-
ការដាក់ស្នើបន្ថែម ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅមុនពេលត្រួតពិនិត្យលើកទីពីរ របស់កម្ពុជា
យោងតាមមាត្រា៣១ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ") ក៏ដូចជានៅក្នុងសេចក្តីសម្រេចកាលពីខែកក្កដា ឆ្នាំ២០០៧ នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ (សេចក្តីសម្រេចលេខ ០៩២/០០៣/២០០៧) អនុសញ្ញាអន្តរជាតិទាំងអស់ជាផ្នែកច្បាប់ជាតិ ហើយតុលាការគួរតែពិចារណាវិធាននៃអនុសញ្ញាទាំងនោះក្នុងពេលដែលបកស្រាយច្បាប់ និងសម្រេចក្ដីណាមួយ។ ប៉ុន្តែ ម.ស.ម.ក បានសង្កេតឃើញថា បើទោះបីជាក្រមនីតិវីធីព្រហ្មទណ្ឌរបស់ព្រអរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ និងរដ្ឋធម្មនុញ្ញ ដូចជាបានរួមបញ្ចូលគោលបំណងនៃកតិកាសញ្ញា ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងប្រព័ន្ធយុត្តិធម៌មិនបានពិចារណានូវបញ្ញាត្តិនៃកតិកាសញ្ញាអន្តរជាតិផ្សេងៗនោះទេ មិនតែប៉ុណ្ណោះ ក្នុងរករណីជាច្រើនថែមទាំងមិនបានអនុលោមទៅតាមបញ្ញាត្តិនៃកតិកាសញ្ញាទៀតផង។
អានបន្ត -
ម.ស.ម.ក អំពាវនាវឲ្យរដ្ឋាភិបាលធានាការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅមុនពេលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រួតពិនិត្យប្រទេសកម្ពុជាជាលើកទី ២
មុនការត្រួតពិនិត្យលើកទី ២ របស់កម្ពុជា នៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ("ក.ប.ស") អង្គការសហប្រជាជាតិ ("អ.ស.ប") នៅថ្ងៃទី១៧ និង១៨ ខែមីនា នៅទីក្រុងហ្សឺណែវ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សួមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") ចាត់វិធានការដ៏មានប្រសិទ្ធភាពក្នុងការធានាការពារ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ("ក.អ.ស.ព.ន") ដែលកម្ពុជាចុះហត្ថលេខាកាលពីឆ្នាំ១៩៩២។
អានបន្ត -
ការសួរសុខទុក្ខនៅពន្ធនាគារ
ការរឹតបន្តឹងបែបការិយាធិបតេយ្យនាពេលថ្មីៗនេះបានរារាំងស្ទះ ម.ស.ម.ក ក្នុងការរៀបចំទស្សនកិច្ចនៅពន្ធនាគារ ដែលធ្វើឲ្យបះពាល់ដល់តួនាទីជាវិជ្ជមានរបស់អង្គការសង្គមស៊ីវិល ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ ដើម្បីឃ្លាំមើលទីកន្លែងឃុំឃាំង បង្កើនកិច្ចការពារដល់ជនជាប់ឃុំ និងពង្រឹងតម្លាភាព និងគណនេយ្យភាព។
អានបន្ត -
សេចក្តីថ្លែងការណ៍ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥៖ យើងអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាចំនួន ៦០ មកពីបណ្ដាញអង្គការនានារួមមាន៖ អង្គការសមាជិកភាពសម្ព័នកំណែទម្រង់ការបោះឆ្នោត សហជីព ផ្ទះសាមគ្គី បណ្ដាញយុវជន បណ្ដាញស្រ្តី និងយេនឌ័រ អង្គការសិទ្ធិមនុស្ស និងអង្គការអភិវឌ្ឍន៍នានាក្នុងប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះដំណើរការនេះការរៀបចំសេចក្តីព្រាងច្បាប់ គុណភាពច្បាប់ និងបញ្ញាត្តិទាំងឡាយដែលចែងក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីស្នើពង្រាងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
អានបន្ត -
អង្គការសង្គមស៊ីវិល សូមអំពាវនាវឲ្យដោះលែង អ្នកការពារសិទ្ធិដីធ្លីទាំង ១២ នាក់ដែលត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសេរីភាពមូលដ្ឋាន
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ មុនទិវានារីអន្តរជាតិនៅថ្ងៃទី ៨ ខែមីនា យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឲ្យមានការដោះលែងសកម្មជនបឹងកក់ជាបន្ទាន់ ដែលរួមមាន ទេព វន្នី, ង៉ែត ឃុន, សុង ស្រីលាភ, គង់ ចន្ថា, ផាន់ ឈុនរ៉េត, បូ ឆវី, នង ស្រេង, ហេង ពេជ្រ, អ៊ឹម ស្រីទូច, ភួង សុភាព, ព្រះតេជគុណ សឿង ហាយ និងអ្នកការពារសិទ្ធិលំនៅដ្ឋាន លី ស៊ីវមិញ។ អ្នកទាំង ១២នាក់ត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់បឹងកក់ នៅទីក្រុងភ្នំពេញ។
អានបន្ត -
អង្គការ លីកាដូ លុបចោលកម្មវិធីទិវាសិទិ្ធនារីអន្តរជាតិនៅក្នុងពន្ធនាគារ ដោយសារការរឹតត្បិតរបស់រាជរដ្ឋាភិបាល
ថ្ងៃ៥ ខែមិនា ឆ្នាំ២០១៥ - នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការ លីកាដូ បានប្រកាសថានឹងមិនប្រារព្ធកម្មវិធីប្រចាំឆ្នាំរបស់ខ្លួននៅក្នុងពន្ធនាគារកម្ពុជានាឆ្នាំនេះនោះទេ ក្នុងឱកាសទិវាសិទិ្ធនារីអន្តរជាតិ ដែលជារៀងរាល់ឆ្នាំតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមិនា។
អានបន្ត -
ម.ស.ម.ក បើកយុទ្ធនាការឲ្យមានការដោះលែងអ្នកការពារសិទ្ធិដីធ្លីទាំង ១២នាក់ដែលត្រូវជាប់ពន្ធនាគារដោយសារការអនុវត្តសេរីភាពមូលដ្ឋាន
ក្នុងឱកាសប្រារព្ធទិវានារីអន្តរជាតិនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") នឹងបើកយុទ្ធនាការឲ្យមានការដោះលែងសកម្មជនបឹងកក់ ("បឹងកក់") ជាបន្ទាន់រួមមាន ទេព វណ្ណី, ង៉ែត ឃុន, សុង ស្រីលាភ, គត់ ចន្ថា, ផាន់ ឈុនរ៉េត, បូ ឆវី, នង ស្រេង, ហេង ពេជ្រ, អ៊ឹម ស្រីទូច, និង ភួង សុភាព ព្រះសង្ឃព្រះនាម សឿង យាយ និងសកម្មជនការពារសិទ្ធិលំនៅដ្ឋាន លី សៀវមិញ។ អ្នកទាំង១២ ត្រូវបានដកហូតសេរីភាពដោយខុសច្បាប់ក្នុងការអនុវត្តសេរីភាពមូលដ្ឋានទាក់ទងនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។
អានបន្ត -
របាយការណ៍បង្ហាញពីការនៅតែមិនបានអនុវត្តនូវអនុសញ្ញា ICCPR របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃ៣ ខែមិនា ឆ្នាំ២០១៥ - អង្គការ FIDH និងសមាជិករួមមាន សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស "លីកាដូ" (LICADHO)បានលើកឡើងនៅក្នុងរបាយការណ៍ស្រមោលរួមមួយ ដែលត្រូវបានដាក់ទៅកាន់គណកម្មាធិការសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ (HRC) ថា៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរពសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ នៅឡើយនោះទេ។
អានបន្ត -
ការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារ ផ្តល់នូវភាពធូរស្រាល ប៉ុន្តែមិនទាន់បានដោះស្រាយបញ្ហាជាចំបងនានានៅឡើយទេ
ថ្ងៃ២ ខែមិនា ឆ្នាំ២០១៥ - កាលពីចុងសប្តាហ៍មុន គណកម្មាការដែលដឹកនាំដោយក្រសួងយុត្តិធម៌ បានប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារចំនួន ១៦នាក់ ដែលក្នុងនោះរួមមាន ១៥ នាក់ ជាស្ត្រីដែលមានកូនរស់នៅជាមួយក្នុងពន្ធនាគារ និងម្នាក់ជាស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវបានដោះលែង នៅមុនទិវាសិទិ្ធនារីអន្តរជាតិនាថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ គណកម្មាកានោះ ក៏បានជូនដំណឹងថារាជរដ្ឋាភិបាល ក៏មានផែនការដោះលែងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារជារៀងរាល់ឆ្នាំ។
អានបន្ត -
យើងខ្ញុំជាក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) និងក្រុមអង្គការសង្គមស៊ីវិល ថ្កោលទោសចំពោះគណបក្សនយោបាយដែលបាន ឬនឹងបញ្ចូលមន្រ្តីតុលាការ និងមន្រ្តីនៃកងកម្លាំងប្រដាប់អាវុធទៅក្នុងជួរដឹកនាំគណបក្សនយោបាយរបស់ខ្លួន ដើម្បីចូលរួមសកម្មភាពគាំទ្រគណបក្សខ្លួន ឬនិងប្រឆាំងគណបក្សផ្សេងៗ។ ការបញ្ចូលនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ ពិសេសការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អានបន្ត -
ម.ស.ម.ក បារម្ភចំពោះការបង្ហាញឥទ្ធិពលហួសហេតុទៅលើចំណាត់ការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បារម្ភចំពោះការដកតំណែងអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ដោយប្រញាប់ប្រញាល់ ចំពេលដែលមានការចោទប្រកាន់ជុំវិញករណីពុករលួយដែលវិធានការនោះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចដ៏ចម្រូងចម្រាសរបស់សាលាដំបូងក្នុងការដោះលែងឲ្យស្ថិតនៅក្រៅឃុំករណីលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដែលជាឪពុកម្តាយរបស់ជនសង្ស័យជាឃាតករដែលត្រូវនគរបាលតាមចាប់ខ្លួនឈ្មោះ ថោង សារ៉ាត់។
អានបន្ត