• សប្ហាហ៍​ដែល​បានធ្វើ​ឲ្យ​រន្ធត់នៅ​កម្ពុជា​ (បោះ​ពុម្ព​ដោយមជ្ឍមណ្ឌល​ធនធាន​ឃ្លាំ​មើល​នៅ​អាស៊ី)

    • កាលបរិច្ឆេទចេញផ្សាយ: ២២-កុម្ភៈ-២០១៤
    • ការ​ចេញ​ផ្សាយ: របាយការណ៍
    សប្ហាហ៍​ដែល​បានធ្វើ​ឲ្យ​រន្ធត់នៅ​កម្ពុជា​ (បោះ​ពុម្ព​ដោយមជ្ឍមណ្ឌល​ធនធាន​ឃ្លាំ​មើល​នៅ​អាស៊ី)

    របាយការណ៍នេះ ត្រូវបានចងក្រង និងបោះពុម្ពដោយមជ្ឍមណ្ឌលធនធានឃ្លាំមើលនៅអាស៊ី បន្ទាប់ពី ការសិក្សាស្រាវជ្រាវក្រោយការធ្វើកូដកម្មជាទូទៅ និងការបង្ក្រាបយ៉ាងហិង្សា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ និងខែមករា ឆ្នាំ២០១៤។ របាយការណ៍នេះបានរកឃើញថា ការទាមទាររបស់កម្មករខ្មែរ ក្នុងការតំឡើងប្រាក់ឈ្នួល អប្បបរមាឲ្យដល់ចំនួន ១៦០ ដុល្លារក្នុងមួយខែ គឺត្រឹមត្រូវ និង សមហេតុផល ដោយសារតែប្រាក់ឈ្នួល ពិតប្រាកដ របស់ពួកគេនៅទ្រឹង ថ្វីបើមានការរួមចំណែក យ៉ាងសន្ធឹក សន្ធាប់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ការឆ្លើយតប ដោយពុំមានប្រសិទ្ធភាព របស់គណៈកម្មាធិការ ប្រឹក្សាការងារ ចំពោះការទាមទារនេះក្នុងកិច្ចប្រជុំបានបង្ខំឲ្យកម្មករ ភាគច្រើនធ្វើកូដកម្ម និងការតវ៉ា ផ្សេងៗ។ ការប្រើប្រាស់កម្លាំង ដោយពុំសមាមាត្ររបស់រដ្ឋាភិបាល ក្នុងការបង្ក្រាប លើការតវ៉ាត្រឹមត្រូវ តាមផ្លូវច្បាប់ បង្ហាញថា រដ្ឋាភិបាលយកចិត្តទុកដាក់ច្រើន លើការការពារផលប្រយោជន៍ និងចំណូលរបស់ និយោជកនៃសមាគមថៅកែ រោងចក្រកាត់ ដេរនៅកម្ពុជា ជាជាងការពារសិទ្ធិរបស់កម្មករ ក្នុងការទទួលបាននូវប្រាក់ឈ្នួល សមរម្យ សម្រាប់ការរស់នៅ សេរីភាពខាងការ បង្កើតសមាគម និងសិទ្ធិមនុស្សជាមូលដ្ឋានផ្សេងទៀត។

    ទាញយកអានបន្ត
  • សលាកប័ត្រព័ត៌មាន៖ កម្រងឯកសារសិទ្ធិជាមូលដ្ឋាន៖ ការចូលជាសមាជិកសហជីព

    • កាលបរិច្ឆេទចេញផ្សាយ: ៣១-មករា-២០១៤
    • ការ​ចេញ​ផ្សាយ: សលាកបត្រព័ត៌មាន
    សលាកប័ត្រព័ត៌មាន៖ កម្រងឯកសារសិទ្ធិជាមូលដ្ឋាន៖ ការចូលជាសមាជិកសហជីព

    សិទ្ធិសេរីភាពខាងការបង្កើតសមាគម ត្រូវបានការពារដោយបទប្បញ្ញតិ្តមួយចំនួននៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងដូចនេះក្តី ការរំលោភបំពានជាច្រើនលើសេរីភាពខាងការបង្កើតសមាគម ជារឿយៗតែងកើត មានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ដែលត្រូវបានមើលឃើញថា ជាប្រទេសដ៏គ្រោះថ្នាក់ មួយនៅពេលចូលជាសមាជិកសហជីព។ នៅខែតុលា ឆ្នាំ២០១៣ អង្គការពលកម្មអន្តរជាតិ (“អាយឡូ”)បានដាក់ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមករណីប្រទេសចំនួន ៣ ថាជា ប្រទេសដែលមានគ្រោះថ្នាក់ និងចាំបាច់បំផុត ត្រូវដោះស្រាយ ពាក់ព័ន្ធនឹងសេរីភាពខាងការបង្កើតសមាគម។

    ទាញយកអានបន្ត
  • គោលនយោបាយសង្ខេប៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា៖ “សិទ្ធិរបស់កម្មករ ជាសិទ្ធិមនុស្ស”

    • កាលបរិច្ឆេទចេញផ្សាយ: ១៩-មករា-២០១៤
    • ការ​ចេញ​ផ្សាយ: របាយការណ៍
    គោលនយោបាយសង្ខេប៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា៖ “សិទ្ធិរបស់កម្មករ ជាសិទ្ធិមនុស្ស”

    អស់រយៈពេលជាង ២ ទសវត្សរ៍មកនេះ ឧស្សាហកម្មកាត់ដេរនៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំង ហើយក្លាយជា ឧស្សាហកម្មដ៏សំខាន់បំផុតមួយនៅកម្ពុជា ដែលតំណាងឲ្យមួយភាគធំដល់ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងបានផ្តល់ការងារដល់កម្មករប្រមាណជា ៤៧៥.០០០ នាក់។ ថ្វីបើការគោរពសិទ្ធិការងារ និងលក្ខខណ្ឌ ការងារក្នុងរោងចក្រ ត្រូវបានកត់សម្គាល់ថាមានលក្ខណៈល្អប្រសើរ ក្នុងប៉ុន្មានឆ្នាំដំបូងនៃការកកើតឡើង នៃឧស្សាហកម្មនេះក្តី ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសឈានមុខក្នុងឧស្សាហកម្មកម្មន្តសាល កាត់ដេរនោះ របត់នេះហាក់ត្រូវបានប្រែប្រួលក្នុងប៉ុន្មានឆ្នាំចុងក្រោយ ហើយស្ថានភាពសិទ្ធិ មនុស្ស ក្នុងឧស្សាហកម្មនេះ ទៀតសោត ត្រូវបានធ្លាក់ចុះ។ គោលនយោបាយសង្ខេបនេះ មានគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញពីស្ថានភាពសិទ្ធិមនុស្ស ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ព្រមទាំងផ្តល់ជាអនុសាសន៍ ដើម្បីឲ្យមានកំណែទម្រង់ ដែលអាចធ្វើឲ្យ ស្ថានភាពនេះមាន លក្ខណៈល្អប្រសើរវិញ។

    ទាញយកអានបន្ត
  • កំណត់ត្រា​សង្ខេប​របស់ ម.ស.ម.ក ស្តីពីការប្រើប្រាស់​កម្លាំង​ហួសហេតុ​ទៅលើ​បាតុករ ក្នុង​ឆ្នាំ​២០១៣ នៅ​កម្ពុជា​

    • កាលបរិច្ឆេទចេញផ្សាយ: ៣-មករា-២០១៤
    • ការ​ចេញ​ផ្សាយ: របាយការណ៍
    កំណត់ត្រា​សង្ខេប​របស់ ម.ស.ម.ក ស្តីពីការប្រើប្រាស់​កម្លាំង​ហួសហេតុ​ទៅលើ​បាតុករ ក្នុង​ឆ្នាំ​២០១៣ នៅ​កម្ពុជា​

    សម្រាប់ឆ្នាំ២០១៣ មានករណីបាតុកម្មកើតឡើងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានប្រជាពលរដ្ឋ រាប់ម៉ឹននាក់ត្អូញត្អែរបញ្ហា របស់ខ្លួនណៅក្នុងវេទិកាសាធារណៈ។ រាប់ចាប់ពីការតវ៉ារបស់កម្មករកាត់ដេរ និង ប្រជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញ រហូតដល់ការជួបប្រជុំគ្នារបស់គណបក្សនយោបាយ ប្រឆាំងជាដើម ហើយនៅចុងឆ្នាំ២០១៣ គេឃើញ មានសារព័ត៌មានជាច្រើនចេញជាប្រចាំថ្ងៃ ទាក់ទិននឹងបាតុ កម្មនានា។

    ទាញយកអានបន្ត
  • សលាកប័ត្រព័ត៌មាន៖ កម្រងស្ថាប័ន៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល

    • កាលបរិច្ឆេទចេញផ្សាយ: ២៦-ធ្នូ-២០១៣
    • ការ​ចេញ​ផ្សាយ: សលាកបត្រព័ត៌មាន
    សលាកប័ត្រព័ត៌មាន៖ កម្រងស្ថាប័ន៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល

    ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា ឆ្នាំ២០០៣ ជាស្ថាប័នជាតិឯករាជ្យ ដែលមានអំណាចផ្លូវច្បាប់ទទួល ខុសត្រូវក្នុងការ ដោះស្រាយវិវាទការងាររួម តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្ម។

    ទាញយកអានបន្ត
  • ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការ មិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់

    • កាលបរិច្ឆេទចេញផ្សាយ: ២៤-ធ្នូ-២០១៣
    • ការ​ចេញ​ផ្សាយ: សេចក្តីថ្លែងការណ៍
    ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការ មិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សមាគម រោងចក្រកាត់ដេរនៅកម្ពុជា (“GMAC”) ដែលបានចេញផ្សាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយបានលើកឡើង ថា រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានភាពអត់ធ្មត់ខ្លាំងពេក ក្នុងការចាត់ វិធានការចំពោះ សហជីព។ សមាគម រោងចក្រកាត់ដេរនៅកម្ពុជា តំណាងឲ្យសមាជិកជារោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងជាង ៤០០ រោងចក្រ នៅក្នុងប្រទេសកម្ពុជា ហើយបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនថា សហជីព “ខិលខូច” តែងតែប្រើ ប្រាស់កូដកម្ម និងបាតុកម្ម ហិង្សា និងមិនស្របតាមនីតិវិធីដើម្បីទាមទារផលប្រយោជន៍នានាពីនិយោជក។

    ទាញយកអានបន្ត
  • កម្ពុ​ជា​៖​ ទិ​ដ្ឋ​ភាព​នៃ​ស្ថាន​ភាព​ដី​ធ្លី​​​ ដី​មាន​ជម្លោះ​

    • កាលបរិច្ឆេទចេញផ្សាយ: ១២-ធ្នូ-២០១៣
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    កម្ពុ​ជា​៖​ ទិ​ដ្ឋ​ភាព​នៃ​ស្ថាន​ភាព​ដី​ធ្លី​​​ ដី​មាន​ជម្លោះ​

    ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា(អ្នករាយការណ៍ពិសេសអ.ស.ប) បានធ្វើការកត់សម្គាល់ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស. កាលពីខែសីហា គឺថា<<សិទ្ធិដីធ្លីបន្តជាដ៏ធំនៅក្នុងប្រទេសនេះ>>។១ ជម្លោះដីធ្លីធ្ងន់ធ្ងរមួយដែលពលរដ្ឋកម្ពុជាទូទាំងប្រទេសបានប្រឈម ហើយឫសគល់មួយដែលងអាចកត់សម្លាល់បាននោះ គឺការលុបបំបាត់ចោលនូវភាពជាម្ចាស់កម្មសិទ្ធិឯកជន នៅពេលដែលខ្មែរក្រហមបានឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។

    ទាញយកអានបន្ត
  • សលាក័ត្រ​ព័ត៌មាន​៖ ការ​​ប្រើ​​កម្លាំង​​ហួស​​ហេតុ​​ទៅ​​លើ​​បាតុ​កម្ម​របស់​​កម្មករ

    • កាលបរិច្ឆេទចេញផ្សាយ: ២២-វិច្ឆិកា-២០១៣
    • ការ​ចេញ​ផ្សាយ: សលាកបត្រព័ត៌មាន
    សលាក័ត្រ​ព័ត៌មាន​៖ ការ​​ប្រើ​​កម្លាំង​​ហួស​​ហេតុ​​ទៅ​​លើ​​បាតុ​កម្ម​របស់​​កម្មករ

    ការប៉ុនប៉ងដ៏ហិង្សាយ៉ាងខ្លាំងរបស់អជ្ញាធរថ្មីៗនេះក្នុងការបំបែកបាតុកម្មដែលកម្មករធ្វើឡើង គឺជាគំរូមួយទៀត ដែលបង្ហាញឲ្យឃើញពីការមិនគោរពសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។

    ទាញយកអានបន្ត
  • សលាកប័ត្រព័ត៌មាន៖ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

    • កាលបរិច្ឆេទចេញផ្សាយ: ២២-វិច្ឆិកា-២០១៣
    • ការ​ចេញ​ផ្សាយ: សលាកបត្រព័ត៌មាន
    សលាកប័ត្រព័ត៌មាន៖ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើចំណាត់ថ្នាក់ច្បាប់ស្តីពីការងារស្ថិតក្នុងពណ៌លឿងដោយសារ បើទោះជាមានបទប្បញ្ញត្តិវិជ្ជមានទាំងអស់ បានបង្ហាញដោយច្បាប់នេះយ៉ាងណាក្តីក៏មានបទប្បញ្ញត្តិមួយចំនួនបង្កឲ្យ មានអសុវត្ថិភាពការងារ។ ម្យ៉ាងទៀត ច្បាប់ស្តីពីការងារ ខកខានពុំបានចែងពីប្រព័ន្ធបង្ខំ ដែលដាក់កាតព្វកិច្ចដល់បណ្តារោងចក្រ និងអាជ្ញាធរ ឲ្យអនុវត្តនូវរាល់ បទប្បញ្ញត្តិនានាក្នុងច្បាប់ស្តីពីការងារ។

    ទាញយកអានបន្ត
  • ម.ស.ម.ក ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់រំសេវគ្រោះថ្នាក់ដល់អាយុជីវិតដោយកងកម្លាំងសន្តិសុខ ស្របពេល ដែលការ តវ៉ានៅរោងចក្រកាត់ដេរ អេស អិល កើតមានអំពើហិង្សានៅថ្ងៃនេះ

    • កាលបរិច្ឆេទចេញផ្សាយ: ១២-វិច្ឆិកា-២០១៣
    • ការ​ចេញ​ផ្សាយ: សេចក្តីថ្លែងការណ៍
    ម.ស.ម.ក ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់រំសេវគ្រោះថ្នាក់ដល់អាយុជីវិតដោយកងកម្លាំងសន្តិសុខ ស្របពេល ដែលការ តវ៉ានៅរោងចក្រកាត់ដេរ អេស អិល កើតមានអំពើហិង្សានៅថ្ងៃនេះ

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក”) សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រែក្លាយ ព្រឹត្តិការណ៍តវ៉ាទៅជាហិង្សា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដែលបាតុកម្មនោះធ្វើឡើងដោយកម្មករ រាប់រយនាក់ មកពីរោងចក្រកាត់ដេរ អេស អិល ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនធំពីរ គឺ The Gap និង H&M។ កូដកម្ម និងការតវ៉ានៅរោងចក្រកាត់ដេរ អេស អិល បានកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមខែសីហា មក ម្លេះ ដោយកម្មករទាមទារ សុំឡើងប្រាក់កម្រៃប្រចាំខែ អនុវត្តដូចដើមវិញចំពោះការឈប់សម្រាកញាំ និងស្នើឲ្យដកមន្ត្រី កងរាជអាវុធហត្ថ ដែលរោងចក្រជួលឲ្យធ្វើជាសន្តិសុខការពារ ហើយដែលការទាមទារទាំងនេះ នៅតែពុំទាន់ទទួលបានចម្លើយ ពីគណៈគ្រប់គ្រងរោងចក្រ នៅឡើយទេ។ នៅថ្ងៃនេះ បាតុករជាច្រើនប៉ុនប៉ងដើរក្បួនដង្ហែ ឆ្ពោះទៅកាន់គេហដ្ឋានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតនៅជិតវិមានឯករាជ្យ កណ្តាលរាជធានីភ្នំពេញ ក៏ប៉ុន្តែត្រូវបានរារាំង ដោយកងកម្លាំង សន្តិសុខជាច្រើននាក់នៅខណ្ឌមានជ័យ ជាទីដែលរោងចក្រស្ថិតនៅ។

    ទាញយកអានបន្ត
  • កម្មករឆ្នើម៖ របកគំហើញរបស់កម្មវិធី ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ (​បោះ​ពុម្ព​ផ្សាយ​ដោយ​កម្ម​វិធី​រោង​ចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​អាយឡូ)

    • កាលបរិច្ឆេទចេញផ្សាយ: ៣០-តុលា-២០១៣
    • ការ​ចេញ​ផ្សាយ: របាយការណ៍
    កម្មករឆ្នើម៖ របកគំហើញរបស់កម្មវិធី ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ (​បោះ​ពុម្ព​ផ្សាយ​ដោយ​កម្ម​វិធី​រោង​ចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​អាយឡូ)

    របាយការណ៍នេះត្រូវចងក្រង និងបោះពុម្ពផ្សាយដោយកម្មវិធីរោងចក្រកាន់តែប្រសើររបស់អង្គការពលកម្មអន្តរជាតិ បានដាក់ឲ្យដំណើរការ នូវកម្មវិធីកម្មករឆ្នើម (កម្មករ ដែលលេចធ្លោ) កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣។ ប្រព័ន្ធ នេះអាចប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់កម្មករ ដែលហៅទូរសព្ទចូលតាមប្រព័ន្ធពីរ៖ ស្មាត និង សែលខាត។ មិត្តហ្វូន នឹងចូលរួមជាមួយកម្មវិធីនេះក្នុងពេលឆាប់ៗ។ គម្រោងនេះប្រើប្រាស់នូវប្រព័ន្ធនៃការឆ្លើយតប ជាសំឡេង ដើម្បីអប់រំកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង អំពីបញ្ហាសំខាន់ៗមួយចំនួនដល់ពួកគេ។

    ទាញយកអានបន្ត
  • របកគំហើញ​ពី​កិច្ចពិភាក្សា​តុមូល និង​វេទិកា​គោលនយោបាយ

    • កាលបរិច្ឆេទចេញផ្សាយ: ២៦-កក្កដា-២០១៣
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    របកគំហើញ​ពី​កិច្ចពិភាក្សា​តុមូល និង​វេទិកា​គោលនយោបាយ

    ការផ្សព្វផ្សាយគោលនយោបាយដែលច្បាស់លាស់របស់គណបក្សនយោបាយ មុនពេលការបោះឆ្នោតគឺចាំបាច់ ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើឆន្ទៈនយោបាយរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ដែលប្រជាពលរដ្ឋមួយចំនួនធំ បានក្លាយជាជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំ និងអសន្តិសុខនៃកម្មសិទ្ធិដីធ្លី ទាំងដោយសារតែរដ្ឋ និងស្ថាប័នឯកជន នោះគឺរឹតតែមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឲ្យគណបក្សនយោបាយឆ្លុះបញ្ចាំង និងដោះស្រាយវិបត្តិដីធ្លីក្នុងពេលបច្ចុប្បន្ន។

    ទាញយកអានបន្ត