កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
អង្គការសង្គមស៊ីវិលនិងគ្រួសារជំរុញរដ្ឋាភិបាលកម្ពុជាឲ្យពន្លឿនក្នុងការស្វែងរកសកម្មជនថៃដែលបាត់ខ្លួនជិត២ឆ្នាំមកហើយ
ភ្នំពេញ — ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៥០ស្ថាប័ន បានជំរុញឱ្យអាជ្ញាធរកម្ពុជាស្រាវជ្រាវ និងស្វែងរកតម្រុយនៃការបាត់ខ្លួនរបស់សកម្មជនថៃម្នាក់ គឺលោក Wanchalearm Satsaksit ដែលបានបាត់ខ្លួនក្នុងប្រទេសកម្ពុជា ប្រមាណ២ឆ្នាំមុន ខណៈក្រុមគ្រួសាររបស់សកម្មជនថៃរូបនោះ ក៏ស្នើឲ្យតុលាការកម្ពុជាពន្លឿនការស៊ើបអង្កេតផងដែរ។
អានបន្ត -
រដ្ឋាភិបាលផ្ញើលិខិតទៅភាគីចិនឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពីទាសករឈាមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពី «ទាសករឈាមនៅកម្ពុជា» ដោយលោកយល់ថា ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។
អានបន្ត -
ទូតអាល្លឺម៉ង់បន្តលើកឡើងពីបញ្ហាណាហ្គាវើលដ៍និងជំរុញបញ្ចប់វិវាទឱ្យបានឆាប់
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅតែបន្តលើកឡើងពីបញ្ហាវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយចង់ឃើញគូភាគីចូលតុចរចាឱ្យបានឆាប់ ទើបរកដំណោះស្រាយបញ្ចប់វិវាទមានប្រសិទ្ធភាព។
អានបន្ត -
ថៃ ចិន វៀតណាម និងបរទេស ជាង៣ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្នុងឆ្នាំ២០២១
របាយការណ៍ បង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសសរុប៣៥៩៤នាក់ (៤៣សញ្ជាតិ) ដែលបានប្រព្រឹត្តិបទល្មើសផ្សេងៗនៅកម្ពុជា ដោយក្នុងនោះ ជនជាតិដែលច្រើនជាងគេ គឺថៃ ចិន និង វៀតណាម។ របាយការណ៍នេះ អានដោយលោកឧត្តមសេនីយ៍ឯក ពុំ វិទ្យា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
អានបន្ត -
លោក ស ខេង បញ្ជាទៅសមត្ថកិច្ចឱ្យបណ្ដេញជនបរទេសខុសច្បាប់ចេញពីកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយចាប់និងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាវិញ ហើយមិនត្រូវខ្វល់ថាជាជនបរទេសណានោះទេ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញមើលឃើញថា ពលរដ្ឋនៅតែប្រឈមនឹងបញ្ហាជីវភាពជាច្រើន ទោះជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញក៏ដោយ
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបង្ហាញទស្សនៈចម្រុះជុំវិញការចាប់ផ្តើមរើបឡើងវិញនៃសេដ្ឋកិច្ចជាតិ បន្ទាប់ពីធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។ ពួកគេយល់ថា សញ្ញាណនៃការរើបឡើងវិញនៃសេដ្ឋកិច្ចនេះ នៅមិនទាន់វិលមករកកម្រិតដូចនៅមុនពេលមានវិបត្តិនេះនៅឡើយទេ។ ពួកគេបារម្ភថា ការឡើងថ្លៃទំនិញសព្វសារពើ ជាពិសេសថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ នឹងធ្វើឱ្យជីវភាពរបស់ពលរដ្ឋទូទៅនៅតែយ៉ាប់យ៉ឺនដដែលនៅក្នុងឆ្នាំ២០២២នេះ។
អានបន្ត -
ក្រសួងយុត្តិធម៌ថៃសន្យាតាមដានករណីសកម្មជននយោបាយថៃ ដែលបាត់ខ្លួននៅកម្ពុជា
ក្រសួងយុត្តិធម៌របស់ថៃសន្យាតាមដានករណីសកម្មជននយោបាយថៃ លោក Wanchalearm Satsaksit ដែលត្រូវបានចាប់ពង្រត់ក្នុងពេលរស់នៅក្រុងភ្នំពេញ កាលពីពាក់កណ្តាលឆ្នាំ ២០២០។ ជាការសន្យាបន្ទាប់ពីបងស្រីរបស់សកម្មជននយោបាយរូបនេះ អមជាមួយតំណាងអង្គការសិទ្ធិមនុស្សបានដាក់លិខិតមួយទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ថៃ កាលពីថ្ងៃទី០៥ ខែមេសា។
អានបន្ត -
អ្នកបរិស្ថានរិះគន់លោក ហ៊ុន សែន ដែលបន្តកាត់ដីបឹងតាមោក ២០ហិកតារឲ្យប្អូនស្រីរបស់លោក
លោកនាយករដ្ឋមន្ត្រីបាន ហ៊ុន សែន បានសម្រេចកាត់ដីបឹងតាមោក ២០ហិកតារបន្ថែមទៅឲ្យប្អូនស្រីបង្កើតរបស់លោក បណ្ដាលឲ្យផ្ទៃបឹងនេះកាន់តែរួមតូចថែមទៀត។ អ្នកធ្វើការងារទាក់ទងបរិស្ថាន បារម្ភពីការលុបបឹងនេះ អាចធ្វើឲ្យមានការបណ្ដេញពលរដ្ឋក្រីក្រចេញពីលំនៅឋាន ដែលរស់អាស្រ័យផលលើបឹងនេះ និងបង្កឲ្យការប៉ះពាល់ដល់បរិស្ថានជាដើម។
អានបន្ត -
តំណាងកម្ពុជាសម្តែងមោទនភាពទៅកាន់ UN ចំពោះចំណាត់ថ្នាក់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី
ភ្នំពេញៈ តំណាងកម្ពុជាបានសម្តែងពីមោទនភាពទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេសចំនួន ១២២ និងលេខ ២ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីទៅកាន់បណ្តាប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិ។
អានបន្ត -
គណបក្សភ្លើងទៀនដាក់លិខិតទៅ គ.ជ.ប ដើម្បីពិគ្រោះទៅលើបញ្ហាបេក្ខជនមេឃុំចៅសង្កាត់
គណបក្សភ្លើងទៀន បានដាក់លិខិតទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំពិគ្រោះយោបល់អំពីបេក្ខភាពមេឃុំចៅសង្កាត់ ដែលគណបក្សក្រៅរដ្ឋាភិបាលនេះហៅថា «កំពុងរងការយាយី និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅអំឡុងពេលយុទ្ធនាការដាក់បញ្ជីបេក្ខភាពមេឃុំចៅសង្កាត់នេះ។
អានបន្ត -
ក្រុមសហជីពខកចិត្តចំពោះថៅកែក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បន្តបដិសេធមិនទទួលយកកម្មករជាង២០០នាក់ឱ្យចូលធ្វើការវិញ
ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍៥នាក់ ខកចិត្តចំពោះភាគីក្រុមហ៊ុនដែលនៅតែបន្តបដិសេធមិនឱ្យមានវត្តមានសហជីពក្នុងកន្លែងការងារ និងនៅតែមិនព្រមទទួលយកកម្មករជាង២០០នាក់ឱ្យចូលធ្វើការវិញនៅក្នុងជំនួបចរចានៅថ្ងៃទៅទី៦ ខែមេសា។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលត្អូញត្អែរថា សមត្ថកិច្ចបន្តរឹតត្បិតសិទ្ធិសេរីភាពក្នុងពេលបំពេញការងារតាមមូលដ្ឋាន
សមាគមការពារសិទ្ធិមនុស្សអាដហុកអះអាងថា អាជ្ញាធរនៅខេត្តចំនួននៅតែបន្ត រឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំគ្នារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
អានបន្ត -
អង្គការ-សមាគមចំនួន៥អង្គភាពបានដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា មានអង្គការ-សមាគមជាតិចំនួន ៥ស្ថាប័ន ហើយបានដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួន បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។
អានបន្ត -
គ.ជ.ប អនុញ្ញាតភ្នាក់ងារគណបក្សនយោបាយជាង ៧៨.០០០នាក់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតភ្នាក់ងារគណបក្សនយោបាយចំនួនជាង ៧៨,៤០០ នាក់ ទាំងពេញសិទ្ធិ និងបម្រុង ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី ៥ ខែមិថុនា ខាងមុខនេះ ដែល ៥៦ ភាគរយនៃភ្នាក់ងារទាំងនោះមកពីគណបក្សប្រជាជនកម្ពុជា(CPP)ដែលកំពុងកាន់អំណាច។
អានបន្ត -
កម្មការិនីមួយរូបប្ដឹងភាគីរោងចក្រទៅក្រសួងរឿងបញ្ឈប់ពីការងារដោយខុសច្បាប់
កម្មការិនីមួយរូបនៅក្រុមហ៊ុន «ជា ស៊ីណាត ហ្គាមេន» បានប្ដឹងក្រុមហ៊ុនមួយនេះទៅក្រសួងការងាររឿងបញ្ឈប់គាត់ពីការងារដោយខុសច្បាប់ និងដោយសារកម្មការិនីរូបនោះជាសមាជិកសហជីព ក្រោមហេតុផលគ្មានការងារឱ្យធ្វើបន្តទៀត ខណៈក្រុមហ៊ុនបន្តរើសកម្មករថ្មីទៅវិញ។
អានបន្ត -
បេក្ខជនឃុំសង្កាត់គណបក្សភ្លើងទៀនជាច្រើនទៀតត្រូវបានកាត់ចេញពីការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដកបេក្ខជនឈរឈ្មោះឃុំសង្កាត់ចំនួន ១៥០នាក់ចេញពីគណបក្សភ្លើងទៀត នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនាខាងមុខ ដោយបង្កឲ្យមានការរិះគន់ពីមន្រ្តីគណបក្សមួយនេះ។
អានបន្ត -
សវនាការជម្រះក្ដីលោក កឹម សុខា លើកទី៣៦ តំណាងអយ្យការតាំងសំនួរឆ្ងាយពីបទចោទ
សំណុំរឿងក្បត់ជាតិរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា ឈានដល់ការជំនុំជម្រះសប្ដាហ៍ទី៣៦ ហើយ នៅព្រឹកថ្ងៃទី៦ ខែមេសានេះ។ តំណាងអយ្យការបានសួរលោក កឹម សុខា ទាក់ទងបច្ចេកទេស និងបញ្ហានៃកិច្ចការបោះឆ្នោត ទោះលោក កឹម សុខា ព្យាយាមមិនឆ្លើយប៉ុន្តែ តំណាងអយ្យការជំរិតសួរចង់បានចម្លើយ។ មេធាវីលោក កឹម សុខា ស្នើតុលាការសួរកូនក្ដីរបស់ខ្លួនឲ្យត្រូវបទចោទ ហើយបើចង់ដឹងពីបច្ចេកទេសបោះឆ្នោតគួរកោះហៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬមន្ត្រី គ.ជ.ប មកបំភ្លឺ។
អានបន្ត -
តុលាការបន្តសួរដេញដោលលោក កឹម សុខា អំពីអង្គហេតុដំណើរការបោះឆ្នោតឆ្នាំ២០១៣
តុលាការរាជធានីភ្នំពេញ បានបន្តសវនាការជាថ្មីទៀតនៅថ្ងៃពុធនេះ ដោយមានវត្តមានជនជាប់ចោទ លោក កឹម សុខា ស្ថិតនៅក្នុងរង្វង់ក្រចកសេះ ដូចសព្វមួយដង ខណៈដែលសវនាការជុំទី៣៦នេះ តុលាការបានបន្តដំណើរការសួរដេញដោលឈានដល់អង្គហេតុដំណើរការបោះឆ្នោត២០១៣។
អានបន្ត -
គណបក្សភ្លើងទៀនច្រានចោលការចោទប្រកាន់ថាខ្លួននឹងបដិសេធលទ្ធផលបោះឆ្នោតឃុំ
កាលពីម្សិលមិញគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាចបានចុចឈ្មោះគណបក្សភ្លើងទៀន(CP) ថាជាគណបក្សប្រឆាំងដែលនឹងបដិសេធលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី ៥ ខែមិថុនាខាងមុខព្រោះពួកគេនឹងចាញ់ការបោះឆ្នោតថ្នាក់ក្រោមជាតិ ជាការចោទប្រកាន់ដែលត្រូវបានគណបក្សប្រឆាំងច្រានចោល។
អានបន្ត -
UPDATED៖ ពលរដ្ឋនៅខេត្តកណ្ដាលដាក់ញត្តិនៅស្ថានទូតមួយចំនួនស្នើឱ្យជួយអន្តរាគមន៍រឿងវិវាទដីធ្លី
តំណាងប្រជាពលរដ្ឋដែលកំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅតាមបណ្ដាស្ថានទូតមួយចំនួន ដើម្បីស្នើដល់ស្ថានទូតទាំងនោះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
អានបន្ត