• អានបន្ត
  • ម.ស.ម.ក ទាម​ទារ​ឲ្យ​បញ្ចប់​នូវការ​គ្មាន​ទោស​ពីបទ​ពុករ​លួយ​នៅ​កម្ពូជា និង​​ទាម​ទារ​នូវការ​ផ្សព្វ​ផ្សាយ​រាល់​ព័ត៌មាន​អំពី​ការ​បំពាន​លើ​មូល​និធិ​របស់​ធនាគារ​ពិភព​លោក

    ម.ស.ម.ក ទាម​ទារ​ឲ្យ​បញ្ចប់​នូវការ​គ្មាន​ទោស​ពីបទ​ពុករ​លួយ​នៅ​កម្ពូជា និង​​ទាម​ទារ​នូវការ​ផ្សព្វ​ផ្សាយ​រាល់​ព័ត៌មាន​អំពី​ការ​បំពាន​លើ​មូល​និធិ​របស់​ធនាគារ​ពិភព​លោក

    ម.​ស.​ម.​ក មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីក​ដុះ​ដាល​នូវ​អំ​ពើ​ពុក​រលួយ​របស់​ក្រសួង និង​មន្ត្រី​រាជ​ការ​នៃ​ប្រទេស​កម្ពុជា​។

    អានបន្ត
  • ដំណោះ​ស្រាយ​​ទៅ​លើ​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ភូមិ​ក្បាល​ស្ពាន​

    ដំណោះ​ស្រាយ​​ទៅ​លើ​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ភូមិ​ក្បាល​ស្ពាន​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​-​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ គឺ​ជា​សម្ព័ន្ឋ​នៃ​អង្គ​ការ​-សមាគម​មិន​មែន​រដ្ឋា​ភិបាល​ចំនួន​២១​ ជា​សមា​ជិក​ មាន​សេច​ក្តី​រីក​រាយ​ជា​មួយ​នឹង​ដំណោះ​ស្រាយ​ជុំ​វិញ​ជំលោះ​ដី​ធ្លី​ដែល​មាន​រយៈ​ពេល​យ៉ាង​យូរ​កើត​ឡើង​នៅ​ភូមិ​ក្បាល​ស្ពាន​ ឃុំ​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ។​ ក៍​ប៉ុន្តែ​ គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៅ​តែ​ព្រួយ​បារម្ភ​ ដោយ​សារ​តែ​គេ​មិន​អាច​រក​យុត្តិ​ធម៌​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​៥​នាក់​ ដែល​បាន​ត្រូវ​គេ​សំលាប់​ក្នុង​កំឡុង​ពេល​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​២០០៥​ កន្លង​ទៅ​ ។​

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ជុំ​រុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អនុវត្តន៍​ លក្ខន្តិកៈ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ឲ្យ​បាន​ពេញ​លេញ​

    អង្គការ​សង្គម​ស៊ីវិល​ជុំ​រុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អនុវត្តន៍​ លក្ខន្តិកៈ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ឲ្យ​បាន​ពេញ​លេញ​

    នៅ​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ឆ្នាំ​២០០៦​ មាន​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និងអន្តរជាតិ​ ប្រហែល​ជា​៥០​ នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​ចេញ​របាយ​ការណ៍​មួយ​ ដែល​រៀប​ចំដោយ​ សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ (FIDH)​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ADHOCស្តី​ពី​ការ​អនុវត្តន៍​ លក្ខន្តិកៈ​នៅ​ទី​ក្រុង​Rome នៃ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ (ICC) ដែល​បាន​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​១១​ ខែ​មេសា​ឆ្នាំ​ ២០០២ ។​

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ អំពើព្រៃផ្សៃ និងនិទណ្ឌភាពនៃកងកម្លាំងសន្តិសុខកម្ពុជា ត្រូវតែបញ្ឈប់តាមរយះការយកមកកាត់ទោស

    កម្ពុជា៖ អំពើព្រៃផ្សៃ និងនិទណ្ឌភាពនៃកងកម្លាំងសន្តិសុខកម្ពុជា ត្រូវតែបញ្ឈប់តាមរយះការយកមកកាត់ទោស

    គណ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​អាស៊ី(AHRC) បាន​សិក្សា​ថា ជា​ច្រើន​ខែ​ថ្មី​ៗ​នេះ សមា​ជិក​កង​កម្លាំង​សន្តិ​សុខ​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំពោះ​ការ​បាញ់​ឲ្យ​របួស​ស្ត្រី​ក្មេងៗ​នៅ​ក្នុង​ទី​ក្រុ​ងភ្នំ​ពេញ ការ​បាញ់​សម្លាប់​អ្នក​ភូមិ​ម្នាក់ នៅ​ក្នុង​ខេត្ត​កំពង់​ចាម និង​ការ​បើក​រថយន្ត​ឥត​សំចៃ​សម្រុក​ចូល​ទី​នោះ ដែល​ធ្វើ​ឲ្យ​គាត់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែម្តង​។ AHRC បាន​សិក្សា​ផង​ដែរ​ថា អ្នក​ប្រ​ព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​មិន​ត្រូវ​បាន​នាំ​មក​កាត់​ទោស​ទេ។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ ការគោរពចំពោះការប្រឆាំង របស់កម្មករលើបម្រាមមិនឲ្យធ្វើបាតុកម្ម ដែលទាក់ទងនឹងហេតុផលនយោបាយ

    កម្ពុជា៖ ការគោរពចំពោះការប្រឆាំង របស់កម្មករលើបម្រាមមិនឲ្យធ្វើបាតុកម្ម ដែលទាក់ទងនឹងហេតុផលនយោបាយ

    នៅ​ថ្ងៃ​ទី​២៨​មេសា​២០០៦ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​នូវ​បម្រាម​មួយ​ដែល​ហាម​មិន​ឲ្យ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិភាព ដែល​សហ​ព័ន្ធ​សហ​ជីព​សេរី​កម្មករ​បាន​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ នា​​ទិវា​ពល​កម្ម​អន្តរ​ជាតិ ១​ឧសភា​។ សហ​ព័ន្ធ​សហ​ជីព​សេរី​កម្មករ ̶̶ សមា​គមន៍ គ្រូ​បង្រៀន​ឯក​រាជ(ITA) ដែល​មាន​សមាជិក​ជាង​៨០០០​នាក់ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា(FTUWKC) ដែល​មាន​សមាជិក​ជាង​៧០ ០០០​នាក់ និង​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(CCAWDU​) ដែល​មាន​សមាជិក​ជាង​២០០០​នាក់ ̶ ​បាន​រៀបចំ​ដើម្បី​ប្រារព្ធ​ធ្វើ​ទិវា​ពល​កម្ម​នៅ​ឯ​ការិ​យា​ល័យ​​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។

    អានបន្ត
  • កម្ពុជា​៖ ច្បាប់​ថ្មីលុប​ចោល​ការកាត់​ឲ្យជាប់​ឃុំ​ពីបទ​បរិហារ​កេរ្តិ៍ ប៉ុន្តែ​រឹត​ត្បឹត​​សេរីភាព​បញ្ចេញ​មតិ

    កម្ពុជា​៖ ច្បាប់​ថ្មីលុប​ចោល​ការកាត់​ឲ្យជាប់​ឃុំ​ពីបទ​បរិហារ​កេរ្តិ៍ ប៉ុន្តែ​រឹត​ត្បឹត​​សេរីភាព​បញ្ចេញ​មតិ

    ស្ថិត​នៅ​សម្ពាធ​អន្តរ​ជាតិ​ដ៏​និរន្តរ៍ រដ្ឋា​ភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២១​មេសា បាន​សម្រេច​លុប​ចោល​ការ​កាត់​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​ពី​៨​ថ្ងៃ​ដល់​១ឆ្នាំ​ពី​បទ​បរិហារ​កេរ្តិ៍ តាម​មាត្រា​៦៣​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ឆ្នាំ​១៩៩២ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ច្បាប់​អ៊ុន​តាក់​។ នេះ​គឺ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន​មួយ និង​គួរ​ត្រូវ​បាន​គេ​ស្វា​គមន៍ ជា​ពិសេស​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បង្ក្រាប​ ដែល​គេ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា អំ​ឡុង​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រើ​បា្រស់​ច្បាប់​បរិហារ​កេរ្តិ៍​នេះ ដើម្បី​ចាប់​ខ្លួន​អ្នក​នយោ​បាយ​គណ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដោយ​បំបិទ​ការ​រិះគន់​ដល់​រដ្ឋា​ភិបាល និង​បង្កើត​ការ​ភ័យ​ខ្លាច​ដោយ​តំបន់​កាន់​តែ​ខ្លាំង​ឡើង នៅ​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជា​។

    អានបន្ត
  • កម្ពុជា​៖ បម្រាម​ចំពោះ​កា​រតវ៉ា​ប្រឆាំង​នឹងនាយក​រដ្ឋ​មន្ត្រី​ធ្វើឲ្យ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​ស្រប​ច្បាប់

    កម្ពុជា​៖ បម្រាម​ចំពោះ​កា​រតវ៉ា​ប្រឆាំង​នឹងនាយក​រដ្ឋ​មន្ត្រី​ធ្វើឲ្យ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​ស្រប​ច្បាប់

    នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ថ្ងៃ​ទី​៦ ខែ​មេសា​ ឆ្នាំ​២០០៦ ដើម្បី​ពិ​ភាក្សា​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​នូវ​បម្រាម​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម​ណា​មួយ ដែល​តវ៉ា​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី។ ដោយ​លើក​ឡើង​នូវ​អស្ថិរ​ភាព​ផ្នែក​នយោ​បាយ លោក​ នុត សា​អាន ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុ​កម្ម​ណា​មួយ ដែល​អំពាវ​នាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​លា​លែង​ពី​តំណែង​នឹង​ត្រូវ​បាន​ហាម​ឃាត់​។ លោក​បាន​បន្ថែម​ទៀត​ថា គ្រាន់​តែ​ឆ្នោត​មួយ​សន្លឹក ​តើ​អាច​បណ្តេញ​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​អំណាច​បាន​ដែរ​ឬ។ ដើម្បី​សង្កត់​បញ្ជាក់​ចំពោះ​ទស្សនៈ​របស់​គាត់ លោក ​នុត សា​អាន បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​បាតុ​កម្ម​ នា​ពេល​ថ្មី​ៗ​នៅ​ក្នុង​ទីក្រុង​បាង​កក ដែល​នាំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ថៃ​លា​លែង​ពី​តំណែង​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ បាតុ​កម្ម​ប្រឆាំង​នឹង​រដ្ឋ​មន្ត្រីរបស់​រដ្ឋាភិបាល​អាច​ត្រូវ​បាន​រៀប​ចំ ប្រ​សិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ស្នើ​សុំ​ឲ្យ​លុប​ចោល។

    អានបន្ត
  • ការ​វាយ​ប្រហារ​ទៅ​លើ​គណ​បក្ស​ប្រឆាំង​គឺ​មិន​បាន​ដោះ​ស្រាយ​អស់​រយៈ​ពេល​៩​ឆ្នាំ​ហើយ

    ការ​វាយ​ប្រហារ​ទៅ​លើ​គណ​បក្ស​ប្រឆាំង​គឺ​មិន​បាន​ដោះ​ស្រាយ​អស់​រយៈ​ពេល​៩​ឆ្នាំ​ហើយ

    (ញូវ យ៉ក​) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​នេះ​ថា អស់​រយៈ​ពេល​៩​ឆ្នាំ​ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​ដៃ​ទៅ​លើ​ការ​ជួប​ជុំ​គ្នា​របស់​គណ​បក្ស​ប្រឆាំង​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១៦​នាក់ និង​របួស​ជាង​១៥០​​​​​​​​​​​​​​​​​​​​​នាក់​មិន​មាន​ដំណើរ​ការ​អ្វី​សោះ​ក្នុង​ការ​នាំ​យក​ជន​ដៃ​ដល់​មក​កាត់​ទោស។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ដល់​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិច ដែល​ត្រួត​ពិនិត្យ​មើល​ការ​វាយ​ប្រហារ​នេះ ដោយ​សារ​មាន​ជន​ជាតិ​អាមេរិច​ម្នាក់​បាន​រង​របួស ឲ្យ​បើក​កា​រស៊ើប​អង្កេត​ឡើង​វិញ។

    អានបន្ត
  • កម្ពុជា៖ អាជ្ញាធរត្រូវតែផ្តល់សច្ចាប័ន លើពិធីសារតាមចិត្តជ្រើសរើស ដល់ ICCPR ក្នុងពេលឥឡូវនេះ

    កម្ពុជា៖ អាជ្ញាធរត្រូវតែផ្តល់សច្ចាប័ន លើពិធីសារតាមចិត្តជ្រើសរើស ដល់ ICCPR ក្នុងពេលឥឡូវនេះ

    គណ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​អាស៊ី(AHRC) កាត់​សម្គាល់​ថា ដោយ​សារ​មាន​ការ​ជម្រុញ​ពី​សហគមន៍​អន្តរ​ជាតិ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើ​ពិធីសារ​ជ្រើស​រើស​តាម​ចិត្ត​ជាប់​នឹង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោ​បាយ(ICCPR) នៅ​ថ្ងៃ​ទី​២៧​កញ្ញា​២០០៤។ ការ​ចុះ​ហត្ថ​លេខា​នេះ គឺ​ជា​ជំហាន​ដំបូង ប៉ុន្តែ​គ្មាន​ន័យ ប្រសិន​បើ​គ្មាន​ការ​ផ្តល់​សច្ចាប័ន​ទេ​នោះ។ មាត្រា​ដែល​មាន​នៅ​ក្នុង​ពិធីសារ​ជ្រើស​រើស​តាម​ចិត្ត​ដំបូង​គឺ​គ្រាន់​ជា​ការ​ចង​ភ្ជាប់​រវៀង​រដ្ឋ​ដោយ​ស្រប​ច្បាប់ បន្ទាប់​ពី​ការ​ផ្តល់​ឲ្យ​សច្ចា​ប័ន​ហើយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo