-
តំណាងប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ជួបជុំគ្នានៅក្រុងភ្នំពេញដើម្បីទាមទារបញ្ឈប់ ការសម្បទានដី និងការគំរាមកំហែង បំភិតបំភ័យនិងការប្រើអំពើហិង្សា ពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួន
នៅខែមិថុនា ឆ្នាំ២០០៨ បណ្តាសហគមន៍នានាមកពី៥ខេត្ត-ក្រុង ដែលបានដាក់បណ្តឹងជាសាធារណៈ អំពីសម្បទានដី និងការចោទប្រកាន់អំពីការរំលោភយកដីធ្លីបានទទួលរងនូវការយាយីរំខានពីសំណាក់អាជ្ញាធរដូចជា ការហាមមិនឲ្យធ្វើដំណើរ និងលទ្ធភាពនៃការជួបជុំគ្នា និងការគំរាមទប់ស្កាត់ពីសំណាក់នគរបាលមិនឲ្យសហគមន៍ដាក់ពាក្យបណ្តឹងទៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
អានបន្ត -
អ្នកជា
ក្នុងព្រឹត្តិបត្រនេះមាន របាយការណ៏ស៊ើបអង្កេតជុំវិញជំលើដីធ្លីនៅដំបន់បឹងកក់/ បន្តឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទអៀងសារី/ ខៀវសំផនដកបណ្តឹងឧទ្ធរណ៏ប្រឆាំងនឹងដីការឃុំខ្លួន/ ស៊ីតាមជំនាញទាក់ទងនឹងរឿងដីសម្បទានសេដ្ឋកិច្ច/ ស្ថានភាពអំពើហិង្សាក្នុងគ្រួសារប្រចាំខែតុលាឆ្នាំ២០០៩
អានបន្ត -
សំឡេងនៃការផ្លាស់ប្តូរ
ក្មេងញៀនថ្នាំម្នាក់ទទួលការមើលថែពីមេឃុំមួយរូប និងកែប្រែជីវិតរបស់គេឡើងវិញ។ មន្ត្រីនគរបាល ដែលមានផ្ទុកមេរោគហ៊ីវម្នាក់មានភាពក្លាហាននិយាយរិះគន់ចំពោះការរើសអើង។ អ្នកសារព័ត៌មានម្នាក់យករឿងពិតធ្វើជាខែលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់លោក យ៉ាស ហ្គាយ
យើងខ្ញុំសូមផ្ញើជូននូវរបាយការណ៍នៃសេចក្តីថ្លែងការណ៍របស់សាស្រ្តាចារ្យ យ៉ាស ហ្គាយ ជាតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អគ្គរដ្ឋលេខាធិការរបស់ អ.ស.ប ប្រចាំនៅកម្ពុជាបច្ចុប្បន្នបានធ្វើបទបង្ហាញនាសម័យកាលលើកទី៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
អានបន្ត -
លោក ប៊ន សំណាង និង លោក សុខ សំអឿន អ្នកគ្មានទោស ជាប់ពន្ធធនាគារបាន ១៧០០ថ្ងៃហើយ
ថ្ងៃនេះ ជាថ្ងៃទី ១៧០០ លោក ប៊ន សំណាង និង លោក សុខ សំអឿនបានជាប់ពន្ធនាគារ ដោយសារតែបទឧក្រិដ្ឋមួយដែលពួកគាត់ទាំងពីនាក់មិនបានប្រព្រឹត្ត ។ ទោះបីមានភស្តុតាងយ៉ាងច្រើនលើសលប់បង្ហាញពីការមិនបានប្រព្រឹត្តខុសរបស់ខ្លួនយ៉ាងណាក្តី បុរសទាំងពីរនាក់នៅតែបន្តទទួលទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ លើករណីឃាតកម្មលោក ជា វិជ្ជា មេដឹកនាំសហជីពកម្មករ ។ បុរសទាំងពីរនាក់បានស្ថិតនៅក្នុងពន្ធនាគារប៉េហ្ស៊ី តាំងពីពេលចាប់ខ្លួននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៤ មក ។
អានបន្ត -
វិធានការចំពោះអ្នកការពារសិទ្ធិមនុស្សដែលទទួលរងការធ្វើទុក្ខបុកម្នេញ
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ ) សូមអំពាវនាវដល់អាជ្ញាធរកម្ពុជា មេត្តាចាត់វិធានការឲ្យមានប្រសិទ្ធិភាពចំពោះ ការធ្វើទុក្ខបុកមេ្នញមកលើអ្នកការពារសិទ្ធិមនុស្ស រូមទាំងការនាំខ្លួនឃាតករសម្លាប់លោក ហ៊ី វុទ្ធី ដែលជាសកម្មជនសហជីព មកផ្តន្ទាទោសតាមច្បាប់ និងធានាឲ្យបានថា ព្រះសង្ឃ ព្រះនាមទឹម សាខន ជាសកម្មជនខ្មែរកម្ពុជាក្រោម អាចវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ។
អានបន្ត -
ការវាយប្រហារ និងការគម្រាមកំហែងចំពោះអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជាឆ្នាំ២០០៧
និន្នាការទីមួយ គឺការបន្តបំភ័យចំពោះព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅកម្ពុជា ដែលបានធ្វើការតស៊ូមតិ ដើម្បីសិទ្ធិជនជាតិភាគតិចរបស់ពួកគេ និងដើម្បីឲ្យមានការបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញ ដល់បងប្អូនរបស់ខ្លួន ដែលជាអ្នកការពារសិទ្ធិមនុស្សដូចគ្នានៅប្រទេសវៀតណាម។ ការតាមព្យាបាទនៅកម្ពុជា រួមមានការបង្ក្រាបបាតុកម្មដោយសន្តិវិធី ដោយប្រើអំពើហិង្សា ការចាប់ និងបញ្ជូនព្រះសង្ឃមួយអង្គដែលជាអ្នកជំទាស់សកម្មជាងគេ និងអាចមានការធ្វើគត់ព្រះសង្ឃមួយអង្គដែលបានចូលរួមក្នុងការតវ៉ានេះផង។ និន្នាការទីពីរ គឺការធ្វើឲ្យខូចខាតដល់វិជ្ជាជិវៈច្បាប់សិទ្ធិមនុស្ស ជាពិសេសគឺពាក់ព័ន្ធជាមួយករណីទំនាស់ដីធ្លី ដ៏ធំនៅភូមិគងយុ ខេត្តរតនគិរី។ ក្រោយពីមានការគម្រាមកំហែងចំៗមក លើមេធាវីការពារសិទ្ធិមនុស្ស ដែលគ្រាន់តែបំពេញតួនាទីរបស់ខ្លួន ជាតំណាងឲ្យមនុស្សគ្មានអំណាចនោះ បណ្តាលឲ្យមេធាវីអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជាជាច្រើន មានការភ័យខ្លាច មិនហ៊ានបន្តធ្វើសកម្មភាពស្របច្បាប់របស់ខ្លួនតទៅទៀត។
អានបន្ត -
ការរស់នៅប្រសើឡើងតាមរយៈការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ការទប់ស្កាត់អំពើពុករលួយត្រូវបានគេទទួលស្គាល់ជាទូទៅថាជាគន្លឹះដ៏សំខាន់ ដើម្បីលើកស្ទួយជាតិមួយពីភាពស្តូកស្តឹងអសកម្មផ្នែកសេដ្ឋកិច្ច និងសង្គមឲ្យក្លាយជារដ្ឋមួយប្រកបដោយភាពរស់រវើករីកចម្រើនរុងរឿង។ ក្រោយពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃជាងពីរទសវត្សរ៍បានកន្លងផុតទៅ អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាបានរីករាលដាលពីស្នូលការិយាធិបតេយ្យរបស់ខ្លួន និងកើតមានឡើងគ្រប់កម្រិតនៃស្ថាប័នទាំងអស់របស់សង្គមនាពេលបច្ចុប្បន្ននេះ។ អំពើពុករលួយជះឥទ្ធិពលដល់មនុស្សគ្រប់គ្នា មិនថាពួកគេជាអ្នកប្រព្រឹត្ត ឬជាជនរងគ្រោះនោះទេ និងធ្វើឲ្យបាត់បង់នូវទំនុកចិត្ត...
អានបន្ត -
អ្នកជា
ចំណុចសំខាន់ៗព្រឹត្តិបត្រមានដូចជា របត់នយោបាយថ្មី? គោលការណ៏នយោបាយចាស់/ កិច្ចប្រជុំពេញអង្គចៅក្រម នៃអង្គជំនុំជម្រះវិសមញ្ញ និងការព្រួយបារម្មណ៏មួយចំនួន / នីតិវិធីទាក់ទងនឹងសំណងផ្លូវចិត្ត និងសមូហភាពសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី/ ទស្សនៈអំពីសេរីភាព និងច្បាប់/ ជំលោះដីធ្លីបីខេត្ត
អានបន្ត