-
ម.ស.ម.ក សូមអំពាវនាវឲ្យច្រានចោលច្បាប់អង្គការ សមាគម
នៅមុនមួយថ្ងៃ នៃកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមជំរុញឲ្យរដ្ឋសភាបដិសេធជាដាច់ខាតចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (“ច្បាប់អង្គការសមាគម”)។
អានបន្ត -
លិខិតចំហ ស្តីពីអំពើហិង្សាយ៉ាងធ្ងន់ធ្ងរបង្កដោយ លោកឧកញ៉ា សុខ ប៊ុន និងក្រុមអង្គរក្សទៅលើ កញ្ញា ឯក សុជាតា ហៅសាសា
ក្រុមស្ត្រីធ្វើការលើកកម្ពស់ស្ថានភាពស្រ្តី និងសមភាពយេនឌ័រ សូមថ្តោលទោស ដល់ លោកឧកញ៉ា សុខ ប៊ុន ប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយក្រុមអង្គរក្សខ្លួន បានប្រព្រឹត្តអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើ កញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីទូរទស្សន៍ កាលពីយប់ថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋសភាធានានូវកិច្ចពិគ្រោះយោបល់ប្រកបដោយអត្ថន័យទៅលើច្បាប់អង្គការ សមាគម មុននឹងបោះឆ្នោតអនុម័ត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមអំពាវនាវឲ្យរដ្ឋសភាជាថ្មីម្ដងទៀតបញ្ឈប់ដំណើរការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (“ច្បាប់អង្គការ សមាគម”) លើកទី៥ ដ៏ប្រញាប់ប្រញាល់ និងសូមធានាឲ្យមានកិច្ចពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយភាគីពាក់ព័ន្ធទាំងអស់ មុននឹងកំណត់កាលបរិច្ឆេទប្រជុំបោះឆ្នោតអនុម័តច្បាប់។ យោងតាមព័ត៌មានដែលទទួលបាន មានការរាយការណ៍ថារដ្ឋសភាបានកំណត់សម័យប្រជុំវិសាមញ្ញនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ ដែលនឹងពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់អង្គការសមាគម ហើយអាចនឹងត្រូវអនុម័តផងដែរ បើទោះជាការព្រួយបារម្ភជាច្រើនដែលសង្គមស៊ីវិល និងអ្នកជំនាញបានលើកឡើង មិនទាន់ត្រូវបានដោះស្រាយ ឬសូម្បីតែយកមកពិចារណាផងដែរនោះ។ rn
អានបន្ត -
សេចក្តីវិភាគ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ការវិភាគនេះផ្អែកលើអត្ថបទនៃសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលក្រៅផ្លូវការដោយអង្គការ CCC ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥។
អានបន្ត -
-
-
-
កអក ហៅការបណ្តេញអ្នកកាសែតពីសំណាក់លោកឈាង វុន ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពអ្នកកាសែត
កអក ហៅការបណ្តេញអ្នកកាសែតពីសំណាក់លោកឈាង វុន ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពអ្នកកាសែត
អានបន្ត -
ម.ស.ម.ក ស្វាគមន៍ចំពោះការរួចផុតពីការចោទប្រកាន់លើសកម្មជនដីធ្លីនៅខេត្តកោះកុង
ម.ស.ម.ក ស្វាគមន៍ចំពោះការរួចផុតពីការចោទប្រកាន់របស់អ្នកស្រី ផាវ ញ៉ឺង តំណាងសហគមន៍នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ក្តៅគគុក ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អឹគ្រីខាលឆឺ គ្រុប ខូ.អិល.ធី.ឌី។ អ្នកស្រី ផាវ ញ៉ឺង ត្រូវបានចោទប្រកាន់ថាបានបំពុល និងសម្លាប់គោរបស់ក្រុមហ៊ុនចំនួនពីរក្បាល ព្រមទាំងត្រូវចោទពីបទបំផ្លិចបំផ្លាញដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ត -
-
-
ម.ស.ម.ក ថ្កោលទោសចំពោះការផ្តន្ទាទោស លោក លី ស្រ៊ាខេង លោកស្រី ម៉ក់ សៀវហ៊ូង និងកញ្ញាលី សៀវមិញ ដោយព្យួរទោសជាប់ពន្ធនាគាររយៈពេល ៦ ខែ
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លី ស្រ៊ាខេង ម៉ក់ សៀវហ៊ូង និងកូនស្រីរបស់ពួកគាត់ លី សៀវមិញ ពីបទប្រើប្រាស់ហិង្សាប្រឆាំងលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតតាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ហើយផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែដោយព្យួរទោស ប៉ុន្តែលើកលែងការចោទប្រកាន់ដល់ លី ប៊ុនហៀង។ ម.ស.ម.ក សូមថ្កោលទោសចំពោះការផ្តន្ទាទោសដែលពុំមានភស្តុតាងជាមូលដ្ឋានគ្រប់គ្រាន់នេះ។
អានបន្ត




