កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
លោក កឹម សុខា៖ សន្តិភាពពិតប្រាកដអាចកើតឡើងដរាបណាសង្គមមួយមិនចាត់ទុកអ្នកមានទស្សនៈខុសគ្នាជាសត្រូវ
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយលើកឡើងថា ដើម្បីឱ្យប្រទេសជាតិមួយទទួលបានសន្តិភាពពិតប្រាកដ និងយូរអង្វែង គឺទាល់តែសង្គមនោះអាចទទួលយកបាននូវទស្សនៈខុសគ្នា ដោយមិនចាត់ទុកគ្នាជាសត្រូវ ព្រមទាំងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប និងគ្រប់និន្នាការនយោបាយ។
អានបន្ត -
អ្នកជាប់ឃុំបក្សប្រឆាំងផ្ញើលិខិតចេញពីពន្ធនាគារទូលព្រះមហាក្សត្រសុំឲ្យមានដំណោះស្រាយនយោបាយ
អ្នកជាប់ឃុំបក្សប្រឆាំងបានផ្ញើលិខិតចេញពីពន្ធនាគារអបអរឆ្នាំថ្មី និងទូលថ្វាយស្នើសុំព្រះមហាក្សត្រជួយឲ្យមានដំណោះស្រាយនយោបាយ។ ទោះយ៉ាងណាមន្រ្តីរដ្ឋាភិបាល នៅតែអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយ មានតែអ្នកនយោបាយប្រព្រឹត្តល្មើស។
អានបន្ត -
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន មិនមានឆន្ទៈផ្តល់សន្តិភាពពិតប្រាកដជូនពលរដ្ឋ
អ្នកឃ្លាំមើលបញ្ហានយោបាយលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានឆន្ទៈផ្តល់សន្តិភាពពិតប្រាកដជូនពលរដ្ឋនោះទេ ព្រោះរដ្ឋាភិបាលរបស់លោកនៅតែមិនព្រមដោះស្រាយបញ្ហាអយុត្តិធម៌សង្គម ការរំលោភបំពានសិទ្ធិមនុស្ស និងការដើរខុសគោលការណ៍ប្រជាធិបតេយ្យនោះឡើយ។ ប្រតិកម្មនេះ កើតមានក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ការកសាងសន្តិភាពរបស់លោករហូតមកដល់ពេលនេះ បានធ្វើឱ្យគ្រាប់ពលរដ្ឋខ្មែរមានឱកាសជួបជុំ សប្បាយរីករាយ និងការអភិវឌ្ឍ។
អានបន្ត -
មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី ថានឹងវិលមកកម្ពុជាក្រោយការបោះឆ្នោតឃុំសង្កាត់
ភ្នំពេញ — មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៊ី អះអាងថាកម្លាំងគាំទ្ររបស់គណបក្សភ្លើងទៀនដែលអាចនឹងកើនខ្លាំងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាចនឹងបើកផ្លូវឱ្យលោកបានវិលចូលមកប្រទេសកម្ពុជាវិញ។
អានបន្ត -
"រដ្ឋាភិបាលខកខានមិនបានការពារស្ត្រី និងក្មេងស្រីពីការបៀតបៀនពេលបុណ្យចូលឆ្នាំថ្មី"
សង្គមស៊ីវិល និងពលរដ្ឋមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានមិនបានការពារស្ត្រី និងក្មេងស្រីពីការបៀតបៀន ដូចជា ការចាប់ថើប និងបន្លំប៉ះពាល់រាងកាយជាដើម ខណៈនិន្នាការបែបនេះតែងតែកើតឡើងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ពួកគេស្នើដល់រដ្ឋាភិបាលឱ្យគិតគូបញ្ហានេះឡើងវិញ ដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
អានបន្ត -
គណបក្សមួយចំនួនដាក់ចេញនូវកម្មវិធីនយោបាយដើម្បីប្រកួតប្រជែងឃោសនាបោះឆ្នោត
គណបក្សនយោបាយមួយចំនួន ដែលបានចុះឈ្មោះក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់ខ្លួនរួចរាល់ហើយ ដើម្បីត្រៀមយកអាសនៈឃុំសង្កាត់ នាពេលខាងមុខនេះ។
អានបន្ត -
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទនៅក្នុងសវនាការ។
អានបន្ត -
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទនៅក្នុងសវនាការ។
អានបន្ត -
លោកកឹម សុខា៖ ការពង្រឹងផ្ទៃក្នុងជាតិអាចបញ្ចៀសគ្រោះថ្នាក់ប្រទេសពីជម្លោះសកលនិងក្នុងតំបន់
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានផ្ញើសារថា ការពង្រឹងផ្ទៃក្នុងជាតិ នឹងអាចបញ្ចៀសកម្ពុជាពីគ្រោះថ្នាក់នៃជម្លោះពិភពលោក ក្នុងតំបន់ ខណៈលោកកំពុងជាប់បម្រាមធ្វើនយោបាយក្នុងសំណុំរឿងដ៏ចម្រូងចម្រាសដែលបានអូសបន្លាយជាង៤ឆ្នាំមកនេះ។
អានបន្ត -
គជប ចាប់ឆ្នោតកំណត់លេខរៀងសម្រាប់ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ឆ្នោតកំណត់លំដាប់លេខរៀង ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សទាំង ១៧ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ពីថ្ងៃទី ២១ ឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
អានបន្ត -
លោក ស ខេង ប្រាប់មន្ត្រីឱ្យចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ខណៈការបោះឆ្នោតជិតមកដល់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវទៅអាជ្ញាធរឱ្យចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
កសិករមួយចំនួនជំពាក់បំណុលធនាគារទ្វេដង ក្រោយដំណាំស្វាយរបស់ពួកគេគ្មានទីផ្សារ
ប្រជាកសិករមួយចំនួន អះអាងថា ពួកគេបានជំពាក់បំណុលធនាគារទ្វេដង ក្រោយពីផលដំណាំស្វាយគ្មានទីផ្សារសម្រាប់លក់ និងបានកាប់ដំណាំប្រភេទនេះ ចោលដោយដាំណាំផ្សេង ដើម្បីរត់តាមទីផ្សារ។
អានបន្ត -
ក្រុមអ្នកវិភាគថា ក្នុងឆ្នាំខាលនេះ សន្ទុះគាំទ្ររបស់ពលរដ្ឋចង់ឱ្យមានការផ្លាស់ប្តូរ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ រឹតតែកើនឡើង
សម្រាប់ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលនេះ ក្រុមអ្នកវិភាគនយោបាយមួយចំនួនមានសុទិដ្ឋិនិយមថា សន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា នៅតែមិនថមថយនោះទេ។ ក៏ប៉ុន្តែ រឹតតែកើនឡើងថែមទៀតនៅក្នុងចិត្តរបស់ពួកគេ។ ក្រុមអ្នកវិភាគនយោបាយទាំងនោះមើលឃើញថា ពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំតែឱកាសសម្រាប់តែការផ្លាស់ប្តូរប៉ុណ្ណោះ។
អានបន្ត -
សកម្មជននយោបាយបក្សជំទាស់ចោទរដ្ឋាភិបាលថា យកពាក្យ«សន្តិភាព»មកបំបិទមាត់អ្នកប្រជាធិបតេយ្យ
ភ្នំពេញ — សកម្មជននយោបាយគណបក្សប្រឆាំងជាង១០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ហៅការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា«សន្តិភាព»សំខាន់ជាងប្រជាធិបតេយ្យ គឺជា«លេស» ដែលពួកគេថា ដើម្បីធ្វើបាបអ្នកដែលមានមតិផ្ទុយពីរដ្ឋាភិបាល។
អានបន្ត -
កម្មករស្នើរដ្ឋាភិបាលជួយកុំឱ្យមានការដំឡើងថ្លៃរថយន្តឈ្នួល ដើម្បីឱ្យពួកគេមានលទ្ធភាពធ្វើដំណើរទៅស្រុកកំណើត
កម្មករមួយចំនួនស្នើរដ្ឋាភិបាលចាត់វិធានការយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃរថយន្តឈ្នួលតាមចិត្តនាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដើម្បីជួយសម្រួលដល់ពួកគេអាចធ្វើដំណើរទៅជួបជុំគ្រួសារ។
អានបន្ត -
តុលាការបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺឱ្យបានមុនថ្ងៃទី២៥ ខែមេសានេះ ពាក់ព័ន្ធនឹងបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើតគណបក្សបេះដូងជាតិ។
អានបន្ត -
សកម្មជនថាបទល្មើសព្រៃឈើក្នុងតំបន់ការពារនៅខេត្ត២បន្តកើតមាន ខណៈមន្ត្រីជំនាញអនុវត្តច្បាប់ធូររលុង
សកម្មជនបរិស្ថានអះអាងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួយភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដោយសារមន្ត្រីជំនាញធូររលុងក្នុងការអនុវត្តច្បាប់។
អានបន្ត -
រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឲ្យពិភាក្សាឡើងវិញនូវសេចក្តីព្រាងច្បាប់ «ពពោះជំនួស» ដើម្បីឈានទៅអនុវត្
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យនាំគ្នាសិក្សា និងពិភាក្សាឡើងវិញលើសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសនៅកម្ពុជា ក្រោយពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានសម្តេច ប្រាប់ឲ្យផ្អាកមួយរយៈកន្លងមក។ ការណែនាំរបស់សម្តេច ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
អានបន្ត -
UN ប្តេជ្ញាបន្តគាំទ្រកម្ពុជាលើវិស័យធនធានមនុស្ស
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាបានប្រកាសប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យធនធានមនុស្ស ប្រព័ន្ធឌីជីថល ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
អានបន្ត -
រដ្ឋាភិបាលនិងសង្គមស៊ីវិលចាប់ដៃគ្នាបើកយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីកិច្ចគាំពារសង្គម
ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) អង្គការអុកហ្វាម រួមជាមួយអង្គការសង្គមស៊ីវិលចំនួន៦ទៀត បានចាប់ដៃគ្នាបើកយុទ្ធនាការផ្សព្វផ្សាយនៅទូទាំងប្រទេស ស្ដីពី កម្មវិធីកិច្ចគាំពារសង្គម ដោយផ្ដោតលើសារៈសំខាន់នៃបណ្ណសមធម៌ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ជាដើម។
អានបន្ត