-
កម្ពុជា៖ រដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការប្រឆាំងនឹងរាល់អំពើហិង្សា និងធានាចំពោះការចាត់ទុកស្មើគ្នានៃគណបក្សនយោបាយទាំងអស់
ការរៀបចំឥឡូវកំពុងស្ថិតនៅក្នុងផ្លូវទៅកាន់ការបោះឆ្នោតលើកក្រោយដែលគ្រោងធ្វើនៅថ្ងៃទី២៧កក្កដា២០០៨។ បើទោះបីជាយុទ្ធនាការបោះឆ្នោតមិនអាចប្រព្រឹត្តទៅរហូតដល់៣០ថ្ងៃមុនពេលបោះឆ្នោតក៏ដោយ គណបក្សនយោបាយក៏កំពុងធ្វើសកម្មភាពយ៉ាងរំជើបរំជួលដើម្បីប្រកួតប្រជែងគ្នាយកពិន្ទុនិងសម្លេងឆ្នោត។ សកម្មភាពទាំងនេះរួមមាន មធ្យោបាយផ្សេងៗក្នុងការចុះបញ្ជីឈ្មោះសមាជិកគណបក្ស និងអ្នកគាំទ្របន្ថែមប្រយោជន៍ដើម្បីតទល់ចំពោះគណបក្សដែលប្រកួតប្រជែង។
អានបន្ត -
របាយការណ៍លីកាដូ ប្រព័ន្ធសារព័ត៌មានត្រូវបានរំខានដោយសេចក្តីភ័យខ្លាច និងអំពើពុករលួយ
ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជាត្រូវបានគេពិពណ៌នាជាញឹកញាប់ថាជាប្រព័ន្ធសារព័ត៌មានមួយ ដែលមានសេរីភាពបំផុតនៅក្នុងតំបន់ តែការពិត អ្នកសារព័ត៌មានជាច្រើនបាននិយាយថាជាបរិយាកាសមួយ ដែលទំនុកចិត្តត្រូវបានធ្លាក់ចុះដោយសារតែភាពលំអៀងផ្នែកនយោបាយ សេចក្តីភ័យខ្លាច និងអំពើពុករលួយ ។ ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជាភាគច្រើនមាននិន្នាការទៅរកគណៈបក្សនយោបាយ ហើយភាគច្រើនមានទំនោរទៅរកគណៈបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។ ការសូកប៉ាន់គឺជារឿងធម្មតាដែលគេមិនចាត់ទុកថាជាអំពើពុករលួយទេ ។ ការបញ្ឈប់ការចេញផ្សាយជាផ្លូវការនៅតែមាន និងការបញ្ឈប់មិនឲ្យចេញផ្សាយនូវបញ្ហាផ្ទាល់ខ្លួន បានរាលដាលទូទាំងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។
អានបន្ត -
កម្ពុជា៖ ដំណោះស្រាយដ៏ជាប់លាប់ចំពោះការដណ្តើមដីធ្លីគឺអាស្រ័យលើនីតិវិធីនៃចំណាត់ការច្បាប់ដ៏សមគួរ
ការដណ្តើមយកដីធ្លីកំពុងញាំញីប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅដើមខែមីនា ឆ្នាំ២០០៧ មួយខែមុនការបោះឆ្នោតឃុំសង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងខ្លាំងៗនូវ "សង្គ្រាមប្រឆាំងនឹងអ្នកដណ្តើមយកដីធ្លី" និងភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសនេះ អ្នកដណ្តើមយកដីធ្លីជាច្រើនរូបត្រូវបានចាប់ខ្លួន ឬបង្ខំឲ្យលះបង់នូវដី ដែលពួកគេបានដណ្តើមយក។ សង្គ្រាមនេះបានបាត់បង់ឥទ្ធិពលស្ទើតែទាំងស្រុង បន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ ហើយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ឈ្នះសម្លេងឆ្នោតឃុំសង្កាត់ភាគច្រើនលើសលុបទូទាំងប្រទេស។
អានបន្ត -
ពលកម្មកុមារ នៅសិប្បកម្មឡឥដ្ឋ មូលហេតុនិងផលវិបាកៈ ការសិក្សាស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីពិពណ៌នា ពីលក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅរបស់កុមារ ដែលធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋ ព្រមទាំងផលប៉ះពាល់នៃពលកម្មកុមារ លើការរីកលូតលាស់របស់កុមារ។ លើសពីនេះទៅទៀត មូលហេតុនៃការធ្វើការងារ មូលហេតុនៃការធ្វើឲ្យកុមារចូលរួមក្នុងពលកម្មកុមារ និងមូលហេតុនៃការទទួលកុមារឲ្យធ្វើការ ត្រូវបានចងក្រងទុកជាឯកសារ ដោយពឹងផ្អែកលើកិច្ចសម្ភាសន៍ ជាមួយពលករកុមារ ឳពុកម្តាយរបស់ពួកគេ និងនយោជករបស់ពួកគេ។ ទីតាំងស្រាវជ្រាវ គឺនៅសិប្បកម្មឡឥដ្ឋ ទាំងអស់ដែលស្ថិតនៅក្នុងស្រុកពីរនៃខេត្តបាត់ដំបង គឺស្រុកបាត់ដំបង និងស្រុកសង្កែ ដែលជាតំបន់នៅជុំវិញទីរួមខេត្តបាត់ដំបង។ ទិន្នន័យ ត្រូវបានប្រមូលដោយប្រើប្រាស់កម្រងសំណួរដែលបំពេញ ដោយអ្នកសម្ភាសន៍ ដែលសម្ភាសន៍ប្រភពសំខាន់ៗចំនួន៣ (ពលកម្មកុមារ ចំនួន១៣២នាក់ ឪពុកម្តាយ៤៣នាក់ និងម្ចាស់ ឬអ្នកគ្រប់គ្រងសិប្បកម្មឡឥដ្ឋចំនួន១៥នាក់) មកពីសិប្បកម្មឡឥដ្ឋចំនួន២៦កន្លែង។
អានបន្ត -
នយោបាយ ប្រាក់កាស និងការភ័យខ្លាច គ្រប់គ្រងប្រព័ន្ធផ្សាយព័ត៌មានកម្ពុជា ដោយរបែបណា
ទម្រង់សំណួរនៃការស្ទង់មតិនេះ ត្រូវបានចងក្រងនៅក្នុងខែសីហា ឆ្នាំ២០០៧។ សេចក្តីព្រៀងលើកទីមួយ (ដែលត្រូវបានសរសេរជាភាសាអង់គ្លេស និងបកប្រែទៅជាភាសាខ្មែរ) ត្រូវបានធ្វើការសាកល្បងជាមួយក្រុមស្នូលនៃអ្នកកាសែត និងបណ្ណាធិការចំនួន៧នាក់ នៅចុងខែសីហា។ មតិកែលម្អរ ដ៏មានតម្លៃរបស់ពួកគេនាំឲ្យមានការកែតម្រូវនូវទម្រង់សំណួរ និងវិធីសាស្ត្រក្នុងការធ្វើការស្ទង់មតិ។
អានបន្ត -
ការព្រួយបារម្ភជុំវិញករណីចាប់ខ្លួនផ្នែកនយោបាយ នៅខេត្តកំពង់ធំ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមមិនមែនរដ្ឋាភិបាលក្នុងលស្រុក ចំនួន ២១ គណៈកម្មាធិការខុមហ្រ្វែល មានសមាជិក ចំនួន១០ អង្គការ-សមាគម មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើតឡើងជាបន្តបន្ទាប់អំពៃការគំរាមកំហែង ការចាប់ឃុំខ្លួនផ្នែកនយោបាយ ដោយមានការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៏ នយោបាយផង ខណៈពេលដែលការបោះឆ្នោតជាតិ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ខិតជិតមកដល់ ។
អានបន្ត -
នគរបាលដែលគេឃុំខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារសុខភាពចុះខ្សោយ
លោកព្រីង ពៅ ជានគរបាលក្រុងកែប ដែលក្រសួងមហាផ្ទៃបានឃុំខ្លួនដោយមិនស្របច្បាប់ជាងមួយខែមកហើយ ត្រូវបាននគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះមុនីវង្សកាលពីម្សិលមិញ ។ សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស(លីកាដូ) មានការព្រួយបារម្ភជាខ្លាំង អំពីសុខភាពរបស់គាត់ និងជាថ្មីម្តងទៀត យើងសូមអំពាវនាវឲ្យមានការដោះលែងលោកព្រីង ពៅឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
អានបន្ត -
កម្ពុជា៖ មន្ត្រីគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ដើម្បីឲ្យមានការរារែកក្នុងការបោះឆ្នោត
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា ការចោទប្រកាន់ពីបទល្មើសដោយសារហេតុផលនយោបាយ ប្រឆាំងនឹងមន្ត្រីគណបក្សប្រឆាំង មានចំនួនយ៉ាងហោចណាស់បីរូប គឺជាផ្នែកមួយនៃយុទ្ធនាការរបស់គណបក្សកំពុងកាន់អំណាច ដើម្បីធ្វើឲ្យគូប្រជែងនយោបាយចុះទន់ខ្សោយ មុនការបោះឆ្នោតជាតិក្នុងខែកក្កដា២០០៨។ កាលពីចុងសប្តាហ៍ អាជ្ញាធរបានចាប់ខ្លួនលោកទួត សារុន ជាមន្ត្រីគណបក្សប្រឆាំង គឺគណបក្សសម រង្ស៊ី និងបានស្វែងរកចាប់ខ្លួនមន្ត្រីគណបក្សសម រង្ស៊ី យ៉ាងហោចណាស់ពីររូបទៀត។ អង្គការឃ្លាមើលសិទ្ធិមនុស្សខ្លាចក្រែងថា មានមន្ត្រីគណបក្សសម រង្ស៊ីបន្ថែមទៀត អាចនឹងត្រូវចាប់ខ្លួននៅពេលខាងមុខ។
អានបន្ត -
កម្ពុជា៖ អំពាវនាវសុំឲ្យមានការចាត់វិធានការ ប្រឆាំងនឹងព្រះរាជអាជ្ញា ដែលប្រមាថ ចំពោះសិទ្ធិមនុស្ស
នៅថ្ងៃទី២២កុម្ភៈ ២០០៨ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ ឈ្មោះហ៊ីង ប៊ុនជា បានដឹកនាំកងកម្លាំងប៉ូលីស ដើម្បីអនុវត្តដីកាបង្គាប់របស់តុលាការកំពូល ទៅជម្លៀសប្រជាជនចំនួន២៣គ្រួសារ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួច ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ លោកហ៊ីង ប៊ុនជា បានប្រើប្រាស់កងកម្លាំងប៉ូលីសចំនួន៥០០នាក់ ដែលប្រដាប់ដោយកាំភ្លើងវែង ដំបងឆក់ ខែល និងគ្រាប់បែកផ្សែងធ្វើឲ្យហូរទឹកភ្នែក។ ព្រះរាជអាជ្ញារូបនោះបានប្រើគ្រឿងចក្រពីរគ្រឿងឈូសឆាយផ្ទះរបស់ប្រជាជន។
អានបន្ត -
ស្ថានភាពពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៧៖ រឿងនិទាន ម្តាយ និងកូនស្រីម្នាក់
មានម្តាយ និងកុមារជាច្រើន ដែលកំពុងប្រឈមមុខការលំបាកដដូចដែលនាងលីណា និងកុមារីម៉ាលីបានជួបប្រទះ ខណៈរស់នៅក្នុងពន្ធនគារ។ ចំពោះនារី ដែលត្រូវផ្តន្ទាទោសយូរឆ្នាំ ពួកគេប្រហែលជាអាចរស់នៅជាមួយកូនរបស់គេរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ។ វាជាការសំខាន់បំផុត ដែលទណ្ឌិតនារីទាំងអស់ (តាមពិតទណ្ឌិតទាំងអស់) បានរស់នៅក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែចំពោះទណ្ឌិតនារីទាំងឡាយណា ដែលយកកូនមករស់នៅជាមួយក្នុងពន្ធនាគារ នោះបញ្ហាសំខាន់បំផុត គឺត្រូវគាំទ្រគ្រួសារទាំងនេះ ដូច្នេះទំនាក់ទំនងរវាងម្តាយ និងកូនត្រូវបានរក្សា និងគោរព។ សំខាន់ជាងនេះទៅទៀត គឺត្រូវការពារសិទ្ធិរបស់កុមារ ដែលរស់នៅ និងលូតលាស់ដឹងក្តីក្នុងពន្ធនាគារ។
អានបន្ត