-
សំលេងយើង៖ កុមារនិងយុវជនចូលរួមក្នុងសិក្ខាសាលាមួយរបស់អង្គការ ទស្សនៈពិភពលោកដើម្បីក្លាយជាភ្នាក់ងារតស៊ូមតិ និងប្រជាធិបតេយ្យ
ថ្ងៃទី ២៥ សីហា ឆ្នាំ២០០៩ នៅសណ្ឋាគារកូហ្ស៊ីណាអង្គរ ខេត្តសៀមរាបគំរោងទប់ស្កាត់កុមារងាយរងគ្រោះរបស់អង្គការទស្សនៈពិភពលោកកម្ពុជាបានបើកសិក្ខាសាលាមួយសំរាប់កុមារ និងយុវជនដែលមកពិខេត្តចំនួន៤ផ្សេងគ្នា។ សិក្ខាសាលានេះធ្វើឡើងក្នុងបំណងឲ្យកុមារ និងយុវជនបានរៀនសូត្រដើម្បីក្លាយជាភ្នាក់ងារតស៊ូមតិ និងប្រជាធិបតេយ្យ ស្វែងយល់ពីទិដ្ឋភាពទូទៅនៃសង្គមដែលអនុវត្តន៍ប្រជាធិបតេយ្យ និងលើកស្ទួយតួនាទី និងការទទួលខុសត្រូវព្រមទាំងការចូលរួមរបស់កុមារ និងយុវជនក្នុងអភិបាលកិច្ចមូលដ្ឋាន។
អានបន្ត -
ពាក្យស្នើសុំ របស់ម.ស.ម.ក ដើម្បីផ្តល់នូវការដាក់ជូនជា ព័ត៌មានដល់សាលាក្តី ទាក់ទងនឹង វិធាន៣៣ នៃវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា
សេចក្តីសង្ខេបនៃការដាក់ជូនព័ត៌មានដល់សាលាក្តីនេះ គឺម.ស.ម.ក ធ្វើឡើងដើម្បីជាជំនួយនៅមុនពេលអង្គជំនុំជម្រះសាលាក្តី ក្នុងការកំណត់ថាតើ ត្រូវប្រព្រឹត្តតាមបទបញ្ជា ស្តីពីការប្រើឯកសាររាយការណ៍ ដែលត្រូវទទួលបាន ឬក៏អាចត្រូវទទួលបាន ដោយការធ្វើទារុណកម្ម ដែលចុះកាលបរិច្ឆេទថ្ងៃទី២៨កក្កដា២០០៩ និងបានធ្វើឡើងដោយការិយាល័យ សហចៅក្រមស៊ើបអង្កេត ឬយ៉ាងណា។
អានបន្ត -
គម្រោង គ្រប់គ្រងដែនដី និងរដ្ឋបាល
យោងទៅតាមកិច្ចព្រមព្រៀងឥណទានអភិវឌ្ឍ បានឲ្យដឹងថា គម្រោងនេះមានបំណងជួយដល់ប្រទេសខ្ចីប្រាក់ឥណទាន ”កម្មវិធីសកម្មភាព គោលដៅ និងគោលនយោបាយ ដែលរៀបចំឡើងដើម្បីធ្វើឲ្យប្រសើរឡើងនៃការធានាដល់សិទ្ធិកាន់កាប់ដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍទីផ្សារដីធ្លីឲ្យមានប្រសិទ្ធិភាព” ។
អានបន្ត -
ការមិនចុះបញ្ជីសិទ្ធិកាន់កាប់ដីធ្លី និងវិសមភាព នៅក្នុងវិស័យដីធ្លី នៃប្រទេសកម្ពុជា
របាយការណ៍នេះ សន្និដ្ឋានថា ទស្សនៈមួយចំនួនចំពោះការរៀបចំ និងកង្វះខាតការអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពនៃផ្នែកក្នុងគម្រោងរៀបចំដីធ្លី និងរដ្ឋបាល(LMAP) បានផ្តល់ឲ្យជាប្រព័ន្ធមួយ ដែលមិនរាប់បញ្ចូលអ្នកដែលងាយរងគ្រោះ ចំពោះការបណ្តេញចេញ និងការរំលោភលើសិទ្ធិដីធ្លីដទៃទៀត ដែលគម្រាមកំហែងដល់គម្រោង មិនឲ្យមានការធានាសិទ្ធិកាន់កាប់ដីធ្លីបានប្រសើរជាងមុន នៅក្នុងឥរិយាបថប្រកបដោយសមធម៌មួយ។ គណកម្មាធិការត្រួតពិនិត្យ របស់ធនាគារពិភពលោក(ERM) បានសន្និដ្ឋានថា បើទុកណាជា គម្រោងនេះទទួលផលមិនជាទីសង្ស័យក៏ដោយ។
អានបន្ត -
ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ̶ សេវាប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់កម្ពុជា
របាយការណ៍នាពេលថ្មីៗនេះ ត្រូវបានដាក់ជូន ដោយយោងទៅតាមសេចក្តីសម្រេចចំនួន៩លើ១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេស នាពេលថ្មីៗនេះត្រូវបានតែងតាំងឡើងជាផ្លូវការនៅថ្ងៃទី១ឧសភា២០០៩ ហើយលោកបានធ្វើដំណើរបេសកកម្មមកប្រទេសកម្ពុជា ជាលើកដំបូងរយៈពេលមួយខែបន្ទាប់មក គឺចាប់ពីថ្ងៃទី១៦ដល់២៦មិថុនា២០០៩។ ដោយកង្វះខាតពេលវេលា ដើម្បីធ្វើការវាយតម្លៃឲ្យបានហ្មត់ចត់ ចំពោះស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ប្រយោជន៍ដើម្បីអាចរាយការណ៍អំពីបញ្ហានេះក្នុងលក្ខណៈដែលអាចជឿបាននោះ អ្នករាយការណ៍ពិសេស បានសម្រេចចិត្តថា លោកនឹងផ្តោតបេសកកម្មលើកដំបូងរបស់លោក លើការធ្វើឲ្យខ្លួនលោកស៊ាំនឹងតថភាពដ៏ស្មុគស្មាញនៃប្រទេសនេះ ដើម្បីបង្កើតលក្ខខណ្ឌឡើងវិញ សម្រាប់ការចចារដែលមានផ្លែផ្កា ជាមួយរដ្ឋាភិបាល ស្តីពីបញ្ហាគួរឲ្យព្រួយបារម្ភចំពោះសិទ្ធិមនុស្ស និងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជុំវិញបញ្ហាទាំងនេះ។
អានបន្ត -
តួនាទី និងសមិទ្ធិផល របស់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកផ្នែលសិទ្ធិមនុស្ស នៅកម្ពុជា
របាយការណ៍នេះ ត្រូវបានរៀបចំឡើងទាក់ទងនឹង ដំណោះស្រាយ៩លើ១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្នុងនោះ គេបានស្នើអគ្គលេខាធិការ ឲ្យរាយការណ៍ដល់ក្រុមប្រឹក្សា នៅក្នុងសម័យប្រជុំលើកទី១២របស់ខ្លួន ស្តីពីតួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ក្នុងការជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
អានបន្ត -
លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅកម្ពុជា
របាយការណ៍នេះរាប់បញ្ចូលក្នុងដំណាក់កាលដំបូងនៃគម្រោង របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) “ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅកម្ពុជា” ដោយមានមូលនិធិសប្បុរសធម៌ ពីសហគមន៍អឺរ៉ុប។ វាមានបំណង ដើម្បីចង្អុលបង្ហាញ វិភាគ និងផ្តល់នូវដំណោះស្រាយចំពោះទ្វេគ្រោះនៃសីលធម៌ ដែលកំពុងប្រឈមដល់អ្នកសារព័ត៌មានកម្ពុជា។
អានបន្ត -
កំណត់សង្ខេបអំពីសេរីភាពក្នុងការសំដែងមតិ ការបរិហារកេរ្ត៍ និងការផ្សាយព័ត៌មានមិនពិត
ចាប់តាំងពីខែមេសាឆ្នាំនេះមក មានបណ្តឹងព្រហ្មទណ្ឌដាច់ដោយឡែកពីគ្នា មិនតិចជាងប្រាំបីទេ ពីបទបរិហារកេរ្ត៍ និងផ្សាយព័ត៌មានមិនពិត ត្រូវបានប្តឹងទៅតុលាការនានាដោយអាជ្ញាធរសាធារណៈជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាល ប្រឆាំងនឹងការរិះគន់រដ្ឋាភិបាល ។ បណ្តឹងមួយក្នុងចំណោមនោះ មិនត្រូវបានប្តឹងដោយបុគ្គលដែលអះអាងថាកើតទុក្ខមិនសុខនោះឡើយ ផ្ទុយទៅវិញ បណ្តឹងនោះមិនត្រូវបានធ្វើឡើងជាលក្ខណៈទូទៅមួយក្នុងនាម " រដ្ឋាភិបាល" ។ បច្ចុប្បន្ន ករណីទាំងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតដោយលោកសុខ រឿន ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ ។ ករណីមួយក្នុងចំណោមនោះ ត្រូវបានជំនុំជម្រញនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០០៩ ។
អានបន្ត -
សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន នៅក្នុងប្រទេសកម្ពុជា
ការរំលោភបំពានលើកតិកាសញ្ញា គឺកំពុងតែកើតឡើង ដោយសារតែកង្វះខាតការអនុវត្តន៍នូវកិច្ចការពារនៃរដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ដែលបានចែង។ បើទុកជាមានការទទួលស្គាល់សិទ្ធិកាន់កាប់ នៅក្នុងច្បាប់ភូមិបាល និងសិទ្ធិស្របច្បាប់ដើម្បីបង្វែរសិទ្ធិកាន់កាប់ ឲ្យទៅជាម្ចាស់កម្មសិទ្ធិពេញលេញក៏ដោយ ក៏មាត្រាទាំងនេះត្រូវបានគេអនុវត្ត ក្នុងលក្ខណៈខុសច្បាប់។ ជាលទ្ធផល សិទ្ធិកាន់កាប់ គឺគេមិនបានទទួលស្គាល់ សម្រាប់ក្រុមគ្រួសារទាំងឡាយណា ដែលងាយរងគ្រោះបំផុត ចំពោះការបណ្តេញចេញដោយបង្ខំ ពីព្រោះពួកគេរស់នៅលើដី ដែលបុគ្គលមានអំណាច និងក្រុមហ៊ុន ប៉ុនប៉ងយក។ អាជ្ញាធរ ក៏បដិសេធមិនចេញប័ណ្ណកាន់កាប់ឲ្យដល់គ្រួសារទាំងនោះ បើទុកណាជាមានភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិគ្រប់គ្រាន់ក៏ដោយ។
អានបន្ត