-
កម្ពុជា៖ បញ្ចប់អំពើហិង្សានយោបាយ អំឡុងពេលបោះឆ្នោតឃុំសង្កាត់
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹង តាមរយៈអ្នកថ្លែងអំពីព្រឹត្តិការណ៍រដ្ឋដល់អ្នកសារព័ត៌ ដែលបានផ្សព្វផ្សាយនៅក្នុងថ្ងៃនេះថា មានអំពើហិង្សា និងការគម្រាមកំហែងផ្នែកនយោបាយ កំពុងតែកើនឡើង ខណៈពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅថ្ងៃទី៣កុម្ភៈ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវដល់រដ្ឋាភិបាលឲ្យធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងកាត់ទោសចំពោះជនណាក៏ដោយ រួមទាំងភ្នាក់ងាររដ្ឋាភិបាល ដែលគេបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាទាក់ទងនឹងការបោះឆ្នោត និងការបង្ខិតបង្ខំលើអ្នកបោះឆ្នោត។
អានបន្ត -
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០០២
របាយការណ៍នេះ ពិនិត្យមើលលើឧក្រិដ្ឋកម្ម និងការបំភិតបំភ័យទាក់ទងនឹងការបោះឆ្នោត ដែលបានរំលោភលើច្បាប់ជាតិ និងបទដ្ឋានសិទ្ធិមនុស្សងន្តរជាតិ ដែលការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានដឹង ចាប់តាំងពីថ្ងៃទី១មករាឆ្នាំ២០០១មក។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
អ្នកតំណាងពិសេស ស្វាគមន៍ចំពោះការធានាពីរដ្ឋាភិបាលថា អំពើហិង្សានយោបាយ នឹងមិនកើតឡើង ហើយជាពិសេស លោកនាយករដ្ឋមន្ត្រីបានប្តេជ្ញាថានឹងលើកឡើងនូវសម្តីរបស់លោក ម្តងទៀតប្រឆាំនឹងអំពើហិង្សានយោបាយ នៅមុនពេលបោះឆ្នោត។
អានបន្ត -
តួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា
ប្រទេសកម្ពុជាបានជួយអ្នកតំណាងពិសេស លោកPeter Leuprecht ក្នុងការបំពេញនូវអាណត្តិ ដើម្បីធ្វើឲ្យលោកមានការជឿជាក់ ដែលធ្វើឡើងដោយគណកម្មាធិការនេះ ចំពោះដំណោះស្រាយ១៩៩៣/៦ និងដំណោះស្រាយជាបន្តបន្ទាប់ទៀត។
អានបន្ត -
-
-
CHRAC បង្ហាញនូវការកង្វល់ អំពីការជះឥទ្ធិពលនៃចលនាកងទ័ពសេរីជាតិកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ មានសោមនស្សយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គណកម្មាធិការប្រព្រឹត្តិកម្មនៅតែមានកង្វល់ ចំពោះបញ្ហានានា ដែលទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស និងកំណែទម្រង់ក្នុងប្រព័ន្ធតុលាការ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
អានបន្ត -
ការរំលោភបំពាននីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ នៅក្នុងការវិនិច្ឆ័យទោស នៃសមាជិកចលនាកងទ័ពសេរីជាតិកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ មានកង្វល់យ៉ាងខ្លាំងចំពោះការរំលោភនីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងការកាត់ទោសជនជាប់ចោទ២៨រូប តាមការចោទប្រកាន់ថាជាសមាជិកនៃចលនាកងទ័ពសេរីជាតិកម្ពុជា ដែលត្រូវចាប់ផ្តើមក្នុងថ្ងៃនេះ។
អានបន្ត -
-
CHRAC បង្ហាញនូវការព្រួយបារម្ភ លើអំពើហិង្សានយោបាយចេះតែកើនឡើង
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ បង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន លើការកើនឡើងនៃអំពើហិង្សា ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០០១។ CHRAC បានកត់សម្គាល់ថា ករណីដែលទាក់ទងនឹងហេតុផលនយោបាយ កំពុងតែគម្រាមកំហែងដល់សេរីភាពរបស់ប្រពលរដ្ឋ ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ ដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីពង្រឹងនូវនីតិរដ្ឋនៃប្រទេសកម្ពុជា។
អានបន្ត -
តួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា
អនុស្សរណៈនៃការយោគយល់គ្នាពេលមុន បានអស់សុពលភាពនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០០០។ ខណៈដែលមហាសន្និបាត និងគណកម្មាធិការសិទ្ធិមនុស្ស ត្រូវបានជូនព័ត៌មានពេលមុននោះ រដ្ឋាភិបាលបានយល់ព្រមតាមពាក្យសម្តីថានឹងបន្លាយរយៈពេលនៃអនុស្សរណៈនេះរហូតដល់ខែមីនាឆ្នាំ២០០២ ក្នុងគោលបំណងដើម្បីអាចឲ្យការិយាល័យ បន្តកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់ខ្លួនទៅទៀត។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
របាយការណ៍នេះ ត្រូវបានដាក់ជូនដោយយោងទៅតាមដំណោះស្រាយនៃមហាសន្និបាត៥៥លើ៩៥ នៅថ្ងៃទី៤ធ្នូឆ្នាំ២០០០ និងផ្អែកលើទស្សនកិច្ចចំនួនពីរលើកនាពេលចុងក្រោយ របស់អ្នកតំណាងពិសេសមកប្រទេសកម្ពុជា នៅខែកុម្ភៈ និងខែមិថុនាឆ្នាំ២០០១ ដែលលោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាលនិងអ្នកតំណាងអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ផ្តល់ជំនួយអន្តរជាតិផ្សេងៗ។
អានបន្ត




