-
កម្ពុជា៖ ជនរងគ្រោះពីការជួញដូរវ័យក្មេងៗ ត្រូវគេចាត់ជាជនល្មើស
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា ក្មេងស្រីជនជាតិវៀតណាមចំនួន១៤នាក់ ដែលនិយាយដោយងាយៗថាជាជនរងគ្រោះនៃការជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរកម្ពុជា បន្ទាប់ពីពួកគេត្រូវបានសង្គ្រោះ ពីផ្ទះបនមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
អានបន្ត -
ការចងពៀរគ្នាតាមដងផ្លូវ នៅកម្ពុជា
នៅក្នុងសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលថ្មីៗនេះ គណកម្មាធិការសិទ្ធិមនុស្សបានលើកឡើងជាថ្មីម្តងទៀត នូវសេចក្តីព្រួយបារម្ភស្តីពីការខ្វះខាតជាក់ស្តែង ក្នុងការការពារកុំឲ្យមានការសម្លាប់មនុស្សដោយហ្វូងមហាជន។
អានបន្ត -
-
ព្រឹត្តិបត្រព័ត៌មាន ប្រចាំត្រីមាស ភាគ១ ចេញផ្សាយលេខ២
នៅក្នុងព្រឹត្តិបត្រព័ត៌មាន ប្រចាំត្រីមាសនៅខែឧសភាឆ្នាំ២០០២ ចេញផ្សាយលេខ២ ដោយជំនួយផ្នែកច្បាប់ នៅកម្ពុជា មានសារៈសំខាន់ដូចជា ព្រះមហាក្សត្រប្រទានយុត្តិធម៌ នៅក្នុងករណីជម្លោះដីធ្លីនៅខេត្តរតនគីរី/វេទិកាសាធារណៈ ស្តីពីពេស្យាចារ និងសិទ្ធិមនុស្ស/ករណីចាប់ជម្រិត និងការជួញដូរផ្លូវភេទទៅម៉ាកាវ/កិច្ចសម្ភាសន៍ជាមួយ យឹម ស៊ីម៉ែន/អនុសញ្ញាស្តីពីសិទ្ធិកុមារ និងតថភាពកម្ពុជា។
អានបន្ត -
កម្ពុជា៖ សូមកាត់ទោសជនដៃដល់ ដែលប្រព្រឹត្តអំពើហិង្សានយោបាយ
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលចេញក្នុងថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដើម្បីធ្វើការស៊ើបអង្កេត និងកាត់ទោសជនដៃដល់ ដែលប្រព្រឹត្តអំពើហិង្សាផ្នែកនយោបាយ អំឡុងពេលបោះឆ្នោតឃុំសង្កាត់ ប្រារព្ធនៅខែកុម្ភៈ២០០២។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបន្ថែមទៀតថា វិធានការ ដើម្បីបញ្ចប់និទណ្ឌភាព គួរជាការដាក់លក្ខខណ្ឌទុកមុនសម្រាប់ជាជំនួយដល់ការរៀបចំបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំក្រោយ។
អានបន្ត -
បញ្ហាសិទ្ធិមនុស្ស យុត្តិធម៌ និងកាកសំណល់ពុលក្នុងប្រទេសកម្ពុជា
ចាក់សម្រាមកាកសំណល់ចោលនៅក្នុងទីវាល ដែលជាកន្លែងសម្រាប់អ្នកភូមិក្រីក្រដើររើសកាកសំណល់ ហើយក្រោយមកបានធ្វើឲ្យមានការតវ៉ាអំពីការបង្កឲ្យមានជំងឺ នៅខណៈមនុស្សម្នាក់បានស្លាប់ភ្លាមៗ។ អ្នកដឹកនាំកម្ពុជាបង្ហាញពីភាពខឹងសំបារយ៉ាងខ្លាំង ដោយបានសន្យាថានឹងធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់។ ប្រជាជនក្នុងតំបន់ភ័យស្លន់ស្លោ រាប់ពាន់អ្នករត់ភៀសខ្លួនទៅទីក្រុង។ អ្នកដទៃផ្សេងទៀតក្នុងក្រុងព្រះសីហនុបានអនុវត្តសិទ្ធិរបស់ពួកគេដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបានរៀបចំបាតុកម្មជាសាធារណៈចំនួនពីរថ្ងៃក្នុងខែធ្នូ ដោយធ្វើការស្តីបន្ទោសដល់រដ្ឋាភិបាលពុករលួយនាំឲ្យមានការហូរចូលកាកសំណល់សារធាតុពុលទាំងនោះ។ សូម្បីតែមន្រ្តីខ្លះនៅតំបន់នេះក៏បានប្រាប់អ្នកឃ្លាំមើលសិទ្ធិមនុស្សថា ពួកគេជឿជាក់ថា ការធ្វើបាតុកម្មនោះនឹងត្រូវបានអនុញ្ញាតដរាបណាពួកគេធ្វើដោយសន្តិភាព និងតាមច្បាប់។
អានបន្ត -
កម្ពុជា/វៀតណាម៖ សិទ្ធិសុំជ្រកកោនរបស់ជនជាតិម៉ុងតាញាត្រូវបានគំរាមកំហែង
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញនូវភាពកង្វល់យ៉ាងខ្លាំងអំពីសេចក្តីប្រកាសរបស់ប្រទេសកម្ពុជានៅក្នុងថ្ងៃនេះថា ខ្លួននឹងបិទជំរំជនភៀសខ្លួនចោល និងបញ្ឈប់ការការពារ និងផ្តល់សិទ្ធិជ្រកកោនជាបណ្តោះអាសន្នដល់ជនភៀសខ្លួនជនជាតិដើមភាគតិចម៉ុងតាញាមកពីប្រទេសវៀតណាម។
អានបន្ត -
ឯកសារគោលនយោបាយ ស្តីពីសម្បទានសង្គមកិច្ច នៅក្នុងប្រទេសកម្ពុជា
សម្បទានដី សម្រាប់ផលប្រយោជន៍សង្គម(សម្បទានដីសង្គមកិច្ច) គឺជាយន្តការស្របច្បាប់មួយ ដែលបានបង្កើតឡើងតាមច្បាប់ភូមិបាលឆ្នាំ២០០១ ដើម្បីអនុញ្ញាតឲ្យមានការផ្ទេរដីឯកជនរបស់រដ្ឋ ទៅឲ្យបុគ្គល ឫក្រុមឯកជនសម្រាប់ផលប្រយោជន៍សង្គម ជាពិសេសសម្រាប់ការធ្វើកសិកម្មរបស់អ្នកក្នុងតំបន់ និងគ្រួសារ។
អានបន្ត -
គណកម្មាធិការស្ត្រីកម្ពុជា សង្កត់បញ្ជាក់ពីតម្រូវការអំពាវនាវឲ្យដោះស្រាយ លើការជួញដូរមនុស្ស
បើយោងទៅតាមគណកម្មាធិការស្ត្រីកម្ពុជា (CAMBOW)ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣៣ ដែលធ្វើការលើបញ្ហាស្ត្រី បានឲ្យដឹងថា សកម្មភាពជាបន្ទាន់ គឺរដ្ឋាភិបាល ប៉ូលីស និងតុលាការចាំបាច់ត្រូវលៃលកដោះស្រាយ ដែលពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស។
អានបន្ត -
CHRAC មិនពេញចិត្តចំពោះកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍លើជនជាតិម៉ុងតាញា
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផ្នែកសិទ្ធិមនុស្សចំនួន១៨សូមបង្ហាញនូវភាពទោមនស្សចំពោះកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០២ រវាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមលើការធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចម៉ុងតាញា ដែលបានគេចខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនោះមិនបានបញ្ជាក់ឲ្យបានច្បាស់នូវភាពស្ម័គ្រចិត្តត្រឡប់ទៅវិញនៃអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះ តួនាទីរបស់ UNHCR និងបទដ្ឋាននៃការធ្វើមាតុភូមិនិវត្តន៍លើអ្នក ដែលត្រឡប់ទៅវិញដើម្បីធានានូវការការពារ និងការប្រើប្រាស់សិទ្ធិរបស់ពួកគេឲ្យបានគ្រប់គ្រាន់ នៅខណៈពេលពួកគេត្រឡប់ទៅទឹកដីកំណើតរបស់ខ្លួននោះឡើយ។
អានបន្ត -
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០០២
អំពើហិង្សា និងភាពមិនទៀងទាត់នៃការបោះឆ្នោត បានបន្តកត់សម្គាល់ឃើញនៅក្នុងពេលឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៣កុម្ភៈ។ ទោះបីជាមានបរិយាកាសស្ងប់ស្ងាត់ដោយប្រៀបធៀប បានកើតមានឡើងនៅថ្ងៃដំបូងៗ ក៏ដោយ ក៏ក្មេងអាយុ២ឆ្នាំម្នាក់ បានត្រូវសម្លាប់នៅថ្ងៃទី២៥ខែមករា នៅពេលមនុស្សកាន់កាំភ្លើងបម្រុងបាញ់ទៅលើឪពុកក្មេងនេះ ដែលជាបេក្ខជនម្នាក់នៅខេត្តបន្ទាយមានជ័យ មកពីគណបក្សប្រជាជនកម្ពុជា។
អានបន្ត -
វៀតណាម/កម្ពុជា៖ អនាគតនៃជនភៀសខ្លួនម៉ុងតាញាកំពុងស្ថិតក្នុងភាពប្រថុយប្រថាន
(ក្រុងឡុងដ៍/ញូវយ៉ក) អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញនូវភាពកង្វល់របស់ពួកគេនៅក្នុងថ្ងៃនេះទៅលើផែនការ ដែលមានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដើម្បីសម្របសម្រួលលើការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនជនជាតិដើមភាគតិច ម៉ុងតាញា ដែលបានរត់គេចពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីមួយឆ្នាំកន្លងទៅ។
អានបន្ត




