-
កម្លាំងនៃកងបញ្ជាការដ្ឋានយោធាពិសេស ត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបកម្មកររោងចក្រដែលកំពុងតវ៉ា
ថ្ងៃ២ ខែមករា ឆ្នាំ២០១៤ - អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានការសោកស្តាយយ៉ាងខ្លាំង ទៅលើសកម្មភាពនៃការបង្ក្រាបដោយអំពើហិង្សានាថ្ងៃនេះទៅលើកម្មករមួយចំនួនដែលជាអ្នកបាតុករ ពីសំណាក់កម្លាំងកងបញ្ជាការយោធាពិសេស ហើយនិងមានការចាប់ខ្លួនយ៉ាងហិង្សាទៅលើមេដឹកនាំសហជីព កម្មកររោងចក្រកាត់ដេរ និងព្រះសង្ឃមួយចំនួន។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីការប្រើប្រាស់កម្លាំងហួសហេតុទៅលើបាតុករនៅឆ្នាំ២០១៣ និងថ្កោលទោសលើអំពើហិង្សាកើតឡើងនាពេលម្សិញមិញ
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយកំណត់សង្ខេបស្តីពី ការប្រើប្រាស់កម្លាំងហួសហេតុពីសំណាក់កងកម្លាំងរក្សាសន្តិសុខក្នុងឆ្នាំ២០១៣ នៅព្រះរាជាណាចក្រកម្ពុជា(“កម្ពុជា)។ កំណត់ត្រាសង្ខេបបង្ហាញថា ការប្រើកម្លាំងហួសហេតុបានកើតឡើងជារឿងទូទៅនៅក្នុងឆ្នាំ២០១៣៖ យ៉ាងហោចណាស់មានបាតុកម្មចំនួន២៥ ត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរដែលបានប្រើដំបងឆក់ កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក បំពង់បាញ់ទឹក និងដំបងវាយនិងបំបែកបាតុករ។ ការបាញ់បោះពី សំណាក់ក្រុមកងកម្លាំងរក្សាសន្តិសុខទៅលើបាតុកម្មបាននាំឲ្យមនុស្សពីរនាក់ស្លាប់ និងបន្សល់ទុកមនុស្សម្នាក់ពិការ និងយ៉ាងហោចណាស់ ១៦នាក់ បានរងរបួស។ ចំនួនបាតុករជាច្រើនរាប់មិនអស់ត្រូវបានវាយដំ ក្នុងនោះមានស្ត្រីបីនាក់រងគ្រោះដោយសាររលូតកូនផងដែរ។
អានបន្ត -
ប្រជាពលរដ្ឋបានស្លាប់ និងរងរបួស ដោយសារកងកម្លាំងរបស់អាជ្ញាធរ ក្នុងអំឡុងមានភាពវឹកវរនៅក្នុងរាជធានីភ្នំពេញ
ថ្ងៃ៣ ខែមករា ឆ្នាំ២០១៤ - អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានបញ្ជាក់ថា យ៉ាងតិចណាស់មានប្រជាពលរដ្ឋចំនួន ៤ នាក់ ត្រូវបានបាញ់សម្លាប់ ហើយ ២១នាក់ផ្សេងទៀតរងរបួស នៅក្នុងការបង្ក្រាបដោយអំពើហិង្សាយ៉ាងអាក្រក់បំផុតមកលើប្រជាពលរដ្ឋ ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។
អានបន្ត -
សលាកប័ត្រព័ត៌មានលេខពិសេសប្រចាំខែធ្នូ ឆ្នាំ២០១៣៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល
សលាកប័ត្រព័ត៌មាននេះ ផ្តល់នូវទិដ្ឋភាពទូទៅអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ ("ក្រសួងការងារ") និយោជក និងសហជីព ក៏ដូចជាមានការជួជ្រោមជ្រែងពីអង្គការពលកម្មអន្តរជាតិ ("អាយឡូ") ដោយមានគោលបំណងផ្តល់នូវប្រព័ន្ធសម្រាប់ដោះស្រាយវិវាទការងាររួមប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សលាកប័ត្រនេះ តាក់តែងឡើងដោយ ម.ស.ម.ក ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសមពន្ធ ("អង្គការ") ដែលធ្វើការដើម្បីលើកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត -
សេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី ៣៦ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព)
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី ៣៦ ដោយមានវត្តមានសរុបចំនួន ១០ រូប លើ ១១ រូប ហើយបានដំណើរការក្រោមអធិបតីភាព ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ៖
អានបន្ត -
ប្រកាសស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើង
ប្រការ ១.- ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងពី៨០ (ប៉ែតសិប) ដុល្លារសហរដ្ឋអាមេរិច ទៅ ១០០ (មួយរយ) ដុល្លារសហរដ្ឋអាមេរិចក្នុង ០១ ខែ សម្រាប់ឆ្នាំ២០១៤ បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលមានស្រាប់។ ចំនួនទឹកប្រាក់ដែលបានដំឡើងខាងលើនេះ ត្រូវបន្ថែមជូនកម្មករ-និយោជិតគ្រប់ៗគ្នាលើប្រាក់ឈ្នួលដែលកំពុងទទួលបាន។
អានបន្ត