-
ភែល ភារុណ រងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ព្រោះអត្ថលើហ្វេសបុគ
សលាប័ត្រពត៌មាននេះ បង្ហាញពីការចោទប្រកាន់របស់នគរបាលរាជធានីភ្នំពេញមកលើ លោក ភែល ភារុណ ដែលអះអាងថាអត្ថបទរបស់ ភែល ភារុណ នៅលើ ហ្វេសប៊ុក កាលពីថ្ងៃទី ២៤ ខែមករាឆ្នាំ ២០១៣ ជាការបរិហាកេរ្តិ៍។ អត្ថបទដែលបានលើកឡើងនេះគឺជាពត៌មានលម្អិតស្តីពីការឃាត់ម៉ូតូរបស់ ភែល ភារុណ កាលពីល្ងាចថ្ងៃទី ២៤ ខែ កមរា នោះ។
អានបន្ត -
ជីវិតរបស់ស្រ្តីជោគជ័យក្នុងវិស័យនយោបាយនៅថ្នាក់ឃុំ សង្កាត់នៅកម្ពុជា
ខិតប័ណ្ណនេះបង្ហាញពីរឿងរ៉ាវប្រវត្តិរបស់ស្រ្តីជោគជ័យ៤នាក់ក្នុងវិស័យនយោបាយថ្នាក់ឃុំ សង្កាត់នៅកម្ពុជា ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២។ ស្រ្តីទាំង៤នាក់នេះមកពីខេត្ត៤ផ្សេងគ្នា រួមមាន អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អ្នកស្រី ពេជ ស្រីផល ជំទប់ទី១ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ អ្នកស្រី ជា ស៊ីផេងជំទប់ទី២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង កញ្ញា នី រំដួល ជំទប់ទី២ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អានបន្ត -
ទិន្នន័យបេក្ខភាពស្រ្តីឈរឈ្មោះនិងស្រ្តីជាប់ឆ្នោតក្នុង ក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១២
ខិត្តប័ណ្ណនេះ បង្ហាញពីព័ត៌មានទិន្នន័យដែលទាក់ទងនឹងចំនួនបេក្ខជនជាស្រ្តីដែលឈរឈ្មោះបោះឆ្នោត និងចំនួនស្រី្តដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២។ មានគណបក្សចំនួន១០ បានដាក់បេក្ខជនក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត (រួមមានគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឬទ្ធិ គណបក្ស សិទ្ធិមនុស្ស គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្ស សញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ និង គណបក្សចលនាប្រជាធិបតេយ្យ)។ ក្នុងចំណោមគណបក្សទាំងអស់មាន តែគណបក្សចំនួន ប្រាំពីរប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ។ មានបេក្ខជនស្រ្តីសរុប ២៨៤៨១នាក់ ស្មើនឹង (២៥,៦៥%) ក្នុងចំណោមបេក្ខជនសរុប ១១១០៥៦នាក់ ហើយ ស្រ្តីដែលបានជាប់ឆ្នោតមានចំនួន ២០៣៨ អាសនៈត្រូវនឹង ១៧,៧៩% នៃអាសនៈទូទាំងប្រទេសសរុប (១១៤៥៩)។ ទិន្នន័យទាំងនេះដកស្រង់ចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
អានបន្ត -
គម្រោងអាជីវកម្ម និងសិទ្ធិមនុស្ស
គម្រោងអាជីវកម្ម និងសិទ្ធិមនុស្សនឹងជួយលើកទឹកចិត្តដល់រោងចក្រកាត់ដេរនានានៅក្នុងប្រទេសកម្ពុជា ឲ្យគោរពសិទ្ធិមនុស្សនៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់រោងចក្រទាំងនោះ។ ចំណុចស្នូលនៅក្នុងគោលដៅនេះគឺមានបំណងរួមបញ្ចូលគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សទៅក្នុងគម្រូអាជីវកម្មរបស់រោងចក្រទាំងនោះ។ គោលការណ៍ណែនាំស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សនេះត្រូវបានបកប្រែជាភាសាខ្មែររួចរាល់ហើយ ដោយមានជំនួយខ្លះៗពី ម.ស.ម.ក ប៉ុន្តែគេចាំបាច់ត្រូវឲ្យរោងចក្រកាត់ដេរបានដឹងអំពីគោលការណ៍ណែនាំស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សនេះ និងជួយជំរុញឲ្យមានការអនុវត្តន៍គោលការណ៍ទាំងនេះ។ ផ្នែកខ្លះនៃបញ្ហានោះគឺថា គោលការណ៍ណែនាំស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សគឺពិស្តារពេក ហើយចាំបាច់ឲ្យមានការណែនាំ ដែលងាយយល់ និងអាចទទួលយកបាន។
អានបន្ត -
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
សលាកបត្រនេះពណ៍នាអំពីទិដ្ឋភាពទូទៅនៃ អ.វ.ត.ក លើក្របខណ្ឌច្បាប់ និង រឿងចម្រូងចម្រាសនាពេលថ្មីៗនេះដែលក្នុងនោះរួមមានការចោទប្រកាន់អំពីការជ្រៀតជ្រែកនយោបាយផងដែរ ។ សលាកបត្រនេះក៏ផ្តល់នូវអនុសាសន៍ដែលពិចារណាអំពីកេរ្តិ៍ដំណែលដែលស្ថាប័ននេះនឹងបន្សល់ទុកសំរាប់តុលាការ និង នីតិរដ្ឋនៅប្រទេសកម្ពុជា ។ សលាកប័ត្រនេះត្រូវបានតាក់តែងឡើងដោយ ម.ស.ម.ក ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ និងមិនចួលបក្សសម្ព័ន្ធ ធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅប្រទេសកម្ពុជា ។
អានបន្ត -
ការប្រើអំពើហិង្សាឆ្លើយតបនឹងការតវ៉ារបស់កម្មករ កម្មការិនី
ការប៉ុនប៉ងនាពេលថ្មីៗនេះរបស់អាជ្ញាធរដោយប្រើអំពើហឹង្សាដើម្បីបង្ក្រាបលើការធ្វើបាតុកម្មរបស់កម្មករ កម្មការិនី ដែលរួមបញ្ចូលទាំងវាយ ដំ និង ការចាប់ខ្លួនបាតុករ ជាករណីមួយក្នុងចំណោមករណីជាំច្រើន ដែលកើតមាននូវទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាជារឿយៗអាជ្ញាធរមិនគោរព្វសិទ្ធិសេរីភាពនៃការប្រជុំដោយសន្តិវិធី។
អានបន្ត -
កម្រងអត្ថបទសិទ្ធិជាមូលដ្ឋាន ៖ សិទ្ធិនៅលើអ៊ិនធើណែត
ថ្មីៗនេះក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទើមតែបានអនុម័តនូវសេចក្តីសម្រេចមួយស្តីពី ការលើកកំពស់និងការពារសិទ្ធមនុស្សនៅលើអ៊ីនធើណែត៕ ចំណុចនេះគឺដើម្បីបញ្ជាក់ថាសិទ្ធិទាំងឡាយដែលមនុស្សមាននៅក្រៅប្រព័ន្ទអ៊ីនធើណែត ក៏គួរតែត្រូវបានគោរពនៅលើអ៊ីនធើណែតផងដែរ ដែលមានដូចជា សេរីភាពបញ្ចេញមតិ និងសេរីភាពទទួលពត៌មាន។ ទោះបីជាមានចលនាអន្តរជាតិសំដៅការពារសិទ្ធិ និងសេរីភាពលើប្រព័ន្ធអ៊ីនធើណែតក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) បានប្រកាសថ្មីៗនេះថារដ្ឋាភិបាលកំពុងតែធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ប្ធអ៊ីនធើណែតដំបូងមួយ ដើម្បីគ្រប់គ្រង និងដាក់កំហិតមកលើការប្រើប្រាស់អ៊ីនធើណែត។ ដូច្នេះ ដោយផ្ទុយទៅនឹងនិន្នាការអន្តរជាតិ សេរីភាពបញ្ចេញមតិនៅកម្ពុជាក្នុងពេលឆាប់ៗនេះ នឹងត្រូវធ្លាក់ក្នុងការប្រឈម។
អានបន្ត -
ការធ្វើបត្យាប័ននៅប្រទេសកម្ពុជា
និតិវិធីបត្យាប័ននៅប្រទេសកម្ពុជា ត្រូវអនុត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ("ក្រម") និងសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគី ។ ជាងនេះទៅទៀត មាត្រដ្ឋានអន្តរជាតិផ្តល់គោលការណ៍ណែនាំ ដែលមានសារសំខាន់ ស្តីពីនីតិវិធីធ្វើបត្យាប័នសមស្រប ។ ទោះបីជាយ៉ាងណាក៍ដោយបទពិសោធន៍ថ្មីៗបានបង្ហាញថា ការអនុវត្តន៍ការធ្វើបត្យាប័ននៅប្រទេសកម្ពុជា គួរតែត្រូវបានត្រួតពិនិត្យឡើងវិញ ដើម្បីរួមបញ្ជូលសិទ្ធិមនុស្ស និងដើម្បីធានាថាការធ្វើបត្យាប័នត្រូវបានអនុវត្តដោយគ្មានការបង្អាក់ ។
អានបន្ត -
តុលាការឧទ្ធរណ៍របស់កម្ពុជា(សាលាឧទ្ធរណ៍)
តុលាការឧទ្ធរណ៍គឺជាសាលាឧទ្ធរណ៍ថ្នាក់កណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានផ្តល់អំណាចដើម្បីជំនុំជម្រះបណ្តឹងឧទ្ធរណ៍ទាំងឡាយពាក់ព័ន្ធនឹងច្បាប់និង/ឬអង្គហេតុក្នុងសាលក្រមរដ្ឋប្បវេណីនិងព្រហ្មទណ្ឌដែលបានវិនិច្ឆយក្តីនៅសាលាដំបូងទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា(កម្ពុជា)។រាល់ដំណាក់កាលនៃការបង្កើតសាលាឧទ្ធរណ៍នៅតាមតំបន់នឹងបង្កើនលទ្ធភាពក្នុងការទទួលបាននីតិវិធីបណ្តឹងឧទ្ធរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងដាក់សាលក្រមព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីប៉ុន្តែបានជួបឧបសគ្គដោយខ្លួនរស់នៅក្នុងតំបន់ដាច់ស្រយាលនិងកង្វះខាតមធ្យោបាយធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងហេតុដូច្នេះហើយការបង្កើតសាលាឧទ្ធរណ៍នៅតាមតំបន់បង្ហាញពីជំហានវិជ្ជមាននៃលទ្ធភាពទទួលបានយុត្តិធម៌នៅកម្ពុជា។
អានបន្ត -
ការប្រើប្រាស់កម្លាំងពលកម្មទណ្ឌិតក្នុងការបណ្តេញចេញដោយបង្ខំ
ការប្រើប្រាស់ទណ្ឌិតដើម្បីអនុវត្ត ការបណ្តេញចេញដោយបង្ខំ ក្នុងខេត្តព្រះសីហនុ បង្ហាញឲ្យឃើញអំពីអាកប្បកិរិយាដោយបំពាន និងកង្វះភាពទទួលខុសត្រូវ របស់រដ្ឋក្នុងការគ្រប់គ្រងពលកម្មទណ្ឌិត និងអនុវត្តការបណ្តេញចេញដោយបង្ខំ ដែលនេះជាការរំលោភបំពានសិទ្ធិស្របច្បាប់ និងសិទ្ធិមនុស្ស របស់ទណ្ឌិត និងប្រជាពលរដ្ឋដែលរស់នៅលើដីនោះ ។
អានបន្ត