-
-
-
សលាកប័ត្រព័ត៌មានលេខពិសេសប្រចាំខែធ្នូ ឆ្នាំ២០១៣៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល
សលាកប័ត្រព័ត៌មាននេះ ផ្តល់នូវទិដ្ឋភាពទូទៅអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ ("ក្រសួងការងារ") និយោជក និងសហជីព ក៏ដូចជាមានការជួជ្រោមជ្រែងពីអង្គការពលកម្មអន្តរជាតិ ("អាយឡូ") ដោយមានគោលបំណងផ្តល់នូវប្រព័ន្ធសម្រាប់ដោះស្រាយវិវាទការងាររួមប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សលាកប័ត្រនេះ តាក់តែងឡើងដោយ ម.ស.ម.ក ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសមពន្ធ ("អង្គការ") ដែលធ្វើការដើម្បីលើកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត -
សេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី ៣៦ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព)
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី ៣៦ ដោយមានវត្តមានសរុបចំនួន ១០ រូប លើ ១១ រូប ហើយបានដំណើរការក្រោមអធិបតីភាព ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ៖
អានបន្ត -
ប្រកាសស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើង
ប្រការ ១.- ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងពី៨០ (ប៉ែតសិប) ដុល្លារសហរដ្ឋអាមេរិច ទៅ ១០០ (មួយរយ) ដុល្លារសហរដ្ឋអាមេរិចក្នុង ០១ ខែ សម្រាប់ឆ្នាំ២០១៤ បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលមានស្រាប់។ ចំនួនទឹកប្រាក់ដែលបានដំឡើងខាងលើនេះ ត្រូវបន្ថែមជូនកម្មករ-និយោជិតគ្រប់ៗគ្នាលើប្រាក់ឈ្នួលដែលកំពុងទទួលបាន។
អានបន្ត -
-
-
-
របាយការណ៍ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣
យោងតាមការសង្កេតតាមដានស្ថានភាពនយោបាយនិងរបាយការណ៍ស៊ើបអង្កេត បានកើតឡើងចាប់តាំងពីខែមករា ឆ្នាំ២០១៣រហូតដល់ខែមិថុនាឆ្នាំ២០១៣ បើទោះបីជាគ្មានអំពើហឹង្សានយោបាយរហូតដល់របួស និងស្លាប់ធ្ងន់ធ្ងរ ប៉ុន្តែមានករណីគំរាមកំហែងបំភិតបំភ័យនិងការរំខានយាយីផ្នែកនយោបាយបានកើនឡើងជាបន្តបន្ទាប់តាំងពីមូលដ្ឋានមកដល់កំរិតថ្នាក់ជាតិ។
អានបន្ត -
-
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង
ឆ្នាំ២០១៣ ខែធ្នូ ថ្ងៃទី២៤ វេលាម៉ោង ៨:០០ នាទីព្រឹកមានកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ អាណត្តិទី៨ លើកទី៦ ដើម្បីពិភាក្សាស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង។
អានបន្ត -
ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការមិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (“GMAC”) ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានភាពអត់ធ្មត់ខ្លាំងពេកក្នុងការចាត់វិធានការចំពោះសហជីព។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងឲ្យសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៤០០ រោងចក្រនៅក្នុងប្រទេសកម្ពុជា ហើយបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សហជីព “ខិលខូច” តែងតែប្រើប្រាស់កូដកម្ម និងបាតុកម្មហិង្សា និងមិនស្របតាមនីតិវិធីដើម្បីទាមទារផលប្រយោជន៍នានាពីនិយោជក។
អានបន្ត




