-
កម្ពុជា៖ សាលក្រម គឺជាបរាជ័យមួយសម្រាប់សិទ្ធិដីធ្លី របស់ជនជាតិដើមភាគតិច
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបង្ហាញអំពីកង្វល់យ៉ាងខ្លាំងនៅក្នុងថ្ងៃនេះ ចំពោះសេចក្តីសម្រេចរបស់តុលាការដំបូងខេត្ត នៅតំបន់ខ្ពង់រាបភាគឦសាន្តប្រទេសកម្ពុជា ដែលដកហូតយកដីបុព្វបុរស របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចមានចំនួនជាង៩០០នាក់។ នៅថ្ងៃទី២៣មីនា តុលាការខេត្តរតនគិរីបានចេញសេចក្តីសម្រេច ច្រានចោលពាក្យបណ្តឹងដែលដាក់ប្តឹងដោយ ជនជាតិដើមចារ៉ាយ និងទំពូន នៅក្នុងភូមិចំនួនបី។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
នេះ គឺជារបាយការណ៍ដំបូងរបស់អ្នកតំណាងពិសេស ជូនទៅគណកម្មាធិការសិទ្ធិមនុស្ស។ លោកមិនបានរាយការណ៍ដល់មហាសន្និបាតទេ ពីព្រោះមិនមានពេលវេលាដើម្បីរៀបចំបេសកកម្មឲ្យបានល្អ មុនសម័យប្រជុំលើកទី៥៥របស់ខ្លួន។
អានបន្ត -
តួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា
ឧត្តមស្នងការត្រូវបន្តកិច្ចការពីបុព្វការី របស់លោកដោយធ្វើការវាយតម្លៃថាតើយ៉ាងដូចម៉្តេចចំពោះការផ្តល់អនុសាស្ត្រ នៅក្នុងរបាយការណ៍របស់លោកនាពេលខាងមុខ ហើយអនុសាស្ត្រទាំងឡាយណាដែលមាននៅក្នុងរបាយការណ៍ របស់បុព្វការីស្រាប់ហើយ នឹងត្រូវបន្តអនុវត្ត និងបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទៅទៀត។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
ការអភិវឌ្ឍន៍ និងកង្វល់អំពីដំណើរការ ស៊ើបអង្កេត និងកាត់ក្តីលើបទល្មើសធ្ងន់ធ្ងរ នៅកម្ពុជាក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានពិភាក្សា នៅសម័យប្រជុំកន្លងទៅនៃគណកម្មាធិការសិទ្ធិមនុស្ស។ កង្វល់ទាំងនោះបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងដំណោះស្រាយ២០០០/៧៩។
អានបន្ត -
កម្ពុជា៖ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ត្រូវគេបំភិតបំភ័យ គម្រាមកំហែងចាប់ខ្លួន
ញូវ យ៉ក ̶ នៅក្នុងថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្កោលទោសចំពោះការចាប់ខ្លួនសមាជិកបុគ្គលិក អង្គការសិទ្ធិមនុស្សកម្ពុជាលីកាដូ (អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សនៅកម្ពុជា)។ ការគម្រាមកំហែង តាមការរាយការណ៍ គឺដោយសារតែ តួនាទីរបស់អង្គការនេះ ក្នុងការផ្តល់ជំនួយផ្នែកមនុស្សធម៌ ដល់ជនរងគ្រោះនៃការរំលោភសិទ្ធិការងារ រួមទាំងជនជាតិដើមភាគតិចវៀតណាមផងដែរ។
អានបន្ត -
តួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា
ការិយាល័យនេះ បានផ្តល់នូវការគាំទ្រចំពោះបេសកកម្មរបស់អ្នកជំនាញការពីររូប ដែលបានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីបញ្ជាក់នូវអាទិភាព សម្រាប់កំណែទម្រង់ស្ថាប័នប៉ូលីស។ ការិយាល័យ ក៏បានផ្តល់នូវការគាំទ្រដល់បេសកកម្មនៃមន្ត្រីជាន់ខ្ពស់ មកពីការិយាល័យកិច្ចការច្បាប់ និងនាយកដ្ឋានកិច្ចការនយោបាយ របស់អង្គការសហប្រជាជាតិ និងអ្នកជំនាញការឯករាជ្យមួយរូប ដែលបានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជាផងដែរ នៅក្នុងខែសីហាដើម្បីពិភាក្សាជាមួយអាជ្ញាធរកម្ពុជា អំពីបែបបទសម្រាប់បង្កើតសាលាក្តី ដោយមានការនាំជនដែលប្រព្រឹត្តនូវការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរក្នុងអំឡុងរបបខ្មែរក្រហម មកកាត់ទោស។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
បញ្ហាជាច្រើនដែលត្រូវបានចុះក្នុងបញ្ជីខាងលើ មិនគួរគេវាយតម្លៃទាបពេកនោះទេ។ បញ្ហាយ៉ាងច្រើនក្នុងចំណាមនោះ ជាបញ្ហាធ្ងន់ធ្ងរ ហើយតម្រូវឲ្យមានទាំងការប្តេជ្ញាផ្នែកនយោបាយដ៏ខ្លាំងក្លា និងប្រភពដទៃទៀតដែលសំខាន់។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្កោលទោសចំពោះយុទ្ធនាការ ចាប់ខ្លួនម្តងទៀតនៅកម្ពុជា
(ញូវ យ៉ក) នៅក្នុងថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្កោលទោស ចំពោះការចាប់ខ្លួនម្តងទៀតក្នុងទ្រង់ទ្រាយធំ លើប្រជាពលរដ្ឋ ដែលត្រូវបានដោះលែងរួចហើយ ពីពន្ធនាគារដោយតុលាការ នៅក្នុងប្រទេសកម្ពុជា។ ការចាប់ខ្លួនឡើងវិញនេះ គឺលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកបញ្ជា កាលពីថ្ងៃទី៣ធ្នូ១៩៩៩។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានបង្ហាញនូវក្តីបារម្ភដ៏ខ្លាំង ចំពោះសុវត្ថិភាព និងទីកន្លែងសម្រាប់ដាក់ប្រជាពលរដ្ឋចំនួន៥៤នាក់ ដែលបានចាប់ខ្លួននោះ។ មន្ត្រីតុលាការមួយចំនួន ដែលបានអនុម័តឲ្យដោះលែងនោះ បានទទួលនូវការគម្រាមកំហែង តាំងពីការចាប់ខ្លួនឡើងវិញនោះបានចាប់ផ្តើម។
អានបន្ត