-
សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា ទាមទារឲ្យមានការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចររបស់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី
សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យធ្វើការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរដែលគួរឲ្យសង្ស័យ ដែលបានបណ្តាលឲ្យលោក សុក សេរី អ្នកកាសែតវិទ្យុអាស៊ីសេរីប្រឈមមុខនឹងបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ។
អានបន្ត -
អំពាវនាវឲ្យមានការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនៃអ្នកយកការណ៍វិទ្យុអាស៊ីសេរី
(ភ្នំពេញ កម្ពុជា) សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យស៊ើបអង្កេតចំពោះឧប្បត្តិហេតុគួរឲ្យសង្ស័យបណ្តាលឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់បណ្តាលឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ឈ្មោះលោក សុខ សេរី ស្ថិតក្នុងលក្ខខណ្ឌសុខភាពដែលគ្រោះថ្នាក់ខ្លាំង។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៦ កំឡុងម៉ោងប្រហែល៤:៤៥នាទីល្ងាច លោក សុខ សេរី បានជួបឧប្បត្តិហេតុមួយនៅមុខផ្ទះលេខ១៤៩ផ្លូវ១៩សង្កាត់ជ័យជំនះ បន្ទាប់ពីទទួលកូនរបស់គាត់ពីសាលា។ ឧប្បត្តិហេតុនោះបានធ្វើឲ្យលោក សុខ សេរី សន្លប់បាត់ស្មារតី នៅពេលក្បាលរបស់គាត់បោកនឹងថ្នល់យ៉ាងខ្លាំង។
អានបន្ត -
ឯករាជ្យ និងភាពមិនលំអៀងគឺជាភាពចាំបាច់នៃវិធីការ ដែលគួរឲ្យទុកចិត្តបានណាមួយ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) គឺជាអង្គការចម្រុះនៅកម្ពុជាមួយ ដែលមានសមាជិក២៣ សមូហភាពជួយជនរងគ្រោះក្នុងរបបខ្មែរក្រហម(CKRV) និងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ(FIDH) បង្ហាញការព្រួយបារម្ភរបស់ពួកគេអំពីភាពបរាជ័យនៃសម័យប្រជុំពេញអង្គរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីអនុម័តនូវវិធានផ្ទៃក្នុងរបស់ពួកគេ។ វិធានទាំងនោះគឺតម្រូវឲ្យចាប់ផ្តើមស៊ើបអង្កេត និងចោទប្រកាន់លើជនទាំងឡាយណាដែលមានទំនួលខុសត្រូវធំបំផុតនៅក្នុងរបបខ្មែរក្រហម។
អានបន្ត -
ទិវាសិទ្ធិមនុស្សអន្តរជាតិ ២០០៦
ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់មកពីទូទាំងប្រទេស រួមទាំងសកម្មជនសហគមន៍ សមាជិកសហជីព សិស្ស-និស្សិត និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល នឹងជួបប្រជុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិក ក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។ អង្គការជាង ៧០ បានរួបរួមគ្នារៀបចំទិវានេះ ក្រោមមូលបទ " យើងទាំងអស់គ្នាជាអ្នកការពារសិទ្ធិមនុស្ស " ។ ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ សំដៅទទួលស្គាល់និងលើកស្ទួយតួនាទីដ៍មានតម្លៃរបស់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ក្នុងការការពារសិទ្ធិមនុស្ស ។ ទិវានេះនឹងសរសើរដល់សមិទ្ធិផលខាងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ប៉ុន្តែវាផ្តោតទៅលើបញ្ហាសំខាន់ៗ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងប្រឈមមុខសព្វថ្ងៃផងដែរ រួមទាំងការលួចបន្លំនិងការកេងប្រវ័ញ្ចយកដីធ្លីនិងធនធានធម្មជាតិ ការដាក់កំហិតលើសេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងជួបប្រជុំ និងការរំលោភលើសិទ្ធិការងារ ។
អានបន្ត -
ឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០០៦ ខួបលើកទី៥៨
នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០០៦ ខួបលើកទី៥៨ នូវសេចក្តីថ្លែងការណ៍ជាសាកលស្តីពី សិទ្ធិមនុស្ស ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស និងច្បាប់មួយចំនួន២៣ សូមសំដែងនូវការសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យមានការរីកចំរើនខ្លះៗនៅការគោរពសិទ្ធិមនុស្ស ។ ទោះបីជាយ៉ាងណាក៍ដោយ យើងឃើញនៅមានឧបសគ្គរាំងស្ទះជាច្រើនដល់ដំណើរការអនុវត្តគោលការណ៍គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង គោលការណ៍កាត់បន្ថយភាពក្រីក្រ ។
អានបន្ត -
កម្ពុជា៖ ការលក់ដូរទ្រព្យសម្បត្តិរដ្ឋខុសច្បាប់ទៅឲ្យឈ្មួញឯកជនគឺរំលោភសិទ្ធិមូលដ្ឋានរបស់ប្រជាជន
គណកម្មាធិការសិទ្ធិមនុស្សអាស៊ី(AHRC) កំពុងធ្វើសំនេរឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ថ្ងៃទី៥ធ្នូរបស់អ្នក ដែលក្នុងនោះអ្នកបានបង្ហាញការគាំទ្រ ប្រឆាំងនឹងការលក់ដីសាធារណៈ១១៥ហិចតាដោយខុសច្បាប់នៅក្នុងស្រុកបរកែវ ខេត្តរតនគិរី ប្រទេសកម្ពុជា។ អ្នកនឹងយកដីជាប់ពាក់ព័ន្ធនោះមកវិញ ដែលវាជាកម្មសិទ្ធិរបស់អ្នកភូមិជនជាតិដើមភាគតិចចំនួន៨៤០នាក់នៅភូមិជ្រុងនិងភូមិកាចកក្នុងស្រុកបរកែវ ត្រូវបានលោកពុយ យ៉ុងជាសមាជិកក្រុមប្រឹក្សាឃុំលំជរ ស្រុកអូរយ៉ាដាវលក់ដោយខុសច្បាប់ឲ្យឈ្មួញម្នាក់ឈ្មោះគឹម ម៉ៅក្នុងតម្លៃ៣០០ដុល្លាក្នុងមួយហិចតា។
អានបន្ត -
បង្ហោះខ្លែងដើម្បីសេរីភាព
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ អង្គការ អាហ្វេក ដែលមានសមាជិកប្រមាណ២៣ អង្គការ បានប្រារព្ធនូវយុទ្ធនាការបង្ហោះខ្លែងដើម្បីសេរីភាព នៅមុខរដ្ឋសភាជាតិប៉ុន្តែត្រូវបានហាមឃាត់ដោយអាជ្ញាធរ ។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរក្រុងភ្នំពេញក្នុងឥរិយាបថផ្តាច់ការ ដែលចាប់ក្តោបយកអំណាច និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរធ្វើជាកម្មសិទ្ធិដាច់មុខ ។ ម្យ៉ាងវិញទៀតទង្វើរបែបនេះគឺកាន់តែបង្ហាញឲ្យឃើញច្បាស់ពីមុខមាត់ផ្តាច់ការរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
អានបន្ត -
កម្ពុជា៖ ព្រះរាជអាជ្ញាមានតួនាទីដើម្បីចោទប្រកាន់គ្រប់ករណីទាំងអស់
គណកម្មាធិការសិទ្ធិមនុស្សអាស៊ី(AHRC) មានកង្វល់យ៉ាងខ្លាំងចំពោះកង្វះខាតចំណាត់ការជាក់ស្តែងរបស់ព្រះរាជអាជ្ញាលើករណីព្រហ្មទណ្ឌកម្រិតធ្ងន់ថ្មីៗចំនួនពីរនៅក្នុងប្រទេសកម្ពុជា។ គណកម្មាធិការប្រាថ្នាចង់ក្រើនរំឭកដល់ព្រះរាជអាជ្ញាថា រដ្ឋតម្រូវឲ្យមានការចោទប្រកាន់គ្រប់ករណីទាំងអស់ពេលដែលភស្តុតាងនៃការប្រព្រឹត្តបទល្មើសមានគ្រប់គ្រាន់ ដោយមិនគិតអំពីការបង់ប្រាក់របស់ជនជាប់ចោទឲ្យទៅជនរងគ្រោះ ឋានៈរបស់ជនជាប់ចោទជាមន្ត្រីរដ្ឋ ឬស្ថាប័នដទៃទៀត។ តាមពិតទៅនៅក្នុងករណីបែបនេះ រដ្ឋមានកាតព្វកិច្ចពិសេសដើម្បីធានាថា អយ្យការបានអនុវត្តតាម។
អានបន្ត -
របាការណ៍ស៊ើបអង្កេត ស្តីពីអំពើពុករលួយក្នុងការកាប់បំផ្លាញព្រៃឈើ នៅក្នុងឧទ្យានជាតិវិរជ័យ ខេត្តរតនគីរី
គម្រោងស៊ើបអង្កេត ស្តីពីអំពើពុករលួយក្នុងការកាប់បំផ្លាញព្រៃឈើ នៅឧទ្យានជាតិវិរជ័យ ខេត្តរតនគីរីនេះ ទទួលបានការឧបត្ថម្ភ ពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសដាណឺម៉ាក (DANIDA) តាមរយៈអង្គការផេកកម្ពុជា ហើយអនុវត្តដោយសមាគមអ្នកការសែតខ្មែរប្រជាធិបតយ្យ។
អានបន្ត -
១០០០ថ្ងៃក្នុងពន្ធនាគារ ប៊ន សំណាង និងសុខ សំអឿន គេត្រូវតែដោះលែង
នាខួប១០០០ថ្ងៃនៃការចាប់ខ្លួនប៊ន សំណាង និងសុខ សំអឿន អង្គការលីកាដូជម្រុញឲ្យតុលាការឧទ្ធរណ៍ពិចារណាឲ្យបានទៀងទាត់ចំពោះករណីរបស់បុរសទាំងពីរនាក់ និងដោះលែងពួកគេ។ នៅក្នុងថ្ងៃនេះ ថ្ងៃទី២៣តុលា គឺជាថ្ងៃទី១០០០ដែលប៊ន សំណាង និងសុខ សំអឿនបានជាប់នៅក្នុងឃុំចាប់តាំងពីការចាប់ខ្លួនរបស់ពួកគេ នៅថ្ងៃទី២៨មករា២០០៤ពីបទចោទប្រកាន់ថាបានសម្លាប់លោកជា វិជ្ជា ជាមេដឹកនាំសហជីពសេរីកម្មករដ៏លេចធ្លោម្នាក់។ បច្ចុប្បន្ន ពួកគេកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន២០ឆ្នាំពីបទមនុស្សឃាត បើទុកណាមានភស្តុតាងយ៉ាងច្រើនដែលបញ្ជាក់ថាពួកគេគ្មានទោសក៏ដោយ។ បុគ្គលជាច្រើនរួមមានព្រះអតីតមហាក្សត្រ នរោត្តម សីហនុ គ្រួសាររបស់លោកជា វិជ្ជា និងសាក្សីសំខាន់ចំពោះឃាតកម្មនេះ បានប្រកាសថាពួកគេគ្មានទោសទេ។
អានបន្ត -
បុគ្គលិកនៃវិទ្យុ FMតាព្រហ្មត្រូវបានគម្រាមកំហែងដកចេញ បន្ទាប់ពីរិះគន់នាយករដ្ឋមន្ត្រី
អគ្គនាយក និងបុគ្គលិកដទៃទៀតនៃវិទ្យុរបស់គណបក្សហ៊្វុន ស៊ិនប៉ិច ”វិទ្យុតាព្រហ្ម” FM 95.5 ត្រូវបានគម្រាមកំហែងដកចេញដោយសារការរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា(AFEC) ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដកលោកនរណឬទ្ធិ អានន្ទដាយ៉ាស ជាអគ្គនាយក និងបុគ្គលិកផ្សេងៗទៀតនៃស្ថានីយ៏វិទ្យុតាព្រហ្ម FM 95.5ចេញ នៅថ្ងៃទី១៩តុលា២០០៦។
អានបន្ត