-
ម.ស.ម.ក ចេញផ្សាយផែនទីរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ៣០-មិថុនា-២០១៣
- ការចេញផ្សាយ: សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ចេញផ្សាយផែនទីអំពីរោងចក្រ កាត់ដេរ ដែលដំណើរការនៅ ប្រទេសកម្ពុជា និង ចង្វាក់ផ្គត់ផ្គង់របស់រោងចក្រ (“ផែនទីរោងចក្រ កាត់ដេរ”)។ ផែនទីរោងចក្រកាត់ដេរនេះផ្តល់នូវព័ត៌មានពិស្តារ របស់រោងចក្រនីមួយៗ រួមមាន ទីតាំងរបស់រោងចក្រ សញ្ជាតិរបស់ថៅកែ ប្រភេទផលិតផលដែលផលិត ចំនួនកម្មករ កម្មការិនី និងម៉ាកជាក់លាក់ ដែលផ្គត់ផ្គង់ ប្រសិនជា អាចរកបាន។ ព័ត៌មានទាំងនេះត្រូវបានប្រមូលពីកំណត់ត្រាផ្លូវការរបស់សមាគមរោងចក្រកាត់ដេរ កម្ពុជា (“ស.រ.ក.ក”) ព្រមទាំងប្រភពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ដែលពាក់ព័ន្ធនានាជាខេមរភាសា និងភាសាអង់គ្លេស។
ទាញយកអានបន្ត -
របាយការណ៍សំយោគលើកទី៣0ស្តីពីលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរកម្ពុជា (ចេញផ្សាយដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា)
- កាលបរិច្ឆេទចេញផ្សាយ: ១៨-មិថុនា-២០១៣
- ការចេញផ្សាយ: របាយការណ៍
គោលបំណងសំខាន់បំផុតនៃរបាយការណ៍សំយោគរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺដើម្បីផ្តល់នូវ ទិដ្ឋភាពទូទៅនៃស្ថានភាពលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងនៅកម្ពុជា ហើយអាច ឲ្យដៃគូដែលពាក់ព័ន្ធយកទៅប្រើប្រាស់ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពទាំងនោះ។’’របាយការណ៍នេះបង្ហាញថា មិនមានការកែលម្អនៅក្នុងផ្នែកជាច្រើនដូចជា សុវត្ថិភាពអគ្គិភ័យ ពលកម្មកុមារ និងសុវត្ថិភាព ព្រមទាំងសុខភាពរបស់កម្មករនិយោជិតជាដើម។
ទាញយកអានបន្ត -
របាយការណ៍សង្ខេបនៃកិច្ចពិភាក្សាតុមូលស្តីពី គម្រោងវិនិយោគ និងដីសម្បទាន
- កាលបរិច្ឆេទចេញផ្សាយ: ១២-មេសា-២០១៣
- ការចេញផ្សាយ: របាយការណ៍
គោលបំណងនៃរបាយការណ៍សង្ខេបនេះគឺដើម្បីផ្តល់នូវព័ត៌មានដល់ ភាគីពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូល ដែលពិភាក្សាលើប្រធានបទ ៉គម្រោងវិនិយោគ និងដីសម្បទាន ៉ ដែលរៀបចំឡើងនៅសណ្ឋាគារខេត្តកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី២៩ មិនា ឆ្នាំ២០១៣។
ទាញយកអានបន្ត -
ការឃ្លាំមើលក្នុងភាពងងឹត (បោះពុម្ពផ្សាយដោយក្រុមការងារសិទ្ធិកម្មករ)
- កាលបរិច្ឆេទចេញផ្សាយ: ១៨-កុម្ភៈ-២០១៣
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍នេះពិនិត្យមើលកម្មវិធីរោងចក្រកាន់តែប្រសើរក្នុងរយៈពេល ១០ ឆ្នាំ។ គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពូជាបានចាប់ផ្តើមដំណើរការរបស់ខ្លួនក្នុងខែមករា ឆ្នាំ២០០១ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម រយៈពេល ៣ ឆ្នាំ ស្តីពីវិស័យកាត់ដេរ និងវាយនភ័ណ្ឌ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានចុះ ហត្ថលេខានៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៩។ (របាយការណ៍នេះមានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សៀវភៅណែនាំសម្រាប់អង្គការសង្គមស៊ីវិល៖ ការប្រើប្រាស់គោលការណ៍ណែនាំរបស់ អ.ស.ប ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស នៅក្នុងការស្រាវជ្រាវទៅលើក្រុមហ៊ុន និងការតស៊ូម
- កាលបរិច្ឆេទចេញផ្សាយ: ៣០-វិច្ឆិកា-២០១២
- ការចេញផ្សាយ: ផ្សេងៗ
សៀវភៅណែនាំនេះមានគោលបំណងផ្តល់នូវការគាំទ្រច្បាស់លាស់ដល់ការណែនាំ និងក្របខ័ណ្ឌយោងរួមតែមួយ សម្រាប់អង្គការសង្គមស៊ីវិលនានា ដើម្បីប្រើប្រាស់គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ក្នុងការ ដោះស្រាយនូវទំនួលខុសត្រូវរបស់ធុរកិច្ច ក្នុងការគោរពសិទ្ធិមនុស្ស ដែលនាំឲ្យមានការគាំទ្រដល់សហគមន៍ មូលដ្ឋាន កម្មករ និងម្ចាស់សិទ្ធិផ្សេងទៀត ដើម្បីធានាឲ្យបាននូវការបំពេញសិទ្ធិមនុស្សរបស់ពួកគេ។
ទាញយកអានបន្ត -
របាយការណ៍សង្ខេបនៃកិច្ចពិភាក្សាតុមូលស្តីពី "កំណែទម្រង់ដីធ្លីនៅកម្ពុជា" ប្រធានបទជាក់លាក់ "ច្បាប់ភូមិបាលឆ្នាំ ២០០១"
- កាលបរិច្ឆេទចេញផ្សាយ: ១៨-តុលា-២០១២
- ការចេញផ្សាយ: របាយការណ៍
គោលបំណងនៃរបាយការណ៍សង្ខេបនេះ គឺផ្តល់ព័ត៏មានដល់អ្នកពាក់ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធនានាអំពីបញ្ហាទាំងឡាយដែលបានលើកឡើង និងដំណោះស្រាយនានាទាក់ទងនឹងកំណែទម្រង់ដីធ្លីនៅកម្ពុជា ហើយជាពិសេសគឺផ្តោតទៅលើប្រធានបទជាក់លាក់ "ច្បាប់ភូមិបាលឆ្នាំ២០០១" ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅភោជនីយដ្ឋាន អេស្ត & វេស្ត រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២។
ទាញយកអានបន្ត -
របាយការណ៍របស់ ម.ស.ម.ក ស្តីពីធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា៖ ការស្ថាបនាសសរស្តម្ភទាំង ៣
- កាលបរិច្ឆេទចេញផ្សាយ: ២៩-វិច្ឆិកា-២០១០
- ការចេញផ្សាយ: របាយការណ៍
កាលពីខែសីហា ឆ្នាំ២០០៩ ម.ស.ម.ក បានដាក់ឲ្យដំណើរការគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សកម្ពុជា ដើម្បី បង្កើនការយល់ដឹង អំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្ត ឲ្យធុរកិច្ចទាំងឡាយនៅកម្ពុជា ឲ្យមានការប្តេជ្ញាក្នុងការគោរពសិទ្ធិមនុស្ស។ ចាប់តាំងពីពេល ដែលអង្គការសហប្រជាជាតិ បានជួយគាំទ្រ ដល់ការបោះឆ្នោតជាសកល ក្នុងឆ្នាំ១៩៩៣ ប្រទេសកម្ពុជា បានចាប់ផ្តើមបំពេញមហិច្ឆតារបស់ខ្លួន ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយដែលវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ផងដែរ។’’របាយការណ៍នេះ វិភាគអំពីស្ថានភាពធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងក្របខ័ណ្ឌរបស់លោក រ៉ូហ្គី ស្តីពី “ការគោរព ការការពារ និងដំណោះស្រាយ” ហើយដែលធ្វើឡើង តាមរយៈការផ្តោតជាសំខាន់លើ សិទ្ធិដីធ្លី សិទ្ធិការងារ ព្រមទាំងសេរីភាពខាងការ បញ្ចេញមតិ ខាងការប្រមូលផ្តុំ និងខាងការបង្កើតសមាគម ជាដើម។
ទាញយកអានបន្ត -
Cambodian Business Register, MDS Thmorda SEZ Co LTD, General Details
- កាលបរិច្ឆេទចេញផ្សាយ: ១-តុលា-២០១០
- ការចេញផ្សាយ: ការស្រាវជ្រាវផ្នែកសាជីវកម្ម
ទាញយកអានបន្ត