-
តារាងចំណាត់ថ្នាក់សេរីភាពក្នុងការបញ្ចេញមតិរបស់ពិភពលោក ឆ្នាំ២០១០
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងបានចេញផ្សាយរបាយការណ៍នៅថ្ងៃពុធទី២០ ឆ្នាំ២០១០។ របាយកាណ៍នេះបានបង្ហាញពីចំនាត់ថា្នក់នៃសេរីភាពសារព័ត៌មានរបស់ប្រទេសនានានៅទូទាំងពិភពលោក ដែលនៅឆ្នាំ២០១០នេះប្រទេសកម្ពុជាត្រូវបានគេចាត់ថ្នាក់លេខ១២៨ក្នុងចំណោមប្រទេស១៧៨នៅលើពិភពលោកខាងផ្នែកសេរីភាពសារព័ត៌មាន។
អានបន្ត -
របាយការណ៍រួមរបស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីធ្វើទារុណកម្ម និងអំពើឃោរឃៅផ្សេងៗដូចជាអំពើអមនុស្សធម៌ ការធ្វើទុក្ខរូបរាងកាយ ឬការដាក់ទោសនៅក្នុងប្រទេសកម្ពុជា
បន្ទាប់ពីរបាយការណ៍ដំបូងបានចេញនៅក្នុងឆ្នាំ២០០២ ហើយរដ្ឋាភិបាលកម្ពុជាបានដាក់របាយការណ៍ធ្វើបច្ចុប្បន្នភាពជាលើកទី២នៅក្នុងឆ្នាំ២០០២ទៅគណកម្មការប្រឆាំងការធ្វើទារុណកម្ម។ របាយការណ៍នេះបានចេញជារបាយការណ៍ចុងក្រោយនៅក្នុងឆ្នាំ២០១០ដោយមានបំណងផ្តល់នូវការវិភាគដ៏មានតម្លាភាព និងសាមគ្គីភាពពីភ្នាក់ងារសង្គមស៊ីវិលក្នុងការបង្កើនការដឹងឮរបស់ប្រជាពលរដ្ឋអំពីស្ថានភាពការធ្វើទារុណកម្ម និងអំពើផ្សេងៗនៅក្នុងប្រទេសកម្ពុជា និងបញ្ហាសំខាន់ឯទៀតៗទាក់ទងនឹងកតិកាសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម។
អានបន្ត -
អភិបាលកិច្ចល្អ៖ ដំណោះស្រាយនៅមូលដ្ឋានចំពោះបញ្ហានៅមូលដ្ឋាន
បន្ទាប់ពីសង្គ្រាម និងជម្លោះអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំមក ប្រទេសកម្ពុជាបានក្លាយជាជាតិមួយមានសន្តិភាព និងសន្តិសុខ ដែលកំពុងតែប្រកួតប្រជែងសម្រាប់ឋានៈជាតួអង្គអន្តរជាតិមួយ ដែលគួរឲ្យទុកចិត្ត នៅក្នុងក្របខណ្ឌសាកលលោក។ សន្ទុះនៃកំណើនសេដ្ឋកិច្ចថ្មីបានកើនឡើងមិនធ្លាប់មានពីមុនមក ដែលប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងតំបន់យ៉ាងស្វាហាប់បំផុត និងទទួលបាននូវកំណើនសេដ្ឋកិច្ចជារួម ព្រមទាំងកំពុងតែស្រេកឃ្លានក្នុងការបន្តវិបុលភាពរបស់ខ្លួនទៅមុខទៀត។
អានបន្ត -
ប្រជុំតុមូលនៅអ៊ុយឡាន់បាតា (Ulaanbaatar) ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅអាស៊ី
គោលបំណងនៃកិច្ចប្រជុំតុមូលរយៈពេលបីថ្ងៃនេះ គឺបង្កើតនូវអនុសាសន៍សង្គមស៊ីវិលលើសកម្មភាពដែលអាចត្រូវបានយកទៅអនុវត្តន៍ដោយសហគមន៍ប្រជាធិបតេយ្យដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី។ កិច្ចប្រជុំត្រូវបានកំណត់ក្របខណ្ឌដោយក្រុមការងាររបស់សហគមន៍ប្រជាធិបតេយ្យដែលបានចាប់ផ្ដើមធ្វើដោយប្រទេសលីទុយអានី(Lithuania) ក្នុងនាមជាប្រធានសហគមន៍ប្រជាធិបតេយ្យ បានផ្ដោតលើបរិបទនៃសមភាពយែនឌ័រ និងសិទ្ធិស្ត្រីក្នុងក្របខណ្ឌជម្រុញ និងការពារសង្គមស៊ីវិល សហប្រតិបត្តិការក្នុងតំបន់ ភាពក្រីក្រ ការអភិវឌ្ឍន៍និងលទ្ធិប្រជាធិបតេយ្យ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការឆ្លើយតបទៅនឹងការគំរាមកំហែងជាតិ និងអន្តរជាតិដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។គណៈកម្មាធិការដឹកនាំអន្តរជាតិនៃសហគមន៍ប្រជាធិបតេយ្យជ្រើសរើសដើម្បីដើរតួក្នុងការអប់រំលទ្ធិប្រជាធិបតេយ្យ ហើយដោយសារនេះគឺជាប្រធានបទដ៏សំខាន់មួយ គណៈកម្មាធិការដឹកនាំរបស់សហគមន៍ប្រជាធិបតេយ្យសង្ឃឹមថាវានឹងត្រូវបានបង្កើតអោយមានជារូបរាងឡើងដោយក្រុមការងារពេលអនាគតដ៏ខ្លី។
អានបន្ត -
របាយការណ៍របស់ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា
របាយការណ៍នេះមានបំណងផ្តល់នូវរូបភាពជាទូទៅនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែលមានទាក់ទងទៅនឹងរបបប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធដីធ្លី និង ទីលំនៅ ប្រព័ន្ធយុត្តិធម៌ជាដើម។ ម្យ៉ាងទៀតរបាយការណ៍នេះក៏មានផ្តល់ជាអនុសាសន៍ដ៏មានតំម្លៃរបស់ប្រេសិតរូបនេះដល់រាជរដ្ឋាភិបាលសម្រាប់ពិចារណា។
អានបន្ត -
កម្ពុជាត្រូវបានបំបិទមាត់ ៖ លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់?
របាយការណ៍នេះ គឺត្រូវបានរួមគ្នាបង្កើតឡើងដោយសម្ពន័អង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍ និង សហជីព ផ្តោតទៅលើសេរីភាពបញ្ចេញមតិនៅកម្ពុជា។ គោលបំណងសំខាន់នៃរបាយការណ៍គឺដើម្បីរំលឹករដ្ឋាភិបាលកម្ពុជា និង សហគមន៍អន្តរជាតិ ទាក់ទិននិងអត្ថប្រយោជន៍ចម្បងនៃសេរីភាពខាងផ្នែកបញ្ចេញមតិ ដែលជាកត្តាសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និង ចង់បន្លឺប្រាប់ដល់រដ្ឋាភិបាលផងដែរថា សកម្មភាពទាំងឡាយប្រព្រឹត្តឡើងជាប្រព័ន្ធកាលពីឆ្នាំទៅ ដែលត្រូវបានគេមើលឃើញថាទំនងជាការព្យាយាមរបស់រដ្ឋាភិបាល ដើម្បីរំលីងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជាបានដាក់លទ្ធិប្រជាធិបតេយ្យចូលក្នុងហាយនភាព ។ ចាប់តាំងពីឆ្នាំមុនយើងបាននឹងកំពុងឃើញមានការរំលីងសេរីភាពខាងការបញ្ចេញមតិជាបន្តបន្ទាប់ ជាអាទ៏ តុលាការត្រូវបានគេប្រើប្រាស់ជាមធ្យោបាយសម្រាប់បង្រ្កាបលើរាល់ការមិនពេញចិត្ត និង មតិរិះគន់នានាចំពោះរដ្ឋាភិបាល ។ ការបង្រ្កាបនេះ ត្រូវបានគេដៅមុខសញ្ញលើបណ្តាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលរួមមាន តំណាងរាស្រ្ត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មេធាវី សកម្មជនសិទ្ធិមនុស្ស និង ប្រជាពលរដ្ឋ។
អានបន្ត -
របាយការណ៍សង្ខេបខាងផ្នែកសេរីភាពបញ្ចេញមតិនៅកម្ពុជា
របាយការណ៍នេះ ត្រូវបាននិយាយសង្ខេបពីរបាយការណ៍រួមដែលចូលរួមដោយ ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល សហគមន៍តាមមូលដ្ឋាន និង សហជីពនានា ដោយមានចំណងជើងថា កម្ពុជាត្រូវបានបំបិទមាត់ លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់ ។ របាយការណ៍នេះរកឃើញថាសេរីភាពបញ្ចេញមតិត្រូវបានរងគ្រោះថ្នាក់ជាបន្តបន្ទាប់ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានដៅមុខសញ្ញាបង្រ្ចាបចំពោះបណ្តាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដូចជា ករណីដកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្តគណបក្សជំទាស់ត្រូវបានគេដកចេញ បំណងអនុញ្ញាតឲ្យគេអាចោទប្រកាន់ក្រោមរូភាពនយោបាយ ពីបទព្រហ្មទណ្ឌទាក់ទិននឹងបរិហារកេរ្ត៏ ការផ្សាយព័ត៌មានមិនពិត និង ការញុះញង់ដល់មន្រ្តីរដ្ឋាភិបាលទាំងនោះ ករណីដែលអ្នកកាសែតត្រូវបានគេដាក់គុកឬគំរាមកំហែងដាក់គុក ករណីដែលមេធាវីត្រូវបានគំរាមបញ្ឍប់ពីអាជីពវិជ្ជាជីវ៑ៈ ករណីសកម្មជនសិទ្ធិមនុស្សត្រូវបានគេសម្លុត រិកគួន និងដាក់ទោសទណ្ឌ និងករណីដែលការបញ្ចេញមតិមួយចំនួនត្រូវបានគេលាបពណ៌ឲ្យទៅជារឿងព្រហ្មទណ្ឌ ដែលការលាបពណ៌នេះមានន័យថា ប្រជាពលរដ្ឋត្រូវបានគេបំបិទសំលេងទាំងស្រុង។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្សនៅទូទាំងពិភពលោក
របាយការណ៍នេះមានបំនងផ្តល់ចំនុចមួយចំនួនអំពីសិទ្ធិមនុស្សនៅកម្ពុជាដូចជាការបណ្តេញចេញដោយបង្ខំដែលធ្វើអោយប៉ះពាល់ដល់គ្រួសារជាច្រើន សកម្មជនមកពីសហគមន៍ផ្សេងៗត្រូវបានបណ្តេញចេញដោយបង្ខំ និងដីជាច្រើនកន្លែងត្រូវបានរឹបអូស។ សកម្មភាពស្របច្បាប់ត្រូវបានប្រើដើម្បីរឹតត្បិតសេរីភាពខាងការបញេ្ចញមតិរបស់សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ ចុងក្រោយរបាយកាណ៍ក៏មានលើកឡើងផងដែរពីការកាត់ក្តីខ្មែរក្រហម។
អានបន្ត -
សេរីភាពខាងបញ្ចេញមតិ, សមាគម និងការជួបប្រជុំនៅកម្ពុជាគឺទំហំលទ្ធិប្រជាធិបតេយ្យមានភាពតូចចង្អៀត
របាយការណ៍នេះគឺជាលទ្ធផលពីបេសកកម្មអន្តរជាតិស្វែងរកការពិតនៅក្នុងខេត្តសៀមរាប និងខេត្តរតនគិរីក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៤ដល់២៤ ឆ្នាំ២០១០។ ការស៊ើបអង្កេតនេះធ្វើឡើងរួមគ្នាដោយសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម។ បេសកកម្មនេះមានគោលបំនងដើម្បីស៊ើបអង្កេតពីបញ្ហាសិទ្ធិមនុស្សទូទៅនៅក្នុងប្រទេសកម្ពុជា បរិស្ថានជុំវិញ ការបំពេញការងាររបស់អ្នកការពារសិទ្ធិមនុស្ស និងដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់នៃច្បាប់ ដែលទាក់ទងនឹងអ្នកការពារសិទ្ធិមនុស្ស ដែលមានស្រាប់បានប្រកាសដាក់អោយប្រើប្រាស់ និងកំពុងដាក់ស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។
អានបន្ត -
ខ្សែអន្ទាក់ដ៏តឹងមួយៈ របាយការណ៍សង្ខេបស្តីអំពីការរឹតបន្តឹងសកម្មភាពសហជីពក្នុងការដំឡើងប្រាក់បៀរត្សនៅកម្ពុជា
គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីចងក្រងជាឯកសារនូវរាល់ គ្រោះថ្នាក់ និង របាយការណ៍ដ៏ទៃទៀតដើម្បីបង្ហាញពីការពិតនៃការរឹតបន្តឹងការគំរាមកំហែង និង ការជួលអោយបំភ័យ ដើម្បីប្រឆាំង សហជីពពាណិជ្ចកម្មនៅកម្ពុជា និង អ្នកដឹកនាំសហជីព ដែលជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ពួកគេក្នុងការទាមទាដំឡើងប្រាក់ខែសម្រាប់កម្មកររោងចក្រក្នុងឆ្នាំ២០១០។
អានបន្ត -
ការរំលោភ & ការគំរាម ប្រឆាំងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ២០០៨-២០០៩
របាយការណ៍នេះមានគោលបំនងផ្តល់ជាការបរិយាយត្រួសៗលើបញ្ហារំលោភសិទ្ធមនុស្ស ដែលអង្គការលីកាដូបានឃ្លាំមើល និងស៊ើបអងេ្កតនៅក្នុងឆ្នាំ២០០៨និង២០០៩។ របាយការណ៍នេះផ្តោតលើគំនិតសំខាន់ៗបី។ ទីមួយគឺការប្រើប្រាស់តុលាការជាអាវុធដើម្បីការពាររារាំងសកម្មភាពស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្ស។ ទីពីរគឺការកើនឡើងនូវច្បាប់បរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីរារាំងសេរីភាពខាងបញេ្ចញមតិ។ ទីបីគឺការកើនឡើងនៃការរឹតត្បឹតសេរីភាពខាងការបង្កើតសមាគម និងការជួបប្រជុំ។
អានបន្ត