកឈ្នះគ្នាទៅវិញទៅមក។
អានបន្ត -
ការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅសល់តែ ៣ ខេត្តទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសុក្រទី ៦ ខែឧសភានេះបានប្រកាសឱ្យដឹងថា ដំណើរការបោះពុម្ពសន្លឹកឆ្នោតនាពេលនេះនៅសល់តែ ៣ ខេត្តទៀតទេនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់បញ្ជូនទៅឱ្យគណៈកម្មការ រាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។
អានបន្ត -
មន្ត្រីបង្ហាញទិដ្ឋភាពច្បាប់ពាក់ព័ន្ធបក្សភ្លើងទៀន ស្នើឱ្យទម្លាក់បទចោទ និងដោះលែងសកម្មជនខ្លួន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបង្ហាញទិដ្ឋភាពច្បាប់ទៅគណបក្សភ្លើងទៀនពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ និងការពន្យារនីតិវិធីតុលាការលើសកម្មជនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។
អានបន្ត -
លោក នេត្រ ភត្ត្រា៖បំណងចុងក្រោយរបស់ជនរងគ្រោះពីរបបខ្មែរក្រហមចង់ឲ្យខ្មែរជំនាន់ក្រោយចង់ចាំភាពឈឺចាប់នៃសង្គ្រាម
ជនរងគ្រោះនៃរបបក្រហមមួយចំនួនបានបង្ហាញខ្លួន នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយសាលាក្ដីខ្មែរក្រហមរយៈពេលបីថ្ងៃពីថ្ងៃទី៣ដល់ថ្ងៃទី៥ឧសភា។ ជាសិក្ខាសាលាធ្វើឡើងដើម្បីចង់ស្ដាប់បំណងប្រាថ្នារបស់ជនរងគ្រោះនៃរបបខ្មែរក្រហម មុននឹងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជាត្រូវបានបិទបញ្ចប់។ បើតាមលោក នេត្រ ភត្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបំណងប្រាថ្នាចុងក្រោយរបស់ជនរងគ្រោះចង់ឲ្យខ្មែរជំនាន់ក្រោយចង់ចាំភាពឈឺចាប់នៃសង្គ្រាម និងភាពឈឺចាប់ដែលបន្សល់ទុកក្រោយសង្គ្រាម។
អានបន្ត -
CCHR រកឃើញថា សមត្ថកិច្ចធ្វើទារុណកម្មស្ត្រីបង្ខំឲ្យសារភាពក្នុងដំណាក់កាលស៊ើបអង្កេតរបស់មន្រ្តីនគរបាលយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថា ស្ដ្រីចំនួន៦៥%កំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារ ក្នុងនោះ មួយចំនួនមិនទទួលបានការជំនុំជម្រះដោយស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ។
អានបន្ត -
ការចរចាសំណុំរឿងក្រុមហ៊ុនណាហ្គាវើលដ៍បន្តជាប់គាំង
ភ្នំពេញ — តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានចូលរួមក្នុងការជជែកពិភាក្សាដោះស្រាយវិវាទការងារលើកទី៩ កាលពីថ្ងៃពុធ ប៉ុន្តែការចរចាមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អានបន្ត -
មុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក អ្នករិះគន់ចង់ឃើញកិច្ចពិភាក្សាស៊ីជម្រៅ មិនមែនគ្រាន់តែថតរូប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរំពឹងថា នឹងមានហ្វូងក្រុមបាតុករដែលមាននិន្នាការជំទាស់ ចេញធ្វើបាតុកម្ម ប្រឆាំងនឹងលោកនៅខាងក្រៅសេតវិមានក្នុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកដែលចាប់ផ្តើមនៅសប្តាហ៍ខាងមុខ នៅពេលអ្នករិះគន់បារម្ភថា ការសន្ទនានៅខាងក្នុងកិច្ចប្រជុំនឹងផ្តោតលើភូមិសាស្ត្រនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការណ៍នេះនឹងផ្តល់ឱ្យកម្ពុជាសម្រេចបានសេចក្តីប្រាថ្នាយ៉ាងខ្លាំងអំពីភាពស្របច្បាប់ជាអន្តរជាតិ បើទោះបីជារដ្ឋាភិបាលកម្ពុជាកំពុងរងការរិះគន់ពីការបង្រ្កាបទៅលើក្រុមជំទាស់ក្នុងប្រទេសក៏ដោយ។
អានបន្ត -
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យក្តីក្តាំចោទប្រកាន់សកម្មជនបក្សប្រឆាំង
ភ្នំពេញ — អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌ដែលថាតុលាការឯករាជ្យ គឺជាចេតនាដែលមិនចង់ផ្តល់យុត្តិធម៌ដល់មន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ និងរងការចោទប្រកាន់។
អានបន្ត -
សវនាការលើសំណុំរឿងលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយ ដោយសារមេធាវីដើមបណ្តឹងមានធុរៈ
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចលើកពេលសវនាការលើសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវធ្វើនៅថ្ងៃទី ៤ ឧសភា ទៅថ្ងៃទី ១១ ខែឧសភា វិញ តាមការស្នើសុំរបស់លោក ចេង ប៉េងហាប់ មេធាវីតំណាងដោយអាណត្តិឱ្យដើមបណ្តឹងរដ្ឋប្បវេណី ដោយសារលោកមានធុរៈជាចាំបាច់។ នេះបើតាមចំណារលើលិខិតស្នើសុំចុះថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២២។
អានបន្ត -
លោក ហ៊ុន សែន មិនអាចប្រើប្រាស់អ្នកគាំទ្រពេលប្រជុំនៅអាមេរិកបិទបាំងទង្វើរបស់ខ្លួនឡើយ"
ពលរដ្ឋពីរក្រុមនឹងជួបជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ក្នុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមកចូលរួមកិច្ច កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ថ្ងៃទី១៣ ឧសភានេះ។ ពលរដ្ឋទាំងពីរក្រុមនេះគឺក្រុមម្ខាងនឹងធ្វើបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែន ដែលដឹកនាំប្រទេសបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ រីឯក្រុមមួយទៀត ជាក្រុមស្វាគមន៍លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូលពិសេសនេះ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារបង្គាប់ម្ចាស់ក្រុមហ៊ុនបុរី និងផ្ទះល្វែងចំនួនពីរឱ្យចូលមកដោះស្រាយបញ្ហាបំណុលពន្ធ
ភ្នំពេញ — អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុនបុរី និងផ្ទះល្វែងចំនួន២ក្នុងរាជធានីភ្នំពេញចូលខ្លួនមកទូទាត់បំណុលពន្ធ។ នេះបើយោងតាមលិខិត ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងចុះហត្ថលេខាដោយអគ្គនាយកពន្ធដារ លោក គង់ វិបុល។
អានបន្ត