• កម្រងឯកសារព័ត៌មានស្តីពីសិទ្ធិការងារ ខែមករា​ ដល់ខែមីនា ឆ្នាំ២០១០

    កម្រងឯកសារព័ត៌មានស្តីពីសិទ្ធិការងារ ខែមករា​ ដល់ខែមីនា ឆ្នាំ២០១០

    កម្ម​វិធី​សិទ្ធិ​ការងារ​នៃមជ្ឈ​មណ្ឌល​អប់រំច្បាប់​សំរាប់​សហគមន៍​បាន​ស្រង់​យក​ព័ត៌មាន​សំខាន់ៗ​ពី បណ្តា​កាសែត និង​គេហ​ទំព័រ​មួយ​​ចំនូន ដែល​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង​បញ្ហា​ការងារ ហើយ​ចង​ក្រង​ព័ត៌​មាន​ទាំង​​នោះ​ក្នុង​រយៈ​ពេល​មួយ​ត្រី​មាស​ម្តង (បីខែ​ម្តង) ដើម្បី​ផ្តល់​ជូន​អ្នក​អាន ជា​ពិសេស​អង្គការ ស្ថាប័ន ឫ​បុគ្គល ដែល​ធ្វើការ​ងារ​ពាក់​ពន្ធ័ទៅ​នឹងការងារ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ឲ្យ​បាន​ទទួល​ព័ត៌​មាន ឫ​ព្រឹត្តិការណ៍​សំខាន់​ៗ ដែល​កើត​មាន។

    អានបន្ត
  • ការ​វិភាគ​ទិន្នន័យ​ ស្តី​ពី​ករណី​​​វិវាទ​ដី​ធ្លី​ នៅ​កម្ពូជា​ក្នុង​ឆ្នាំ​ ២០០៩

    ការ​វិភាគ​ទិន្នន័យ​ ស្តី​ពី​ករណី​​​វិវាទ​ដី​ធ្លី​ នៅ​កម្ពូជា​ក្នុង​ឆ្នាំ​ ២០០៩

    យោងតាម​របាយការណ៍​នៃការ​វិភាគ​ទិន្នន័យ​ករណី​វិវាទ​ដី​ធ្លី​ឆ្នាំ​២០០៩ យើង​អាច​ធ្វើ​សេចក្តី​សន្និដ្ឋាន​បាន​ថា​ករណី​វិវាទ​ដី​ធ្លី​នៅក្នុង​ឆ្នាំ​២០០៩ មានការ​ថយ​ចុះ​ បើ​ធៀបទៅនឹង​របាយការ​ណ៍​វិភាគ​ឆ្នាំ​២០០៨ ។

    អានបន្ត
  • អានបន្ត
  • របាយ​ការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ​២០០៩​នៅ​កម្ពុជា

    របាយ​ការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ​២០០៩​នៅ​កម្ពុជា

    របាយ​ការណ៍​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​គឺ​នៅ​មាន​លក្ខណៈ​ទន់ខ្សោយ​នៅ​ឡើយ​។​កង​កំលាំង​សន្តិសុខ​បាន​ធ្វើការ​សំលាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​បំពេញ​តួនាទី​​តាម​បែប​និទណ្ឌភាព​។​អ្នក​ជាប់ឃុំ​ត្រូវ​បាន​គេ​រំលោភ​បំពាន​ហើយ​ជា​រឿយៗ​គឺ​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព​ហើយ​លក្ខខណ្ឌ​ក្នុង​ពន្ធនាគារ​គឺ​មាន​លក្ខណៈ​យង់ឃ្នង​។​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ការ​ចាប់ខ្លួន​ដោយ​បំពាន និង​ពី​ការ​ឃុំខ្លួន​មុន​ពេល​ជំនុំ​ជម្រះ​លើស​ពេល​កំណត់​។​ទាំងអស់​នេះ​បង្ហាញ​អោយ​ឃើញ​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ និង​កា​រមិន​គោរព​សិទ្ធិ​ទទួល​បាន​ការ​ជំរះ​ក្ដី​ដោយ​យុត្តិធម៌។​ជំលោះ​ដី​ធ្លី និង​ការ​បណ្ដេញ​ដោយ​បង្ខំ​គឺ​ជា​បញ្ហា​ផងដែរ​។​រដ្ឋាភិបាល​បាន​កម្រិត​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន តាម​រយៈ​បណ្តឹង​ពី​បទ​បរិហាកេរ្តិ៍ និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ក៏​បាន​ចូល​ជ្រៀតជ្រែក​សេរីភាព​រួម​ប្រជុំ​ផងដែ​រ។​អំពើ​ពុក​រលួយ​គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ក្នុង​ចំណោម​មហាជន​។​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ការ​រំលោភ​បំពាន​លើ​កុមារ​បាន​កើត​មាន​ឡើង ការ​អប់រំ​របស់​កុមារ​គឺ​មិន​មាន​ភាព​ពេញលេញ ហើយ​ការ​ជួញដូរ​លើ​ស្រ្តី និង​កុមារ​នៅ​តែ​បន្ត​កើត​មាន​ឡើង​។​រដ្ឋាភិបាល​បាន​ផ្ដល់​នូ​វកិច្ច​សង្គ្រោះ​តិចតួច​ចំពោះ​មនុស្ស​ដែល​មាន​ពិការភាព​។​សកម្មភាព​ប្រឆាំង​នឹង​សហជីព​ពី​សំណាក់​និយោជក ហើយ​ភាព​កំសោយ​នៃ​ការ​ជម្រុញ​អោយ​មាន​ការ​គោរពច្បាប់​ការងារ​នៅ​តែ​បន្ត ហើយ​ពលកម្ម​កុមារ​នៅ​ក្នុង​វិស័យ​ក្រៅ​ផ្លូវការ​​​​​គឺ​​​​​​​​​​​​នៅ​តែ​ជា​បញ្ហា​ផងដែរ​។

    អានបន្ត
  • កម្ពុជា​៖​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​បង្ហាញ​ខុស​ពី​តម្រូវការ​សាធារណៈ

    កម្ពុជា​៖​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​បង្ហាញ​ខុស​ពី​តម្រូវការ​សាធារណៈ

    ចាប់​តាំងពី​ត្រូវ​បាន​បង្កើត​​ក្នុង​ឆ្នាំ​២០០៦​មក តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ​បាន​ស្វែងរក​ការ​ផ្ដល់​ដល់​ជន​រងគ្រោះ​ក្នុង​របប​នោះ​នូវ​សំលេង​មួយ​ដែល​ធំ​ជាងមុន​ខណៈ​ពេល​ជាមួយ​គ្នា​និង​ការ​ធ្វើ​ឲ្យ​មាន​ភាព​រហ័ស​ទៅ​មុខ ដំណើរ​ការ​ច្បាប់​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្មុកស្មាញ​ដោយ​ការ​ពន្យារ​ពេល​ផ្សេង​ៗ​។​ជា​លទ្ធផល តុលាការ​បាន​ធ្វើ​សេចក្ដី​សម្រេច​កាល​ពី​ខែ​មុន​ដើម្បី​ចម្រាញ់​ភាព​ជា​អ្នក​តំណាង​នៃ​ជន​រងគ្រោះ​ទាំងអស់​តាមរយៈ​មេធាវី​ពីរ​រូប ដោយសារ​តែ​ចំនួន​ខ្ពស់​នៃ​អ្នក​ដាក់​ពាក្យ​សុំ​ចូលរួម​ក្នុង​សំណុំ​រឿង​លេខ​ពីរ​។

    អានបន្ត
  • ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ទូទាំង​ពិភពលោក​បាន​បដិសេធ​នឹង​យុត្តិធម៌​និង​សេចក្ដី​ថ្លៃថ្នូរ

    ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ទូទាំង​ពិភពលោក​បាន​បដិសេធ​នឹង​យុត្តិធម៌​និង​សេចក្ដី​ថ្លៃថ្នូរ

    កុមារ ស្រ្តី ហើយ​ពេលខ្លះ​ក៏​មាន​បុរស​ផង​ដែរ ពួកគេ​សុទ្ធ​តែ​ជា​កម្មវត្ថុ​នៃ​ការ​រំលោភ​និងអំពើ​ហឹង្សា​ផ្លូវភេទ​គ្រប់​រូបភាព​នៅ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​ខណៈ​ពេល​ដែល​ទទួល​ស្គាល់​ថា​អំពើ​ហឹង្សា​ផ្លូវភេទ​ទាំងអស់​ដោយ​ឥត​គិត​អំពី​អត្ត​សញ្ញាណ​របស់​ជន​រងគ្រោះ ​គឺ​មាន​សារៈ​សំខាន់​ដូចគ្នា​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ​។​របាយ​ការណ៍​នេះ​ផ្ដោត​លើ​ទំរង់​មួយ​នៃ​អំពើ​ហឹង្សា​ផ្លូវភេទ ជា​ពិសេស​គឺ​ការ​រំលោភ​លើ​ស្រ្តី​ក្នុង​ប្រទេស​មួយ​ចំនួ​នដូចជា ណរឌីក ដាណឺម៉ាក ហ្វាំងឡង់ ណ័រវ៉េ និងស៊ុយអែត​ជាដើម​។​សឹងតែ​គ្រប់​របាយ​ការណ៍​ទាំងអស់​នៃ​អំពើ​រំលោភ​នៅ​ក្នុង​ប្រទេស​ណ័រឌីក​បាន​បង្ហាញ​ថា​ជន​រងគ្រោះ​មាន​អាយុ​១៥ឆ្នាំ​ឬ​លើស​ពី​នេះ​គឺ​ជា​ស្រ្តី​ ហើយ​ជនល្មើស​គឺ​ជា​បុរស​។​ស្រ្តី​ពីរ​រូប​ត្រូវ​បាន​រំលោភ​ដោយ​បុរស​ជាច្រើន​ ដែល​បុរស​ទាំងនោះ​ជា​មនុស្ស​ដែល​នាង​មាន​ការ​ជិតស្និទ្ធ ឬ​ដែល​នាង​បាន​ស្គាល់​ ឬ​ជន​ដែល​នាង​មិន​បាន​ស្គាល់​ផង​ទេ​សូម្បី​តែ​អត្ត​សញ្ញាណ​។

    អានបន្ត
  • អាស៊ី​ប៉ាស៊ីភិច​មាន​ចន្លោះ​ប្រហោង​យែនឌ័រ​អាក្រក់​បំផុត​ក្នុង​ចំណោម​ចន្លោះ​ប្រហោង​យែនឌ័រ​ទាំងឡាយ​ក្នុង​ពិភពលោក

    អាស៊ី​ប៉ាស៊ីភិច​មាន​ចន្លោះ​ប្រហោង​យែនឌ័រ​អាក្រក់​បំផុត​ក្នុង​ចំណោម​ចន្លោះ​ប្រហោង​យែនឌ័រ​ទាំងឡាយ​ក្នុង​ពិភពលោក

    របាយ​ការណ៍​ផ្ដោត​លើ​វិស័យ​គន្លឹះ​ចំនួន​បី​គឺ​អំណាច​សេដ្ឋកិច្ច ការ​ធ្វើការ​សំរេច​ចិត្ត​ផ្នែក​នយោបាយ និង​សិទ្ធិ​ស្របច្បាប់​ដើម្បី​ធ្វើការ​វិភាគ​រក​ថា​តើ​អ្វី​ដែល​ធ្វើ​អោយ​ស្រ្តី​មាន​ភាព​ស្ទាក់ស្ទើរ ហើយ​ថា​តើ​គោល​នយោបាយ​និង​ឥរិយាបទ​ផ្សេង​ៗ​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​របៀប​ណា ដើម្បី​ឆ្ពោះ​ទៅ​រក​សមភាព​យែនឌ័រ​។​របាយ​ការណ៍​អះអាង​ថា អាស៊ី​គឺ​កំពុង​ឈរ​លើ​ចំណុច​ប្រសព្វ​នឹង​ការ​ដាក់​បញ្ចូល​ឲ្យ​អនុវត្តន៍​គោល​នយោបាយ​ស្ដី​ពី​សិទ្ធិ ដើម្បី​អនុញ្ញាត​អោយ​ប្រទេស​ក្នុង​តំបន់​អាច​ទទួល​បាន​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។

    អានបន្ត
  • ការ​ប្រកាស​អំពី​ពាណិជ្ជកម្ម​ផ្លូវភេទ​កុមារ​ក្នុង​ប្រទេស​កម្ពុជា

    ការ​ប្រកាស​អំពី​ពាណិជ្ជកម្ម​ផ្លូវភេទ​កុមារ​ក្នុង​ប្រទេស​កម្ពុជា

    លំហាត់​វិភាគ​នយោបាយ​នេះ​ (​PAE​) នឹង​លើក​ឡើង​ពី​បញ្ហា​នៃ​តម្រូវការ​ក្នុង​ស្រុក​នៃ​ពាណិជ្ជកម្ម​ផ្លូវ​ភេទ​កុមារ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​តាម​រយៈ​លទ្ធផល​រក​ឃើញ​នេះ​លំហាត់​វិភាគ​នយោបាយ​(PAE) ជូន​ដំណឹង​ពី​ការ​ជួញដូរ​និង​ការ​ស្វែង​រក​ពាណិជ្ជកម្ម​ផ្លូវភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ធ្វើ​អនុសាសន៍​យុទ្ធសាស្រ្ត​ដល់​ECPAT​-​កម្ពុជា ដែល​ជា​ភ្ញៀវ​របស់​(​PAE​) ថា​តើ​នឹង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវ​ការ​ក្នុង​ស្រុក​នៃ​ពាណិជ្ជកម្ម​ផ្លូវភេទ​កុមារ​នៅ​កម្ពុជា​។

    អានបន្ត
  • ការ​ធ្វើអោយ​ដឹង​ឮ​នូវ​អំពើ​ហឹង្សា​ផ្លូវភេទ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ប្រទេស​កម្ពុជា

    ការ​ធ្វើអោយ​ដឹង​ឮ​នូវ​អំពើ​ហឹង្សា​ផ្លូវភេទ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ប្រទេស​កម្ពុជា

    ការ​កើនឡើង​តួលេខ​នៃ​របាយ​ការណ៍​ទាក់ទិន​នឹង​បទល្មើស​រំលោភរួមមាន​ទាំង​ការ​រំលោភ​លើ​កុមារី​ក្មេង​ៗ និង​ការ​រំលោភ​ជា​ក្រុម​មានពាសពេញ​នៅ​លើ​កាសែត​កម្ពុជា​។​ប៉ូលីស អ្នក​ធ្វើការ​អោយ​អង្គការ​មិនមែន​រដ្ឋាភិបាល មន្ត្រី​សាធារណៈជាច្រើន​ដែល​កំពុង​ធ្វើការ​លើ​បញ្ហា​នេះ​ទទួល​ស្គាល់​ថា​បទល្មើស​រំលោភ​មាន​ការ​កើនឡើង​។​កង្វះ​សេវាកម្ម​សមរម្យ​សម្រាប់​ជន​រងគ្រោះ​ពី​ការ​រំលោភ​គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបទ​សង្គម​អំពី​អំពើ​រំលោភ និង​ហឹង្សា​ផ្លូវភេទ​។ កង្វះខាត​នៃ​ការ​ស៊ើប​អង្កេត និង​ការ​កាត់ទោស​ប្រកប​ដោយ​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ជន​រងគ្រោះ​កាន់​តែ​មាន​ភាព​ឈឺចាប់​ឡើង​។​ជន​រងគ្រោះ​តែងតែ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ថា​ជនល្មើស​នៅ​តែ​មាន​សេរីភាព​ឬ​ថា​ជនល្មើស​ទាំងនោះ​អាច​រំលោភ​បំពាន​ពួកគេ​ម្ដងទៀត​។​ជនរងគ្រោះ​ក៏​កំពុង​រស់នៅ​ជាមួយ​ការ​ឈឺចាប់​ផ្លូវចិត្ត​និង​ការ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​។​បរាជ័យ​របស់​អាជ្ញាធរ​រួម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ដែល​ទៅ​ជា​មិន​អើ​ពើ​នឹង​បញ្ហា​នេះ​គឺ​រឹត​តែ​បន្ត​អោយ​កើតមាន​បន្ថែម​ទៀត​នូវ​ការ​រំលោភ​បំពាន​។

    អានបន្ត
  • អានបន្ត
  • ការពិនិត្យច្បាប់

    ការពិនិត្យច្បាប់

    មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ការ​បង្រួប​បង្រួម​អបអរសារទរ​ចំពោះ​ភាព​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ដូច​ដែល​មាន​លើក​ឡើង​នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​ទោះ​បី​ជា​ប្រព័ន្ធ​យុត្តិធម៌​នៅមាន​គម្លាត​ឆ្ងាយ​ពី​សា្មរតី​នៃ​រដ្ឋធម្មនុញ្ញ​ក៏​ដោយ តែ​វិសាល​ភាព​គតិយុត្ត​ក្នុង​ការ​អនុវត្តន៍​ជាក់ស្ដែង​ក៏​មិន​អាក្រក់​ទាំងស្រុង​ដែរ​។​និយាយ​តាម​បែប​ម្យ៉ាងទៀត រដ្ឋបាល​យុត្តិធម៌​ក្នង​ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​សុទ្ធតែ​មាន​គុណ​វិបត្តិ​ទាំងអស់​នោះ​ទេ ហើយ​ជាក់ស្ដែង​មន្ត្រី​សង្កេត​ការណ៍​របស់​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​បង្រួប​បង្រួម​បាន​កត់​សម្គាល់​ឃើញថា​មាន​ការ​ជំនុំ​ជម្រះ​មួយ​ចំនួន​ដែល​ចៅក្រម​បាន​គ្រប់គ្រង​ដំណើរ​ការ​នីតិ​វិធី​ដើម្បី​ធានា​ថា​សិទ្ធិ​ជន​ត្រូវ​ចោទ​ត្រូវបាន​គោរព​។​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​បង្រួប​បង្រួម​ក៏​បាន​អង្កេត​សំណុំ​រឿង​មួយ​ចំនួន​ផងដែរ ដែល​មេធាវី​បាន​ក្រោក​ឡើង​ការពារ​កូនក្ដី​របស់​ការ​តស៊ូ​មតិ​យ៉ាង​ពេញចិត្ត​។

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo