• ការ​វាយ​ប្រ​ហារ និង​ការ​គម្រាម​កំហែង​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​កម្ពុជាឆ្នាំ​២០០៧

    ការ​វាយ​ប្រ​ហារ និង​ការ​គម្រាម​កំហែង​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​កម្ពុជាឆ្នាំ​២០០៧

    និន្នាការ​ទី​មួយ​ គឺ​ការ​បន្ត​បំភ័យ​ចំ​ពោះ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការ​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​របស់​ពួកគេ និង​ដើម្បី​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ដល់​បង​ប្អូន​របស់​ខ្លួន​ ដែល​ជា​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដូចគ្នា​នៅ​ប្រ​ទេស​វៀត​ណាម។ ការ​តាម​ព្យាបាទ​នៅ​កម្ពុជា​ រួម​មាន​ការ​បង្ក្រាប​បាតុ​កម្ម​ដោយ​សន្តិ​វិធី​ ដោយ​ប្រើ​អំពើ​ហិង្សា ការចាប់​ និង​បញ្ជូនព្រះ​សង្ឃ​មួយ​អង្គ​ដែល​ជា​អ្នក​ជំទាស់​សកម្មជាងគេ និង​អាច​មាន​ការ​ធ្វើ​គត់​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​ផង។ និន្នាការ​ទី​ពីរ គឺ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​វិជ្ជា​ជិវៈ​ច្បាប់​សិទ្ធិ​មនុស្ស​ ជា​ពិសេស​គឺ​ពាក់​ព័ន្ធ​ជា​មួយ​ករណី​ទំនាស់​ដី​ធ្លី​ ដ៏​ធំ​នៅ​ភូមិ​គង​យុ ខេត្ត​រតនគិរី។ ក្រោយ​ពី​មាន​ការ​គម្រាម​កំហែង​ចំៗមក លើ​មេ​ធា​វី​ការពារ​សិទ្ធិ​មនុស្ស​ ដែល​គ្រាន់​តែ​បំពេញ​តួនាទី​របស់​ខ្លួន ជា​តំណាង​ឲ្យ​មនុស្ស​គ្មាន​អំណាច​នោះ បណ្តាល​ឲ្យ​មេធា​វី​អង្គការ​ជំនួយផ្នែក​ច្បាប់​ នៃ​កម្ពុជាជាច្រើន​ មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​បន្ត​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​របស់​ខ្លួន​តទៅ​ទៀត។

    អានបន្ត
  • ការ​រស់​នៅប្រសើ​ឡើង​តាមរយៈ​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

    ការ​រស់​នៅប្រសើ​ឡើង​តាមរយៈ​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

    កា​រទប់​ស្កាត់អំពើ​ពុករលួយ​ត្រូវបាន​គេទទួល​ស្គាល់​ជាទូទៅ​ថាជា​គន្លឹះ​ដ៏សំខាន់ ដើម្បី​លើក​ស្ទួយ​ជាតិ​មួយ​ពីភាព​ស្តូកស្តឹង​អសកម្ម​ផ្នែក​សេដ្ឋកិច្ច និង​សង្គមឲ្យ​ក្លាយ​ជារដ្ឋ​មួយ​ប្រកប​ដោយភាព​រស់​រវើក​រីក​ចម្រើន​រុងរឿង។ ក្រោយ​ពី​សង្គ្រាម និង​ជម្លោះ​រ៉ាំរ៉ៃ​ជាង​ពីរ​ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រីករាល​ដាលពី​ស្នូល​ការិយា​ធិបតេយ្យ​របស់​ខ្លួន និង​កើត​មាន​ឡើង​គ្រប់​កម្រិត​នៃ​ស្ថាប័ន​ទាំង​អស់​របស់​សង្គម​នាពេល​បច្ចុប្បន្ន​នេះ។ អំពើ​ពុក​រលួយ​ជះ​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់​គ្នា មិន​ថា​ពួក​គេជា​អ្នក​ប្រព្រឹត្ត ឬ​ជាជន​រងគ្រោះ​នោះ​ទេ និង​ធ្វើឲ្យ​បាត់​បង់​នូវទំនុក​ចិត្ត...

    អានបន្ត
  • ពលកម្ម​កុមារ​ នៅ​សិប្បកម្ម​ឡ​ឥដ្ឋ មូលហេតុ​និង​ផល​វិបាកៈ ការ​សិក្សា​ស្រាវ​ជ្រាវ

    ពលកម្ម​កុមារ​ នៅ​សិប្បកម្ម​ឡ​ឥដ្ឋ មូលហេតុ​និង​ផល​វិបាកៈ ការ​សិក្សា​ស្រាវ​ជ្រាវ

    ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ពិ​ពណ៌​នា​ ពី​​លក្ខ​ខណ្ឌ​ការ​ងារ និង​លក្ខ​ខណ្ឌ​រស់​នៅ​របស់​កុមារ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​សិប្ប​កម្ម​ឡ​ឥដ្ឋ ព្រម​ទាំង​ផល​ប៉ះ​ពាល់​នៃ​ពល​កម្ម​កុមារ លើ​ការ​រីក​​លូតលាស់​របស់​កុមារ។ លើស​ពី​នេះទៅ​ទៀត មូលហេតុ​នៃ​ការ​ធ្វើ​ការងារ​ មូល​ហេតុ​នៃ​ការ​ធ្វើ​ឲ្យ​កុមារ​ចូល​រួម​ក្នុង​ពល​កម្ម​កុមារ និង​មូល​ហេតុ​នៃ​ការ​ទទួល​កុមារ​ឲ្យ​ធ្វើ​ការ​ ត្រូវ​បាន​ចង​ក្រង​ទុក​ជា​ឯ​កសារ​ ដោយ​ពឹង​ផ្អែក​លើ​កិច្ច​សម្ភាសន៍​ ជា​មួយ​ពលករ​កុមារ ឳ​ពុក​ម្តាយ​របស់​ពួក​គេ និង​នយោជក​របស់​ពួកគេ។ ទី​តាំង​ស្រាវ​ជ្រាវ​ គឺ​នៅសិប្បកម្ម​ឡ​ឥដ្ឋ​ ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ពីរ​នៃ​ខេត្ត​បាត់​ដំបង គឺ​ស្រុក​បាត់​ដំបង និង​​ស្រុក​សង្កែ ដែល​ជា​តំបន់​នៅ​ជុំ​វិញ​ទី​រួម​ខេត្ត​បាត់​ដំបង។ ទិន្នន័យ​ ត្រូវ​បាន​ប្រ​មូល​ដោយ​ប្រើ​ប្រាស់​កម្រង​សំណួរ​ដែល​បំពេញ ដោយ​អ្នក​សម្ភាសន៍​ ដែល​សម្ភាសន៍​ប្រ​ភព​សំខាន់ៗ​ចំនួន​៣ (​ពលកម្ម​កុមារ​ ចំនួន​១៣២​នាក់ ឪពុក​ម្តាយ​៤៣នាក់ និង​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​សិប្បកម្ម​ឡឥដ្ឋ​ចំនួន​១៥​នាក់​) មក​ពី​សិប្បកម្ម​ឡ​ឥដ្ឋ​ចំនួន​២៦​កន្លែង។​

    អានបន្ត
  • នយោ​បាយ​ ប្រាក់កាស និង​ការ​ភ័យ​ខ្លាច​ គ្រប់​គ្រង​ប្រ​ព័​ន្ធ​ផ្សាយ​ព័ត៌​មាន​កម្ពុជា ដោយ​របែបណា

    នយោ​បាយ​ ប្រាក់កាស និង​ការ​ភ័យ​ខ្លាច​ គ្រប់​គ្រង​ប្រ​ព័​ន្ធ​ផ្សាយ​ព័ត៌​មាន​កម្ពុជា ដោយ​របែបណា

    ទម្រង់​សំណួរ​នៃ​ការ​ស្ទង់​មតិនេះ ត្រូវ​បាន​ចង​ក្រង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០០៧។ សេចក្តី​ព្រៀង​លើក​ទី​មួយ (​ដែលត្រូវ​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស និង​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ) ត្រូវ​បាន​ធ្វើ​ការ​សាក​ល្បង​ជា​មួយ​ក្រុម​ស្នូល​នៃ​អ្នក​កាសែត និង​បណ្ណាធិការ​ចំនួន​៧​នាក់ នៅ​ចុង​ខែ​សីហា។ មតិ​កែ​លម្អរ ដ៏​មាន​តម្លៃ​របស់​ពួកគេ​នាំ​ឲ្យ​មាន​ការ​កែ​តម្រូវ​នូវ​ទម្រង់​សំណួរ​ និង​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ការ​ស្ទង់​មតិ។

    អានបន្ត
  • ស្ថាន​ភាព​ពន្ធនាគារ​នៅ​កម្ពុជា ឆ្នាំ​២០០៧៖ រឿង​និទាន​ ម្តាយ និង​កូន​ស្រី​ម្នាក់

    ស្ថាន​ភាព​ពន្ធនាគារ​នៅ​កម្ពុជា ឆ្នាំ​២០០៧៖ រឿង​និទាន​ ម្តាយ និង​កូន​ស្រី​ម្នាក់

    មាន​ម្តាយ​ និង​កុមារ​ជាច្រើន​ ដែល​កំពុង​ប្រ​ឈម​មុខ​ការ​លំបាក​ដដូច​ដែល​នាង​លីណា និង​កុមារី​ម៉ាលី​បាន​ជួប​ប្រ​ទះ​ ខណៈ​រស់​នៅ​ក្នុង​ពន្ធនគារ​។ ចំពោះ​នារី​​ ដែល​ត្រូវ​ផ្តន្ទាទោស​យូរ​ឆ្នាំ ពួក​គេ​ប្រហែល​ជា​អាច​រស់​នៅ​ជាមួយ​កូន​របស់​គេ​រយៈ​ពេល​ពីរបី​​ឆ្នាំ​ប៉ុណ្ណោះ​។ វា​ជា​ការ​សំខាន់​បំផុត​ ដែល​ទណ្ឌិតនារី​ទាំង​អស់​ (​តាម​​ពិតទណ្ឌិត​ទាំង​អស់) បាន​រស់​នៅ​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​ចំពោះ​ទណ្ឌិត​នារី​ទាំង​ឡាយ​ណា​ ដែល​យក​កូន​មក​រស់​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ​ នោះ​បញ្ហាសំខាន់​បំផុត​ គឺ​ត្រូវ​គាំទ្រ​គ្រួសារ​ទាំង​នេះ​ ដូច្នេះទំនាក់​ទំនងរវាង​ម្តាយ​ និង​កូន​ត្រូវ​បាន​រក្សា និង​គោរព។ សំខាន់​ជាង​នេះទៅ​ទៀត​ គឺ​ត្រូវ​ការ​ពារ​សិទ្ធិ​របស់​កុមារ ដែលរស់​នៅ​ និង​លូត​លាស់​ដឹង​ក្តី​ក្នុង​ពន្ធនាគារ។​​

    អានបន្ត
  • របាយការណ៍ស្តីពីជំនួយបច្ចេកទេស និងការកសាងសមត្ថភាព នៃអ្នកតំណាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

    របាយការណ៍ស្តីពីជំនួយបច្ចេកទេស និងការកសាងសមត្ថភាព នៃអ្នកតំណាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

    បេសក​កម្មជា​លើក​ទីបួន មក​កាន់​កម្ពុជា របស់​អ្នកតំណាង​ពិសេស​នៃអង្គការ​សហប្រជា​ជាតិ​ទទួល​សិទ្ធិ​មនុស្ស​នៅកម្ពុជា ចាប់តាំង​ពីថ្ងៃទី១ ដល់​ថ្ងៃទី១០​ធ្នូឆ្នាំ​២០០៧ បាន​ផ្តោតលើ​មូល​បទនៃ​នីតិរដ្ឋ រួម​ទាំ​ងដំណើការនៃ​ប្រព័ន្ធយុត្តិ​ធម៌ផ​ងដែរ។ គោល​ការណ៍នៃ​នីតិរដ្ឋ ផ្តល់​នូវទស្សនវិស័យ​ដ៏មាន​តម្លៃ ដល់​​ប្រទេស​​មួយ​ជាមួយ​​នឹង​ប្រព័ន្ធ​​ច្បាប់ តុលា​ការ និងនយោ​​បាយ។ វា​ជា​​ការ​​ផ្តោត​អារម្មណ៍​យ៉ាង​ត្រឹម​ត្រូវ​មួយ ពីព្រោះ​នីតិរដ្ឋ គឺជា​ទស្សនៈ​ដ៏សំខាន់ នៅ​ក្នុងរដ្ឋធម្មនុញ្ញ​កម្ពុជា​ផ្ទាល់។

    អានបន្ត
  • អានបន្ត
  • តួនាទី​ និង​សមិទ្ធិ​ផល​សម្រេច​បាន​ របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រ​ជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា

    តួនាទី​ និង​សមិទ្ធិ​ផល​សម្រេច​បាន​ របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រ​ជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា

    ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​សិទ្ធិ​មនុស្ស​ (OHCHR ឬការិយាល័យ) បាន​បន្ត​អនុវត្ត​តាម​សេចក្តី​សម្រេច​លេខ​ ២០០៥/៧៧ របស់​គណកម្មាធិការ​សិទ្ធិមនុស្ស​ ដែល​បាន​អញ្ជើញ​អគ្គលេខាធិការ ទីភ្នាក់ងារ​នានា​នៃ​ប្រព័ន្ធសហ​ប្រជាជាតិ​ ដែល​មាន​វត្តមាន​នៅ​កម្ពុជា ព្រម​ទាំង​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ ឲ្យ​បន្ត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​ដល់​ការ​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ របស់​ប្រ​ជាជន​​គ្រប់​រូបនៅ​កម្ពុជា។

    អានបន្ត
  • របាយការណ៍​ ស្តី​ពី​សិទ្ធិ​មនុស្ស​ ឆ្នាំ​២០០៧

    របាយការណ៍​ ស្តី​ពី​សិទ្ធិ​មនុស្ស​ ឆ្នាំ​២០០៧

    ឆ្នាំ​២០០៧​ គឺ​ជា​ឆ្នាំ​នៃ​​ការ​បែក​បាក់​ នៃ​គណបក្ស​ហ៊្វុន​ ស៊ីន​ប៉ិច រហូត​ដល់​គណបក្ស​នេះ​បែក​ចេញ​ពី​គ្នា​ជាពីរ (​គណបក្ស​ហ៊្វុន ស៊ីន​ប៉ិច​ និង​គណ​បក្ស​នរោត្តម​រណឫទ្ធិ) ហើយ​អតីត​ប្រ​ធាន​គណបក្ស​ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១៨​ខែ និង​បង់​ប្រាក់​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​មិន​អាច​វិល​ត្រឡប់​មក​ប្រទេស​វិញ​រហូតមក​ទល់​ពេល​នេះ។ ការ​បែក​បាក់​នេះ បាន​ធ្វើ​ឲ្យ​គណបក្សនវ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជាច្រើន នៅ​អំោឡុង​ពេល​ នៃ​ការ​បោះឆ្នោត​ ឃុំ​សង្កាត់​ នា​ពេល​កន្លង​មកនេះ (​សូម​អាន​ព្រឹត្តិ​ការណ៍​សំខាន់ៗ)។​

    អានបន្ត
  • ករណីជួញដូរផ្លូវភេទ និងអបាយមុខ នៅបីត្រីមាសដំបូងក្នុងឆ្នាំ២០០៨

    ករណីជួញដូរផ្លូវភេទ និងអបាយមុខ នៅបីត្រីមាសដំបូងក្នុងឆ្នាំ២០០៨

    ការ​បន្ត​កើត​មាន​នៃការ​រំលោភ​សេព​សន្ថវៈ បង្ហាញ​ឲ្យ​ឃើញ​ថា វប្ប​ធម៌ ប្រពៃណី​ដ៏​ត្រចះ​ត្រចង់​របស់​យើង គឺ​កំពុង​តែត្រូវ​បំផ្លិច​បំផ្លាញ និង​ចុះអន់​ថយ​តម្លៃ ដោយ​សារឥទ្ធិពល​នៃ​វប្បធម៌​បរទេស តាម​រយៈ​ការ​ចែក​ចាយ​វីដេអូអាស​អាភាស ជា​ពិសេស​នៅតាមតៀម​កាហ្វេ និង​កន្លែង​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

    អានបន្ត
  • របាយ​ការណ៍​ទិន្នន័យ​ ស្តី​ពី​ការ​ជួញ​ដូរ​ និង​ការ​រំលោភ​សេព​សន្ថវៈ​ក្នុ​ង​ប្រ​ទេស​កម្ពុជា

    របាយ​ការណ៍​ទិន្នន័យ​ ស្តី​ពី​ការ​ជួញ​ដូរ​ និង​ការ​រំលោភ​សេព​សន្ថវៈ​ក្នុ​ង​ប្រ​ទេស​កម្ពុជា

    ស្ត្រី​ភាគ​ច្រើន​ ត្រូវ​បាន​ជួញ​ដូរ​ក្នុង​ស្រុក ខ្លះ​ទៀត​ត្រូវ​បាន​ជួញដូរ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេ​ស៊ី។ ទិសដៅ​នៃការជួញ​ដូរ​ដ៏​ចំបង​ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ទីក្រុង​ភ្នំ​ពេញ បាត់ដំបង សៀម​រាប និង​ព្រះ​សីហនុ។

    អានបន្ត
  • ការសិក្សាស្រាវជ្រាវពីស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកកម្ពុជា ស្តីពី "ការធ្វើតេស្ត​ដោយបង្ខំ"

    ការសិក្សាស្រាវជ្រាវពីស្ថានភាពសុខភាពរបស់ពលករចំណាកស្រុកកម្ពុជា ស្តីពី "ការធ្វើតេស្ត​ដោយបង្ខំ"

    អង្គការ​ខារ៉ាម​កម្ពុជា ជា​សមាជិក​របស់​​បណ្តាញ​​អង្គការ​ខារ៉ាម​​អាស៊ី ដែល​​មាន​ដៃគូ​​ជាង​​ម្ភៃ​​ប្រទេស នៅ​អាស៊ី និង​​អាស៊ីអាគ្នេយ៍​។ ស្ថានភាព​សុខ​ភាព​របស់​ពលករ​ចំណាក​ស្រុក​ទាក់​​ទង​នឹង​ការ​​ធ្វើ​​តេស្ត​ដោយ​​បង្ខំ​​ជា​​សមិទ្ធិ​​ផល​មួយ​របស់​​អង្គការ​​ខារ៉ាម​​កម្ពុជា​ ដែល​​បាន​​ផលិត​ក្នុង​គោល​​បំ​ណង​​ដើម្បី​​ធ្វើការ​ទាក់​ទាញ​មតិ​​គាំ​ទ្រ និង​​កាត់​បន្ថយ​​ភាពងាយ​​រង​គ្រោះ​​របស់​​ពលករ​​ទាក់​ទង​​នឹង​មេ​រោគ​អេដ​ស៏ ជំងឺ​អេដស៏​ និង​​ជំងឺ​កាម​រោគ។ ការ​សិក្សា​បាន​​ធ្វើ​ឡើង​ជា​លក្ខណៈ​ថ្នាក់​​តំបន់ និង​ប្រទេស ដែល​ក្នុង​នោះ​ដែរ​បានផ្តោត​លើ​ដំ​ណើរ​ការ​នៃ​នី​តិវិធី​ធ្វើតេស្ត​​ចំពោះ​ពលករ ​ដែល​​ត្រូវ​ទៅ​​ធ្វើការ​​នៅ​ក្រៅ​​ប្រទេស​ដូច​ជា ប្រទេស​​ថៃ ម៉ាឡេ​ស៊ី និង​​សាធារណ​រដ្ឋ​កូរ៉េ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo