• កម្ពុជា៖ អំពើព្រៃផ្សៃ និងនិទណ្ឌភាពនៃកងកម្លាំងសន្តិសុខកម្ពុជា ត្រូវតែបញ្ឈប់តាមរយះការយកមកកាត់ទោស

    កម្ពុជា៖ អំពើព្រៃផ្សៃ និងនិទណ្ឌភាពនៃកងកម្លាំងសន្តិសុខកម្ពុជា ត្រូវតែបញ្ឈប់តាមរយះការយកមកកាត់ទោស

    គណ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​អាស៊ី(AHRC) បាន​សិក្សា​ថា ជា​ច្រើន​ខែ​ថ្មី​ៗ​នេះ សមា​ជិក​កង​កម្លាំង​សន្តិ​សុខ​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំពោះ​ការ​បាញ់​ឲ្យ​របួស​ស្ត្រី​ក្មេងៗ​នៅ​ក្នុង​ទី​ក្រុ​ងភ្នំ​ពេញ ការ​បាញ់​សម្លាប់​អ្នក​ភូមិ​ម្នាក់ នៅ​ក្នុង​ខេត្ត​កំពង់​ចាម និង​ការ​បើក​រថយន្ត​ឥត​សំចៃ​សម្រុក​ចូល​ទី​នោះ ដែល​ធ្វើ​ឲ្យ​គាត់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែម្តង​។ AHRC បាន​សិក្សា​ផង​ដែរ​ថា អ្នក​ប្រ​ព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​មិន​ត្រូវ​បាន​នាំ​មក​កាត់​ទោស​ទេ។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ ការគោរពចំពោះការប្រឆាំង របស់កម្មករលើបម្រាមមិនឲ្យធ្វើបាតុកម្ម ដែលទាក់ទងនឹងហេតុផលនយោបាយ

    កម្ពុជា៖ ការគោរពចំពោះការប្រឆាំង របស់កម្មករលើបម្រាមមិនឲ្យធ្វើបាតុកម្ម ដែលទាក់ទងនឹងហេតុផលនយោបាយ

    នៅ​ថ្ងៃ​ទី​២៨​មេសា​២០០៦ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​នូវ​បម្រាម​មួយ​ដែល​ហាម​មិន​ឲ្យ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិភាព ដែល​សហ​ព័ន្ធ​សហ​ជីព​សេរី​កម្មករ​បាន​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ នា​​ទិវា​ពល​កម្ម​អន្តរ​ជាតិ ១​ឧសភា​។ សហ​ព័ន្ធ​សហ​ជីព​សេរី​កម្មករ ̶̶ សមា​គមន៍ គ្រូ​បង្រៀន​ឯក​រាជ(ITA) ដែល​មាន​សមាជិក​ជាង​៨០០០​នាក់ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា(FTUWKC) ដែល​មាន​សមាជិក​ជាង​៧០ ០០០​នាក់ និង​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(CCAWDU​) ដែល​មាន​សមាជិក​ជាង​២០០០​នាក់ ̶ ​បាន​រៀបចំ​ដើម្បី​ប្រារព្ធ​ធ្វើ​ទិវា​ពល​កម្ម​នៅ​ឯ​ការិ​យា​ល័យ​​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។

    អានបន្ត
  • កម្ពុជា​៖ ច្បាប់​ថ្មីលុប​ចោល​ការកាត់​ឲ្យជាប់​ឃុំ​ពីបទ​បរិហារ​កេរ្តិ៍ ប៉ុន្តែ​រឹត​ត្បឹត​​សេរីភាព​បញ្ចេញ​មតិ

    កម្ពុជា​៖ ច្បាប់​ថ្មីលុប​ចោល​ការកាត់​ឲ្យជាប់​ឃុំ​ពីបទ​បរិហារ​កេរ្តិ៍ ប៉ុន្តែ​រឹត​ត្បឹត​​សេរីភាព​បញ្ចេញ​មតិ

    ស្ថិត​នៅ​សម្ពាធ​អន្តរ​ជាតិ​ដ៏​និរន្តរ៍ រដ្ឋា​ភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២១​មេសា បាន​សម្រេច​លុប​ចោល​ការ​កាត់​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​ពី​៨​ថ្ងៃ​ដល់​១ឆ្នាំ​ពី​បទ​បរិហារ​កេរ្តិ៍ តាម​មាត្រា​៦៣​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ឆ្នាំ​១៩៩២ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ច្បាប់​អ៊ុន​តាក់​។ នេះ​គឺ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន​មួយ និង​គួរ​ត្រូវ​បាន​គេ​ស្វា​គមន៍ ជា​ពិសេស​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បង្ក្រាប​ ដែល​គេ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា អំ​ឡុង​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រើ​បា្រស់​ច្បាប់​បរិហារ​កេរ្តិ៍​នេះ ដើម្បី​ចាប់​ខ្លួន​អ្នក​នយោ​បាយ​គណ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដោយ​បំបិទ​ការ​រិះគន់​ដល់​រដ្ឋា​ភិបាល និង​បង្កើត​ការ​ភ័យ​ខ្លាច​ដោយ​តំបន់​កាន់​តែ​ខ្លាំង​ឡើង នៅ​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជា​។

    អានបន្ត
  • កម្ពុជា​៖ បម្រាម​ចំពោះ​កា​រតវ៉ា​ប្រឆាំង​នឹងនាយក​រដ្ឋ​មន្ត្រី​ធ្វើឲ្យ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​ស្រប​ច្បាប់

    កម្ពុជា​៖ បម្រាម​ចំពោះ​កា​រតវ៉ា​ប្រឆាំង​នឹងនាយក​រដ្ឋ​មន្ត្រី​ធ្វើឲ្យ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​ស្រប​ច្បាប់

    នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ថ្ងៃ​ទី​៦ ខែ​មេសា​ ឆ្នាំ​២០០៦ ដើម្បី​ពិ​ភាក្សា​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​នូវ​បម្រាម​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម​ណា​មួយ ដែល​តវ៉ា​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី។ ដោយ​លើក​ឡើង​នូវ​អស្ថិរ​ភាព​ផ្នែក​នយោ​បាយ លោក​ នុត សា​អាន ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុ​កម្ម​ណា​មួយ ដែល​អំពាវ​នាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​លា​លែង​ពី​តំណែង​នឹង​ត្រូវ​បាន​ហាម​ឃាត់​។ លោក​បាន​បន្ថែម​ទៀត​ថា គ្រាន់​តែ​ឆ្នោត​មួយ​សន្លឹក ​តើ​អាច​បណ្តេញ​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​អំណាច​បាន​ដែរ​ឬ។ ដើម្បី​សង្កត់​បញ្ជាក់​ចំពោះ​ទស្សនៈ​របស់​គាត់ លោក ​នុត សា​អាន បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​បាតុ​កម្ម​ នា​ពេល​ថ្មី​ៗ​នៅ​ក្នុង​ទីក្រុង​បាង​កក ដែល​នាំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ថៃ​លា​លែង​ពី​តំណែង​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ បាតុ​កម្ម​ប្រឆាំង​នឹង​រដ្ឋ​មន្ត្រីរបស់​រដ្ឋាភិបាល​អាច​ត្រូវ​បាន​រៀប​ចំ ប្រ​សិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ស្នើ​សុំ​ឲ្យ​លុប​ចោល។

    អានបន្ត
  • ការ​វាយ​ប្រហារ​ទៅ​លើ​គណ​បក្ស​ប្រឆាំង​គឺ​មិន​បាន​ដោះ​ស្រាយ​អស់​រយៈ​ពេល​៩​ឆ្នាំ​ហើយ

    ការ​វាយ​ប្រហារ​ទៅ​លើ​គណ​បក្ស​ប្រឆាំង​គឺ​មិន​បាន​ដោះ​ស្រាយ​អស់​រយៈ​ពេល​៩​ឆ្នាំ​ហើយ

    (ញូវ យ៉ក​) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​នេះ​ថា អស់​រយៈ​ពេល​៩​ឆ្នាំ​ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​ដៃ​ទៅ​លើ​ការ​ជួប​ជុំ​គ្នា​របស់​គណ​បក្ស​ប្រឆាំង​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១៦​នាក់ និង​របួស​ជាង​១៥០​​​​​​​​​​​​​​​​​​​​​នាក់​មិន​មាន​ដំណើរ​ការ​អ្វី​សោះ​ក្នុង​ការ​នាំ​យក​ជន​ដៃ​ដល់​មក​កាត់​ទោស។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ដល់​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិច ដែល​ត្រួត​ពិនិត្យ​មើល​ការ​វាយ​ប្រហារ​នេះ ដោយ​សារ​មាន​ជន​ជាតិ​អាមេរិច​ម្នាក់​បាន​រង​របួស ឲ្យ​បើក​កា​រស៊ើប​អង្កេត​ឡើង​វិញ។

    អានបន្ត
  • កម្ពុជា៖ អាជ្ញាធរត្រូវតែផ្តល់សច្ចាប័ន លើពិធីសារតាមចិត្តជ្រើសរើស ដល់ ICCPR ក្នុងពេលឥឡូវនេះ

    កម្ពុជា៖ អាជ្ញាធរត្រូវតែផ្តល់សច្ចាប័ន លើពិធីសារតាមចិត្តជ្រើសរើស ដល់ ICCPR ក្នុងពេលឥឡូវនេះ

    គណ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​អាស៊ី(AHRC) កាត់​សម្គាល់​ថា ដោយ​សារ​មាន​ការ​ជម្រុញ​ពី​សហគមន៍​អន្តរ​ជាតិ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើ​ពិធីសារ​ជ្រើស​រើស​តាម​ចិត្ត​ជាប់​នឹង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោ​បាយ(ICCPR) នៅ​ថ្ងៃ​ទី​២៧​កញ្ញា​២០០៤។ ការ​ចុះ​ហត្ថ​លេខា​នេះ គឺ​ជា​ជំហាន​ដំបូង ប៉ុន្តែ​គ្មាន​ន័យ ប្រសិន​បើ​គ្មាន​ការ​ផ្តល់​សច្ចាប័ន​ទេ​នោះ។ មាត្រា​ដែល​មាន​នៅ​ក្នុង​ពិធីសារ​ជ្រើស​រើស​តាម​ចិត្ត​ដំបូង​គឺ​គ្រាន់​ជា​ការ​ចង​ភ្ជាប់​រវៀង​រដ្ឋ​ដោយ​ស្រប​ច្បាប់ បន្ទាប់​ពី​ការ​ផ្តល់​ឲ្យ​សច្ចា​ប័ន​ហើយ។

    អានបន្ត
  • កម្ពុជា៖ ច្បាប់រឹតបន្តឹងលើការធ្វើបាតុកម្មនឹងពង្រឹង ដល់ការគ្រប់គ្រងអំនាចផ្តាច់ការកាន់តែខ្លាំង

    កម្ពុជា៖ ច្បាប់រឹតបន្តឹងលើការធ្វើបាតុកម្មនឹងពង្រឹង ដល់ការគ្រប់គ្រងអំនាចផ្តាច់ការកាន់តែខ្លាំង

    សេចក្តី​ពង្រាង​ច្បាប់​កម្ពុជា​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​ភាព​ នា​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​ការ​រឹត​ត្បៀត​យ៉ាង​ខ្លាំង ដែល​ប្រសិន​បើ​ត្រូវ​បាន​អនុ​ម័ត​នោះ ប្រជា​ជន​កម្ពុជា​នឹង​មិន​អាច​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ ដើម្បី​ធ្វើ​បាតុ​កម្ម និង​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ​បាន​អ្វី​ទាំង​អស់។ ច្បាប់​នេះ​គឺ​ជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​រដ្ឋា​ភិបាល​នា​ពេល​ចុង​ក្រោយ ដើម្បី​ដាក់​ការ​រឹត​បន្តឹង​ទៅ​លើ​សេរី​ភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ(សូម​មើល AS-038-2006 សម្រាប់​ការ​ពិភាក្សា​បន្ថែម)។ ការ​រឹត​បន្តឹង​បែប​នេះ គឺ​បង្ករ​គ្រោះ​ថ្នាក់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

    អានបន្ត
  • កម្ពុជា៖ រដ្ឋាភិបាលគួរតែលុបបំបាត់ឧបសគ្គ ចំពោះសេរីភាពបញ្ចេញមតិ

    កម្ពុជា៖ រដ្ឋាភិបាលគួរតែលុបបំបាត់ឧបសគ្គ ចំពោះសេរីភាពបញ្ចេញមតិ

    ចំពោះ​ការ​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពួក​គេ នៅ​ថ្ងៃ​ទី​៦​មី​នា​២០០៦ សហគមន៍​កម្ពុជា​ក្រោម​ត្រូវ​បាន​បដិសេធន៍​មិន​ឲ្យ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​ការ​អញ្ជើញ​មក​របស់​នាយក​រដ្ឋ​មន្ត្រីវៀត​ណាម ផាន វ៉ាន់​ដុង​នៅ​ប្រទេស​កម្ពុជា។ សហគមន៍​នេះ​គឺ​ជា​សមា​គមន៍​នៃ​ប្រជា​ជន ជន​ជាតិ​ដើម​ភាគ​តិច​វៀត​ណាម ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពល​រដ្ឋ​កម្ពុជា។ សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​ ត្រូវ​បាន​អាជ្ញា​ធរ​កម្ពុជា​បដិសេធន៍​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្លេះ នៅ​ពេល​ដែល​មាន​កុប្ប​កម្ម​មួយ​បាន​វាយ​កម្ទេច​ស្ថាន​ទូត​ថៃ និង​ពាណិជ្ជ​កម្ម​ថៃ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។ ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ដោយ​សារ​ពាក្យ​សម្តី​មើល​ងាយ​របស់​តួឯក​ស្រី​ថៃ មក​លើ​ប្រាសាទ​បុរាណ​អង្គរ​វត្ត​កម្ពុជា​។

    អានបន្ត
  • កម្ពុជា៖ វិធានការដែលមានប្រសិទ្ធិភាព គឺគេត្រូវតែធ្វើដើម្បីបញ្ឈប់ការដណ្តើមយកដីធ្លី ដែលមានទ្រង់ទ្រាយធំ

    កម្ពុជា៖ វិធានការដែលមានប្រសិទ្ធិភាព គឺគេត្រូវតែធ្វើដើម្បីបញ្ឈប់ការដណ្តើមយកដីធ្លី ដែលមានទ្រង់ទ្រាយធំ

    បើ​ទុក​ណា​ជា​ក្រុម​អ្នក​ភូមិ​មួយ ដែល​ជា​សមា​ជិក​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​ខេត្ត​រតន​គិរី​​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ត្រូវ​អាជ្ញា​ធរ​ក្នុង​តំបន់​ប្រាប់​ថា ដី​របស់​ពួក​គេ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ការ​អភិវឌ្ឍ​ក៏​ដោយ អំឡុង​ពេល​១០​ក្រោយ ក៏​គ្មាន​ការ​អភិវឌ្ឍ​បាន​កើត​ឡើង​សោះ។ ផ្ទុយ​ទៅ​វិញ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​អ្នក​ភូមិ អាជ្ញា​ធរ​បាន​ប្រគល់​ដី​នោះ​ឲ្យ​ដល់​ឈ្មួញ​ម្នាក់​។

    អានបន្ត
  • អានបន្ត
  • ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​លុប​ចោល​ទោស​ព្រហ្ម​ទណ្ឌ​ពី​បទ​បរិ​ហាកេរ្តិ៍​

    ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​លុប​ចោល​ទោស​ព្រហ្ម​ទណ្ឌ​ពី​បទ​បរិ​ហាកេរ្តិ៍​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃអង្គ​ការ​-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​រួម​មាន​អង្គ​ការ​-សមាគម​មិន​មែន​រដ្ឋា​ភិបាល​ចំនួន​១៨​ ជា​សមាជិក​ សូម​សំដែង​នូវ​ការ​ស្វា​គមន៍​ និង​គាំ​ទ្រ​ចំពោះ​ការ​ប្រកាស​ស្នើ​សុំ​ធ្វើ​ការ​ពិនិត្យ​មើល​សេច​ក្តី​ព្រាង​ក្រម​ព្រម​ទណ្ឌ​ថ្មី​ ក្នុង​ការ​លុប​ចោល​ទោស​ព្រហ្ម​ទណ្ឌ​ចេញ​ពី​បទ​បរិហា​កេរ្តិ៍​ ស្រប​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ នៅ​ខេត្ត​កណ្តាល​ ដោយ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ និង​អង្គ​ការ​សង្គម​ស៊ី​វិល​ដ៍​ទៃ​ទៀត​ នា​ពេល​កន្លង​មក​៕​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo