-
-
ម.ស.ម.ក សម្ភោធ “សិទ្ធិហាប់” មជ្ឈមណ្ឌលបច្ចេកវិជ្ជាសម្រាប់សិទ្ធិមនុស្សដំបូងគេនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បើកសម្ពោធ “សិទ្ធិហាប់” ជាមជ្ឈមណ្ឌលបច្ចេកវិជ្ជាសម្រាប់សិទ្ធិមនុស្ស ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ដែលអ្នកបង្កើតបច្ចេកវិជ្ជាថ្មីៗ និង អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស អាចជួបជុំគ្នា ដើម្បីចែករំលែកគំនិត ផ្លាស់ប្ដូរពត័មាន និងចំនេះដឹង ចូលរួមវគ្គបណ្ដុះបណ្ដាលប្រចាំសប្ថាហ៍ វាទិកា និងការជជែក និង អភិវឌ្ឍនូវវិធីសាស្ត្រថ្មីៗនិងបច្ចេកវិជ្ជាៗ ដើម្បីប្រើប្រាស់ សម្រាប់ ការពារនិងលើកកម្ពស់ សិទ្ធិមនុស្ស។
អានបន្ត -
-
ការបញ្ឈប់អំពើហិង្សាលើស្រ្តីនៅគ្រប់ ទីកន្លែង
ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ - នៅខណៈដែលសហគមន៏អន្តរជាតិប្រារព្ធទិវា យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាផ្នែកយែនឌ័រចាប់ផ្តើមពី ថ្ងៃទី២៥ ខែវិចិ្ឆកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ យើងខ្ងុំជាអង្គការសង្គមស៊ីវិលដែល មានរាយនាមដូចខាងក្រោម សូមធ្វើការអំពាវនាវឲ្យរាជរដ្ឋាភិបាលសូមលោក មេត្តាបញ្ឈប់នូវរាល់ការប្រើប្រាស់អំពើហិង្សាលើស្រ្តី ដែលបានប្រព្រឹត្តឡើង ដោយភ្នាក់ងាររបស់រដ្ឋ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយផែនទី និងទិន្នន័យស្រ្តីជាប់ឆ្នោតក្នុងការបោះឆ្នោតតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០១៣
ក្នុងឳកាសនៃទិវាលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្រ្តី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ចេញផ្សាយផែនទី និងទិន្នន័យវិភាគស្ដីពីតំណាងរាស្ត្រស្ដ្រីដែលទទួលបានអាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ("ការបោះឆ្នោតតំណាងរាស្ត្រ") នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយការវិភាគផ្លូវច្បាប់មួយលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដើម្បីជាការប្រារព្ធទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិឆ្នាំ២០១៣
ដើម្បីប្រារព្ធទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិឆ្នាំ២០១៣ នៅថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា "ម.ស.ម.ក" ចេញផ្សាយនូវអត្ថបទវិភាគផ្លូវច្បាប់មួយលើបទចោទធ្វើឡើងប្រឆាំងនឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និងនាយកនគរបាល ស ចាន់ថា ("ការវិភាគផ្លូវច្បាប់") ដែលកើតចេញពីករណីបាញ់ប្រហារទៅលើកម្មការរិនីរោងចក្រកាត់ដេរចំនួន ៣ នាក់
អានបន្ត -
-
ការវិភាគផ្លូវច្បាប់លើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និង នាយកនគរបាល ស ចាន់ថា ក្នុងករណីបាញ់ប្រហារទៅលើកម្មការរិនីរោងចក្រកៅវ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ("ជនជាប់ចោទ") ត្រូវបានតុលាការរកឃើញថាពិរុទ្ធភាពពីបទ "បង្ករបួសស្នាមដោយអចេតនា" ("បទចោទ") តាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") ហើយត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ
អានបន្ត -
-
ម.ស.ម.ក និង អ.ប.ទ.អ ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូលដោះលែងអ្នកស្រី យ៉ោម បុប្ផា បណ្ដោះអាសន្ន និងអំពាវនាវឲសាលាឧទ្ធរណ៍បើកសវនាការជាបន្ទាន់លើសំណុំរឿងនោះ ដើម្បីស្ដារកេរ្ដិ៍ឈ្មោះរបស់អ្នកស្រី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និង អង្គការប្រឆាំងទារុណកម្មអន្តរជាតិ (អ.ប.ទ.អ) សូមស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះ ដែលបានចេញសាលដីកាសម្រេចដោះលែង សកម្មជនការពារសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ជាបណ្ដោះអាសន្ន ដោយបង្វែរសំណុំរឿងរបស់អ្នកស្រីឲសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ។
អានបន្ត -
-
យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន៖ ការជួបជុំដើម្បីបញ្ចប់និទណ្ឌភាពលើជនល្មើសលើករណីសម្លាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា
យើងខ្ញុំជាអង្គការដៃគូមួយចំនួននឹងរៀបចំពិធីជួបជុំមួយនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី២១ ខែវិច្ឆិកានេះ នៅវេលាម៉ោង ៥:៣០ នាទីល្ងាចដើម្បីទាមទារយុត្តិធម៌ដល់អ្នកសារព័ត៌មានចំនួន១១រូបដែលត្រូវបានគេសម្លាប់កាលពី២០ឆ្នាំមុន។
អានបន្ត




