-
សង្ខេបរបាយការណ៍រួមស្ដីពីការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣
របាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត មានគោលបំណងបង្ហាញពីភាពមិនប្រក្រតីដែលបានយកចេញពីរបាយការណ៍ និងការស្រាវជ្រាវជាច្រើនក្នុងការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ។ គោលបំណងនៃរបាយការណ៍នេះ គឺបង្កើតជាគ្រឹះសម្រាប់ការធ្វើកំណែទម្រង់នាពេលអនាគត និងដើម្បីបង្កើននូវភាពជឿជាក់ពីសាធារណៈជន។ នៅក្នុងពេលជាមួយគ្នានេះដែរ ចំនុចមួយចំនួននៅក្នុងរបាយការណ៍នេះក៏បានលើកឡើងអំពីអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សាហគមន៍អឺរ៉ុប និងអនុសាសន៍របស់អង្គការជាតិ និងអន្តរជាតិដទៃទៀតផងដែរ។
អានបន្ត -
ម.ស.ម.ក សម្តែងការព្រួយបារម្ភខ្លាំងចំពោះពាក្យសម្តីរើសអើង ដែលបានពោលឡើងដោយ គណបក្សសង្គ្រោះជាតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សម្តែងនូវក្តីព្រួយបារម្ភចំពោះសុន្ទរកថាដែលបានធ្វើឡផងដោយថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គឺឯកឧត្តម សម រង្ស៊ី ដែលជាពាក្យសម្តីបង្អាប់បង្អោន និងជាការរើសអើងប្រឆាំងនឹងស្ត្រី និងប្រជាពលរដ្ឋវៀតណាម ក្នុងអំឡុងការប្រមួលផ្តុំគ្នាមួយនៅខេត្តសៀមរាបកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ផ្តល់ទិដ្ឋភាពរួមពីស្ថានភាពដីធ្លីនៅកម្ពុជា និងអនុសាសន៍ជាក់លាក់ដើម្បីបញ្ចប់ជម្លោះដីធ្លី
ថ្ងៃនេះ ទី១២ ខែធ្នូ ឆ្នាំ២០១៣ គម្រោងកំណែទម្រង់ដីធ្លី របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ចេញផ្សាយរបាយការណ៍ដែលមានចំណងជើងថា <<កម្ពុជា៖ ដីមានជម្លោះ>>។ ស្របពេលដែលដម្លោះដីធ្លីនៅកម្ពុជាកំពុងតែកើនឡើងយ៉ាងខ្លាំងនោះ របាយការណ៍នេះនឹងផ្តល់ជាទិដ្ឋភាពរួម អំពីឫសគល់ ទម្រង់ និងផលប៉ះពាល់នៃជម្លោះ ដែលបានកើតមាននៅទូទាំងប្រទេស ព្រមទាំងផ្តល់ជាអនុសាសន៍ទៅរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះទាំងនេះ។
អានបន្ត -
កម្ពុជា ៖ ដីមានជម្លោះ
នេះជាសេចក្តីសង្ខេបនៃរបាយការណ៍របស់ ម.ស.ម.ក ដែលមានចំណងជើងថា "កម្ពុជា ៖ ដីមានជម្លោះ"។ ការបំពានដីធ្លីម្តងហើយម្តងទៀត គឺជាបញ្ហាសិទ្ធិមនុស្សដែលលេចធ្លោបំផុតដែលពលរដ្ឋកម្ពុជាបានកពុងប្រឈមនៅទូទាំងប្រទេស។
អានបន្ត -
កម្ពុជា៖ ដីមានជម្លោះ ទិដ្ឋភាពនៃស្ថានភាពដីធ្លី
របាយការណ៍ស្ដីអំពី "កម្ពុជា៖ ដីមានជម្លោះ" (តទៅហៅថា "របាយការណ៍") ជាសមិទ្ធផលរបស់ គម្រោងកែទម្រង់ដីធ្លីរបស់ ម.ស.ម.ក ហើយរបាយការណ៍នេះ បង្ហាញពីទិដ្ឋភាពទូទៅនៃជម្លោះដីធ្លីដែលបានប៉ះពាល់ប្រទេសកម្ពុជា ដោយចាប់ផ្ដើមពិនិត្យពីឫសគល់នៃបញ្ហា ទម្រង់នៃបញ្ហា និងផលប៉ះពាល់នៃបញ្ហាជម្លោះនេះ។
អានបន្ត -
របាយការណ៍សង្ខេប ស្ដីពីស្ថានភាពសិទ្ធិមនុស្សខ្មែរក្រោមនៅព្រះរាជាណាចក្រកម្ពុជា និងនៅកម្ពុជាក្រោមសាធារណរដ្ឋសង្គមនិយមវៀតណាម
លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម គឺជាសម្ព័ន្ធមួយដែលមានអង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន ១២ ជាសមាជិក បានកំពុងធ្វើការផ្ដោតទៅលើវិស័យតស៊ូមតិទៅលើករណីរំលាភសិទ្ធិមនុស្សកមលើបងប្អូនពលរដ្ឋខ្មែរក្រោម។
អានបន្ត -
អង្គការមិនមែនរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍ដើម្បីលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាកម្ពុជា នៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) អង្គការអនាគត់កម្ពុជាអាស៊ាន ក្រុមបុរសស្រឡាញ់បុរសដែលរស់នៅជាមួយមេរោគអេដ៍ សមាគមឥន្ទធនូកម្ពុជា (រ៉ក់) អង្គការសហការដើម្បីសេវាសង្គម និងអភិវឌ្ឍន៍ (CSSD) អង្គការបណ្តាញបរុសស្ត្រីអភិវឌ្ឍន៍កម្ពុជា (CNMWD) អង្គការសុខភាពបុរសកម្ពុជា (MHC) អង្គការសេវាសង្គមសុខភាពបុរស (MHSS) អង្គការកញ្ញា បានរួមគ្នាបង្កើតព្រឹត្តិការណ៍មួយដើម្បីលើកកម្ពស់ការយល់ដឹងពីចលនា របស់អ្នកស្រាឡាញ់ភេទដូចគ្នានៅកម្ពុជា និងប្រារព្ធសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។
អានបន្ត -
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសមធម៌កម្ពុជា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី "បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ និងអនុសាសន៍"
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) អង្គការសមធម៌កម្ពុជា (EC) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំវេទិកាពិភាក្សាស្តីពី "បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ និងអនុសាសន៍"។ វេទិកានេះមានគោលបំណងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល សហគមន៍ដែលរងប៉ះពាល់ និងតំណាងគណបក្សនយោបាយដែលជាប់ឆ្នាត បានពិភាក្សាអំពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ និងផ្ដល់ជាអនុសាសន៍សម្រាប់អនាគត។
អានបន្ត -
-
"គេចាត់ទុកយើងដូចសត្វ"
ស្មោញជាបុរសមានរាងស្ដើងសម្ដីស្រទន់ក្នុងវ័យប្រមាណ ២៥ឆ្នាំ។ នៅពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយជាមួយកាត់ក្នុងរាត្រីមួយនាពាក់កណ្ដាលឆ្នាំ ២០១៣ គាត់អង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងសួនច្បារសាធារណៈមួយក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។
អានបន្ត -
-
អង្គការលីកាដូ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារកម្ពុជា
ថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៣ - នៅពេលដែលប្រជាពលរដ្ឋជាច្រើនពាន់នាក់ប្រមូលផ្តុំគ្នាទូទាំងប្រទេស ដើម្បីប្រារព្ធនូវទិវាសិទ្ធិមនុស្សអន្តរជាតិ អង្គការលីកាដូ ក៏នឹងប្រារព្ធទិវាសិទិ្ធមនុស្សនេះ ជាមួយនឹងអ្នកជាប់ពន្ធនាគារ ពីបណ្តាពន្ធនាគារទំាង១៨កន្លែង ទូទាំងប្រទេសកម្ពុជាផងដែរ។
អានបន្ត




