-
លំនាំនៃបញ្ហានិទណ្ឌភាព ដែលកំពុងកើតមានជាបន្ត នៅក្នុងប្រទេសកម្ពុជា
របាយការណ៍នេះ សរសេរពីទម្រង់ និងគម្រូផ្សេងៗនៃនិទណ្ឌភាព ដែលលោកតំណាងពិសេសគ្រប់រូបរបស់លោកអគ្គលេខាធិការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញការដទៃទៀត ដែលធ្វើការក្រោមការជួយឧបត្ថម្ភ របស់អ.ស.ប បានធ្វើការកត់ត្រានៅក្នុងរបាយការណ៍សាធារណៈនានា នៅអំឡុងពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
អានបន្ត -
សេចក្តីអំពាវនាវស្តីពី គ្រោះរាំងស្ងួតក្នុងខេត្តកំពង់ស្ពឺ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមាន អង្គការ-សមាគម ១៨ ជាសមាជិក មានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលព័ត៌មានតាមរយៈវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០០៥ ស្តីអំពីភាពរាំងស្ងួតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលថា មានប្រជាពលរដ្ឋចំនួន ៥នាក់ បានស្លាប់ដោយសារអត់អាហារ និង៩០០ គ្រួសារផ្សេងទៀត កំពុងតែប្រឈមមុខនឹងភាពអត់ឃ្លាន ។
អានបន្ត -
អនុសាសន៍លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដើម្បីឲ្យស្របតាមបទដ្ឋានអន្តរជាតិ
បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៥ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០០៥ កន្លងមកនេះ អង្គការសង្គមស៊ីវិល បានធ្វើការវិភាគនិង រកឃើញថា ថ្វីត្បិតតែសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ មានចែងបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយមានលក្ខណៈទូលំទូលាយជាងសេចក្តីព្រាងចាស់ផ្តល់មុខងារច្បាស់លាស់ ជាងមុនអំពីតួនាទីរបស់អគ្គលេខាធិការក្នុងការអនុវត្តច្បាប់ និងមានជំពូកមួយស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៍ដោយ ច្បាប់នេះចាំបាច់ត្រូវតែមានចំណុចកែលំអមួយចំនួន ដើម្បីឲ្យឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ ដូចដែលរដ្ឋាភិបាលបានប្តេជ្ញានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិកាលពីខែធ្នូ ឆ្នាំ២០០៤ កន្លងមក ។
អានបន្ត -
ការទាមទារឲ្យមានច្បាប់ ប្រឆាំងនឹងអំពើពុករលួយ សម្រាប់កម្ពុជាដែលមានបទដ្ឋានអន្តរជាតិ
កិច្ចខិតខំប្រឹងប្រែងនានា ដែលជម្រុញឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤មក។ ពង្រាងច្បាប់នីមួយៗ ដែលបានបង្កើតឡើងក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ គឺជាពង្រាងដែលស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការអនុម័តច្បាប់ប្រឆាំងនឹងអំពើពុករលួយមួយ ដែលស្របតាមបទដ្ឋានអន្តរជាតិ គឺជាអាទិភាពដ៏ចម្បងនៅក្នុងយុទ្ធសាស្ត្រចតុកោណ សម្រាប់កំណើនរបស់ខ្លួន។ នៅឯកិច្ចន្រជុំពិគ្រោះយោបល់ជាមួយនឹងសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិ កាលពីខែធ្នូ២០០៤ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងថា នឹងអនុម័តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានបទដ្ឋានអន្តរជាតិមិនឲ្យហួសដំណាច់ឆ្នាំ២០០៥ខាងមុខនេះ។
អានបន្ត -
ការលើកលែងចោទប្រកាន់ លើករណីឃាតកម្មលើប្រជាពលរដ្ឋនៅភូមិក្បាលស្ពាន
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការសមាគម ក្រៅរដ្ឋាភិបាលចំនួន ១៨ ជាសមាជិក មានការខកចិត្តយ៉ាងខ្លាំងចំពោះតុលាការខេត្តបាត់ដំបង ដែលបានលើកលែងចោទប្រកាន់លើជនសង្ស័យ ដែលជាកងរាជអាវុធហត្ថ ប៉ូលីស និងកងយោធពលខេមរភូមិន្ទ ចំនួន១២៨នាក់ ដែលបានបាញ់សំលាប់ប្រជាពលរដ្ឋចំនួន៥ នាក់ និងធ្វើឲ្យរបួស៨នាក់ រួមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងករណីបណ្តេញប្រជាពលរដ្ឋ នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៥ ។
អានបន្ត -
សាលក្រមអយុត្តិធម៌របស់តុលាការក្រុងភ្នំពេញ ក្នុងការសំរេចសេចក្តីទៅលើជនជាប់ចោទឈ្មោះ ប៊ន សំណាង និងសុខ សំអឿន
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលមានអង្គការ-សមាគមក្រៅរដ្ឋាភិបាលចំនួន ១៨ ជាសមាជិក មានការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសំរេចរបស់តុលាការក្រុងភ្នំពេញដែលបានសំរេច ឲ្យជនជាប់ចោទ២រូប ដែលមានឈ្មោះ ប៊ន សំណាង និងសុខ សំអឿន ឲ្យជាប់ពន្ធនាគាររយៈពេល២០ ឆ្នាំ និងសងសំណងធនទណ្ឌ ឲ្យភាគីដើមបណ្តឹងចំនួន ៥ពាន់ដុល្លាអាមេរិចក្នុងម្នាក់ៗ ផងដែរ ។
អានបន្ត -
ឥទ្ធិពលនៃគណបក្សនយោបាយ លើសមាជិកភាពរដ្ឋសភា
អង្គការសង្គមស៊ីវិលព្រួយបារម្ភយ៉ាងខ្លាំង អំពីឱនភាពនៃសិទ្ធិ និងតួនាទីរបស់សមាជិករដ្ឋសភា ចំពោះសេរីភាពបញ្ចេញមតិ។ អង្គការសង្គមស៊ីវិលបានកត់សម្គាល់ថា ឥទ្ធិពលរបស់គណបក្សនយោបាយ មានការចម្រើនឡើង ដែលភាគច្រើននោះ មេដឹកនាំនយោបាយមានឥទ្ធិពលលើអ្នកសភាតំណាងរាស្ត្រ នៅក្នុងនីតិកាលទីមួយ ដែលបានចាប់ផ្តើមដកហូតសមាជិកភាពរដ្ឋសភា របស់ឯកឧត្តមផៃ ស៊ីផាន ឯកឧត្តមពូ សាវាត មកពីគណបក្សប្រជាជនកម្ពុជា ហើយនាពេលថ្មីៗនេះ ប៉ុនប៉ងដកហូតសមាជិកភាពរដ្ឋសភា របស់លោកខឹម វាសនា មកពីគណបក្សសម រង្ស៊ីទៀតផង។
អានបន្ត -
គណៈកម្មាធិការប្រព្រឹត្តិកម្មថ្កោលទោសការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំ ទៅលើក្រុមកុលសម្ព័ន្ធភ្នំ វៀតណាមចំនួន១០០នាក់
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការ-សមាគម ចំនួន១៨ ជាសមាជិក សូមសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើនិរទេសក្រុមជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមចំនួន ១០០នាក់ ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមវិញនៅថ្ងៃនេះ ។
អានបន្ត