-
របាយការណ៍របស់លោក យាស ហ្គាយ អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
នៅក្នុងរបាយការណ៍របស់អ្នកតំណាងពិសេសបានថ្លែងអំពីបញ្ហា ដែលមានលក្ខណៈជាប្រព័ន្ធក្នុងការប្តេជ្ញាចិត្ត ដែលមានចែងនូវក្នុងកិច្ចព្រមព្រៀងសន្តិភាព ដែលបានអនុម័តនៅទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះទទួលស្គាល់នូវសារៈសំខាន់ស្នូលលើសិទិ្ធមនុស្សនៅក្នុងការបង្កើត និងថែរក្សាសនិ្តភាព និងវិបុលភាពសម្រាប់ជនកម្ពុជាគ្រប់រូប ហើយកិច្ចព្រមព្រៀងនេះក៏មានចែងនូវបទប្បញ្ញតិ្តមួយចំនួនដើម្បីលើកតម្កើងសិទិ្ធមនុស្ស និងធានាការពារស្របតាមរដ្ឋធម្មនុញ្ញ៕
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
នៅក្នុងសេចក្តីផ្តើមរបស់លោក នៃរបាយការណ៍នេះ អ្នកតំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ផ្តល់នូវការវាយតម្លៃនៃបេសកកម្មជាលើកទីពីររបស់លោក មកកម្ពុជានៅក្នុងឆ្នាំ២០០៦ និងពន្យល់នូវកង្វល់នៅតែមានរបស់លោក ដែលត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងខែកញ្ញា។
អានបន្ត -
របាយការណ៍របស់លោក យាស ហ្គាយ អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
នៅក្នុងរបាយការណ៍របស់អ្នកតំណាងពិសេសបានថ្លែងអំពីបញ្ហា ដែលមានលក្ខណៈជាប្រព័ន្ធក្នុងការប្តេជ្ញាចិត្ត ដែលមានចែងនូវក្នុងកិច្ចព្រមព្រៀងសន្តិភាព ដែលបានអនុម័តនៅទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះទទួលស្គាល់នូវសារៈសំខាន់ស្នូលលើសិទិ្ធមនុស្សនៅក្នុងការបង្កើត និងថែរក្សាសនិ្តភាព និងវិបុលភាពសម្រាប់ជនកម្ពុជាគ្រប់រូប ហើយកិច្ចព្រមព្រៀងនេះក៏មានចែងនូវបទប្បញ្ញតិ្តមួយចំនួនដើម្បីលើកតម្កើងសិទិ្ធមនុស្ស និងធានាការពារស្របតាមរដ្ឋធម្មនុញ្ញ៕
អានបន្ត -
យុទ្ធនាការ និងរបាយការណ៍ស្តីអំពីសិទ្ធិ និងលក្ខខណ្ឌរស់នៅរបស់កុមារនៅក្នុងពន្ធនាគារ
ភ្នំពេញ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧-កុមារជិត៥០០នាក់បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារកម្ពុជា។ សម្រាប់កុមារទាំងនេះ ពន្ធនាគារដែលពួកគេហៅថា”ផ្ទះ”នោះគឺណែនណាន់តាន់តាប់ គ្មានអនាម័យ និងខ្វះសុខុមាលភាពជាចំបង។ កុមារជាច្រើនដែលត្រូវបានឃុំឃាំងជាមួយមនុស្សធំ ត្រូវគេឃុំខ្លួនមុនការជំនុំជម្រះ ដែលលើសការកំណត់ពេលវេលានៃនីតិវិធីច្បាប់ និងជាច្រើននាក់ទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារដោយមិនបានគិតពីអាយុរបស់ពួកគេឡើយ។ ពួកគេទទួលរងពីស្ថានភាពរស់នៅដ៏យ៉ាប់យ៉ឺន របបអាហារខ្សត់ខ្សោយ និងការថែទាំសុខភាពមិនល្អដូចមនុស្សធំដែលជាប់ឃុំឃាំងដែរ ហើយបានកម្រឹតដល់ការអប់រំ ហ្វឹកហ្វឺន និងតំណាងផ្នែកច្បាប់ទៀត។
អានបន្ត -
៣ឆ្នាំនៃភាពអយុត្តិធម៌សម្រាប់ប៊ន សំណាង និងសុខ សំអឿន
នាថ្ងៃបុណ្យខួប៣ឆ្នាំនៃការចាប់ខ្លួនប៊ន សំណាងនិងសុខ សំអឿន អង្គការក្រៅរដ្ឋាភិបាលកម្ពុជា និងសហជីពសេរីកម្មករកំពុងតែបន្តធ្វើយុទ្ធនាការចំពោះការដោះលែងពួកគេពីពន្ធនាគារនៅក្នុងថ្ងៃនេះ។
អានបន្ត -
សង្គមស៊ីវិលព្រួយបារម្ភយ៉ាងខ្លាំង អំពីដំណើរការពង្រាងវិធានផ្ទៃក្នុង របស់អ.វ.ត.ក
ភ្នំពេញ_២៤មករា២០០៧_ អស់រយៈពេលជាងពីរបីថ្ងៃកន្លងផុតទៅ គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) ជាអង្គការចម្រុះក្រៅរដ្ឋាភិបាល ដែលមានសមាជិកចំនួន២៣ បានដឹងអំពីប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះថា មានការកើតឡើងនូវការរំខានដល់ដំណើរការគណកម្មាធិការវិធាន និងអនាគតនៃអ.វ.ត.ក រួមមានការដកមន្ត្រីជាន់ខ្ពស់ចេញ ដែលអាចនឹងមាន ប្រសិនបើវិធានផ្ទៃក្នុងមិនមានមាត្រដ្ឋានអន្តរជាតិជាអប្បរិមាទេនោះ។
អានបន្ត -
ការរានយកដីជនជាតិដើមភាគតិច ដោយខុសច្បាប់បានកើតឡើង នៅក្នុងខេត្តរតនគិរី
CHRAC NGOF CFI CLEC LAC និង ILO-ITP1 បង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ពួកគេប្រឆាំងនឹងការកាប់រានដីរបស់ជនជាតិដើមភាគតិចនៅក្នុងភូមិកង យូនិងកង ធំ ឃុំប៉ាតេះ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលសព្វថ្ងៃកំពុងដាក់ពាក្យបណ្តឹងពីបទកាប់រានដីដោយខុសច្បាប់ធ្វើឡើងដោយលោកជំទាវគាត កុលណី ជាប្អូនស្រីរបស់លោកគាត ឈុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គការក្រៅរដ្ឋាភិបាលសង្ឃឹមថា ករណីនៃភូមិកង យូនឹងបង្ហាញថា សូម្បីសមាជិកដែលងាយនឹងរងគ្រោះខ្លាំងបំផុតនៃសង្គមក៏ត្រូវបានទទួលការការពារក្រោមច្បាប់កម្ពុជាដែរ។
អានបន្ត -
តួនាទី និងសមិទ្ធិផលសម្រេចបាន របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា
របាយការណ៍នេះ ត្រូវបានរៀបចំឡើងស្របតាមសេចក្តីសម្រេចលេខ ២/១០២ របស់ក្រុមប្រឹក្សាសិទ្ថិមនុស្ស។ របាយការណ៍នេះផ្តល់សេចក្តីអធិប្បាយ អំពីសកម្មភាពការងារនៅកម្ពុជា របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចាប់ពីខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០០៦។
អានបន្ត -
កម្ពុជា៖ រដ្ឋាភិបាលបំបិទការរិះគន់មុនពេលបោះឆ្នោត
នៅក្នុងពិធីសម្ពោធសាលារៀនមួយ នាថ្ងៃទី៥ ខែមករា ក្នុងខេត្តកំពង់ចាមលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានយ៉ាងខ្លាំងៗចំពោះគណបក្សនយោបាយទាំងអស់ ប្រឆាំងនឹងការរិះគន់ទៅលើគូប្រកួតប្រជែងរបស់ពួកគេក្នុងគោលបំណងដើម្បីឲ្យឈ្នះឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី១ ខែមេសាខាងមុខនេះ។ លោកបានជម្រុញឲ្យជ្រើសយកប្រើរបៀបបែបផ្សាយពាណិជ្ជកម្ម ដោយសសើរទំនិញ ឬសេវាកម្មរបស់ខ្លួន និងកុំរិះគន់ទំនិញ ឬសេវាកម្មរបស់អ្នកដទៃ ហើយមានប្រសាសន៍ថា លោកនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបុគ្គល ដែលរិះគន់-បើតាមទស្សនៈរបស់លោក-គឺការរិះគន់ ដែលនាំឲ្យមានការបែកបាក់ និងខូចខាតដល់ស្ថេរភាពប្រទេស។
អានបន្ត -
ស្ថានភាពពន្ធនាគារ នៅកម្ពុជាឆ្នាំ២០០៥ និងឆ្នាំ២០០៦
របាយការណ៍នេះមានបំណងឲ្យមានការពិនិត្យឲ្យបានច្បាស់ លើស្ថានភាពជីវិតពិត ដែលអ្នកទោសកម្ពុជាបានប្រឈមមុខ។ តាមរយៈការដកស្រង់ពីរឿងរ៉ាវពិតរបស់អ្នកទោស និងការអង្កេតតាមដាន និងរបាយការណ៍របស់អ្នកស្រាវជ្រាវនៃអង្គការលីកាដូនោះ របាយការណ៍នេះបានប្រើឈ្មោះសន្មតដើម្បីការពារអត្តសញ្ញាណពិតរបស់បុគ្គល។ របាយការណ៍នេះ ផ្តល់នូវព័ត៌មានស្ថិតិបន្ថែម ចំពោះបញ្ហាពាក់ព័ន្ធ។
អានបន្ត -
យន្តការ ដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងអំពើពុករលួយ
មានសេចក្តីសន្និដ្ឋានជាច្រើន ដែលអាចទាញចេញពីរបាយការណ៍នេះ។ សេចក្តីសន្និដ្ឋាន ដែលជាក់ស្តែងបំផុតនោះ គឺថាមានអំពើពុករលួយច្រើនណាស់ នៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនបំផុតមិនត្រូវបានរាយការណ៍ ស៊ើបអង្កេត ឬផ្តន្ទាទោសឡើយ។ មានហេតុផលជាច្រើនសម្រាប់សន្និដ្ឋាននេះ។ ជាឧទាហរណ៍ ប្រជាពលរដ្ឋជាច្រើន មិនរាយការណ៍ពីអំពើពុករលួយ ដោយសារពួកគាត់មិនជឿថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីដោះស្រាយ និងដោយសារពួកគាត់ខ្លាចមានការសងសឹកចំពោះការរាយការណ៍។
អានបន្ត