-
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិអំពាវនាវឲ្យរដ្ឋសភាពន្យារការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទាំងបីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងតុលាការ
យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហជីពជាតិ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដូចមានរាយឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះសូមស្នើឲ្យរដ្ឋសភាពន្យារការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាគ្រោងនឹងបើកសម័យប្រជុំពេញអង្គពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ដោយសារតែសេចក្តីព្រាងច្បាប់ទាំងនេះពុំបានផ្សព្វផ្សាយជាសាធារណៈជាមុន ព្រមទាំងពុំបានបើកឲ្យមានកិច្ចពិគ្រោះយោបល់ជាចំហ និងទូលំទូលាយជាមួយសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ។ យោងតាមមាត្រាទី ៣៥ និងមាត្រាទី៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ") បញ្ញត្តថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយ និងមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ។
អានបន្ត -
សំណើឲ្យអាជ្ញាធរចាត់វិធានការចំពោះអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញទៅលើក្រុមគ្រួសារលោក លីស្រ៊ាខេង និងគ្រួសារពីរទៀត ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន យុន សៀ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព។
តបតាមកម្មវត្ថុ និងយោងខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មិនចូលបក្សសម្ព័ន្ធ ធ្វើការលើកកម្ពស់ មិនការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស នៅកម្ពុជាសូមជម្រាបជូន ឯកឧត្តមមេត្តាជ្រាបថា ម.ស.ម.ក បានទទួលពាក្យសុំអន្តរាកមន៍របស់កញ្ញលី សៀវមិញ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ចំពោះករណីដេលក្រុមគ្រួសាររបស់លោកទទួលរងអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសារដោយសារករណីទំននាស់ដីធ្លីជាមួយក្រុមហ៊ុនយុន សៀ។
អានបន្ត -
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋាភិបាលគោរពសេរីភាពសារព័ត៌មាន និងធានានូវសុវត្ថិភាពរបស់អ្នកសារព័ត៌មាន
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមសំដែងការគាំទ្រ និងកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកអាជីពខាងប្រព័ន្ធផ្សព្វផ្សាយ ផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ដែលទោះបីខ្លួនប្រឈមនឹងការគំរាមកំហែង អំពើហិង្សាកើតឡើងជាបន្តបន្ទាប់ក៏នៅតែរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ។ ម.ស.ម.ក ក៏សូមអំពាវនាវឲ្យដល់រាជរដ្ឋាភិបាលកម្ពុជា("រដ្ឋាភិបាល") ធានានូវសេរីភាពសារព័ត៌មាននិងធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។
អានបន្ត -
នៅក្នុងឱកាសទិវាពលកម្ម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ នេះ ម.ស.ម.ក សូមអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មីបន្ថែមទៀតដើម្បីការពារសិទ្ធិរបស់កម្មករ
នៅក្នុងឱកាសទិវាពលកម្មថ្ងៃទី ១ ខែឧសភាឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា(រដ្ឋាភិបាល) ប្តេជ្ញាគោរព និងលើកកម្ពស់សិទ្ធិការងារនិងសិទ្ធិរបស់កម្មករនៅក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។ ទោះបីជាការរំលោភបំពានសិទ្ធិមនុស្សមានការរីករាលដាលច្រើនយ៉ាងណាក្តី ក៏រដ្ឋាភិបាលបានអនុវត្តតិចតួចក្នុងការដោះស្រាយបញ្ហានានាឲ្យបានជាក់លាក់ថ្វីបើខ្លួនមានកាតព្វកិច្ចត្រូវបំពេញតាមផ្លូវច្បាប់ក៏ដោយ។
អានបន្ត -
ម.ស.ម.ក ថ្កោលទោសចំពោះការលើកឡើងជាថ្មីជុំវិញបម្រាមការជួបប្រជុំក្នុងរាជធានីភ្នំពេញ និងសូមទទូចឲ្យកងកម្លាំងសន្តិសុខបញ្ចៀសការប្រើអំពើហិង្សាហួសហេតុប្រឆាំងលើអ្នកតវ៉ា
នៅថ្ងៃនេះ មុនការប្រារព្ធទិវាពលកម្មអន្តរជាតិ និងជាថ្ងៃចាប់ផ្តើមដំបូងនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស។ម.ក") ថ្កោលទោសជាខ្លាំងចំពោះការលើកឡើងជាថ្មីជុំវិញបម្រាមការជួបប្រជុំក្នុងរាជធានីភ្នំពេញ និងសូមទទូចឲ្យកម្លាំងសន្តិសុខបញ្ចៀសការប្រើអំពើហិង្សាហួសហេតុទៅលើអ្នកតវ៉ា។
អានបន្ត -
ក្តីព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់ឧក្រិតដ្ឋកម្មតាមប្រព័ន្ធបច្ចិកវិទ្យា
តបតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) សូមសម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបទបញ្ញត្តមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែល ម.ស.ម.ក ទទួលបានច្បាប់ចម្លងមួយ ក្រោយពីឯកសារនវបានបែកធ្លាយដល់សាធារណជននៅដើមខែមេសា ឆ្នាំ២០១៤ ខណៈដេលរាជរដ្ឋាភិបាលកម្ពុជា("រដ្ឋាភិបាល") បានបដិសេធចេញផ្សាយចាសាធារណៈនូវច្បាប់ចម្លងផ្លូវការ។
អានបន្ត -
ម.ស.ម.ក សុមចូលរួមមរណៈទុក្ខគម្រប់ខួបពីរឆ្នាំនៃសកម្មជនបរិស្ថាន លោកឈុត វុទ្ធី និងថ្កោលទោសចំពោះវប្បធម៌អំពើហិង្សា និងនិទណ្ឌភាពដែលបន្តកើតមានឡើងនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមចូលរួមរំលឹកខួបគម្រប់ពីរឆ្នាំនៃខាតកម្មរបស់លោកឈុតវុទ្ធីដែលបានស្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ និងសូមចូលរួមមរណៈទុក្ខចំពោះការបាត់បង់រូបលោក។ ដើម្បីរំលឹកគុណូបការៈចំពោះរូបលោក ម.ស.ម.ក នឹងចូលរួមពិធីបុណ្យរំឮកខួបនៅថ្ងៃនេះ ដែលអង្គការការពារធនធានធម្មជាតិរៀបចំឡើងនៅភូមិវាលបី ឃំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាទីដេលលោកឈុតវុទ្ធី ត្រូវឃាតករបាញ់សម្លាប់។ យើងខ្ញុំ សូមលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមជាមួយយើងខ្ញុំដើម្បីគោរពវិញ្ញាណក្ខន្ធ របស់លោកនៅក្នុងពិធីបុណ្យនេះ ដែលមានការអញ្ជើញ និងនិម្ន្តចូលរួមពីសំណាក់សកម្មជនអ្នកគាំទ្រ ព្រមទាំងព្រះសង្ឃដែលធ្វើដំណើរមកពីគ្រប់មជ្ឈដ្នានទូទាំងប្រទេសមកកាន់ខេត្តកោះកុង ដើម្បីឧទ្ទិសកុសល និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់លោកដែលបនាបូជាអាយុជីវិតក្នុងបុព្វហេតុការពារព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") បានទៅកាន់សុគតិភព។
អានបន្ត