-
ម.ស.ម.ក ចេញផ្សាយនូវកំណត់ត្រាសង្ខេបដែលមានចំណងជើងថា “កម្ពុជា ៖ លិទ្ធិប្រជាធិបតេយ្យប្រឈមការគំរាមកំហែង” ក្នុងឱកាសប្រារព្ធទិវារដ្ឋធម្មនុញ្ញ និងទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស
ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយនូវកំណត់ត្រាសង្ខេបដែលមានចំណងជើងថា “កម្ពុជា ៖ លិទ្ធិប្រជាធិបតេយ្យប្រឈមការគំរាមកំហែង” ក្នុងឱកាសប្រារព្ធទិវារដ្ឋធម្មនុញ្ញខួបលើកទី២២ និងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា របស់អង្គការសហប្រជាជាតិ។
អានបន្ត -
ម.ស.ម.ក ស្វាគមន៍ចំពោះ ការបញ្ចូលបទប្បញ្ញត្តិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ទៅក្នុងរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសនេប៉ាល់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សម្តែងក្តីរីករាយចំពោះការអនុម័តបទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញថ្មីនៅប្រទេសនេប៉ាល់ ដែលបានការពារដល់ស្រ្តីស្រឡាញ់ភេទដូចគ្នា បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ("អ្នកស្រឡាញ់ភេទដូចគ្នា") តាមរយៈការឱ្យមានសិទ្ធិស្មើគ្នា និងវិធានការដ៏សំខាន់ក្នុងការប្រឆាំងទៅនឹងការរើសអើងដែលឈរលើហេតុផលនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ("សូជី") ផងដែរ។ ប្រទេសនេប៉ាល់បានក្លាយជាប្រទេសដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីក្នុងការអនុម័តច្បាប់ដោយជាក់លាក់ដើម្បីទទួលស្គាល់សិទ្ធិស្មើគ្នាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ម.ស.ម.ក សូមអបអរសាទរជាមួយពលរដ្ឋនេប៉ាល់ និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដោយបានសំរេចគោលដៅដ៏ធំធេងនេះ។
អានបន្ត -
សេចក្ដីថ្លែងការណ៍ស្ដីពីគោលការណ៍សិទ្ធិអ៊ីនធឺណិតនៅកម្ពុជា
អ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងលំហបច្ចេកវិទ្យា។ នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេស របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សបានលើកឡើងទាក់ទងនឹងការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពបញ្ចេញមតិនៅខែមិថុនា ឆ្នាំ២០១១ថា ៖ "ដោយសារអ៊ីនធឺណិតបានក្លាយជាឧបករណ៍និងអាចខ្វះបានក្នុងការទទួលស្គាល់ សិទ្ធិមនុស្សយ៉ាងទូលំទូលាយ ប្រយុទ្ធប្រឆាំងនឹងវិសមភាព បង្កើនការអភិវឌ្ឍ" និងការរីកចម្រើននៃដំណើរការអភិវឌ្ឍធនធានមនុស្ស ដូច្នេះរដ្ឋទាំងអស់គួរតែចាត់ជាអាទិភាពចំពោះការធានាការប្រើប្រាស់ អ៊ីនអឺណិតជាសកល។"
អានបន្ត -
ម.ស.ម.ក សូមរំលឹកជាថ្មីអំពីទំនាក់ទំនងរវាងសង្គមស៊ីវិល សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
ក្នុងឱកាសប្រារព្វទិវាប្រជាធិបតេយ្យអន្តរជាតិ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) មានបំណងរំលឹកឡើងវិញនូវទំនាក់ទំនងដ៏សំខាន់រវាងសង្គមស៊ីវិល ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ថ្ងៃនេះក៏ជាថ្ងៃរំលឹកខួបលើកទីពីរនៃមរណៈភាពរបស់លោក ម៉ៅ សុចាន់ ដែលបានសម្លាប់ដោយគ្រាប់កាំភ្លើងនៅពេលធ្វើការតវ៉ាទៅលើលទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ២០១៣។
អានបន្ត -
ម.ស.ម.ក សម្ពោធកម្រងជីវប្រវត្តិសង្ខេបសហគមន៍ថ្មីចំនួន ១៥ ដែលបង្ហាញពីទំនាស់ដីធ្លីនៅកម្ពុជា
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") នឹងសម្ពោធនូវជីវប្រវត្តិសង្ខេបថ្មីចំនួន១៥ នៃកម្រងជីវប្រវត្តិសង្ខេបសកម្មជនដីធ្លីរបស់ ម.ស.ម.ក។ ទម្រង់ជីវប្រវត្តិសង្ខេបជាអត្ថបទ ដែលមានភ្ជាប់រូបថតទាំងនេះគឺបង្ហាញពីសហគមន៍រងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីដែលកើតឡើងពាសពេញនៅក្នុងប្រទេស។
អានបន្ត -
សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សូមអំពាវនាវឲ្យមានការដោះលែងសកម្មជន និងអ្នកឃ្លាំមើលទាំង ១៧នាក់ ជាបន្ទាន់
សមាគមអាដហុក ការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានការសោកស្តាយយ៉ាងខ្លាំង និងសូមអំពាវនាវ សូមឲ្យមានការដោះលែង អ្នកតវ៉ា អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស និងអ្នកសារព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នកទាំងនោះ ត្រូវបានឃាត់ខ្លួនអស់ជាច្រើនម៉ោង នៅឯស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងអំឡុងពេលមានការប្រមូលផ្តុំគ្នាអំពាវនាវសុំឲ្យមានដំណោះស្រាយមួយទៅលើជម្លោះដីធ្លីរបស់សហគមន៍ជីខក្រោម។ ក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំ មានសមាជិកជាយុវជន និងសកម្មជនដីធ្លីចំនួន ៥០នាក់ ដែលអ្នកទាំងនោះក៏បានចូលរួមនៅក្នុងការតវ៉ាអហិង្សាជារៀងរាល់ថ្ងៃផងដែរ ក្នុងការជំទាស់នឹងការចាប់ខ្លួន និងឃុំខ្លួនសកម្មជនចំនួនបីនាក់ ដែលមកពីអង្គការមាតាធម្មជាតិ ចាប់តាំងពីថ្ងៃទី១៩ ខែសីហាមក។
អានបន្ត -
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រឈមការគំរាមកំហែងដោយគម្រោងអភិវឌ្ឍផ្លូវដែកកម្ពុជា ស្វែងរកយុត្តិធម៌ពីយន្តការគណនេយ្យភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
(ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ពីទីក្រុងម៉ានីល) - ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលទទួលរងការគំរាមកំហែងដោយសារគម្រោងដែលទទួល មូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជា បានដាក់ពាក្យ បណ្តឹងជាថ្មីទៀត ទៅក្រុមត្រូតពិនិត្យអនុលោមភាព របស់ធនាគារ ពាក់ព័ន្ធនឹងម្រោងដ៏ចម្រូងចម្រាសនេះ។ គម្រោងស្តារផ្លូវរថភ្លើង បានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ១៨០០០នាក់ដែលរស់នៅតាមបណ្តោយផ្លូវដែក ដែលមិនប្រើប្រាស់ ហើយចាស់ទ្រុឌទ្រោមប្រវែង៦៤២គីឡូម៉ែត្រ នៅកម្ពុជា។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ១២០០គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបប្រមាណ៥១៦០នាក់ត្រូវគេតម្រូវឲ្យផ្លាស់ទៅកន្លែងតាំងលំនៅថ្មីដែលឧបត្ថម្ភដោយគម្រោងនេះ រីឯ ប្រជាពលរដ្ឋនៅសល់ក្រៅពីនេះ ត្រូវកាត់ចំណែកដី ផ្ទះ និងតូបលក់ដូររបស់ពួកគាត់ដែលស្ថិតនៅរង្វង់ ៣,៥ ម៉ែត្រក្នុង "របៀងផ្លូវដែលរងផលប៉ះពាល់" ចេញ និងត្រូវអនុញ្ញាតឲ្យនៅលើដីចំណីផ្លូវរថភ្លើងរយៈពេលយ៉ាងតិចប្រាំឆ្នាំ។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឲ្យបញ្ចប់រាល់ការបាត់ខ្លួនដោយបង្ខំ និង ស៊ើបអង្កេតឲ្យត្រឹមត្រូវទៅលើករណី ខឹម សុផាត
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នេះ គឺជាថ្ងៃប្រារព្ធទិវាអន្តរជាតិជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ។ ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) បោះជំហានជាវិជ្ជមានចំពោះការបញ្ចប់បញ្ហាបាត់ខ្លួនដោយបង្ខំ និងបើកការស៊ើបអង្កេតឲ្យបានត្រឹមត្រូវទៅលើករណីយុវជន ខឹម សុផាត អាយុ១៦ឆ្នាំ ដែលត្រូវបានគេឃើញចុងក្រោយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដួលនៅលើផ្លូវវេងស្រេង ដោយសារត្រូវគ្រាប់កាំភ្លើងបាញ់របួសនៅលើដើមទ្រូង។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) មានការព្រួយបារម្ភចំពោះសេចក្តីថ្លែងរបស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានរាយការណ៍ថាលោកបានប្រើពាក្យសម្តីមិនសមរម្យសំដៅទៅលើអ្នកប្តូរភេទ។ ម.ស.ម.ក សូមរម្លឹកដល់មន្ត្រីសាធារណៈទាំងអស់មេត្តាជ្រាបថា អ្នកប្តូរភេទមានសិទ្ធិទទួលបានការគោរពពេញលេញ និងស្មើគ្នាដូចប្រជាពលរដ្ឋកម្ពុជាទូទៅនៅក្នុងសង្គមដែរ ដូចនេះសូមអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានមេត្តាចាត់ទុកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានឹងប្រជាពលរដ្ឋទូទៅផងដែរ។
អានបន្ត -
លិខិតចំហរបស់ ម.ស.ម.ក សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសម្ដេចមេត្តាធ្វើការបញ្ជាក់អំពីការអនុវត្តន៍ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំពោះអង្គការនៅថ្នាក់មូលដ្ឋាន និង
លិខិតចំហរបស់ ម.ស.ម.ក សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសម្ដេចមេត្តាធ្វើការបញ្ជាក់អំពីការអនុវត្តន៍ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំពោះអង្គការនៅថ្នាក់មូលដ្ឋាន និងក្រុមបណ្ដាញក្រៅផ្លូវការ។
អានបន្ត -
លិខិតចំហរបស់ ម.ស.ម.ក សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសម្ដេចមេត្តាធ្វើការបញ្ជាក់អំពីការអនុវត្តន៍ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំពោះអង្គការនៅថ្នាក់មូលដ្ឋាន និង
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ("ម.ស.ម.ក") ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ស្មើសុំសម្ដេចចេញសេចក្ដីថ្លែងជាលាយល័ក្ខអក្សរបញ្ជាក់អំពីការអនុវត្តន៍ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ("ច្បាប់សមាគម អង្គការ")។ ទៅលើក្រុមអង្គការថ្នាក់មូលដ្ឋានតូចៗ និងក្រុមបណ្ដាញក្រៅផ្លូវការ។
អានបន្ត