-
រដ្ឋាភិបាល ត្រូវគេស្នើសុំឲ្យបង្ហាញសុឆន្ទៈ តាមការដោះលែងលោកម៉ម សូណង់ដូ និងលោករ៉ុង ឈុន
នាល្ងាចមុនទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ២០០៥
អានបន្ត -
ម.ស.ម.កៈ វាដល់ពេលសម្រាប់រដ្ឋាភិបាល ត្រូវអនុរត្តតាមពាក្យសន្យាដើម្បីលុបបំបាត់អំពើពុករលួយ
នាពេលល្ងាចមុនទិវាប្រឆាំងនឹងអំពើពុករលួយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះប្រជាជនកម្ពុជា
អានបន្ត -
គណៈកម្មាធិការប្រព្រឹត្តិកម្ម សូមអំពាវនាវឲ្យមានការបង្ហាញជាសាធារណៈនូវលក្ខណៈវិនិច្ឆ័យសំរាប់ជ្រើសរើសនិង បញ្ជីឈ្មោះបេក្ខជនជាចៅក្រម និងសហព្រះរាជអាជ្ញាកម្ពុជា សំរាប់តែងតាំងនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញដើម្បីកាត់សេច
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមាន អង្គការ-សមាគម១៨ ជាសមាជិក សូមស្វាគមន៍ចំពោះអង្គការសហប្រជាជាតិ ដែលបានបញ្ចេញជាសាធារណៈនូវបញ្ជីឈ្មោះបេក្ខជនដែលកំពុងពិចារណាក្នុងការចាត់បញ្ជូនមកឲ្យឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដើម្បីតែងតាំងជា ចៅក្រម និងសហព្រះរាជអាជ្ញា អន្តរជាតិ បំរើការក្នុងអង្គជំនុំជំរះវិសាមញ្ញ ។
អានបន្ត -
ការវាយតម្លៃលើតម្រូវការ និងការវិភាគអំពីស្ថានភាពរបស់កម្មករចំណាកស្រុកកម្ពុជានៅក្នុងស្រុកក្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ (ខែតុលា ឆ្នាំ២០០៥)
បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ដែលផ្តោតទៅលើខេត្តកោះកុង និងខេត្តត្រាត អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (ជ.ច.ក.ស) មានបំណងអនុវត្តការងារបន្ថែមទៀតនៅក្នុងខេត្តត្រាត ដើម្បីគាំទ្រដល់កម្មករចំណាកស្រុក។ ការស្រាវជ្រាវរបស់ ជ.ច.ក.ស បានបង្ហាញឲ្យឃើញថា មានភាពងាយរងគ្រោះជាខ្លាំងចំពោះប្រជាពលរដ្ឋកម្ពុជា ដែលធ្វើចំណាកស្រុកឆ្ងាយពីស្រុកកំណើតរបស់ពួកគេ និងឆ្លងដែនពីប្រទេសកម្ពុជាមកកាន់ប្រទេសថៃ។ ដោយសារតែពួកគេជាកម្មករឆ្លងដែនខុសច្បាប់ ពួកគេមិនអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនបានច្រើន (បើទោះជាពួកគេដឹងពីបញ្ហានេះក៏ដោយ) ហើយប្រឈមមុខនឹងការរើសអើង និងការកេងប្រវ័ញ្ចជាច្រើន។
អានបន្ត -
លំនាំនៃបញ្ហានិទណ្ឌភាព ដែលកំពុងកើតមានជាបន្ត នៅក្នុងប្រទេសកម្ពុជា
របាយការណ៍នេះ សរសេរពីទម្រង់ និងគម្រូផ្សេងៗនៃនិទណ្ឌភាព ដែលលោកតំណាងពិសេសគ្រប់រូបរបស់លោកអគ្គលេខាធិការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញការដទៃទៀត ដែលធ្វើការក្រោមការជួយឧបត្ថម្ភ របស់អ.ស.ប បានធ្វើការកត់ត្រានៅក្នុងរបាយការណ៍សាធារណៈនានា នៅអំឡុងពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
អានបន្ត -
សេចក្តីអំពាវនាវស្តីពី គ្រោះរាំងស្ងួតក្នុងខេត្តកំពង់ស្ពឺ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមាន អង្គការ-សមាគម ១៨ ជាសមាជិក មានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលព័ត៌មានតាមរយៈវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០០៥ ស្តីអំពីភាពរាំងស្ងួតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលថា មានប្រជាពលរដ្ឋចំនួន ៥នាក់ បានស្លាប់ដោយសារអត់អាហារ និង៩០០ គ្រួសារផ្សេងទៀត កំពុងតែប្រឈមមុខនឹងភាពអត់ឃ្លាន ។
អានបន្ត -
អនុសាសន៍លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដើម្បីឲ្យស្របតាមបទដ្ឋានអន្តរជាតិ
បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៥ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០០៥ កន្លងមកនេះ អង្គការសង្គមស៊ីវិល បានធ្វើការវិភាគនិង រកឃើញថា ថ្វីត្បិតតែសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ មានចែងបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយមានលក្ខណៈទូលំទូលាយជាងសេចក្តីព្រាងចាស់ផ្តល់មុខងារច្បាស់លាស់ ជាងមុនអំពីតួនាទីរបស់អគ្គលេខាធិការក្នុងការអនុវត្តច្បាប់ និងមានជំពូកមួយស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៍ដោយ ច្បាប់នេះចាំបាច់ត្រូវតែមានចំណុចកែលំអមួយចំនួន ដើម្បីឲ្យឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ ដូចដែលរដ្ឋាភិបាលបានប្តេជ្ញានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិកាលពីខែធ្នូ ឆ្នាំ២០០៤ កន្លងមក ។
អានបន្ត -
ការទាមទារឲ្យមានច្បាប់ ប្រឆាំងនឹងអំពើពុករលួយ សម្រាប់កម្ពុជាដែលមានបទដ្ឋានអន្តរជាតិ
កិច្ចខិតខំប្រឹងប្រែងនានា ដែលជម្រុញឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤មក។ ពង្រាងច្បាប់នីមួយៗ ដែលបានបង្កើតឡើងក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ គឺជាពង្រាងដែលស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការអនុម័តច្បាប់ប្រឆាំងនឹងអំពើពុករលួយមួយ ដែលស្របតាមបទដ្ឋានអន្តរជាតិ គឺជាអាទិភាពដ៏ចម្បងនៅក្នុងយុទ្ធសាស្ត្រចតុកោណ សម្រាប់កំណើនរបស់ខ្លួន។ នៅឯកិច្ចន្រជុំពិគ្រោះយោបល់ជាមួយនឹងសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិ កាលពីខែធ្នូ២០០៤ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងថា នឹងអនុម័តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានបទដ្ឋានអន្តរជាតិមិនឲ្យហួសដំណាច់ឆ្នាំ២០០៥ខាងមុខនេះ។
អានបន្ត