កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញសេក្តីប្រកាសព័ត៌មានពិធីបើកសិក្ខាសាលាទាក់ទងនឹងជនរងគ្រោះ ដែលនៅសេសសល់ពីរបបខ្មែរក្រហម
(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចេញសេក្តីប្រកាសព័ត៌មានធីបើកសិក្ខាសាលាស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាស្តីពី «សកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាលដែលនៅសេសសល់» ពីរបបខ្មែរក្រហម ប៉ុល ពត។
អានបន្ត -
មន្ត្រីសហជីពណាហ្គាវើលដ៏ថា ជំនួបចរចាវិវាទការងារគ្មានដំណោះស្រាយ ព្រោះតែក្រសួងការងារលម្អៀងទៅក្រុមហ៊ុន
ជំនួបចរចាដោះស្រាយវិវាទការងាររវាងតំណាងកម្មករសហជីពណាហ្គាវើលដ៏ (Naga world) តំណាងក្រុមហ៊ុន និងក្រសួងការងារ នៅរសៀលថ្ងៃទី៤ ខែឧសភា មិនទទួលបានដំណោះស្រាយនោះទេ។ ក្រសួងការងារកំណត់ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍ក្រោយ។
អានបន្ត -
អត្ថបទទស្សនៈ៖ តើការតវ៉ាហាក់មិនសមស្របសម្រាប់ស្ត្រីនៅកម្ពុជាឬយ៉ាងណា?
មាតិកាអត្ថបទ ឆ្អឹងខ្នងដ៏សំខាន់ តួនាទីរបស់ស្ត្រីប្រឆាំងនឹងឥទ្ធិពលទាំងឡាយ ការតស៊ូមិនរាថយ គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន អតីតបុគ្គលិកណាហ្គាវើលដ៍ (NagaWorld) បានចាប់ផ្ដើមសកម្មភាពនៃការតវ៉ាជាញឹកញាប់ដើម្បីទាមទារឱ្យកម្មករប្រមាណ ២០០នាក់ ចូលធ្វើការវិញ រួមទាំងថ្នាក់ដឹកនាំសហជីពផងដែរ។
អានបន្ត -
គណបក្សកាន់អំណាចរិះគន់គណបក្សភ្លើងទៀនដែលសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានរិះគន់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ដែលបានសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ដើម្បីបញ្ឈប់ការយាយីផ្លូវច្បាប់ដែលកំពុងបន្តកើតមានលើសកម្មជន និងមន្ត្រីមូលដ្ឋានរបស់ខ្លួន។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាច៖ ការផ្តល់ប្រាក់ដល់ប្រជាជនមុនការបោះឆ្នោតមិនមែនជាការទិញទឹកចិត្តឡើយ
ភ្នំពេញ — អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងការពារថាការផ្តល់ប្រាក់ដល់ប្រជាជន នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាខែក្រោយ គឺជារឿងផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ហើយមិនមែនជាការទិញទឹកចិត្តឡើយ។
អានបន្ត -
វិភាគ៖ បើអ្នកសារព័ត៌មានរងការយាយី តើបញ្ហាអ្វីខ្លះនឹងបន្តកើតឡើងក្នុងសង្គម?
អ្នកសារព័ត៌មានត្រូវបានគេឱ្យតម្លៃថា ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងបានរួមចំណែកកែទម្រង់ស្ថាប័នរដ្ឋ ដើម្បីជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ តបតាមរដ្ឋធម្មនុញ្ញ។
អានបន្ត -
អង្គការអ្នកកាសែតគ្មានព្រំដែន ចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំនេះនៅតែអាក្រក់ដដែល
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោលគឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនៅលើពិភពលោក។
អានបន្ត -
តុលាការកំពូលសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិម្នាក់ជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់»
តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ ដដែល ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ជុំវិញការបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា លើបណ្ដាញសង្គមហ្វេសប៊ុក។
អានបន្ត -
លោក ហ៊ុន ម៉ាណែត ថានឹងពិនិត្យមើលរបាយការណ៍ស្ដីពីសេរីភាពបញ្ចេញមតិនៅកម្ពុជាដើម្បីកែលម្អបន្ថែមទៀត
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អះអាងថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ដែលរកឃើញពីការធ្លាក់ចុះនូវសេរីភាពសារព័ត៌មាន ឬសេរីភាពបញ្ចេញមតិនៅកម្ពុជាឡើយ ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យមើលរបាយការណ៍ទាំងនោះ ដើម្បីកែលម្អឱ្យកាន់តែប្រសើរថែមទៀត។
អានបន្ត -
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលលុបបំបាត់ការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធឌីជីថលលើអ្នកកាសែត 03 ឧសភា 2022 ហាន ណូយ
អ្នកកាសែតនិងក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងអំពីការដាក់សម្ពាធតាមប្រព័ន្ធឌីជីថលរបស់អាជ្ញាធរទៅលើអ្នកសារព័ត៌មានតាមរយៈការបង្កើតបទបញ្ញតិ្តផ្សេងៗ និងបានទទូចឱ្យរដ្ឋាភិបាលផ្តល់នូវសេរីភាពពេញលេញដល់អ្នកសារព័ត៌មានវិជ្ជាជីវៈដែលកំពុងធ្វើការដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
អានបន្ត -
លោក មាស សុភ័ណ្ឌ៖ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានការពារយ៉ាងគត់ម៉ត់ដោយច្បាប់
រដ្ឋាភិបាល និងអង្គការសមាគមក្រៅរដ្ឋាភិបាលនានាក៏ដូចពិភពលោកដែរ នៅថ្ងៃទី០៣ ខែឧសភានេះ បានរៀបចំប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៩ ក្រោមប្រធានបទ«សារព័ត៌មានក្នុងសម្ពាធឌីជីថល»។ នៅក្នុងការប្រារព្ធពិធីរួមគ្នានេះ អង្គការសារព័ត៌មានមួយចំនួននៅតែមានការត្អូញត្អែរពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានអំឡុងពេលនៃការវិវត្តនៃសម័យឌីជីថលនេះ។ ក៏ប៉ុន្តែ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការលើកឡើងរបស់អង្គការសមាគមសារព័ត៌មាន ព្រមទាំងបញ្ជាក់ថាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាត្រូវបានការពារដោយច្បាប់ស្តីពីរបបសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
អានបន្ត -
មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា បញ្ជាក់ថាសវនាការនឹងបន្តដូចរាល់ដង
សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បញ្ជាក់ថា សវនាការក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស » គឺនៅដំណើរការដូចសព្វមួយដង បើទោះជាសវនាការជុំទី៣៨ កន្លងទៅនេះ ភាគីក្នុងរឿងក្ដីមានភាពប្រទាំងប្រទើសគ្នាអំពីកាលបរិច្ឆេទ នៃសវនាការថ្ងៃបន្ទាប់ក្ដី។
អានបន្ត -
មនុស្ស២៤នាក់ត្រូវឃុំខ្លួនពាក់ព័ន្ធបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងពេល២ខែចុងក្រោយនេះ
របាយការណ៍របស់គណៈកម្មការអន្តរក្រសួង ឱ្យដឹងថា ក្នុងរយៈពេល២ខែចុងក្រោយនេះ យ៉ាងហោចណាស់ មនុស្ស២៤នាក់ត្រូវបានឃុំខ្លួន ក្នុងចំណោមជនសង្ស័យ៤៥នាក់ ខណៈមនុស្ស២០នាក់ត្រូវបានតុលាការចេញដីកាកោះហៅ និងជាង៤ ៣០០នាក់ទៀតត្រូវបានអប់រំ ពាក់ព័ន្ធការនេសាទខុសច្បាប់នៅបឹងទន្លេសាប។
អានបន្ត -
តុលាការបញ្ចប់សវនាការសួរដេញដោលមេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី ក្នុងសំណុំរឿងក្បត់ជាតិ
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបញ្ចប់សវនាការសាកសួរមេធាវីសញ្ជាតិខ្មែរអាមេរិកាំង កញ្ញា សេង ធារី និងសកម្មជននយោបាយមួយចំនួនទៀតក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស ហើយតុលាការគ្រោងប្រកាសសាលក្រមនៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនា។
អានបន្ត -
បក្សភ្លើងទៀនប្រតិកម្មសារនយោបាយបក្សកាន់អំណាចដែលចោទថាបក្សនេះនឹងរលត់មុនការបោះឆ្នោតឃុំ-សង្កាត់
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រតិកម្មប្រឆាំងសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលលើកឡើងថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះនឹងរលត់ពន្លឺទៅវិញនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មកដល់ទៅទៀត។
អានបន្ត -
លោក ហ៊ុន សែន ថា អំពើអយុត្តិធម៌ឧកញ៉ា ហេង សៀ បង្កលើពិធីការិនី MyTV មិនឱ្យលោកនៅស្ងៀម
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះផ្តល់ការបកស្រាយអំពីអន្តរាគមន៍របស់លោកក្នុងការផ្តល់សេវាផ្លូវច្បាប់ដល់និស្សិតស្ត្រីមួយរូបដែលលោកថា បានរងការបំពានពីអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់តាមរយៈការចោទប្រកាន់ ទាក់ទងនឹងការប្រើអំពើហិង្សាដែលបានកើតឡើងកាលពីឆ្នាំមុន។
អានបន្ត -
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទទួលបណ្ដឹងពីការរំលោភសិទ្ធិមនុស្ស ជុំវិញកម្ចីឥណទានខ្នាតតូចនៅកម្ពុជា
អង្គការសង្គមស៊ីវិលចំនួន២ អះអាងថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមួយបានទទួលយកពាក្យបណ្ដឹង និងបន្តដំណើរការពិនិត្យមើលបណ្ដឹងចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ចំនួនប្រាំមួយ ដែលផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា។
អានបន្ត -
អ្នកសារព័ត៌មានម្នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន ចំពេលសង្គមស៊ីវិលប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក
ភ្នំពេញ — អ្នកសារព័ត៌មានម្នាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចក្នុងក្រុងព្រះសីហនុឃាត់ខ្លួនរយៈពេលប្រមាណពីរម៉ោងកន្លះ ខណៈលោកចុះទៅធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយមានការថតរូបអំឡុងពេលអាជ្ញធរក្រុងដែលនៅជាប់មាត់សមុទ្រនេះ ចុះបង្ក្រាបនៅក្នុងទីតាំងមួយដែលមានជនជាតិវៀតណាមខុសច្បាប់ស្នាក់នៅ។
អានបន្ត -
ជំនួសឱ្យអនុសាសន៍ គណបក្សមួយចំនួនស្នើឱ្យក្រសួងមហាផ្ទៃចាត់ការតាមច្បាប់លើបុគ្គលបង្កការគំរាមកំហែងនយោបាយ
ភ្នំពេញ — គណបក្សនយោបាយតូចធំមួយចំនួនដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាដើមខែមិថុនាខាងមុខនេះ ជំរុញឱ្យក្រសួងមហាផ្ទៃអប់រំមន្ត្រីថ្នាក់ក្រោមអំពីការអនុវត្តការងារឱ្យបានត្រឹមត្រូវទៅតាមតួនាទីនិងសិទ្ធិអំណាចរបស់ផងខ្លួន ជាពិសេសត្រូវតែចាត់វិធានច្បាប់ឱ្យបានតឹងរ៉ឹងដល់បុគ្គលណា ឬមន្ត្រីមូលដ្ឋានរូបណា ដែលនៅតែបន្តធ្វើសកម្មភាពរារាំង និងបំភិតបំភ័យសកម្មជនគណបក្សរបស់ពួកគេ ជាជាងត្រឹមតែចេញអនុសាសន៍។
អានបន្ត -
អ្នកជំនាញសារព័ត៌មានបន្តជំរុញឱ្យរដ្ឋអំណាចពង្រឹងលម្ហសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា
ភ្នំពេញ — ស្របពេលទិវាសេរីភាពសារព័ត៌មានពិភពលោកខិតចូលមកដល់នាថ្ងៃទី៣ ខែឧសភាខាងមុខនេះ មជ្ឈដ្ឋានសង្គមស៊ីវិលលើផ្នែកគាំពារសិទ្ធិសេរីភាពសារព័ត៌មានបន្តបង្ហាញការព្រួយបារម្ភ និងជំរុញឱ្យរដ្ឋាភិបាលពង្រឹងការពារលើសិទ្ធិ សុវត្ថិភាព និងប្រព័ន្ធផ្លូវច្បាប់ចំពោះបណ្តាញផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា។
អានបន្ត