-
សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភានាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការគាំទ្រដ៏ម៉ឹងម៉ាត់ចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយបំភ្លឺបញ្ជាក់ចំពោះចេតនារបស់គណបក្សសង្គ្រោះជាតិ និងក្រុមបាតុករដែលទាមទារអោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយធ្វើការរំលាយរដ្ឋសភានិងបោះឆ្នោតឡើងវិញ ជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិនៅព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។
អានបន្ត -
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់ (ILO) ទទួលបានអនុស្សរណៈនៃការយោគយល់ថ្មីដែលមានរយៈពេលបីឆ្នាំ
ភ្នំពេញ ប្រទេសកម្ពុជា- អង្គការអន្ដរជាតិខាងការងារ (ILO) និងក្រសួងពាណិជ្ជកម្ម និង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្មីកាលពីម្សិលមិញ សម្រាប់បន្ដគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងគោលបំណងរួមគ្នាពង្រឹងការកែលម្អរលក្ខខណ្ឌការងារ និងភាពប្រគួតប្រជែងនៃឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា។
អានបន្ត -
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹង របាយការណ៍រួម ស្ដីពីការបោះឆ្នោតនៅកម្ពជាឆ្នាំ២០១៣
ថ្មីៗនេះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានចេញរបាយការណ៍រួម ស្ដីពីការបោះឆ្នោតនៅកម្ពជាឆ្នាំ២០១៣។ អ្នកនាំពាក្យ គ.ជ.ប បានកត់សម្គាល់ឃើញថា របាយការណ៍នេះចេញក្រោយការបោះឆ្នោតមានរយះពេលប្រមាណ៤ខែ ហើយចំពោះខ្លឹមសារគឺគ្រាន់តែយកតូលេខរបស់ គ.ជ.ប ទៅធ្វើវិភាគ ហើយបន្ថែមទៅលើចំណុចមួយចំនួនដូចដែលអង្គការមិនមែនរដ្ឋាភិបាលខាងលើនេះ ធ្លាប់បានចេញរបាយការណ៍តាំងពីមុនថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោតជាពិសេសគឺចង់ឲមានការកែទម្រង់ការបោះឆ្នោតនៅកម្ពុជាទៅតាមការយល់ឃើញរបស់ខ្លួន។
អានបន្ត -
ម.ស.ម.ក ធ្វើការបញ្ជក់លើលិខិតចំហរបស់ខ្លួនដែលបានផ្ញើជូនថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចំពោះប្រធានបទការរើសអើង
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បានចេញលិខិតចំហមួយ ដោយលើកឡើងពីភាសាដែលមានលក្ខណៈរើសអើង ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រើក្នុងសុន្ទរកថា ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ (ទិវាសិទ្ធិមនុស្សអន្ដរជាតិ)។ លិខិតចំហនោះថ្លែងថា "ក្នុងអំឡុងនៃការប្រមូលផ្ដុំនោះ ឯកឧត្ដម សម រង្ស៊ី បានលើកពិភាក្សាពីជនអន្ដោប្រវេសន៍វៀតណាម ដោយបានហៅពួកគាត់ថា "យួន" ដែលពាក្យនេះ ជារឿយៗ ត្រូវបានចាត់ទុកថាជាពាក្យសម្ដីបង្អាប់បង្អោន"។ បន្ទាប់ពីបានផ្សព្វផ្សាយលិខិតចំហនោះ ម.ស.ម.ក ទទួលការរិះគន់ជាច្រើន តាមរយៈអ៊ីម៉ែល និងបណ្ដាញផ្សព្វផ្សាយសង្គម ដោយមានមតិជាច្រើនអះអាងថាពាក្យ "យួន" ពុំមែនជាពាក្យសម្ដីបង្អាប់បង្អោននោះទេ។
អានបន្ត -
ម.ស.ម.ក សម្តែងការព្រួយបារម្ភខ្លាំងចំពោះពាក្យសម្តីរើសអើង ដែលបានពោលឡើងដោយ គណបក្សសង្គ្រោះជាតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សម្តែងនូវក្តីព្រួយបារម្ភចំពោះសុន្ទរកថាដែលបានធ្វើឡផងដោយថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គឺឯកឧត្តម សម រង្ស៊ី ដែលជាពាក្យសម្តីបង្អាប់បង្អោន និងជាការរើសអើងប្រឆាំងនឹងស្ត្រី និងប្រជាពលរដ្ឋវៀតណាម ក្នុងអំឡុងការប្រមួលផ្តុំគ្នាមួយនៅខេត្តសៀមរាបកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ផ្តល់ទិដ្ឋភាពរួមពីស្ថានភាពដីធ្លីនៅកម្ពុជា និងអនុសាសន៍ជាក់លាក់ដើម្បីបញ្ចប់ជម្លោះដីធ្លី
ថ្ងៃនេះ ទី១២ ខែធ្នូ ឆ្នាំ២០១៣ គម្រោងកំណែទម្រង់ដីធ្លី របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ចេញផ្សាយរបាយការណ៍ដែលមានចំណងជើងថា <<កម្ពុជា៖ ដីមានជម្លោះ>>។ ស្របពេលដែលដម្លោះដីធ្លីនៅកម្ពុជាកំពុងតែកើនឡើងយ៉ាងខ្លាំងនោះ របាយការណ៍នេះនឹងផ្តល់ជាទិដ្ឋភាពរួម អំពីឫសគល់ ទម្រង់ និងផលប៉ះពាល់នៃជម្លោះ ដែលបានកើតមាននៅទូទាំងប្រទេស ព្រមទាំងផ្តល់ជាអនុសាសន៍ទៅរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះទាំងនេះ។
អានបន្ត -
អង្គការមិនមែនរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍ដើម្បីលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាកម្ពុជា នៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) អង្គការអនាគត់កម្ពុជាអាស៊ាន ក្រុមបុរសស្រឡាញ់បុរសដែលរស់នៅជាមួយមេរោគអេដ៍ សមាគមឥន្ទធនូកម្ពុជា (រ៉ក់) អង្គការសហការដើម្បីសេវាសង្គម និងអភិវឌ្ឍន៍ (CSSD) អង្គការបណ្តាញបរុសស្ត្រីអភិវឌ្ឍន៍កម្ពុជា (CNMWD) អង្គការសុខភាពបុរសកម្ពុជា (MHC) អង្គការសេវាសង្គមសុខភាពបុរស (MHSS) អង្គការកញ្ញា បានរួមគ្នាបង្កើតព្រឹត្តិការណ៍មួយដើម្បីលើកកម្ពស់ការយល់ដឹងពីចលនា របស់អ្នកស្រាឡាញ់ភេទដូចគ្នានៅកម្ពុជា និងប្រារព្ធសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។
អានបន្ត -
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសមធម៌កម្ពុជា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី "បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ និងអនុសាសន៍"
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) អង្គការសមធម៌កម្ពុជា (EC) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំវេទិកាពិភាក្សាស្តីពី "បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ និងអនុសាសន៍"។ វេទិកានេះមានគោលបំណងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល សហគមន៍ដែលរងប៉ះពាល់ និងតំណាងគណបក្សនយោបាយដែលជាប់ឆ្នាត បានពិភាក្សាអំពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ និងផ្ដល់ជាអនុសាសន៍សម្រាប់អនាគត។
អានបន្ត