-
ម.ស.ម.ក សូមស្វាគមន៍ចំពោះការដោះលែងសកម្មជន និងអំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមស្វាគមន៍ចំពោះការដោះលែងអ្នកការពារសិទ្ធិដីធ្លី និងសកម្មជនគណបក្សជំទាស់ពីពន្ធនាគារកាលពីពេលថ្មីៗនេះ និងអំពាវនាវឲ្យបញ្ឈប់ការបំពារបំពានតាមផ្លូវតុលាការទៅលើសម្លេងរិះគន់។
អានបន្ត -
ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤
បើទោះបីជាកិច្ចការពារអ្នកការពារសិទ្ធិមនុស្ស (“អ.ក.ស.ម”) ស្ថិតនៅក្រោមការការពារដោយកាតព្វកិច្ចច្បាប់អន្តរជាតិជាច្រើនដូចជា កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (“ក.អ.ស.ព.ន”) អ្នកការពារសិទ្ធិមនុស្សជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) នៅតែបន្តទទួលរងការគម្រាមកំហែងជាច្រើន រួមមានការចាប់ និងឃុំខ្លួនតាមអំពើចិត្ត ការប្រើហិង្សាលើរាងកាយ និងការធ្វើឃាត ការគម្រាម ការសម្លុតបំភ័យ និងការយាយី។ ភាពស្ទាក់ស្ទើររបស់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ក្នុងការការពារអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងសកម្មភាពដ៏សកម្មរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតសិទ្ធិរបស់ប្រជាពលរដ្ឋ បង្ហាញពីការបំពានកាតព្វកិច្ចរបស់រដ្ឋក្នុងការគោរព ការពារ និងដាក់កំហិតប្រកបដោយគ្រោះថ្នាក់ដល់បរិយាកាសបំពេញការងាររបស់ អ.ក.ស.ម ។
អានបន្ត -
ម.ស.ម.ក អំពាវនាវឲ្យបញ្ឈប់ការឈូសឆាយដី ក្នងជម្លោះរវាងអ្នកភូមិជនជាតិដើមភាគតិច និងក្រុមហ៊ុនកៅស៊ូនៅខេត្តមណ្ឌលគិរី
យោងតាមប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិចក់ចារ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ មានកម្មកររបស់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ប៊ិញ ភឿក ១ ដែលអមដោយមន្ត្រីនគរបាលប្រដាប់ដោយអាវុធ និងមន្រ្តីអាវុធហត្ថ ប្រហែល៩០នាក់ មានឡានបាញ់ទឹក បានឈូសឆាយបំផ្លាញដីចម្ការរបស់សហគមន៍ និងខ្ទមជាង ១៧០។ ការកាប់ឆ្ការដីនេះកើតឡើងក្នុងអំឡុងជម្លោះដ៏រ៉ាំរ៉ៃលើដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនទទូលបានកាលពីឆ្នាំ២០១២។ មកទល់ពេលនេះកងកម្លាំងសន្តិសុខនៅមានវត្តមាននៅក្នុងតំបន់នោះនៅឡើយ អ្នកភូមិបាននិយាយថាពួកគាត់នឹងតបតចំពោះការឈូសឆាយដីដែលអាចនឹងកើតមានម្តងទៀត។
អានបន្ត -
ម.ស.ម.ក អំពាវនាវឲ្យបញ្ឈប់ការឈូសឆាយដី ក្នងជម្លោះរវាងអ្នកភូមិជនជាតិដើមភាគតិច និងក្រុមហ៊ុនកៅស៊ូនៅខេត្តមណ្ឌលគិរី
យោងតាមប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិចក់ចារ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ មានកម្មកររបស់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ប៊ិញ ភឿក ១ ដែលអមដោយមន្ត្រីនគរបាលប្រដាប់ដោយអាវុធ និងមន្រ្តីអាវុធហត្ថ ប្រហែល៩០នាក់ មានឡានបាញ់ទឹក បានឈូសឆាយបំផ្លាញដីចម្ការរបស់សហគមន៍ និងខ្ទមជាង ១៧០។ ការកាប់ឆ្ការដីនេះកើតឡើងក្នុងអំឡុងជម្លោះដ៏រ៉ាំរ៉ៃលើដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនទទូលបានកាលពីឆ្នាំ២០១២។ មកទល់ពេលនេះកងកម្លាំងសន្តិសុខនៅមានវត្តមាននៅក្នុងតំបន់នោះនៅឡើយ អ្នកភូមិបាននិយាយថាពួកគាត់នឹងតបតចំពោះការឈូសឆាយដីដែលអាចនឹងកើតមានម្តងទៀត។
អានបន្ត -
ក្នុងឱកាសទិវាអ្នកប្តូរភេទអន្តរជាតិដោយបើកចំហ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមអំពាវនាវឲ្យរដ្ឋាភិបាលលើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់អ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ គឺជាទិវាខួបទីប្រាំមួយនៃអ្នកប្តូរភេទអន្តរជាតិដោយបើកចំហ។ នៅថ្ងៃនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(“ម.ស.ម.ក”) សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា បោះជំហានទៅមុខជាវិជ្ជមាន ក្នុងការលើកកម្ពស់ និងការពារសិទិ្ធមនុស្សរបស់អ្នកប្តូរភេទនៅប្រទេសកម្ពុជា។
អានបន្ត -
អង្គការ លីកាដូ បង្ហាញទិន្នន័យដីសម្បទានរបស់ខ្លួន និងស្នើសុំយ៉ាងទទូចនូវទិន្នន័យដែលមានតម្លាភាពពីរាជារដ្ឋាភិបាល
ថ្ងៃ៣០ ខែមិនា ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស “លីកាដូ” នឹងធ្វើការចេញផ្សាយជាសាធារណៈនូវទិន្នន័យអំពីដីសម្បទានរបស់ខ្លួន ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តាអនុវត្តតាមពាក្យសុំក្នុងការបង្ហាញជាសាធារណៈនូវព័ត៌មានលំអិតនៃដីសម្បទានទាំងអស់ដែលត្រូវបានផ្តល់នៅក្នុងប្រទេសកម្ពុជា។ ព័ត៌មានដែលចេញផ្សាយនេះ គឺត្រូវបានចងក្រងក្នុងរយៈពេល ៥ឆ្នាំនៃការស៊ើបអង្កេតទៅលើវិស័យនេះ។
អានបន្ត -
ម.ស.ម.ក នឹងសម្ពោធខ្សែវីដេអូខ្លីស្តីអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នឹងសម្ពោធខ្សែវីដេអូខ្លីមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលផ្តោតសំខាន់ទៅលើ សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ សិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការដែលមិនលម្អៀង។
អានបន្ត -
ដំណោះស្រាយសម្រាប់រយៈពេលវែង គឺចាំបាច់សម្រាប់សុខុមាលភាពកូនរបស់ម្តាយជាប់ពន្ធនាគារ
ថ្ងៃ១៨ ខែមិនា ឆ្នាំ២០១៥ - ក្រោយពីមានការដោះលែងស្ត្រីចំនួន ២២នាក់ ពីក្នុងពន្ធនាគារ អង្គការ លីកាដូ ក៏សូមស្វាគមន៍ចំពោះព័ត៌មានអំពីការនឹងពិភាក្សាបន្តរកដំណោះស្រាយរយៈពេលវែងរបស់ក្រសួងយុត្តិធម៌ ដើម្បីធានានូវសុខុមាលភាពរបស់កុមារដែលមានម្តាយជាប់នៅក្នុងពន្ធនាគារ។
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សរបស់ អ.ស.ប ត្រួតពិនិត្យលើប្រទេសកម្ពុជា ៖ អង្គការពិភពលោកប្រឆាំងទារុណកម្ម និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យ អ.ស.ប ថ្កោលទោសចំពោះការប្រព្រឹត្តរបស់រដ្ឋាភិបាលកម្ពុជា លើអ្នកការពារសិទ្ធិមនុស្ស
ទីក្រុងហ្សឺណែវ ថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៥ - អង្គការពិភពលោកប្រឆាំងទារុណកម្ម និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការសមាជិក បានបង្ហាញរបាយកាណ៍ជម្រើសរួម ជួនគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប)។ ក្នុងអំឡុងកិច្ចប្រជុំលើកទី ១១៣ របស់គណៈគម្មាធិការសិទ្ធិមនុស្ស ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ទី១៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ គណៈកម្មាធិការនេះ នឹងពិនិត្យលើរបាយណ៍តាមដំណាក់កាលលើកទី២ របស់កម្ពុជា នៅថ្ងៃទី ១៧ និងថ្ងៃ ទី១៨ ខែមីនា។
អានបន្ត