កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    អំពើហិង្សាលើសកម្មជន

    លោក ហឿន ស៊ីនាត សកម្មជនដីធ្លីសហគមន៍ស្រែប្រាំង ខេត្តត្បូងឃ្មុំ ត្រូវបានមនុស្សមិនស្គាល់មុនចំនួន៣នាក់វាយរងរបួស ខណៈពេលចូលរួមសិក្ខាសាលានៅរាជធានីភ្នំពេញ។ លោកត្រូវបានស្គាល់ថាជាអ្នកការពារសិទ្ធិរបស់អ្នកភូមិ ទល់នឹងការបំពានដីធ្លីពីក្រុមហ៊ុនឯកជន។ ជនដៃដល់ដែលជិះម៉ូតូ បានវាយគាត់ពីក្រោយនៅពេលគាត់កំពុងដើរទិញម្ហូបជាមួយមិត្តភ័ក្តិ ដែលបណ្តាលឱ្យគាត់រងគ្រោះថ្ពាល់ខាងឆ្វេងយ៉ាងដំណុំ។ ជនរងគ្រោះអះអាងថាលោកបានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលផ្សារដើមថ្កូវនៅថ្ងៃដែលលោករងការវាយប្រហារ។ ប៉ុន្តែ មេនគរបាលអះអាងថាលោកមិនទាន់បានទទួលបណ្តឹងនេះនៅឡើយទេ ដោយសារលោកកំពុងរវល់ធ្វើការនៅខាងក្រៅ។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ត្រូវបានកាត់ទោសពីបទបរិហាកេរ្តិ៍ដោយសាលាដំបូងរាជធានីភ្នំពេញនៅក្នុងបណ្ដឹងពីរផ្សេងគ្នា ដែលបានប្ដឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់លោកបានរិះគន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ជាសាធារណៈជុំវិញភាពមិនប្រក្រតី និងកង្វះឯករាជ្យភាពរបស់គ.ជ.ប។ នៅក្នុងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ត្រូវបានកាត់ទោសឱ្យបង់ប្រាក់បីពាន់លានរៀល (៧៥ ម៉ឺនដុល្លារអាមេរិក) ជាសំណង់ជំងឺចិត្តទៅកាន់គណបក្សកាន់អំណាច និងពិនិយជាប្រាក់ចំនួនប្រាំបីលានរៀល (២ ពាន់ដុល្លារអាមេរិក)។ នៅក្នុងបណ្ដឹងរបស់ គ.ជ.ប លោកត្រូវបានកាត់ទោសឱ្យបង់ប្រាក់ពិន័យចំនួនប្រាំបួនលានរៀល (២,២៥០ ដុល្លារអាមេរិក)។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានប្រាប់ឱ្យដឹងថា លោកមិនត្រូវបានផ្ដល់ឱកាសឱ្យនិយាយនៅក្នុងអង្គសវនាការរបស់លោកឡើយ។ ក្រៅពីនេះ មិនមានសាក្សីណាម្នាក់ត្រូវបានគេហៅក្នុងអំឡុងសវនាការចំនួនពីរថ្ងៃនេះ។ មេធាវីការពារក្ដីបានហៅការសម្រេចក្ដីរបស់តុលាការជាការអយុត្តិធម៌ ដោយហេតុថាលោក សុន ឆ័យ បានលើកឡើងដោយផ្អែកលើរបាយការណ៍ពីមន្ត្រីមូលដ្ឋានរបស់គណបក្សភ្លើងទៀន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយផ្សេងទៀត ដែលបានរកឃើញភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោតនេះ។

    cambojanews | Cambodianess | VOD | rfa | VOA | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    ព្រះរាជក្រឹត្យមួយបានបញ្ចប់មុខតំណែងប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា និងសមាជិកគណបក្សពីររូបផ្សេងទៀត លោក តុល ប្រាសាទ និងលោក អ៊ី មុយលី ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ព្រះរាជក្រឹត្យមិនបានផ្ដល់ហេតុផលណាមួយពីការសម្រេចចិត្តនេះឡើយ ហើយត្រូវបានរិះគន់ដោយប្រធានគណបក្សឆន្ទៈខ្មែរថាបានបំពានបទប្បបញ្ញត្តិរបស់ក្រុមប្រឹក្សានេះ និងមានហេតុផលនយោបាយ។ ការបញ្ចប់មុខតំណែងរបស់សមាជិកគណបក្សប្រឆាំងចំនួនបីរូបនេះធ្វើឡើងបន្ទាប់ពីគណបក្សឆន្ទៈខ្មែរបានប្រកាសពីចេតនាចូលរួមជាមួយគណបក្សភ្លើងទៀន មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ មកដល់។

    VOD | Cambodianess

  • កំពង់ធំ

    កំពង់ធំ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    បណ្តាញសហគមន៍ព្រៃឡង់អះអាងថាសមាជិកចំនួន១៦រូប ត្រូវបានមន្ត្រីមន្ទីបរិស្ថានខេត្តដែលប្រដាប់អាវុធចំនួន៦នាក់រារាំង បន្ទាប់ពីពួកគេត្រឡប់មកពីកម្មវិធីដាំកូនឈើ និងការប្រជុំសហគមន៍នៅខេត្តកំពង់ធំ។ ពួកគាត់អះអាងថាត្រូវបានឃុំខ្លួន និងសួរនាំជាងមួយម៉ោង និងត្រូវបញ្ជាអោយចុះហត្ថលេខាលើកិច្ចព្រមព្រាងបញ្ឈប់សកម្មភាពរបស់ពួកគេ មុននឹងត្រូវបានដោះលែង។ ក្រុមសកម្មជនអះអាងថា មន្ត្រីអាជ្ញាធរខេត្តសង្ស័យថាពួកគេដើរល្បាតព្រៃដើម្បីប្រមូលភស្តុតាងនៃបទល្មើសព្រៃឈើ ដោយហេតុថាសំណួរមួយភាគធំរបស់អាជ្ញាធរ គឺចង់ដឹងថាពួកគាត់បានដើរល្បាតព្រៃឡង់ ឬយ៉ាងណា។ អភិបាលរងខេត្តកំពង់ធំ បដិសេធលើការឃុំខ្លួនសកម្មជនព្រៃឡង់។

    VOD Khmer | VOD

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជនជាតិដើមភាគតិចសួយបានរាយការណ៍ពីការឈូសឆាយដីចំការរបស់ពួកគាត់នៅភូមិទ្រាំង ឃុំត្រពាំងឈរ ខេត្តកំពង់ស្ពឺ ដោយក្រុមហ៊ុនមួយដែលអតីតអគ្គនាយកជាក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី។ នៅថ្ងៃបន្ទាប់ ប្រជាពលរដ្ឋចំនួន២០គ្រួសារបានរារាំងក្រុមហ៊ុនមិនឱ្យឈូសឆាយដីរបស់ពួកគេ។ សហគមន៍ជនជាតិដើមសួយដែលរងគ្រោះ អះអាងថាក្រុមហ៊ុនបានចាប់ផ្តើមឈូសឆាយដីនៅចុងឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនបានទិញដីពីពលរដ្ឋ តែដីចំការរបស់ពួកគេមិនមែនជាដីដែលក្រុមហ៊ុនបានទិញនោះទេ។

    VOD | Camboja | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមរបស់មន្ត្រីអតីតគណៈបក្សសង្គ្រោះជាតិចំនួន២០រូបពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ពួកគាត់ត្រូវបានកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទល្មើសនៅខែមីនាឆ្នាំ២០២២ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ការកាត់ទោសនេះជាផ្នែកមួយនៃសវនាការទ្រង់ទ្រាយធំដែលមានលក្ខណៈនយោបាយ ដែលពាក់ព័ន្ធទៅនឹងផែនការត្រឡប់ចូលប្រទេសវិញរបស់លោកសម រង្ស៊ីនៅឆ្នាំ២០១៩។ សកម្មជនចំនួន៨រូបពុំមានវត្តមានអំឡុងពេលសាវនាការឡើយដោយបញ្ហាសុខភាព។ មេធាវីរបស់ពួកគេអះអាងថានឹងប្តឹងបន្តរទៅតុលាការកំពូល។

    RFA | VOD Khmer | VOA Khmer | Cambodianess | Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    សមាជិក៤០០នាក់ នៃសហជីពចំនួន៨ និងសង្គមស៊ីវិលចំនួន២ រងអំពើហិង្សានៅពេលដែលពួកគាត់ប៉ុនប៉ងដាក់ញត្តិប្រឆាំងអំពើការរំខានការងារសហជីពដែលប៉ះពាល់សហជីពក្នុងវិស័យកាត់ដេរ និងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមសន្តិសុខរារាំង រុញច្រាន និងវាយក្រុមសហជីពនៅពេលពួកគេដើរសំដៅទៅទីស្តីការគណៈរដ្ឋមន្ត្រី។ យោងតាមសមាជិកសហជីពណាហ្គាវើលដ៍ មនុស្សពីរនាក់សន្លប់ ខណៈអ្នកផ្សេងទៀតរងរបួសធ្ងន់ធ្ងរដោយការរារាំងរបស់អាជ្ញាធរ។ នគរបាលរាជធានីភ្នំពេញបដិសេធឧប្បត្តិហេតុ និងបន្ទោសសហជីពចំពោះអំពើហិង្សា។

    VOD | CambojaNews | VOD Khmer | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    នៅខែកញ្ញាឆ្នាំ២០២២ អាជ្ញាធរបន្តប្រើអំពើហិង្សាទៅលើកូដករក្រុមហ៊ុនណាហ្គាវើលដ៏។ បើទោះបីជាកូដករចំនួន៥០នាក់ត្រូវបានអនុញ្ញាតឱ្យដើរដល់អាគារកាស៊ីណូដោយគ្មានការរំខាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ក្តី ក៏កូដកម្មរបស់ពួកគេរងហិង្សាជាថ្មីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ នៅថ្ងៃនោះសមាជិកសហជីព និងកូដកររងអំពើហិង្សាយ៉ាងព្រៃផ្សៃពីអាជ្ញាធរ ខណៈកំពុងដាក់ញត្តិទៅស្ថាប័នរដ្ឋាភិបាលរួមគ្នាជាមួយសហជីពដទៃ និងតំណាងអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលអន្តរាគមន៍ចំពោះករណីរំខានដល់ការងារសហជីព។ ការណ៍នេះបណ្តាលឱ្យកូដករពីរនាក់សន្លប់ និងរបួសអ្នកដទៃផ្សេងទៀត។ នគរបាលរាជធានីភ្នំពេញបដិសេធពីការប្រើហិង្សាទៅលើកូដករ និងនិយាយថាខ្លួនមានវត្តមាននៅទីនោះដើម្បីរក្សាសណ្តាប់ធ្នាក់សាធារណៈប៉ុណ្ណោះ។ នៅថ្ងៃទី១៦ ខែកញ្ញា កូដករដែលភាគច្រើនជាស្ត្រី រងហិង្សាជាថ្មីពីកងកម្លាំងសន្តិសុខ។ កូដករស្ត្រីមួយរូប ត្រូវបានរាយការណ៍ថារងការវាយដំយ៉ាងហិង្សា និងរុញខ្ទប់ទៅនឹងរនាំងផ្លូវ ដែលបណ្តាលឱ្យគាត់ដួល។ កូដករមួយរូបផ្សេងទៀតរាយការណ៍ថាខ្លួនបានឃើញអាជ្ញាធរវាយ និងអូសកូដករ ដែលបណ្តាលអោយពួកគាត់រងរបួសស្រាល។ កងកម្លាំងសន្តិសុខ និងរនាំងផ្លូវត្រូវបានពង្រាយនៅថ្ងៃទី១៨ ខែកញ្ញា នៅពេលដែលកូដករបន្តសកម្មភាពកូដកម្មដោយសន្តិវិធីរបស់ពួកគេ ដើម្បីទាមទារដំណោះស្រាយយុត្តិធម៌ក្នុងជម្លោះការងាររបស់ពួកគេជាមួយក្រុមហ៊ុនណាហ្គាវើលដ៏។ ខណៈពេលដែលកូដករកំពុងជួបជុំជិតអាគារកាស៊ីណូ នៅថ្ងៃទី៣០ ខែកញ្ញា កូដករម្នាក់រាយការណ៍ថាកូនប្រុសម្ចាស់ក្រុមហ៊ុនបានចេញពីអាគារ ឆក់យកទូរស័ព្ទរបស់កូដករ និងបោកទៅនឹងដី។

    VOD Khmer | RFA Khmer | VOD Khmer | RFA Khmer | RFA Khmer | VOD Khmer | Camboja News

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធបណ្តឹងសុំនៅក្រៅឃុំដើម្បីរងចាំកាត់ក្តីលើបណ្តឹងឧទ្ធរណ៍របស់កញ្ញាសេង ធារី ដែលជាមេធាវីសិទ្ធិមនុស្សសញ្ជាតិកម្ពុជា-អាមេរិកាំង។ កញ្ញាធារី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ដែលជាផ្នែកមួយនៃសវនាការកាត់ទោសទ្រង់ទ្រាយធំអតីតមន្ត្រីគណៈបក្សសង្គ្រោះជាតិនៅខែកញ្ញាឆ្នាំ២០២២ ហើយកញ្ញាត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ។ កញ្ញាពុំត្រូវបានអនុញ្ញាតឱ្យមានវត្តមានអំឡុងពេលសវនាការឡើយ បើទោះបីជាកញ្ញាបង្ហាញពីបំណងក្នុងការចូលរួមក្តី ហើយចៅក្រមបានផ្តល់ហេតុផលតិចតួចចំពោះសេចក្តីសម្រេចនេះ។

    CamboJa News | VOD | VOA News | VOD Khmer | Thmey Thmey

  • ត្បូងឃ្មុំ

    ត្បូងឃ្មុំ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សមាជិកគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ដែលត្រូវជាប់ពន្ធនាគារបានអះអាងថា សាច់ញាតិរបស់ពួកគេត្រូវបានវាយដំដោយជនជាប់ឃុំផ្សេងទៀតនៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ បន្ទាប់ពីត្រូវបានផ្ទេរទៅកាន់ទីនោះ។ ការវាយដំនេះត្រូវបានរាយការណ៍ថាកើតចេញពីជម្លោះពាក្យសម្ដីជាមួយឆ្មាំពន្ធនាគារ បន្ទាប់ពីពួកគេបានប្រាប់ថាវត្ថុមួយចំនួនដែលជនជាប់ឃុំនោះនាំចូលក្នុងពន្ធនាគារមិនត្រូវបានអនុញ្ញាត។ ជាលទ្ធផល មន្ត្រីពន្ធនាគារត្រូវបានចោទប្រកាន់ថាបានអនុញ្ញាតឱ្យជនជាប់ឃុំផ្សេងទៀតវាយដំពួកគេទាំងអស់នោះ។ អ្នកជាប់ទោសនយោបាយមួយក្នុងចំណោមនោះ រងរបួសបាក់ឆ្អឹងជំនី បន្ទាប់ពីរងការវាយប្រហារនេះ។ ក្រសួងមហាផ្ទៃបានច្រានចោលការចោទប្រកាន់របស់គ្រួសារអ្នកទោស ដោយបានអះអាងថាពួកគេបានប្រឌិតរឿងនេះឡើងដើម្បីឱ្យប្រទេសកម្ពុជាមើលទៅមិនល្អក្នុងក្រសែភ្នែកជនបរទេស។ សមាជិកក្រុមស្ដ្រីថ្ងៃសុក្រម្នាក់ក៏បានរាយការណ៍ថាបុគ្គលិកពន្ធនាគារបានរារាំងលោកស្រីមិនឱ្យយករបស់របរទៅឱ្យសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារ ដោយស្នើសុំនាងទិញពីហាងនៅក្នុងពន្ធនាគារ។

    VOD

  • ព្រះសីហនុ

    ព្រះសីហនុ

    ការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស

    លោក ចេន បៅរ៉ុង (Chen Baorong) ជាអ្នកជួយសង្គ្រោះការជួញដូរមនុស្សមកពីក្រុមសប្បុរសធម៌កម្ពុជា-ចិន (Cambodia-China Charity) ត្រូវបានកាត់ទោសពីបទញុះញង់ឱ្យមានការរើសអើង ធ្វើសេចក្ដីប្រកាសមិនពិត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការប្រើប្រាស់វិញ្ញាបនបត្រវិជ្ជាជីវៈដោយខុសច្បាប់ និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ដោយសាលាដំបូងខេត្តព្រះសីហនុ។ លោកត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន៤លានរៀល (១,០០០ដុល្លារអាមេរិក) ផងដែរ។ លោក ចេន ត្រូវបានចាប់ខ្លួននៅខែមីនា ក្នុងឆ្នាំ២០២២ រួមជាមួយជំនួយការរបស់គាត់ដែលជាវិជ្ជបណ្ឌិតម្នាក់ និងជនរងគ្រោះពីការជួយដូរមនុស្សម្នាក់ទៀត បន្ទាប់ពីពួកគេបានអះអាងថាត្រូវបានបង្ខំឱ្យបូមឈាមបន្ទាប់ពីបានបដិសេធមិនធ្វើការនៅក្នុងទីតាំងឆបោកនៅខេត្តព្រះសីហនុ។ រឿងនេះបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានបរទេស ប៉ុន្តែអាជ្ញាធរកម្ពុជាបានចាត់ទុកថាជារឿងនេះត្រូវបានប្រឌិត។

    VOD

  • ព្រះសីហនុ

    ព្រះសីហនុ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អាជ្ញាធរបានរុះរើខ្ទមប្រមាណ២០០ខ្នងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្រុងព្រះសីហនុ និងគំរាមចាប់ខ្លួនអ្នកដែលចង់ធ្វើការតវ៉ា។ មន្ត្រីមូលដ្ឋានបានអះអាងថាខ្ទមទាំងនោះបានសាងសង់លើដីឯកជន ហើយអាជ្ញាធរបានស្នើឱ្យពួកគេចាកចេញពីតំបន់នេះតាំងពីឆ្នាំ២០២១។ យោងតាមប្រជាពលរដ្ឋនៅទីនោះ ពួកគេជឿជាក់ថារដ្ឋជាអ្នកគ្រប់គ្រងដីនេះ ព្រមទាំងនឹងទទួលបានចំណែកពីដីដែលពួកគេបានស្នាក់នៅនេះ។

    CambojaNews

  • ត្បូងឃ្មុំ

    ត្បូងឃ្មុំ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    គ.ជ.ប បានបង្គាប់ឱ្យ សុខ ស្រីនួន ជាជំទប់ទី២ ឃុំព្រះធាតុនៃខេត្តត្បូងឃ្មុំ មកពីគណបក្សភ្លើងទៀន បង់ប្រាក់ផាកពិន័យចំនួន ១,២៥០ដុល្លារអាមេរិកទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ នៅក្នុងបទបរិហាកេរ្តិ៍ប្រឆាំងនឹងលោកស្រីដែលប្ដឹងដោយគណបក្សកាន់អំណាច។​ បណ្ដឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រីបង្ហោះរូបភាពមួយសន្លឹកនៅលើហ្វេសប៊ុក ដោយបង្ហាញថាគណបក្សប្រជាជនកម្ពុជាប្រើប្រាស់លុយដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យទៅបោះឆ្នោតជូនគណបក្សខ្លួនមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកដល់។ សុខ ស្រីនួន បាននិយាយថាការសម្រេចនេះមិនមានយុត្តិធម៌ ពីព្រោះលោកស្រីបានលុបរូបភាពនេះ និងធ្វើការសុំទោសជាសាធារណៈរួចរាល់ហើយ បន្ទាប់ពីការសម្រុះសម្រួលជាមួយគណកម្មការរៀបចំការបោះឆ្នោតនៅថ្នាក់ខេត្ត។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែសម្រេចដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប ដោយបង្គាប់ឱ្យលោកស្រីបង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃ។ លោកស្រី សុខ ស្រីនួន បាននិយាយថាលោកស្រីមិនមានលទ្ធភាពបង់ប្រាក់ពិន័យនោះទេ និងបារម្ភថានឹងត្រូវបានចាប់ខ្លួនទៅថ្ងៃខាងមុខ។

    Khmer Times | RFI | RFI

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណរបស់គេហទំព័រសារព័ត៌មាន www.sbtpost.com គ្រប់គ្រងដោយលោក សាន ប៊ុនធឿន ជាសមាជិកកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសម្តែងការមិនពេញចិត្តខ្លាំងចំពោះការប្រើពាក្យសម្តី និងកាយវិការមិនសមរម្យក្នុងការផ្សាយវីដេអូបន្តផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោកប៊ុនធឿន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។ ក្រសួងបានផ្តល់ហេតុផលទាក់ទងនឹងការដកហូតអាជ្ញាប័ណ្ណនេះដោយបញ្ជាក់ថាលោកប៊ុនធឿន បានប្រព្រឹត្តទង្វើអសីលធម៌ និងប្រមាថសាធារណជន ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូរ អាកប្បកិរិយាធ្វើឱ្យអាប់ឱនកិត្តិយសរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ។ លោកនាយករដ្ឋមន្ត្រីព្រមទាំងបានបញ្ជាឱ្យបណ្តេញលោកប៊ុនធឿនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទផងដែរ ដែលបន្ទាប់មក ក្រសួងការពារជាតិបានចេញផ្សាយលិខិតបញ្ជាក់ពីការបណ្តេញលោកប៊ុនធឿនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទក្នុងរយៈពេលខ្លីបន្ទាប់។

    CambojaNews | Khmer Times

  • ព្រះវិហារ

    ព្រះវិហារ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោក ស៊ូ សេងហាក់ អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មានសាម៉ារ៉ាកុត បានលើកឡើងថាលោក និងភរិយារបស់លោករងការវាយប្រហារពីមេបញ្ជាការយោធាម្នាក់បន្ទាប់ពីប្រទះឃើញការដឹកជញ្ជូនឈើនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលគេស្គាល់ថាជាតំបន់កាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់។ លោកបានដាក់ពាក្យបណ្តឹងទៅកាន់កងរាជអាវុធហត្ថនៅរយៈពេលខ្លីបន្ទាប់។ ប៉ុន្តែនៅថ្ងៃបន្ទាប់ មេបញ្ជាការយោធារូបនោះបានហៅលោកទៅសម្រុះសម្រួលដោះស្រាយបញ្ហានៅក្រៅតុលាការ។ ភាគីទាំងពីរបានយល់ព្រមបញ្ឈប់ការប្តឹងក្នុងករណីនេះ ហើយខាងសារព័ត៌មានក៏បានសម្រេចលុបអត្ថបទព័ត៌មានដែលបានចេញផ្សាយអំពីករណីនេះផងដែរ។ មេបញ្ជាការរូបនេះបានពន្យល់ថាលោកបានវាយលោកសេងហាក់ខាព្រោះច្រឡំគ្នាជាមួយអ្នកសារព័ត៌មានផ្សេងទៀតដែលលោកចោទថាចុះមកជំរិតទារប្រាក់។

    CambojaNews | IFJ

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់សាលក្រមរបស់ក្រុមយុវជនចំនួន៧រូប និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន២រូប ចំពោះសកម្មភាពតវ៉ាទាមទារឱ្យដោះលែងប្រធានសហជីបដ៏លេចធ្លោឈ្មោះ រ៉ុង ឈុន នៅក្នុងឆ្នាំ២០២០។ យុវជនខ្មែរថាវៈ ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ កើត សារ៉ាយ ថា ឡាវី និងអេង ម៉ាឡៃ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) មាន ព្រហ្មមុន្នី មួង សុភ័ក្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ឈួ ផេង និងជុំ ពុទ្ធី ត្រូវបានកាត់ទោសពីបទញុះញង់ និងឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ ដោយសាលាដំបូងរាជធានីភ្នំពេញនៅក្នុងខែតុលា ឆ្នាំ២០២១ ប៉ុន្តែទោសមួយចំនួនរបស់ពួកគេត្រូវបានព្យួរ។ ទោះបីជាសមាជិកទាំងអស់នោះត្រូវបានដោះលែងពីពន្ធនាគារក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្នុងរយៈពេល២ឆ្នាំ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញពុំបានផ្ដល់ហេតុផលនៃសេចក្ដីសម្រេចនោះទេ។ សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបទៀតឈ្មោះ គង់ សំអាន ត្រូវបានកាត់ទោសជាមួយគ្នា ប៉ុន្តែមិនស្ថិតនៅក្នុងផ្នែកដំណើរការបណ្ដឹងឧទ្ធរណ៍នោះទេ។

    VOA News | VOD

  • កំពង់ធំ/ព្រៃវែង

    កំពង់ធំ/ព្រៃវែង

    ករណីទាក់ទងនឹងការ​រើស​អើង

    ក្រុមប្រឹក្សាគណបក្សភ្លើងទៀនដែលទើបតែជាប់ឆ្នោតបានអះអាងថាពួកគាត់រងការរើសអើងដោយរដ្ឋបាលគណបក្សកាន់អំណាចនៅខេត្តកំពង់ធំ ដែលបង្កការលំបាកដល់ពួកគាត់ក្នុងការបំពេញភារកិច្ចថ្មីរបស់ខ្លួន។ ពួកគាត់បានលើកឡើងថារដ្ឋបាលពុំបានផ្តល់ឯកសណ្ឋានផ្លូវការ ឬកន្លែងសម្រាប់ពួកគាត់បំពេញការងារ ហើយបានសម្តែងការសោកស្តាយចំពោះកង្វះកិច្ចសហការពីមេឃុំគណបក្សកាន់អំណាច។ មន្ត្រីឃុំជាច្រើនរូបរបស់គណបក្សភ្លើងទៀននៅតាមបណ្តាឃុំជាច្រើនក្នុងខេត្តព្រៃវែងបានលើកឡើងបញ្ហាស្រដៀងគ្នានេះដែរ។ ពួកគេបានថ្លែងថាមន្ត្រីគណបក្សកាន់អំណាចមិនបានប្រគល់ការងារឱ្យពួកគាត់ធ្វើទៅតាមតួនាទីឡើយចាប់តាំងពីការបោះឆ្នោតក្នុងខែមិថុនាមក។

    VOD | CambojaNews | VOD | CambojaNews | RFA | VOD | VOD Khmer

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    ក្នុងពេលពេញមួយខែសីហា ឆ្នាំ២០២២នេះ​ កូដករក្រុមហ៊ុនណាហ្គាវើលដ៏នៅតែបន្តរងអំពើហិង្សាពីសំណាក់ប៉ូលីស ខណៈពេលដែលពួកគេធ្វើកូដកម្មដោយសន្តិវិធី។ ឧទាហរណ៍ នៅក្នុងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កងកម្លាំងសន្តិសុខរាជធានីភ្នំពេញបានរារំាងកូដករមិនឱ្យប្រមូលផ្ដុំនៅមុខអគារក្រុមហ៊ុនណាហ្គាវើលដ៏ ដោយដាក់នូវរនាំងដែក ព្រមទាំងបានប៉ះទង្គិចគ្នាជាមួយក្រុមកូដករប្រមាណ១០០នាក់ ដែលភាគច្រើនជាស្ដ្រី ក្នុងគោលបំណងឱ្យពួកគេនៅឱ្យឆ្ងាយពីអគារក្រុមហ៊ុនណាហ្គាវើលដ៏នេះ។ កូដករមួយចំនួនក្នុងចំណោមនោះរងរបួស រួមបញ្ចូលទាំងកូដករស្ដ្រីម្នាក់ត្រូវបានដាល់ចំច្រមុះ និងដួលសន្លប់រយៈពេលខ្លី។ សហជីបទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ិនណាហ្គាវើលដ៏បានរាយការណ៍ថាយ៉ាងហោចណាស់និយោជិតស្ដ្រីចំនួន១៧នាក់ហើយរងរបួសពីកម្រិតស្រាលរហូតដល់ធ្ងន់ធ្ងរនៅក្នុងថ្ងៃនោះ។ នៅល្ងាចថ្ងៃដ៏ដែលនោះ សាលារាជធានីភ្នំពេញបានប្រកាសថាកំពុងប្រមូលភស្ដុតាង ហើយនឹងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីដាក់ពាក្យបណ្ដឹងប្រឆាំងកូដករដែលបានធ្វើឱ្យខូចខាតរនាំងមួយចំនួន បង្កើតឱ្យមានអំពើហិង្សាជាមួយអាជ្ញាធរ និងប្រមាថមន្ត្រីមួយរូប។ អាជ្ញាធរតែងតែបានជ្រៀតជ្រៀកសកម្មភាពកូដកម្មប្រឆាំងក្រុមហ៊ុនណាហ្គាវិលដ៏ និងប្រើអំពើហិង្សាដាក់កូដករតាំងពីពេលចាប់ផ្ដើមធ្វើដំបូង។ កូដករត្រូវបានអនុញ្ញាតឱ្យប្រមូលផ្ដុំដោយសន្តិវិធីនៅទល់មុខអគារណាហ្គាវើលដ៏ដោយគ្មានការជ្រៀតជ្រៀកតែក្នុងអំឡុងដំណើរទស្សនកិច្ចអ្នករាយការណ៍ពិសេសស្ដីពីស្ថានសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងខែសីហាឆ្នាំ២០២២ប៉ុណ្ណោះ ជាពិសេសនៅពេលដែលលោកមានវត្តមានជាមួយក្រុមសង្កេតការណ៍របស់អង្គការសហប្រជាជាតិនៅកន្លែងធ្វើកូដកម្មក្នុងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

    VOD | RFA | RFA Khmer | CamboJA News | | VOD | VOD | Cambodianess

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិប្រាំពីរនាក់ចោទថាបានញុះញង់ប្រជាពលរដ្ឋឱ្យតវ៉ាជំទាស់នឹងអាជ្ញាធរ និងផ្តួលរម្លំរដ្ឋាភិបាល ព្រមទាំងប្រមាថព្រះមហាក្សត្រនៅលើបណ្តាញផ្សព្វផ្សាយសង្គមនៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២១ ហើយប្រាំមួយនាក់ក្នុងចំណោមពួកគេ រួមមានលោក ឡុង រី លោក ម៉ែន ថាវរិន លោក ម៉ន ផល្លា លោក ម៉ោញ សារ៉ាត់ លោកស្រី កឹម តុលា និងលោក ឡាញ់ ថាវរី ត្រូវបានផ្តន្ទាទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ ឆ្នាំ។ សកម្មជនទីប្រាំពីរ គឺលោក ម៉ិច ហ៊ាង ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ និងប្រមាថអង្គព្រះមហាក្សត្រ និងត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។ ប្រាំនាក់ក្នុងចំណោមពួកគេក៏ត្រូវបានកាត់ទោសកំបាំងមុខផងដែរខណៈបាននឹងកំពុងគេចខ្លួន យោងតាមការលើកឡើងរបស់ចៅក្រម។ សកម្មជនគឺលោក ម៉ិច ហ៊ាង បានថ្លែងថាលោកបានបញ្ចេញមតិយោបល់នៅលើហ្វេសប៊ុកជាសិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា។

    Khmer Times | RFA | UCA News | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហារកេរ្ត៍ជាសាធារណៈដោយសារចោទគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាកំពុងគ្រប់គ្រងដំណើរការបោះឆ្នោត ធ្វើទុក្ខបុកម្នេញពលរដ្ឋនៅមុន និងអំឡុងពេលបោះឆ្នោត ទិញ និងលួចបន្លំសន្លឹកឆ្នោតដោយពុំមានផ្តល់ភ័ស្តុតាងគាំទ្រការមតិយោបល់ចោទប្រកាន់ទាំងនេះ។ គណៈបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ពាក្យបណ្តឹងប្តឹងរូបលោកនៅក្នុងខែមិថុនា ឆ្នាំ២០២២។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីគណៈប្រជាជនកម្ពុជាបានប្តឹងលោកទាមទារប្រាក់សំណងជំងឺចិត្តចំនួនមួយលានដុល្លារអាម៉េរិកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីលោកបានអះអាងជុំវិញការលួចសន្លឹកឆ្នោតដោយគណបក្សប្រជាជនកម្ពុជាក្នុងអំឡុងពេលការបោះឆ្នោតឃុំ/សង្កាត់ ក្នុងបទសម្ភាសផ្សាយផ្ទាល់មួយជាមួយសារព័ត៌មាន ដឹ ខេមបូឌា ដេលី ដោយចាត់ទុកការអះអាងទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គណៈបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆៃ ពី បទបរិហារកេរ្តិ៍ជាសាធារណៈដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំតាមរយៈមតិយោបល់របស់លោកក្នុងអំឡុងពេលកិច្ចសម្ភាសនោះ ដោយថ្លែងថាការផ្តល់សម្ភាសន៍របស់លោកបាននាំឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត។

    CambojaNews | cambojaNews | Phnom Penh Post | VOD | VOD | Cambodianess; Cambodianess | Post Khmer | VOD Khmer