-
បុគ្គលិកនៃវិទ្យុ FMតាព្រហ្មត្រូវបានគម្រាមកំហែងដកចេញ បន្ទាប់ពីរិះគន់នាយករដ្ឋមន្ត្រី
អគ្គនាយក និងបុគ្គលិកដទៃទៀតនៃវិទ្យុរបស់គណបក្សហ៊្វុន ស៊ិនប៉ិច ”វិទ្យុតាព្រហ្ម” FM 95.5 ត្រូវបានគម្រាមកំហែងដកចេញដោយសារការរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដកលោកនរណឬទ្ធិ អានន្ទដាយ៉ាស ជាអគ្គនាយក និងបុគ្គលិកផ្សេងៗទៀតនៃស្ថានីយ៏វិទ្យុតាព្រហ្ម FM 95.5ចេញ នៅថ្ងៃទី១៩តុលា២០០៦។
អានបន្ត -
កម្ពុជា៖ រដ្ឋាភិបាលត្រូវតែធ្វើអន្តរាគមន៍ដើម្បីបញ្ចប់អំពើហិង្សា និងការបំពារបំពានខុសច្បាប់របស់នគរបាលទៅលើអ្នកបាតុកម្ម
នាពេលរសៀលថ្ងៃទី១៦តុលា កូដកម្មរយៈពេលមួយសប្តាហ៍ ដែលធ្វើឡើងដោយកម្មករនៅឯរោងចក្រកាត់ដេរប្រាយ ស្កាយ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា បានឈានដល់ការប្រឈមមុខជាចំហជាមួយការគ្រប់គ្រង។ នៅពេលដែលអ្នកធ្វើកូដកម្មបានទៅសុំឲ្យសមាជិករបស់ពួកគេចេញពីរោងចក្រនោះ ប៉ូលីសរាប់រយនាក់ដែលប្រដាប់ដោយអាវុធធុនធ្ងន់បានមកដល់កន្លែងកើតហេតុ។
អានបន្ត -
ម.ស.ម.ក និងវិទ្យុសំឡេងប្រជាធិបតេយ្យរបស់ខ្លួនតវ៉ាប្រឆាំងនឹងបណ្តឹងបរិហារកេរ្តិ៍ផ្នែកព្រហ្មទណ្ឌប្រឆាំងនឹងអ្នកស៊ើបអង្កេតរបស់ខ្លួននៅខេត្តបាត់ដំបង
ម.ស.ម.ក មានកង្វល់យ៉ាងខ្លាំងចំពោះបណ្តឹងបរិហារកេរ្តិ៍នៅក្នុងមាត្រា៦៣នៃច្បាប់ អ៊ុន តាក់ ប្រឆាំងនឹងបុគ្គលិករបស់ខ្លួនគឺលោក អ៊ិន គង់ជិត។
អានបន្ត -
រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិចលោក Barry F. Lowencron បានអំពាវនាវឲ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់ភូមិបាលនៅលើវេទិកាសាធារណៈដែលធ្វើឡើងដោយម.ស.ម.ក
រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិចលោកBarry F. Lowencron បានអំពាវនាវឲ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់ភូមិបាលនៅលើវេទិកាសាធារណៈដែលធ្វើឡើងដោយម.ស.ម.ក។
អានបន្ត -
សូមបញ្ឈប់ការប្រើអំពើហឹង្សា ក្នុងការបង្រ្កាបកូដកម្មរបស់កម្មករ នៅរោងចក្រកាត់ដេរប្រាយស្តាយ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ជាសម្ព័ន្ធអង្គការសមាគម មិនមែនរដ្ឋាភិបាលចំនួន២៣ សូមថ្កោលទោសចំពោះ ទង្វើរបស់កំលាំងប្រដាប់អាវុធក្នុងការបង្រ្កាបកម្មករ-កម្មការិនី ដែលបានធ្វើកូដកម្មទាមទារសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារឲ្យមានភាពប្រសើរនៅរោងចក្រប្រាយស្តាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ខណ្ឌដង្កោ ក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៦ វេលាម៉ោង៨:៣០នាទីយប់ ។
អានបន្ត -
ស.ស.ម.ក ទាមទារឲ្យលុបមាត្រា៦២នៃច្បាប់ អ៊ុន តាក់ ស្តីពីបទបរិហារកេរ្តិ៍
សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) ទាមទារឲ្យលុបមាត្រា៦២នៃច្បាប់អ៊ុន តាក់ស្តីពីបទបរិហារកេរ្តិ៍។ ប្រព័ន្ធផ្សព្វផ្សាយអង្គការសង្គមស៊ីវិលកម្ពុជាចំនួន២៨ប្រជុំប្រឹក្សាគ្នាថា មាត្រាច្បាប់នេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយដាក់នូវការរឹតបន្តឹងដ៏អយុត្តិធម៌ចំពោះសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
អានបន្ត -
ទាមទារឲ្យលុបមាត្រា៦២នៃច្បាប់អ៊ុន តាក់ស្តីពីបទបរិហារកេរ្តិ៍
សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) ទាមទារឲ្យលុបមាត្រា៦២នៃច្បាប់អ៊ុន តាក់ស្តីពីបទបរិហារកេរ្តិ៍។ ប្រព័ន្ធផ្សព្វផ្សាយអង្គការសង្គមស៊ីវិលកម្ពុជាចំនួន២៨ប្រជុំប្រឹក្សាគ្នាថា មាត្រាច្បាប់នេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយដាក់នូវការរឹតបន្តឹងដ៏អយុត្តិធម៌ចំពោះសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ តាមទស្សនៈរបស់ស.ស.ម.ក បានឲ្យដឹងថា មានមធ្យោបាយផ្នែកច្បាប់ដទៃច្រើនលើសនេះទៀតដើម្បីការពារសន្តិភាពសាធារណៈ ជាជាងច្បាប់បរិហារកេរ្តិ៍។ ស.ស.ម.ក ជឿជាក់ថា គ្រាន់តែបោះពុម្ពសេចក្តីថ្លែងការណ៍ខុសមិនគួរជាប់ទោសព្រហ្មទណ្ឌទេ។
អានបន្ត -
សវនាការរបស់តុលាការឧទ្ធរណ៍ត្រូវតែនាំយុត្តិធម៌ឲ្យដល់ ប៊ន សំណាង និង សុខ សំអឿន
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាអង្គការចម្រុះមួយ ដែលមានសមាជិកចំនួន២១ដាក់ញត្តិទៅតុលាការឧទ្ធរណ៍សុំឲ្យដោះលែង ប៊ន សំណាងនិង សុខ សំអឿន នៅក្នុងសវនាការតុលាការឧទ្ធរណ៍នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៦ ខាងមុខនេះ។ CHRAC បានធ្វើការស៊ើបអង្កេតចំពោះការធ្វើឃាតលោក ជា វិជ្ជា ដែលកើតឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ និងបន្តមានជំនឿថា ប៊ន សំណាង និង សុខ សំអឿន មិនបានធ្វើបទឃាតកម្មនោះទេ។ CHRAC ចាត់ទុកសាលក្រមរបស់តុលាការឧទ្ធរណ៍គឺត្រូវបានធ្វើឡើងព្រោះតែហេតុផលនយោបាយ។ បន្ថែមលើសនេះ វាទំនងដែលថា ការស៊ើបអង្កេតរបស់នគរបាលចំពោះករណីឃាតកម្មនេះគឺពាក់ព័ន្ធនឹងមន្ត្រីនគរបាល ដែលមានកេរ្តិ៍ឈ្មោះមិនល្អជាច្រើននាក់ ដែលអ្នកខ្លះត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តបទល្មើស។
អានបន្ត -
កម្ពុជា៖ ដោះលែងអ្នករងកំហុសឯទៀតពីបទឃាតកម្មលើមេដឹកនាំកម្មករ
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា នៅក្នុងសវនាការតុលាការឧទ្ធរណ៍នាថ្ងៃសុក្រ អង្គចៅក្រមតុលាការកម្ពុជាដោយសារតែខ្វះភស្តុតាងនោះគួរតែដោះលែងបុរសពីរនាក់ដែលកាត់ឲ្យជាប់ទោសដោយមិនត្រឹមត្រូវពីបទសម្លាប់លោក ជា វិជ្ជា ជាមេដឹកនាំកម្មករ។ ប៊ន សំណាង និង សុខ សំអឿន ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគាររយៈពេល២០ឆ្នាំត្រូវបានកាត់ឲ្យជាប់ទោសនៅក្នុងខែសីហា ឆ្នាំ២០០៥ បន្ទាប់ពីការកាត់ក្តីដ៏ចម្រូងចម្រាស់មួយ ដែលមិនបានគោរពតាមបទដ្ឋានអន្តរជាតិនៃនីតិវិធីចំណាត់ការច្បាប់ និងយុត្តិធម៌ត្រឹមត្រូវ។ លោក ជា វិជ្ជា ដែលជាស្ថាបនិក និងជាប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាគឺជាមេដឹកនាំកម្មករដ៏លេចធ្លោបំផុតម្នាក់នៅក្នុងប្រទេសកម្ពុជារហូតដល់អំពើឃាតកម្មលើរូបលោកនៅខែមករា ឆ្នាំ២០០៤។
អានបន្ត -
ម.ស.ម.ក គាំទ្រការរិះគន់ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលធ្វើឡើងដោយអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិលោក យ៉ាស ហ្គាយ(Yash Ghai)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ស្វាគមន៍ចំពោះរបាយការណ៍ ដែលធ្វើឡើងដោយអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជាលោក យ៉ាស ហ្គាយ(Yash Ghai)។ អ្នកជំនាញឯករាជ្យរូបនេះបានបង្ហាញនូវការរកឃើញ និងអនុសាសន៍របស់គាត់ចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណេវនាថ្ងៃពុធ ទី២៦ ខែកញ្ញា។
អានបន្ត -
អង្គការក្រៅរដ្ឋាភិបាលប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យដឹងអំពីស្ថានភាពសិទ្ធិមនុស្សដ៏តឹងតែងនៅក្នុងប្រទេសកម្ពុជា
យោងតាមអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សចំនួនបីបានឲ្យដឹងថា ស្ថានភាពសិទ្ធិមនុស្ស ដែលកាន់តែយ៉ាប់យ៉ឺនទៅនៅកម្ពុជាទាមទារឲ្យមានការចាត់វិធានការខ្លាំងជាងមុនពីអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ជំនួយធំៗបំផុត។ សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍនៅកម្ពុជា(អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) និងវេទកាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍អាស៊ី(FORUM-ASIA) នៅក្នុងការដាក់បញ្ជូនទៅកាន់អគ្គអង្គភាពសិទ្ធិនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាខកខានមិនបានបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។ ក្រុមប្រឹក្សាគឺកំពុងប្រារព្ធកិច្ចប្រជុំលើកទីពីររបស់ខ្លួននៅក្នុងទីក្រុងហ្សឺណេវចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៦។
អានបន្ត -
សកម្មជនសិទ្ធិមនុស្សនឹងធ្វើពិធីបង្ហោះប៉េងប៉ោងនៅមុខពន្ឋនាគារព្រៃសរ នៅថ្ងៃពុធទី ០៦ ខែកញ្ញា ដើម្បីទាមទារឲ្យមានការដោះលែងអ្នកភូមិបីរូបដែលត្រូវបានគេចាប់ខ្លួន
សម្ព័ន្ឋភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា () សូមគោរពអញ្ជើញដល់ប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានទាំងអស់ ដើម្បីធ្វើការរាយការណ៍អំពីពិធីបង្ហោះប៉េងប៉ោងនៅពីមុខពន្ឋនាគារព្រៃសរ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៦ វេលាម៉ោង ១១ព្រឹក ដើម្បីទាមទារឲ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ដល់អ្នកភូមិសំបុកចាបបីរូបដែលត្រូវបានគេឃុំឃាំងអស់រយៈពេលបីខែមកហើយ ។
អានបន្ត