កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
នគរបាលបានវាយ និងឃុំខ្លួនលោក កែវ សុវណ្ណវិទ្ធ និងមិត្តភ័ក្ដិសម្រាប់ការតវ៉ាដោយសន្ដិវិធីនៅមុខក្រសួងអប់រំ។ កែវ សុវណ្ណរិទ្ធ កំពុងតែតវ៉ាប្រឆាំងនឹងការកាត់ឈ្មោះរបស់លោកចេញពីវិទ្យាស្ថានជាតិមួយសម្រាប់គ្រូអប់រំកាយក្នុងរយៈពេលខ្លីពេក។
-
ផាតតាយ៉ា,ថៃ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
បុរសមិនស្គាល់អត្តសញ្ញាណបួននាក់បានវាយលោក វ៉ាត់ មុន្នី សកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃ ក្នុងរមណីយដ្ឋានមួយកន្លែង ក្រុងប៉ាតាយ៉ា។ លោកបានធ្វើយុទ្ធនាការក្នុងចំណោមពលករចំណាកស្រុកកម្ពុជា ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងដាក់ញត្តិទៅស្ថានទូតនានាក្នុងទីក្រុងបាងកក ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាវិលមករកលទ្ធិប្រជាធិបតេយ្យវិញ។
-
រ៉ាយ៉ុង,ថៃ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
ជនមិនស្គាល់អត្តសញ្ញាណនិយាយភាសាខ្មែរចំនួនបីនាក់ បានវាយអតីតសមាជិករបស់គណបក្សសង្គ្រោះជាតិ លោក ផន ផាន់ណា ដែលត្រូវបានទទួលស្គាល់ថាជាជនភៀសខ្លួនដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នៅប្រទេសថៃ លោក ផាន់ណា ជួយសកម្មជនគណបក្សជំទាស់ដ៏ទៃទៀតដែលបាននិរទេសខ្លួន។ លោកក៏មានគេហទំព័រហ្វេសប៊ុកចំនួនបី (មានអ្នកតាមដានសរុបកន្លះលាននាក់) ដែលលោកប្រើប្រាស់ក្នុងការរិះគន់គណបក្សប្រជាជនកម្ពុជាជាសាធារណៈ។
-
កោះកុង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាដំបូងខេត្តកោះកុង បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីចំនួន ១០នាក់ ដោយជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។ អ្នកទំាងអស់នេះ ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សរុបចំនួន ១០លាន រៀល ទៅឱ្យឧកញ៉ា ហេង ហ៊ុយ ដែលជាម្ចាស់ក្រុមហ៊ុនមានជម្លោះដីធ្លីក្នុងខេត្តកោះកុងនេះ។
-
កោះកុង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាដំបូងខេត្តកោះកុងបានកាត់ទោសសកម្មជនដីធ្លីជាស្ដ្រី អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ឱ្យជាប់ពន្ធនាគារមួយឆ្នាំពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ។ អ្នកទាំងអស់នោះក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន ៤០លាន រៀល ទៅអតីតតំណាងសហគមន៍ ឆាយ វី ដែលជាអ្នកចោទប្រកាន់ពួកគេថាបានរំលោភយកដីកាលពីឆ្នាំ២០១៩។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុដែលសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីខេត្តកោះកុង អ្នកស្រី ដេត ហួរ ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និងពិន័យជាប្រាក់ចំនួន ១លាន រៀល ដោយតម្រូវឱ្យព្យួរទោសទាំងពីរ។ អ្នកស្រី ដេត ហួរ ត្រូវបានផ្ដន្ទាទោសពីបទបទបរិហារបង្កាច់កេរ្ដិ៍ និងបទបរិហារកេរ្ដិ៍ បន្ទាប់ពីទទួលបានបណ្ដឹងពីលោកឧកញ៉ា ហេង ហ៊ុយ ដែលជាម្ចាស់ក្រុមហ៊ុនមានជម្លោះដីធ្លីនៅខេត្តកោះកុង ទៅលើការបង្ហោះសារនៅលើបណ្ដាញហ្វេសប៊ុកដែលអ្នកស្រីបានធ្វើកាលពីខែកញ្ញា ឆ្នាំ២០២១។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនចុងភៅម្នាក់វ័យ៣០ឆ្នាំ លើការបង្ហោះវីដេអូដែលមានលក្ខណៈគំរាមកំហែង និងញុះញង់អំពីការផ្ទេរតំណែងរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន នៅលើបណ្ដាញ TikTok។ គាត់បានសារភាពនៅកន្លែងជាប់ឃុំថា ការបង្ហោះវីដេអូនេះមានចេតនាបង្កភាពចលាចលដល់សន្តិសុខជាតិ និងប្រមាថដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល។ សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនកម្មកររោងចក្រកាត់ដេរវ័យ៣៥ឆ្នាំម្នាក់ លើការប្រមាថលោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗ នៅក្នុងវីដេអូមួយនៅលើបណ្ដាញ TikTok នៅថ្ងៃទី៣០ ខែតុលា។ នគរបាលបាននិយាយថា គាត់នឹងត្រូវបានចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់ ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់នៅថ្ងៃទី២ ខែសីហា។ គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ប្រសិនបើរកឃើញថាមានទោសពិតមែន។
-
កំពង់ចាម
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្កល់សេចក្ដីសម្រេចផ្តន្ទាទោសសមាជិក និងសកម្មជនគណបក្សជំទាស់ចំនួនបួននាក់ពីបទញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោតក្នុងអំឡុងការបោះឆ្នោតជាតិ។ អ្នកទាំងអស់នោះត្រូវបានពិន័យជាទឹកប្រាក់ចំនួន២,៤០០ដុល្លារក្នុងមួយនាក់ និងហាមក្នុងការឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងអស់ បានអះអាងថាគាត់ត្រូវបានចោទដោយសារតែការបង្ហោះសារចំនួនពីរនៅលើបណ្ដាញហ្វេសប៊ុកដែលលោកបានធ្វើនៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ ដែលនេះគឺជាភស្ដុតាងមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីរក្សាការចោទប្រកាន់នេះ។ អ្នកទាំងអស់នោះត្រូវបានគេរំពឹងថានឹងដាក់បណ្ដឹងសាទុក្ខទៅក្រុមប្រឹក្សាធម្មនុញ្ញ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សមាជិកគណបក្សជំទាស់មកពីគណបក្សភ្លើងទៀន រួមមាន លោក លី រី និងលោក ប៊ុន ឃិត ត្រូវបានចាប់ខ្លួនពីបទញុះញង់អ្នកទៅបោះឆ្នោតឱ្យគូសបង្ខូចសន្លឹកឆ្នោតមុនការបោះឆ្នោតជាតិ។ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបាននិយាយថា អ្នកទាំង២នោះ ត្រូវបានចាប់ខ្លួនពីបទ "ញុះញង់ឱ្យមនុស្សបំផ្លាញសន្លឹកឆ្នោត" ។
-
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
អាជ្ញាធរបង្គាប់ឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតបិទខ្ទប់គេហទំព័រ និងគណនីរបស់ដែនចំនួន៩ ដែលរួមញ្ចូលទាំងអង្គភាពសារព័ត៌មានខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាសកលដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។ អង្គភាពសារព័ត៌មាននោះត្រូវបានចោទប្រកាន់ថាបានបំភ្លៃកិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាល និងមិនបានបំពេញលក្ខខណ្ឌកំណត់ដោយក្រសួងព័ត៌មានក្នុងការធ្វើអាជីវកម្ម។ ស្រដៀងគ្នានេះដែរ រដ្ឋាភិបាលក៏បានបិទខ្ទប់ដែនរបស់កំណត់ត្រា ដែលជាបណ្ដុំទិន្នន័យទើបនឹងដាក់ឱ្យដំណើរការ និងបង្កើតឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានប្រមូលផ្ដុំព័ត៌មាន ទិន្នន័យជាសាធារណៈ ឬឯកសារនានាដែលអាចប្រើប្រាស់បាន មានភាពច្បាស់លាស់ និងស្វែងរកបាន សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរអនុវត្តនូវសិទ្ធិទទួលបានព័ត៌មានរបស់ខ្លួន។
-
-
បាងកក
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សកម្មជនគណបក្សភ្លើងទៀន លោក ថុល សំណាង ដែលបានរត់គេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ខណៈកំពុងធ្វើដំណើរទៅកាន់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស ក្នុងទីក្រុងបាងកក ហើយត្រូវបាននាំទៅកាន់មណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍សួនផ្លុ ដែលប្រឈមនឹងការនិរទេស។ ថុលសំណាង បានចាកចេញពីប្រទេសបន្ទាប់ពីត្រូវបានធ្វើទុក្ខបុកម្នេញដោយសមាជិកប៉ូលីស ចំពោះការបង្ហោះលើហ្វេសប៊ុក ដែលមានចំណងជើងថា "យុវជនស្រឡាញ់លទ្ធិប្រជាធិបតេយ្យ" ដែលបង្ហាញរូបភាពអ្នកគាំទ្រគណបក្សកាន់អំណាចដែលមានសញ្ញាខ្វែង (X) ពណ៌ក្រហមនៅលើមុខរបស់ពួកគេ និងការបរិយាយបែបវាយប្រហា។
-
-
សង្កាត់ បឹងតាមោក, រាជធានី ភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបឹងតាមោក អ្នកស្រី អំ ភឿន ត្រូវបានកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនៅតុលាការរាជធានីភ្នំពេញ បន្ទាប់ពីមានការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌ ពាក់ព័ន្ធករណីស្ពានសហគមន៍។ អ្នកស្រី អ៊ំ ភឿន ត្រូវបានចោទប្រកាន់ពីបទកាន់កាប់កម្មសិទ្ធិឯកជនដោយខុសច្បាប់ និងប្រើអំពើហិង្សាលើម្ចាស់អចលនទ្រព្យ។ ដើមបណ្តឹងរួមមានឈ្មោះ៖ ថៃ អ៊ូយ តាំង គីម និង ងួន ម៉ុង ដែលអ្នកស្រី ភឿន អះអាងថា អ្នកស្រី មិនដែលស្គាល់នោះទេ។ អ្នកស្រី ភឿន ជឿថា ការកោះហៅនេះ គឺជាការឆ្លើយតបទៅនឹងការឈ្លោះប្រកែកគ្នាកាលពីខែឧសភា ជាមួយអាជ្ញាធរ នៅពេលដែលអ្នកស្រី និងអ្នកជិតខាងបានរារាំងសន្តិសុខមិនឱ្យរុះរើស្ពានតូចមួយដែលអ្នកភូមិបឹងតាមោកបានសាងសង់ ដើម្បីសម្រួលដល់ការចូលទៅកាន់ទីតាំងនេសាទរបស់ពួកគេ។ ក្រោយពេលកើតហេតុ អ្នកស្រីមិនបានដាក់ពាក្យបណ្តឹងទេ ព្រោះអ្នកស្រីជឿថាគ្មានអ្នកណាចង់ជួយសហគមន៍របស់អ្នកស្រីនោះទេ។
-
-
កោះកុង
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ក្រុមអ្នកភូមិចំនួន ១១នាក់ មកពីខេត្តកោះកុង ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនគាំទ្រដោយប្រទេសចិន និងសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមិថុនា។ ពួកគេត្រូវបានចាប់ខ្លួននៅកន្លែងបិទផ្លូវមួយកន្លែងទៅភ្នំពេញខណៈពួកគេគ្រោងដាក់ញត្តិទៅរដ្ឋមន្ត្រីរដ្ឋាភិបាល ហើយត្រូវចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
រដ្ឋសភាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើវិសោធនកម្មច្បាប់បោះឆ្នោតដែលហាមអ្នកដែលមិនទៅបោះឆ្នោត ក្នុងខែកក្កដា ឆ្នាំ ២០២៣ មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតបន្ទាប់។
RFA | PPP | Khmer Times
-
ខណ្ឌ សែន សុខ, ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
ក្រសួងមហាផ្ទៃបានចេញលិខិតផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាបណ្ដោះអាសន្នរហូតដល់តុលាការបញ្ចប់ការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យ CCFC ដំណើរការឡើងវិញ និងទម្លាក់ចោលបទចោទលើសមាជិកទាំង ៣ រូប។
-
កណ្តាល
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កម្មករជិត៣០០០នាក់ មកពីរោងចក្រ Starlight ខេត្តកណ្តាល បានតវ៉ានៅមុខរោងចក្រទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន និងទាមទារឱ្យកម្មករប្រមាណ៣០០០នាក់ ដែលថៅកែរោងចក្របានផ្អាកការងាររយៈពេល២ខែ ចូលធ្វើការវិញ។ ការតវ៉ាបានបន្តនៅថ្ងៃទី១៣ ខែមិថុនា ដែលកម្មករទាមទារឱ្យដកអ្នកគ្រប់គ្រងរោងចក្រថ្មីដែលព្យួរការងារកម្មករចេញ។ កម្មករបានរាយការណ៍ថា អ្នកគ្រប់គ្រងថ្មី (ស៊ុន វាសនា និង ម៉េង សុជាតិ) បានដាក់សម្ពាធលើកម្មករឱ្យផលិតសម្លៀកបំពាក់បន្ថែមទៀត និងតម្រូវឱ្យកម្មករផ្តិតមេដៃ ប្រសិនបើពួកគេចង់បន្តការងារ និងបានព្យួរការងារកម្មករដោយគ្មានហេតុផល។ បន្ថែមពីលើនេះ និយោជិត និងជាសមាជិកសហជីពម្នាក់ គឺលោក រស់ សំបូរ លើកឡើងថា លោក ម៉េង សុជាតិ បានគំរាមមេដឹកនាំសហជីព និងកម្មករថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើពួកគេមិនបញ្ឈប់កូដកម្ម។
-
បន្ទាយមានជ័យ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ស៊ិន វឌ្ឍនា ប្រធានគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ ត្រូវបានបណ្ដេញចេញពីមុខតំណែងជាគ្រូបង្រៀននៅវិទ្យាល័យ ហើយត្រូវបានគេអះអាងថាដោយសារសកម្មភាពនយោបាយ។ លិខិតដែលលោកទទួលបានពីក្រសួងអប់រំបញ្ជាក់ថា គឺដោយសារ "ការប្រព្រឹត្តខុសវិជ្ជាជីវៈរបស់មន្ត្រីរាជការ"។ ទោះជាយ៉ាងណា លោក ស៊ិន វឌ្ឍនា មិនបានទទួលការព្រមានជាលាយលក្ខណ៍អក្សរ ឬជាពាក្យសម្ដីណាមួយមុនពេលទទួលបានលិខិតនេះទេ។
-
អនឡាញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សភ្លើងទៀន ពីររូប គឺលោក អ៊ុំ យ៉េត (សមាជិកក្រុមប្រឹក្សាទី២របស់ឃុំ) និងលោក ស៊ាង ហាន (លេខាធិការ) ត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ ពីបទញុះញង់ ពាក់ព័ន្ធនឹងការលើកឡើងតាមទូរស័ព្ទអំពីលោក សម រង្ស៊ី ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ប៉ុន្តែលោក ស៊ាង ហាន ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃចាប់ខ្លួនដដែលនោះ។
-
ទីក្រុងបាវិតនិង ស្វាយរៀង
ករណីទាក់ទងនឹងការរើសអើង
ក្រុមហ៊ុន ស៊ីកូ (ខេមបូឌា) ខូអិលធីឌី បានបណ្តេញអ្នកស្រី ស៊ុន ចម្រើន សមាជិកសហជីពមានផ្ទៃពោះចេញពីការងារ បន្ទាប់ពីអ្នកស្រីបានស្នើសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូនឈឺ។