កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.431


  • សង្គម​ស៊ីវិល​បន្ត​យុទ្ធនាការ​សប្ដាហ៍​ទី៨ ទាមទារ​ដោះលែង​មេ​សហ​ជីព និង​សកម្មជន​សង្គម​ ៧នាក់

    ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ក្នុង​ស្រុក​នៅ​សប្ដាហ៍​នេះ​បាន​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​(facebook) ​ទាមទារ​បន្ថែម​ទៀត​ឲ្យ​សមត្ថកិច្ច​​​​ដោះ​លែង​មេ​សហ​ជីព លោក រ៉ុង ឈុន និង​​សកម្មជន​សង្គម​ចំនួន ៧នាក់។ សាច់​ញាតិ និង​​សហជីព​ គាំទ្រ​យុទ្ធនាការ​នេះ ​ហើយ​ពួកគេ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ​។ នៅ​សប្ដាហ៍​ទី​៨​នេះ ក្រុម​សង្គម​ស៊ីវិល បន្ត​​​លើក​ឡើង​ជា​ថ្មី​​​ ពី​ការ​ចាប់​ខ្លួន​​​ប្រធាន​សហ​ភាព​​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ​​ក្នុង​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ​ និង​ការ​ចាប់​ខ្លួន​យុវជន​សង្គម​ចំនួន ៧​នាក់ ​នៃ​ក្រុម​ខ្មែរ​ថាវរៈ និង​​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​បាន​តវ៉ា​ដោយ​អហិង្សា​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ខែ​សីហា និង​ខែ​កញ្ញា​ឆ្នាំ​មុន។

    អានបន្ត
  • ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ ខកចិត្ត​នឹង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​​ដែល​​​​មិន​ដោះ​ស្រាយ​ដី​ធ្លី​ជូន​ពួកគេ

    ពលរដ្ឋ៣នាក់ តំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក សម្តែងការខកចិត្ត​ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ហើយ​បែរជារុញឱ្យទៅជួបអភិបាលខណ្ឌឱ្យជួយដោះស្រាយជំនួសទៅវិញ។ អ្នកស្រី មាស ស្រីភាព ដែលចូលទៅជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ទី២៧ ខែកញ្ញានេះ បាន​ឱ្យដឹង​ថា កាល​ពីពាក់កណ្តាលខែនេះ ពួកគាត់បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​​ជួយ​ពន្លឿន​​ការ​​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។

    អានបន្ត
  • សង្គមស៊ីវិលស្នើ​រដ្ឋាភិបាល​ទម្លាក់​ការចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​​បរិស្ថាន​ ដូច​​ករណី​​បណ្ឌិត​​សេង សារី

    ក្រុមមន្ត្រីសិទ្ធិមនុស្សអំពាវនាវឲ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ ពិចារណា​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​​និង​​ដោះលែង​​សកម្មជន​​សិទ្ធិមនុស្ស​ និង​​បរិស្ថាន​ ដូចដែលតុលាការលើកលែងកា​រ​ចោទប្រាកាន់​​អ្ន​ក​វិភាគ​​នយោបាយ​បណ្ឌិត​ សេង សារី។ ពួកគេ​យល់​ថា ​ការចាប់​​និង​​ការចោទ​​លើ​ស​កម្មជន​​ទាំងនោះ ​ក៏អាចជា​​ការ​ភ័ន្តច្រឡំ​ពី​​គោលបំណងនៃការបញ្ចេញមតិ​​របស់​ពួកគេ​ទាំងនោះដែរ​។

    អានបន្ត
  • ព័ត៌មានថ្មីៗ៖ ព័ត៌មានក្នុងប្រទេស: អបអរទិវាទឹកពិភពលោក ២០២២ ក្រោមប្រធានបទ ទឹកក្រោមដី

    ក្រោយពីត្រូវបានដោះលែង ក្រុមយុវជន​សកម្មជន​មាតាធម្មជាតិ​ចំនួន០៦រូប​ ត្រូវបាន​អង្គការអន្តរជាតិ​មួយដែលមានមូលដ្ឋាននៅប្រទេសអៀកឡង់ឈ្មោះ ហ្រ្វាន់ឡាញ​ ​ឌីហ្វិនឌឺ​ (​Frontline​ ​Defenders) ​ ផ្តល់​ពានរង្វាន់ដល់ពួកគេជា “អ្នកការពារឈានមុខ”​ ដើម្បីជាការលើកទឹកចិត្តនៃភាពអង់អាចក្លាហាន ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ ក្នុងការការពារ​បរិស្ថាន​​និង​ធនធានធម្មជាតិប្រទេសកម្ពុជា​ ខណ:កន្លងមកសកម្មភាពរបស់ពួកគេមិនត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល។

    អានបន្ត
  • អ្នកវិភាគខ្លះផ្អាកធ្វើបទវិភាគ​ដោយ​សារ​បារម្ភពីបញ្ហាសុវត្ថិភាព សម្ពាធ​គ្រួសារ​និង​កន្លែង​​ការងារ​

    ក្នុង​កិច្ចពិភាក្សា​ពិសេស​មួយ​រៀបចំ​ដោយ​វិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា ​ក្រោមប្រធាន​បទ​ «អ្នកវិភាគ​និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅ​កម្ពុជា»​ នាថ្ងៃ​សៅរិ៍​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា បានលើក​​ត្រង់ៗ​ថា លោកបាន​ផ្អាកធ្វើ​បទវិភាគ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​រយៈ ក្រោយ​​ពី​មានការ​គំរាមកំហែង​លោក​បណ្ឌិតសេង សារី និងលោកបណ្ឌិត មាស នី។ លោកបន្ត​ថា ធ្វើជា​អ្នកវិភាគ​មិន​ទទួល​បាន​ប្រាក់កំរៃអ្វី​ឡើយ ហើយ​ត្រូវ​ប្រឈម​នឹងការរើសអើងពីមិត្តភក្តិ ខណៈបុគ្គលខ្លួនឯង និងក្រុមគ្រួសារវិញ ក៏មិនមានសុវត្ថិភាពដែរ។

    អានបន្ត
  • កុមារកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់ស្គមស្គាំង ដោយសារកង្វះអាហាររូបបត្ថម្ភ

    អង្គការយូនីសេហ្វ(UNICEF) បានរកឃើញថាកុមារកម្ពុជាម្នាក់ក្នុងចំណោមបីនាក់មានជំងឺក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់មានជំងឺស្គមស្គាំង ដោយសារគ្រួសារពួកគេពី៤០ទៅ៥០ភាគរយមានបញ្ហាចំ​ណូធ្លាក់ចុះ និងជាពិសេសក្នុងវិបត្តិជំងឺកូវីដ១៩ ដែលបង្ខំឱ្យពួកគេ​កាត់បន្ថយថ្លៃអាហារ ឬប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើនជាងមុនជុំវិញការបរិភោ​គ​​អាហា​រប្រចាំថ្ងៃ។ យោងតាមការសិក្សាស្រាវជ្រាវ របស់អង្គការយូនីសេហ្វ ដែលបានចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា កុមារនៅកម្ពុជាមានតែ ៤០ភាគរយនៃកុមារដែលមានអាយុប្រាំមួយ ទៅ ២៣​ខែប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា ​ដែលទិន្នន័យ​ទាំងនេះបង្ហាញឱ្យឃើញថា ទម្លាប់ផ្តល់អាហារពុំបានល្អប្រសើរទេ ហើយកំពុងបានបន្តកើតឡើងពេញមួយទសវត្សរ៍ចុងក្រោយ​នេះ។

    អានបន្ត
  • អ្នក​ជំនាញ​ថា​ច្រក​ទ្វារ​អ៊ីនធឺណិត​កម្ពុជា នាំ​មក​នូវ​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង

    VOA: សូម​អរគុណ​លោក​បណ្ឌិត Robin Ramcharan ដែល​បាន​ឆ្លៀត​ពេល​ចូល​រួម​ក្នុង​បទ សម្ភាសន៍​ជាមួយ​វីអូអេ។ អង្គការ​Asia Centre ទើប​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​សេរីភាព​អ៊ីន​ធឺណិត​នៅ​កម្ពុជា (Internet Freedoms in Cambodia) ដោយ​មាន​ចំណង​ជើង​រង​សរសេរ​ថា​«ច្រក​ទ្វារ​ដើម្បី​គ្រប់គ្រង» (A Gateway to Control)។ ហេតុអ្វី​បាន​ជា​អង្គការ​របស់​លោក​ដាក់​ចំណង​ជើង​បែប​នេះ?

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​បាត់​បង់ដីស្រែ​​ទុក​ចែក​កូន ខណៈ​ជីវភាព​ពឹង​ផ្អែក​លើ​កូន​ធ្វើ​ការរោងចក្រ

    ភូមិ​ក្បាលដំរី ខេត្តកំពង់ឆ្នាំង — អ្នកស្រី​ ឡាយ សៅ ​និយាយ​ថា ​អ្នកស្រី​កំពុង​តែ​បារម្ភ​ថា​បាត់​បង់​ដី​ស្រែ​ប្រមាណ​៧ហិកតា ​ដែល​អ្នកស្រី​ទុក​ចែក​ឲ្យ​កូន​ចំនួន​៧នាក់ ​ដែល​ម្នាក់​កំពុង​ធ្វើ​ការ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់។ កសិករ​អាយុ​៤២ឆ្នាំរូប​នោះបាន​ឲ្យ​ដឹងថា ​ដី​ស្រែ​ដែល​បន្សល់ទុក​ពី​ឪពុក​ម្តាយ​របស់​អ្នកស្រី​ ​ស្ថិត​ក្នុង​ឃុំ​អន្សាចំបក់ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ដែល​មាន​ចម្ងាយ​ប្រមាណ​២គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​អ្នកស្រី​កំពុង​រស់នៅ​បច្ចុប្បន្ន​ ​ក្នុង​ភូមិ​ក្បាល​ដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។

    អានបន្ត
  • សហគមន៍​ព្រៃឡង់​ស្នើ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​លើ​សកម្មជន​ព្រៃឈើ​ម្នាក់

    ភ្នំពេញ — បណ្តាញ​សកម្មជន​ការពារ​ព្រៃ​ឈើ​មួយ​នៅ​ក្នុងតំបន់​ព្រៃឡង់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ ប្រកាន់​លើ​សមាជិក​មួយ​រូប​ដែល​ត្រូវ​ចោទ​ពីបទ​ប៉ុនប៉ង​មនុស្ស​ឃាត​កាលពី​ឆ្នាំ​មុន​ដោយ​សារភាព​សកម្ម​ក្នុង​ការឃ្លាំមើល​និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ចេញ​ផ្សាយ​នៅ​សប្តាហ៍នេះ។

    អានបន្ត
  • អ្នក​ឃ្លាំមើល​បរិស្ថាន​ថា ​ក្រសួងបរិស្ថាន​ឆ្លើយ​ដោះសា​មិន​ទទួល​ស្គាល់​ការ​ពិត​ ពី​ការ​ថយ​ចុះ​គម្រប​ព្រៃឈើ

    ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​ប្រតិកម្ម​ នឹង​ក្រសួង​បរិស្ថាន​ថា ​នៅ​តែ​បន្ត​ឆ្លើយ​ដោះសា​មិន​ទទួល​ស្គាល់​ការ​ពិត ពី​ការ​ថយ​ចុះ​គម្រប​ព្រៃ​ឈើ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន បាន​បន្ត​ចោទ​ប្រកាន់ ​និង​ព្យាយាម​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ធ្វើ​របាយការណ៍​ភូតភរ​រឿង​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ។

    អានបន្ត
  • សហភាព​ការងារ​កម្ពុជា​ ស្នើ​រដ្ឋ​មន្ត្រី​​ដោះស្រាយ​​បញ្ចប់​​វិវាទ​​ការងារ​​នៅ​​ព្រលាន​​យន្ត​ហោះ​​ខេត្ត​​សៀមរាប​

    សហភាពការងារកម្ពុជា ស្នើ​សុំកិច្ច​អន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​​បណ្ដាល​វិជ្ជាជីវៈ ជួយដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារនៅ​ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល (VINCI) នៅខេត្តសៀមរាប​ ក្រោយមន្ត្រីចុះ​ផ្សះផ្សាមិនសះជាគ្នា។ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សហភាព​ការងារ​កម្ពុជា បានដាក់លិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការ​ងារ​ លោក អ៊ិត សំហេង សុំឱ្យជួយបញ្ជូន​ចំណុចទាមទារទី៥ របស់​សហជីព​ព្រលាន​យន្តហោះទាំង​៣ ក្នុងខេត្ត​សៀមរាប ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយបន្ត។

    អានបន្ត
  • ​សហជីព​សង្ឃឹម​ថា​នឹង​មាន​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា

    ​ដោយសារ​កម្ពុជា​កំពុង​ឆ្លង​វិបត្តិសេដ្ឋកិច្ច​ដូច​បណ្តា​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ដែរ​ ​ដូច្នេះ​វា​ពិបាក​ក្នុង​ការ​លើកឡើង​ថា​តើ​កិច្ច​ពិគ្រោះ​យោបល់​ត្រីភាគី​ទី​ ​៣​ ​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំក្រោយ​នឹង​ប្រែប្រួល​ទៅជា​យ៉ាងណា​។​

    អានបន្ត
  • មន្ត្រី​បរិស្ថាន​ចោទ​សកម្ម​ជន​មួយ​ចំនួន​ថា​តែងតែ​ផ្សព្វផ្សាយ​​បែប​កុហក​​ប្រាប់​ទៅ​ពិភព​​លោក​រឿង​កម្ពុជា​​អស់​ព្រៃ​ឈើ​

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទក្រុមសកម្មជនមួយចំនួនថា តែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកប្រាប់ទៅពិភព​លោក​ថាកម្ពុជា​អស់ព្រៃឈើហើយ ខណៈប្រសិនបើ​ព្រៃឈើ​​អស់​ដូចអ្វី​ដែល​គេឃោសនា​នោះ ប្រហែល​កម្ពុជាមិនមានលទ្ធភាពនៅក្នុង​ការលក់​​ឥណទានកាបូនឱ្យទៅក្រុមហ៊ុន​បរទេសធំៗនោះឡើយ។ ថ្លែងក្នុងឱកាសដាក់ឱ្យប្រើប្រាស់និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨»​ នៅថ្ងៃទី២៣ ខែកញ្ញានេះ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រុមសកម្មជន​មួយ​ចំនួនតែងតែផ្សព្វផ្សាយ​ព័ត៌មាន​បែបកុហក​ប្រាប់ទៅពិភព​លោក​ថា កម្ពុជា​អស់ព្រៃឈើហើយ។

    អានបន្ត
  • វិភាគ៖​ តើ​បញ្ហា​អ្វី​ខ្លះ​នឹង​កើត​ឡើង​នៅ​ពេល​​ដក​ហូត​កម្មសិទ្ធិ​ដី​ដោយ​​មិន​ផ្តល់​​​សំណង​សមរម្យ?​

    មួយវិញទៀត ច្បាប់ស្តីពីអស្សាមិករណ៍ (ដកហូត) ដែល​រដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់​ចាប់តាំង​ពី​ឆ្នាំ២០០៩ ត្រង់​មាត្រា២ ចែង​ដែរថា ច្បាប់នេះមានគោលបំណងជាអាទិ៍ «ធានាការដកសិទ្ធិស្របច្បាប់កម្មសិទ្ធិឯកជ​ន ដោយធានាការទូទាត់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌»។ ប៉ុន្តែការអនុវត្តជាក់ស្តែងនាប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា ហាក់មិនបាន​អនុលោមទៅតាមច្បាប់ទាំងនេះទេ ដែល​ធ្វើឱ្យអ្នកតវ៉ាដីខ្លះត្រូវបានគេបាញ់ឱ្យរងរបួស និងខ្លះទៀតត្រូវបានចាប់ដាក់ពន្ធនាគារ នៅពេល​ស្វែងរក​កិច្ចអន្តរាគមន៍ឬចេញតវ៉ាប្រឆាំងនឹងការផ្តល់សំណងមិនសមរម្យ អំឡុងការអភិវឌ្ឍចូលទៅដល់តំបន់ដែលពួកគេរស់នៅ។

    អានបន្ត
  • អ្នកការពារសិទ្ធិមនុស្សស្វាគមន៍របៀវារៈសិទ្ធិមនុស្សនៅក្នុងជំនួប ហ៊ុន សែន-មុនតាប៊ន តាមអនឡាញ

    នៅក្នុង​ជំនួប​តាមរយៈ ​Video Conference​ កាលពីម្សិលមិញ​ ជាមួយ​លោកនាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​លោកសាស្ត្រាចារ្យ ​វិទិត មុនតាប៊ន​(Vitit Muntarborn)​ អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា ​បានលើកយក​ចំណុច​ចំនួន៤ ​មកជជែក​ពិភាក្សា ​ដែលក្នុងនោះ ​បញ្ហាសិទ្ធិមនុស្ស​គឺជាចំណុច​ចំបង។​ ជាមួយគ្នានេះ​អ្នកធ្វើការ​ខាងសិទ្ធិមនុស្ស​នៅកម្ពុជា ​បានសម្តែង​ការអបអរ​ និងចាត់ទុកថា​ចំណុច​ដែលលើកយក​មកពិភាក្សា​ទាំងអស់នេះ ​សុទ្ធតែមានសារៈ​សំខាន់សម្រាប់​បរិបទកម្ពុជា​បច្ចុប្បន្ន​។

    អានបន្ត
  • ពលរដ្ឋរងគ្រោះនៃអំពើហិង្សាក្នុងជម្លោះដីធ្លីនៅខេត្តកំពតធ្លាក់ខ្លួនឈឺនិងខ្វះថវិកាព្យាបាល

    បុរសវ័យ​ ៦០ឆ្នាំម្នាក់​ក្នុងចំណោមពលរដ្ឋទំនាស់ដីធ្លីចំនួន ៣៧គ្រួសារផ្សេងទៀតរស់នៅ​ភូមិ​ព្រៃ​ពាយ​ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ ខេត្តកំពត បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយគ្មានលុយ​ស​ម្រា​ប់​បង់ថ្លៃព្យា​បា​ល បន្ទាប់ពីរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមឈ្មួញទិញដី កាល​ពី​ថ្ងៃទី១៣ ខែកញ្ញា។ ពលរដ្ឋចំនួន ៣៧គ្រួសារ កំពុងអាស្រ័យផលលើដីប្រមាណជិត ៥០ហិកតា បាននាំគ្នា​ចេញតវ៉ា ស្របពេ​ល​​ឈ្មួញមួយក្រុមយកត្រាក់ទ័រមកឈូសឆាយដីធ្លីដែលពួកគេអះ​អាងថា ជាដីរបស់ខ្លួន។ ក្នុងអំឡុងពេលតវ៉ានោះ បានឈានដល់ការប្រើ​ហិង្សាដោយរុញច្រានគ្នាទៅវិញទៅមកបង្កឱ្យមានពលរដ្ឋចំនួន ៣នា​ក់រងរបួសធ្ងន់ ខណៈ​នោះមានស្រ្តីម្នាក់រត់ឡើងលើដៃត្រាក់ទ័រដែលកំពុងកាយដី។

    អានបន្ត
  • អ្នក​ជំនាញ​​​សិទ្ធិ​មនុស្ស UN​ បន្ត​ស្វែង​យល់​ពី​រដ្ឋា​ភិបាល​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​មនុស្ស

    អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ (UN) បន្ត​ស្វែង​យល់​ពី​ជំហរ​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​ប្តេជ្ញា​ចិត្តគោរព​គោលការណ៍​សិទ្ធិមនុស្ស ខណៈក្រុមអង្គការស​ង្គមស៊ីវិលក្នុងស្រុកបន្តចេញលិខិតជំហររួមគ្នាបារម្ភពីការគំរាមកំហែងសេរីភាពបញ្ចេញមតិដែលរាលដាលដល់អ្នកវិភាគបញ្ហាសង្គម។ កាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុ​ស្ស​​នៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានជួបពិ​ភាក្សាជា​មួយ​នាយក​រដ្ឋមន្ត្រី​ក​ម្ពុជា​​ លោក ហ៊ុន សែន តាមប្រព័ន្ធបណ្តាញសង្គម។

    អានបន្ត
  • ក្រសួងបរិស្ថាន៖ ការធ្លាក់ចុះធនធានគម្របដីព្រៃឈើដោយសារកំណើនប្រជាជន និងតម្រូវការដីកសិកម្ម

    ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី២៣កញ្ញា ​បានដាក់ឲ្យប្រើប្រាស់​នូវរបាយការណ៍​ស្ថានភាព​បរិស្ថាន​លើកទី៤ ​និងសៀវភៅ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ២០១៨​។ ​លោកនេត្រ ភក្រ្តា ​រដ្ឋលេខាធិការ​និងជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​បានវាយតម្លៃ​ពីស្ថានភាព​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​នៅឆ្នាំ២០១៨​មានការធ្លាក់ចុះ​ជាបន្តបន្ទាប់​គិតចាប់​ពីឆ្នាំ១៩៦៥មក​។ ​បើតាមអ្នក​នាំពាក្យ​រូបនេះ ​ការធ្លាក់ចុះ​នៃធនធាន​គម្រប​ដីព្រៃឈើ​កម្ពុជា​ គឺដោយសារ​កំណើន​ប្រជាជន​ និងតម្រូវ​ការដី​កសិកម្ម។

    អានបន្ត
  • វិវាទដីព្រលានយន្តថ្មី៖ NGO ស្នើឲ្យស្ថាប័នពាក់ព័ន្ធផ្ដល់សំណងសមរម្យ តែអភិបាលខេត្ត ថា NGO គ្មានភារកិច្

    សង្គមស៊ីវិល៣១ ស្នើឲ្យស្ថាប័ន្ថពាក់ព័ន្ធផ្ដល់សំណងដល់ម្ចាស់ដីនៃគម្រោងព្រលានយន្តហោះថ្មី ឲ្យបានសមរម្យតាមតម្លៃទីផ្សារ ដើម្បីជៀសវាងនូវការដោះស្រាយដោយបង្ខិតបង្ខំ។ ប៉ុន្តែ អភិបាលខេត្តកណ្ដាល សង្កត់ធ្ងន់ថា សង្គមស៊ីវិលគ្មានអ្វីពាក់ព័ន្ធនឹងករណីនេះឡើយ ។

    អានបន្ត
  • សេវាសាធារណៈនៅតែជាបញ្ហាស្មុគស្មាញសម្រាប់ពលរដ្ឋក្នុងការស្នើសុំលិខិតផ្សេងៗ

    សៀមរាប៖ ប្រជាពលរដ្ឋខេត្តសៀមរាប នៅតែមានក្តី​បារម្ភ ពេលស្នើសុំធ្វើលិខិតឯកសារមួយចំនួន ដោយប្រើប្រាស់សេវាសាធារណៈ ​មានភាពស្មុគស្មាញ និងភាពយឺតយ៉ាវ បើសិនមិនបង់ប្រាក់​បន្ថែម​លើតម្លៃកំណត់ ឬត្រូវចំណាយលើសេវារត់ការឱ្យជួយ​ជំនួស​វិញ។ អ្នកស្រី មុំ ដែលជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានរៀបរាប់ថា អ្នកស្រីតែងតែ​ឱ្យថវិកា​គេបន្ថែម ឬរកអ្នករត់ការ​​ជំនួស ស្ទើរគ្រប់ពេលដែលត្រូវការឯកសារ ឬលិខិតអ្វីមួយ។ កាលខែមីនា ឆ្នាំ២០១៨ ពេលអ្នកស្រីខ្វះថវិកា ត្រូវលក់ដីជាបន្ទាន់នៅក្នុងក្រុងសៀបរាបតម្លៃ៣៥.០០០ ដុល្លារ ដោយត្រូវផ្ទេរឈ្មោះ​ឱ្យអ្នកទិញ។ អ្នកស្រីត្រូវយកលុយដែលគេកក់ មកចំណាយលើថ្លៃរត់ការ ៨២០ដុល្លារ និងថ្លៃ​ឯកសាររដ្ឋបាល​អស់២.៤៥០ដុល្លារ ដោយរង់ចាំរយៈពេល១ខែកន្លះទើបរួច ហើយអស់ថ្លៃ​កម្រៃជើងសារ​ផ្សេងទៀត។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo