• អានបន្ត
  • ភែល​ ភារុណ រងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ព្រោះអត្ថលើហ្វេសបុគ

    ភែល​ ភារុណ រងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ព្រោះអត្ថលើហ្វេសបុគ

    សលាប័ត្រពត៌មាននេះ​ បង្ហាញ​ពីការចោទប្រកាន់​របស់នគរបាលរាជធានីភ្នំពេញ​មកលើ លោក​ ភែល ភារុណ​ ដែល​អះអាងថាអត្ថបទរបស់ ភែល ភារុណ ​​នៅ​លើ​ ហ្វេសប៊ុក ​កាលពីថ្ងៃទី ២៤ ខែ​មករា​​ឆ្នាំ ២០១៣ ​ជាការបរិហាកេរ្តិ៍។ អត្ថបទដែលបានលើកឡើងនេះ​​គឺ​ជាពត៌មាន​លម្អិតស្តីពី​ការ​ឃាត់ម៉ូតូរបស់ ភែល ភារុណ កាលពីល្ងាចថ្ងៃទី ២៤ ខែ កមរា នោះ។

    អានបន្ត
  • ជីវិតរបស់ស្រ្តីជោគជ័យក្នុងវិស័យនយោបាយនៅថ្នាក់ឃុំ សង្កាត់នៅកម្ពុជា

    ជីវិតរបស់ស្រ្តីជោគជ័យក្នុងវិស័យនយោបាយនៅថ្នាក់ឃុំ សង្កាត់នៅកម្ពុជា

    ខិតប័ណ្ណ​នេះ​បង្ហាញ​ពី​រឿង​រ៉ាវ​ប្រវត្តិ​របស់​ស្រ្តី​ជោគជ័យ​៤​នាក់​ក្នុងវិស័យនយោបាយ​ថ្នាក់​ឃុំ សង្កាត់​នៅ​កម្ពុជា ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ការបោះ​ឆ្នោត​ឃុំ សង្កាត់​កាល​ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១២។ ស្រ្តី​ទាំង​៤​នាក់​នេះ​មក​ពី​ខេត្ត​៤​ផ្សេងគ្នា រួម​មាន អ្នកស្រី អ៊ា ចាន់ថុល មេ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម អ្នក​ស្រី ពេជ ស្រីផល ជំទប់​ទី១ ឃុំ​ត្រពាំង​ជង ស្រុក​បា​កាន ខេត្ត​ពោធិ៍សាត់ អ្នក​ស្រី ជា ស៊ី​ផេង​ជំទប់​ទី​២ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល និង កញ្ញា នី រំដួល ជំទប់​ទី​២ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។

    អានបន្ត
  • ទិន្នន័យ​បេក្ខភាពស្រ្តី​ឈរ​ឈ្មោះ​និង​ស្រ្តីជាប់ឆ្នោត​ក្នុង​ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​ ២០១២

    ទិន្នន័យ​បេក្ខភាពស្រ្តី​ឈរ​ឈ្មោះ​និង​ស្រ្តីជាប់ឆ្នោត​ក្នុង​ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​ ២០១២

    ខិត្ត​ប័ណ្ណនេះ​ បង្ហាញ​ពីព័ត៌មាន​​ទិន្នន័យដែលទាក់ទង​នឹង​ចំនួន​​បេក្ខជនជាស្រ្តីដែល​ឈរឈ្មោះបោះ​ឆ្នោត និងចំនួន​ស្រី្ត​ដែល​បាន​ជាប់ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២។ មាន​គណបក្ស​ចំនួន១០ បាន​ដាក់​បេក្ខជន​ក្នុង​​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត (​រួម​មានគណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​ សម រង្ស៊ី គណបក្ស​ហ៊្វុនស៊ិន​ប៉ិច គណបក្ស ​នរោត្តម រណឬទ្ធិ​ គណបក្ស សិទ្ធិ​មនុស្ស​ គណបក្ស​សម្ព័ន្ធដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ខ្មែរ​ឈប់​ក្រ ​ គណបក្ស​ សញ្ជាតិ​កម្ពុជា​​ គណបក្ស​សាធារណ​រដ្ឋ ប្រជា​ធិប​តេយ្យ និង គណបក្ស​ចលនា​ប្រជាធិប​តេយ្យ)។ ក្នុង​ចំណោម​​គណបក្ស​ទាំង​អស់​មាន ​តែ​គណបក្ស​ចំនួន​ ប្រាំ​ពីរ​ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈក្នុងការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់នេះ។ មាន​បេក្ខជនស្រ្តី​សរុប ២៨៤៨១​នាក់ ស្មើនឹង​ (២៥,​៦៥%) ក្នុងចំណោម​បេក្ខជនសរុប ១១១០៥៦​នាក់ ហើយ​ ស្រ្តីដែល​បាន​ជាប់​ឆ្នោត​មានចំនួន ​​២០៣៨ អាសនៈត្រូវ​នឹង ១៧,​៧៩% នៃ​អាសនៈ​ទូទាំង​ប្រទេសសរុប​ (១១៤៥៩)។​ ទិន្នន័យទាំង​នេះ​ដក​ស្រង់​ចេញ​ពី​គណៈកម្មា​ធិការ​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ។

    អានបន្ត
  • គម្រោង​អាជីវ​កម្ម និង​សិទ្ធិ​មនុស្ស

    គម្រោង​អាជីវ​កម្ម និង​សិទ្ធិ​មនុស្ស

    គម្រោង​អាជី​វកម្ម និង​សិទ្ធិ​មនុស្ស​នឹង​ជួយ​លើក​ទឹកចិត្ត​ដល់​រោងចក្រ​កាត់​ដេរ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការអាជីវ​កម្ម​ប្រចាំ​ថ្ងៃរ​បស់រោង​ចក្រ​ទាំង​នោះ។ ចំណុច​ស្នូល​នៅ​ក្នុង​គោល​ដៅ​នេះ​គឺមាន​បំណង​រួម​បញ្ចូល​គោលការណ៍​ណែនាំ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ធុរៈ​កិច្ច និង​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​គម្រូ​អា​ជីវកម្ម​របស់​រោងចក្រ​ទាំង​នោះ។ គោល​ការណ៍​ណែនាំ​ស្តីពី​ធុរៈ​កិច្ច និង​សិទ្ធិ​មនុស្ស​នេះ​ត្រូវ​បាន​បកប្រែ​ជាភាសា​ខ្មែររួច​រាល់​ហើយ ដោយ​មាន​ជំនួយ​ខ្លះៗ​ពី ម.​ស.​ម.​ក ប៉ុន្តែ​គេ​ចាំ​បាច់​ត្រូវ​ឲ្យរោង​ចក្រ​កាត់​ដេរ​បាន​ដឹង​អំពី​គោល​ការណ៍​ណែនាំ​ស្តី​ពីធុរៈ​កិច្ច និង​សិទ្ធិ​មនុស្ស​នេះ និង​ជួយ​ជំរុញ​ឲ្យ​មាន​ការអនុវត្តន៍​គោល​ការណ៍​ទាំង​នេះ។ ផ្នែក​ខ្លះ​នៃ​បញ្ហា​នោះ​គឺ​ថា គោល​ការណ៍​ណែ​នាំ​ស្តីពីធុរៈ​កិច្ច និង​សិទ្ធិមនុស្ស​គឺពិស្តារ​ពេក ហើយ​ចាំបាច់​ឲ្យ​មាន​ការណែ​នាំ ដែល​ងាយ​យល់ និង​អាចទទួល​យក​បាន។

    អានបន្ត
  • អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

    ស​លា​ក​បត្រ​នេះ​ពណ៍នា​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ អ​.​​វ.​ត.ក ​លើ​ក្រប​ខណ្ឌ​ច្បាប់​ ​និង​ រឿង​ចម្រូង​ចម្រាស​នា​ពេល​ថ្មីៗ​នេះ​ដែល​ក្នុង​នោះ​រួម​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​នយោ​បាយ​ផង​ដែរ ​។ ស​លាកបត្រ​នេះ​ក៏​ផ្តល់​នូវ​អនុសាសន៍​ដែល​ពិ​ចារណា​អំពី​កេរ្តិ៍​ដំ​ណែល​ដែល​ស្ថាប័ន​នេះ​នឹង​បន្សល់​ទុក​សំរាប់​តុលា​កា​រ​ និង​ នី​តិ​រដ្ឋ​នៅ​ប្រទេស​​កម្ពុជា​ ។ ​ស​លាក​ប័ត្រ​នេះ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​ ម.ស.ម.ក ​ដែល​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​ ​ឯក​រាជ្យ​ និង​មិន​ចួល​បក្ស​សម្ព័ន្ធ​ ធ្វើ​ការ​ដើម្បី​លើក​កម្ពស់ ​និង​ការ​ពារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ​និង​គោរព​សិទ្ធិ​មនុស្ស​ ជាពិ​សេស​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​ន​យោបាយ​ នៅ​ប្រទេស​កម្ពុជា ​។

    អានបន្ត
  • ការ​ប្រើ​អំ​ពើ​ហិង្សា​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​កម្មករ​ កម្មកា​រិនី​

    ការ​ប្រើ​អំ​ពើ​ហិង្សា​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​កម្មករ​ កម្មកា​រិនី​

    ការ​ប៉ុន​ប៉ង​នា​ពេល​ថ្មីៗ​នេះ​របស់​អា​ជ្ញាធរ​ដោយ​ប្រើ​អំពើ​ហឹង្សា​ដើម្បី​បង្ក្រាប​លើ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​​ កម្មការិនី​ ដែល​រួម​បញ្ចូល​ទាំង​វាយ​ ដំ​ និង ការ​ចាប់​ខ្លួន​បាតុករ​ ជា​ករណី​មួយ​ក្នុង​ចំ​ណោម​ករ​ណី​ជាំ​ច្រើន ដែល​កើត​មាន​នូវ​ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ ដែល​បញ្ជាក់​ថា​ជា​រឿយ​ៗ​អាជ្ញា​ធរ​មិន​គោរព្វ​សិទ្ធិ​សេរី​ភាព​នៃ​ការ​ប្រ​ជុំ​ដោយ​សន្តិ​វិ​ធី​។

    អានបន្ត
  • កម្រងអត្ថបទសិទ្ធិជាមូលដ្ឋាន ៖ សិទ្ធិនៅលើអ៊ិនធើណែត

    កម្រងអត្ថបទសិទ្ធិជាមូលដ្ឋាន ៖ សិទ្ធិនៅលើអ៊ិនធើណែត

    ថ្មី​ៗ​នេះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ​ង្គការ​ស​ហ​ប្រជា​ជាតិ​ ទើម​តែ​បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​មួយ​ស្តី​ពី ការ​លើក​កំពស់​និង​ការពារសិទ្ធ​មនុស្ស​នៅ​លើ​អ៊ីន​ធើ​ណែត​៕ ចំ​ណុច​នេះ​គឺ​ដើម្បី​បញ្ជាក់ថា​សិទ្ធិ​ទាំងឡាយ​ដែល​មនុស្ស​មាន​នៅ​ក្រៅ​ប្រ​ព័ន្ទ​អ៊ីន​ធើ​ណែត​ ក៏​គួរតែ​ត្រូវបាន​គោរព​នៅលើ​អ៊ីនធើ​ណែតផង​ដែរ​ ដែល​មានដូច​ជា​ សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ទទួល​ពត៌មាន​។ ទោះ​បី​ជា​មាន​ច​ល​នា​អ​ន្តរ​ជាតិ​សំ​ដៅ​ការ​ពារ​សិទ្ធិ​ និង​សេរី​ភាព​លើ​ប្រ​ព័ន្ធអ៊ីន​ធើ​ណែត​ក៏ដោយ​ ប៉ុន្តែ​រាជ​រដ្ឋាភិបាលកម្ពុជា​ (រដ្ឋាភិបាល) បាន​ប្រ​​​កាស​ថ្មីៗ​នេះ​ថា​រដ្ឋា​ភិបាល​កំពុង​តែ​ធ្វើ​សេច​ក្តី​ព្រា​ង​ច្បាប់​គ្រប់​គ្រង​ប្រ​ព័ប្ធ​អ៊ីន​ធើ​ណែត​ដំ​បូង​មួយ ដើម្បី​គ្រប់​គ្រង​ និង​ដាក់​កំ​ហិត​មក​លើ​ការ​ប្រើ​ប្រាស់​អ៊ីន​ធើ​ណែត​។ ដូច្នេះ​ ដោយ​ផ្ទុយ​ទៅ​នឹង​និន្នាកា​រ​អន្តរជាតិ សេរី​ភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ក្នុង​ពេលឆាប់​ៗ​នេះ​ នឹង​ត្រូវ​ធ្លាក់​ក្នុង​ការ​ប្រ​ឈម​។

    អានបន្ត
  • ការ​ធ្វើ​បត្យា​ប័ន​នៅ​ប្រទេស​កម្ពុជា​

    ការ​ធ្វើ​បត្យា​ប័ន​នៅ​ប្រទេស​កម្ពុជា​

    និតិ​វិធី​បត្យា​ប័ន​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​អនុត្ត​តាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ឆ្នាំ​២០០៧​ (​​"ក្រម​"​)​ និង​សន្ធិ​សញ្ញា​ធ្វើ​​បត្យា​ប័ន​ទ្វេ​ភាគី​ ។​ ជាង​នេះ​​ទៅ​ទៀត​ មាត្រ​ដ្ឋាន​អន្តរជាតិ​ផ្តល់​គោល​ការណ៍​ណែនាំ​ ដែល​មាន​សារ​សំខាន់​ ស្តី​ពី​នី​តិវិធី​​ធ្វើ​បត្យា​ប័ន​សម​ស្រប​ ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៍​ដោយ​បទ​ពិសោធន៍​ថ្មី​ៗ​បាន​បង្ហាញ​ថា​ ការ​អនុវត្ត​ន៍​ការ​ធ្វើ​បត្យា​ប័ន​នៅ​ប្រទេស​កម្ពុជា​ គួរ​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ​ ដើម្បី​រួម​បញ្ជូល​សិទ្ធិ​មនុស្ស​ និង​ដើម្បី​ធានា​ថា​ការ​ធ្វើ​បត្យា​ប័ន​ត្រូវ​បាន​អនុវត្ត​ដោយ​គ្មាន​ការ​បង្អាក់​ ។​

    អានបន្ត
  • តុលាការឧទ្ធរណ៍របស់​កម្ពុជា​(សាលា​ឧទ្ធរណ៍)

    តុលាការឧទ្ធរណ៍របស់​កម្ពុជា​(សាលា​ឧទ្ធរណ៍)

    តុលាការ​ឧទ្ធរណ៍​គឺ​ជា​សាលា​ឧទ្ធរណ៍​ថ្នាក់​កណ្តាល​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​ផ្តល់​អំណាច​ដើម្បី​ជំនុំ​ជម្រះ​បណ្តឹង​ឧទ្ធរណ៍​ទាំង​ឡាយ​ពាក់​ព័ន្ធ​នឹង​ច្បាប់​និង​/​ឬ​អង្គ​ហេតុ​ក្នុង​សាល​ក្រម​រដ្ឋ​ប្បវេណី​​និង​ព្រហ្ម​ទណ្ឌ​ដែល​បាន​វិនិច្ឆយ​ក្តី​នៅ​សាលា​ដំបូង​ទាំង​អស់​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​(​កម្ពុជា​)​។​រាល់​ដំណាក់​កាល​នៃ​ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​តាម​តំបន់​នឹង​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​នីតិ​វិធី​បណ្តឹង​ឧទ្ធរណ៍​ ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ដាក់​សាល​ក្រម​ព្រហ្ម​ទណ្ឌ​ ឬ​រដ្ឋ​ប្ប​វេណី​ប៉ុន្តែ​បាន​ជួប​ឧប​សគ្គ​ដោយ​ខ្លួន​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​និង​កង្វះ​ខាត​មធ្យោ​បាយ​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ និង​ហេតុ​ដូច្នេះ​ហើយ​ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​តាម​តំបន់​បង្ហាញ​ពី​ជំហាន​វិជ្ជ​មាន​នៃ​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​។

    អានបន្ត
  • ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ទណ្ឌិត​ក្នុង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​

    ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ទណ្ឌិត​ក្នុង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​

    ការ​ប្រើ​ប្រាស់​ទណ្ឌិត​ដើម្បី​អនុវត្ត​ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ក្នុង​ខេត្ត​ព្រះ​សី​ហនុ​ បង្ហាញ​ឲ្យ​ឃើញ​អំពី​អាកប្ប​កិរិយា​ដោយ​បំពាន​ និង​កង្វះ​ភាព​ទទួល​ខុស​ត្រូវ​ របស់​រដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​ពល​កម្ម​ទណ្ឌិត​ និង​អនុវត្ត​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ដែល​នេះ​ជា​ការ​រំលោភ​បំ​ពាន​សិទ្ធិ​ស្រប​ច្បាប់​ និង​សិទ្ធិ​មនុស្ស​ របស់​ទណ្ឌិត​ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ដី​នោះ​ ។​

    អានបន្ត
  • ការ​បំ​បិទ​សិទ្ធិ​ផ្ស​ព្វ​ផ្សាយ​តាម​រលក​អាកាស​

    ការ​បំ​បិទ​សិទ្ធិ​ផ្ស​ព្វ​ផ្សាយ​តាម​រលក​អាកាស​

    ការ​បំ​បិទ​សិទ្ធិ​ផ្សព្វ​ផ្សាយ​របស់​ប៉ុស្តិ៍​វិទ្យុ​មួយ​ចំនួន​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ថ្មី​ៗ​នេះ​ បង្ហាញ​ជា​ឧ​ទា​ហរណ៍​ អំពី​ការ​បេ្តជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ("​រ.ដ.ក")​ ក្នុង​គោល​បំណង​រារាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ដាក់​កម្រិត​លើ​សេរី​ភាព​ខាង​ព័​ត៌​មាន​ និង​ការ​បញ្ចេញ​មតិ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ("​កម្ពុជា​")​ ដើម្បី​រក្សា​ការ​គាំ​ទ្រ​សន្លឹក​ឆ្នោត​ និង​ផ្នែក​នយោបាយ​ ។​ រ.ដ.ក​​ បាន​បង្ហាញ​ថា​ដំ​ណើរ​ការ​នេះ​នឹង​ត្រូវ​បាន​អនុវ​ត្តន៍​ម្តង​ទៀត​នៅ​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣​ ។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo