កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.431


  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​រដ្ឋាភិបាល​​ដោះស្រាយ​​វិវាទ​ដីធ្លី​នៅ​ព្រលាន​យន្តហោះ​ថ្មី​រវាង​ក្រុមហ៊ុនOCICជាមួយ​ពលរដ្ឋ​ម្ចាស់ដី​ដោយ​សន្តិវិធី

    ក្រុមអង្គការសង្គមស៊ីវិលដែលតាមដានវិវាទដីធ្លីរវាងក្រុមហ៊ុន #OCIC និងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្នើសុំអាជ្ញាធរខេត្ត #កណ្ដាល ដោះស្រាយបញ្ចប់ទំនាស់នេះ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់ក្នុងការផ្ដល់សំណងសមរម្យជូនពលរដ្ឋ។ ចំណែកអាជ្ញាធរវិញ នៅតែអះអាងដដែលថា #រដ្ឋាភិបាល មិនមានគោលនយោបាយថ្មីចំពោះវិវាទនេះទេ ក្រៅពីជម្រើសដែលបានផ្ដល់ជូនពលរដ្ឋកន្លងមក គឺលក់ដីឲ្យក្រុម

    អានបន្ត
  • សង្គមស៊ីវិលស្នើឱ្យផ្តល់សំណងតាមតម្លៃទីផ្សារជូនពលរដ្ឋរងផលប៉ះពាល់ដីធ្លីដោយសារព្រលានយន្តហោះថ្មី

    ក្រុម​អង្គការសង្គមស៊ីវិលជាង៣០ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ​ ផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុ​ងរងផលប៉ះពាល់ដីធ្លី ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ នៅខេត្តកណ្តាល ក្រោយ​ផ្ទុះហិង្សា និងមានការចាប់ខ្លួនប្រជាពលរដ្ឋ ៣០​នាក់។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៣១ស្ថានប័ន បានចេញសេចក្តីថ្លៃការណ៍មួយ​ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញថ្មី រវាង​ក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋម្ចាស់ដី។ អង្គការសង្គមស៊ីវិលទាំងនោះ រួម​មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិកម្ពុជា(CHRAC) អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងអង្គការផ្នែកសិទ្ធិមនុស្ស និងការងារជាង២០ទៀត។

    អានបន្ត
  • ក្រុម​សង្គម​ស៊ីវិល​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ការបំភិត​បំភ័យ​អ្នកវិភាគ និង​អ្នករិះគន់

    ភ្នំពេញ — ការ​គំរាម​ចំៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅ​លើ​អ្នក​វិភាគ​ពីរ​នាក់​កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៣០​ស្ថាប័ន បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ហើយ​ពួកគេ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បំភិត​បំភ័យ​លើ​អ្នក​អត្ថាធិ​ប្បាយ​នយោបាយ និង​អ្នក​រិះគន់។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៨​ស្ថាប័ន​នោះ រួម​មាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក បណ្តាញ​យុវជន​កម្ពុជា​ (ហៅ​កាត់​ថា​CYN) មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និ​ង​សិទ្ធិ​មនុស្ស (ហៅ​កាត់​ថា​ សង់ត្រាល់​) និង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត។ ពួកគេ​បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋា​ភិបាល​មិន​គួរ​គំរាម​កំហែង ឬ​ព្រមាន​អ្នកវិភាគ​ដែលបាន​លើក​ឡើង​ជា​ទស្សនៈណា ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត ដោយ​គួរ​តែផ្តល់​សិទ្ធិ​ដល់​អ្នក​វិភាគ​ អាច​អនុវត្ត​ការងារ​របស់​ពួកគេ​ស្រប​តាម​ច្បាប់ និង​អាចផ្សព្វ​ផ្សាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ។

    អានបន្ត
  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការ​បើក​ទូលាយ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដល់​ពលរដ្ឋ

    ក្រុម​អង្គការ​សង្គមស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើកទូលាយ​សិទ្ធិទទួល​បាន​ព័ត៌មាន​ដល់​ពលរដ្ឋ​ និង​ជនជាតិ​ដើម​ភាគ​តិច​។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំមួយ​ដែល​មាន​អ្នក​ពាក់ព័ន្ធ​ជាង​ ២៣០​នាក់ចូល​រួម ក្នុង​នោះរួមមាន​សមាជិក​សភា មន្រ្តី​រដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល​ និង​តំណាង​សហគមន៍​នៅ​តាម​បណ្ដា​ខេត្ត។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា តម្លាភាព​និង​ការលាតត្រដាង​ព័ត៌មាន​ទាក់ទង​និង​ថវិកា​រដ្ឋាបាល​ថ្នាក់​ក្រោម​ជាតិ និង​សម្បទាន​ដី​សេដ្ឋកិច្ច​មានសារៈសំខាន់​សម្រាប់​ការ​ចូលរួម​ប្រកប​ដោយ​អត្ថន័យ​របស់​ពលរដ្ឋ​ក្នុង​ដំណើរការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជាសាធារណៈ។

    អានបន្ត
  • សង្គមស៊ីវិលស្នើឱ្យផ្តល់សំណងតាមតម្លៃទីផ្សារជូនពលរដ្ឋរងផលប៉ះពាល់ដីធ្លីដោយសារព្រលានយន្តហោះថ្មី

    កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៣១ស្ថានប័ន បានចេញសេចក្តីថ្លៃការណ៍មួយ​ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញថ្មី រវាង​ក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋម្ចាស់ដី។ អង្គការសង្គមស៊ីវិលទាំងនោះ រួម​មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិកម្ពុជា(CHRAC) អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងអង្គការផ្នែកសិទ្ធិមនុស្ស និងការងារជាង២០ទៀត។

    អានបន្ត
  • លោក ជិន ម៉ាលីន៖ ការវិភាគមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋានស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់

    (ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ។ ការលើកឡើងបែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការប្រើពាក្យថា «បញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ»។

    អានបន្ត
  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការវិភាគមួយចំនួននៅកម្ពុជាជាការវិភាគតាមអារម្មណ៍

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើង​ថា ការវិភាគដែលចាត់ទុកថា ជា​សិទ្ធិសេរីភាពនៃការ​សម្តែង​មតិ ហើយដែលទទួលបានការការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ មិនមែនជាការវិភាគតាមអារម្មណ៍នោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន ធ្វើឡើង​​​បន្ទាប់ពីក្រុមអង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​២៨ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ​ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគនៅកម្ពុជា។

    អានបន្ត
  • ពលរដ្ឋ​៩​នាក់ ត្រូវ​បាន​ដោះលែង ក្រោយ​សន្យា​ឈប់​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល

    ភ្នំពេញ — នៅ​ក្នុង​ការ​សន្យា​មួយ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន សាច់​ញាតិ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជាប់​ឃុំ បាន​អះអាង​ថា ​ពួក​គេ​នឹង​ឈប់​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ ការ​សន្យា​នេះ​ធ្វើ​ឡើង​តាម​រយៈ​សំណើ​មួយ​ច្បាប់​ទៅ​អាជ្ញាធរ ដែល​ក្នុង​នោះ​មាន​ការ​សុំ​ទោស និង​ទទួល​កំហុស​ផង​ដែរ។ កាល​ពី​សប្តាហ៍​មុន ប្រជា​ពលរដ្ឋ​បាន​ចេញ​មុខ​តវ៉ា ហើយ​ក្នុង​នោះ​៣០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​មាន​ផ្ទុះ​ហិង្សា។ ប៉ុន្តែ​ក្រោយ​មក អាជ្ញាធរ​បាន​ដោះ​លែង​មនុស្ស​២១នាក់ និង​បញ្ជូន​អ្នក​ភូមិ៩​នាក់​ទៅ​តុលាការ។

    អានបន្ត
  • តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក​បណ្ឌិត​ សេង សារី

    សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្គាប់មកកងកម្លាំងមានសមត្ថកិច្ច​បញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។

    អានបន្ត
  • តើ​កម្ពុជា​គួរ​និយាយ​អ្វីខ្លះ​ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ?

    បញ្ហា​សំខាន់ៗ​មួយ​ចំនួន​រួម​មាន បរិស្ថាន សិទ្ធិ​មនុស្ស ការ​ចូលរួម​របស់​ស្ត្រី និង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ត្រូវបាន​អ្នកពាក់ព័ន្ធ​ស្នើ​ប្រតិភូ​តំណាង​កម្ពុជា លើក​យក​ទៅ​ថ្លែង​នៅ​អង្គ​មហាសន្និបាត​លើក​ទី​៧៦​របស់​អង្គការសហ​ប្រជាជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​សប្ដាហ៍​នេះ។ បើ​តាម​កាល​វិភាគ​ផ្ដល់​ដោយ អ.ស.ប. ប្រតិភូ​តំណាង​កម្ពុជា ត្រូវ​ឡើង​ថ្លែងក្នុង​អង្គ​មហា​សន្និបាត ​តាម​រយៈ​សុន្ទរកថា​ថតទុក និង​ថ្លែង​ពី​ចម្ងាយ នៅ​យប់​ថ្ងៃ​សៅរ៍​ ទី២៥​ ខែកញ្ញា ខាង​មុខ​ ដោយ​បញ្ជាក់​ថា ​ប្រមុខ​រដ្ឋា​ភិបាល លោក ហ៊ុន សែន នឹង​ថ្លែង​ទៅ​កាន់​អង្គ​មហា​សន្និបាត​ដែល​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩។

    អានបន្ត
  • ពលរដ្ឋទាំង៩នាក់ត្រូវបានដោះលែង ក្រោយធ្វើលិខិតសុំទោសទៅតុលាការខេត្តកណ្ដាល

    ពលរដ្ឋចំនួន៩នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកណ្ដាលស្ទឹង ត្រូវបានតុលាការខេត្តកណ្តាលដោះលែងឱ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃទី២០កញ្ញា បន្ទាប់ពីពួកគាត់ត្រូវបានចាប់ខ្លួនក្រោយពីមានការតវ៉ាហិង្សារឿងដីធ្លីនៅថ្ងៃទី១២កញ្ញា។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ៦រយ​គ្រួសារ​នៅ​ខេត្ត​កំពង់ឆ្នាំង​សុំ​អាជ្ញាធរ​​ឱ្យ​រក្សា​ទុក​ដី​ស្រែ​និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​

    ប្រជាពលរដ្ឋ​ជិត ៦រយ​គ្រួសារ រស់​នៅ​ស្រុក​បរិបូរណ៍ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ករណី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​យក​ដី​ស្រែ​ពួកគាត់​ទៅ​ពុះ​ចែក​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។ ពួក​គាត់​ស្នើ​សុំ​អាជ្ញាធរ​រក្សា​ទុក​ដី​ស្រែ​ទំហំ​ជិត ២ពាន់​ហិកតារ​ជូន​ពលរដ្ឋ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​វិញ និង​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ ដើម្បី​បញ្ចប់​វិវាទ​នេះ។

    អានបន្ត
  • រដ្ឋា​ភិបាល​កាត់​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា​​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​វិស័យ​ឯកជន

    រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០​ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជន​ធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបាន​កាត់ឱ្យស្ថាប័នរដ្ឋនិង​ឯកជនប្រមាណ១ ០០០ហិកតា​រួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងតាមោក ឬ​បឹងទំនប់កប់ស្រូវ​ ទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើជាកម្មសិទ្ធិ។

    អានបន្ត
  • មន្ត្រី​តុលាការ​ថា​ ការ​ចាប់​សកម្ម​ជន​​​​បរិស្ថាន​​​​ម្នាក់​​ពាក់​ព័ន្ធ​ការ​​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​

    មន្ត្រី​​សាលាដំបូងខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចចាប់​ខ្លួនលោក ឆន ផល្លា ដែលជាសកម្មជន​បរិស្ថាននិងដីធ្លី បញ្ជូន​ទៅ​ពន្ធនាគារ ដោយ​សារ​តែ​សកម្មជនរូបនោះមិនបាន​ចូល​រួម​តាម​នីតិ​វិធី​កោះហៅ​របស់​តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ​។ ព្រះរាជអាជ្ញារងអម​​សាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី ប្រាប់ វីអូឌី នៅថ្ងៃ​ទី២១ ខែ​កញ្ញានេះ​ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួន​លោក ឆន ផល្លា កាលពី​ថ្ងៃចន្ទម្សិលមិញ ដោយ​សារ​​សកម្មជនរូបនោះមិនព្រមចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ឈ្មោះ នៅ យ៉ារ័ត្ន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ជិត​៣០​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាម​កំហែង​ទៅ​លើ​អ្នកវិភាគ

    អង្គការសង្គមស៊ីវិលជិត៣០ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា ការធ្វើបទវិភាគណាមួយមិនត្រូវភ្ជាប់ជាមួយនិន្នាការនយោបាយឡើយ។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៨ បានចាត់ទុកថា ការគំរាមកំហែងទៅលើអ្នកវិភាគ គឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។

    អានបន្ត
  • តុលាការ​ខេត្ត​កណ្ដាល​​ដោះលែង​អ្នក​តវ៉ា​ដីធ្លី​៩​នាក់​ តែ​ភ្ជាប់​លក្ខខណ្ឌ​ឈប់​តវ៉ា

    តុលាការខេត្តកណ្ដាលបាន​ដោះ​លែង​អ្នក​តវ៉ា​ដីធ្លី​ចំនួន​៩នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយ​​ភ្ជាប់​ជាមួយ​លក្ខ​ខណ្ឌ​ឈប់​តវ៉ា និង​ព្រម​យក​សំណង​តាមអាជ្ញាធរកំណត់ត្រឹមតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានការ​ប៉ះទង្គិចគ្នាមួយ​រវាងពលរដ្ឋមានជម្លោះដីធ្លីជាមួយ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្តាល ជាមួយនឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៣០នាក់បញ្ជូនទៅតុលាការ ប៉ុន្តែ​បាន​ដោះលែង​មនុស្ស​ចំនួន២១នាក់វិញ ខណៈ៩នាក់ផ្សេងទៀតបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​ថា ពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។

    អានបន្ត
  • សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​កែប នៅ​តែ​បន្ត​ចាក់​ដី​លុប​សមុទ្រ

    សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​កែប​ ដែល​នៅ​បន្ត​ចាក់​លុប​ឆ្នេរសមុទ្រ​ ថា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរសមុទ្រ​ និង​ដី​ភ្នំ​ដែល​កាយ​ចេញ​ពី​តំបន់​ឧទ្យាន​អភិរក្ស​ក្រុងកែប​កំពុង​រងការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​។ ចំណែក​ឯ​អាជីវករ​លក់ដូរ​នៅ​ចំណុច​ឆ្នេរ​ជ្រោយ​ដូង ត្អូញត្អែរ​ពី​ការ​លំបាក​ប្រកប​អាជីវកម្ម​របស់​ពួកគេ​ដោយសារ​តែ​អាជ្ញាធរ​ចាក់​ដី​លុប​សមុទ្រ​ពង្រីក​ឆ្នេរ​នេះ។

    អានបន្ត
  • លោកសេង សារី បានរួចពីការចាប់ខ្លួន តែអង្គការសង្គមស៊ីវិលបង្ហាញការបារម្ភពីអនាគតនៃការបញ្ចេញមតិនៅកម្ពុជា

    សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បានចេញដីកា​បញ្ឈប់​ការតាម​ចាប់ខ្លួន​លោកបណ្ឌិត​ សេង សារី​ ជាផ្លូវការ​នៅថ្ងៃទី​២១កញ្ញានេះ ​។ ​ទន្ទឹមគ្នានេះ ​ក្រុមអង្គការ​សង្គមស៊ីវិល​ជិត៣០ស្ថាប័ន​ តាមរយៈ​សេចក្តីថ្លែងការណ៍​រួម បាន​គូសបញ្ជាក់ថា ​បទចោទ​នោះ គឺ​​មិនគួរត្រូវបាន​ធ្វើឡើង​តាំងពី​ដំបូង​មកម៉្លេះ។​ មិនគួរធ្វើឡើង​ ដោយសារ​តែ​វាជាការ​បំភិតបំភ័យ​ដល់​ការបញ្ចេញ​មតិរបស់​​អ្នកវិភាគ​ដទៃទៀត ​និងសូម្បី​តែពលរដ្ឋ​ទូទៅ​។

    អានបន្ត
  • សង្គម​ស៊ីវិល​និង​ជនជាតិ​ដើម​ភាគ​តិចព្នង​ខេត្តស្ទឹងត្រែង​ថា​ ក្រុមហ៊ុន​ចិន​ស៊ីវហ្គិច​ អនុវត្ត​ខុស​កិច្ច​សន្យា​វិនិយោគ​

    ជនជាតិដើម​ភាគតិចព្នង​ និងមន្ត្រីសង្គម​ស៊ីវិល​អះអាង​ថា ក្រុមហ៊ុនចិន​ ស៊ីវ​ ហ្គិច​ (Saiv Hkech) កំពុង​អនុវត្ត​ផ្ទុយ​ពី​កិច្ច​សន្យា​វិនិយោគ​ និង​ឃុបឃិត​គ្នា​ជា​មួយ​​អាជ្ញាធរ​ បោះ​បង្គោល​ព្រំប្រទល់​ចូល​ដី​ប្រជា​សហគមន៍​។ អ្នក​ភូមិ​ថា​ ពួកគេ​តែងតែ​លើក​គ្នា​តវ៉ា​ និង​ដាក់ញាតិ​ ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ជា​បន្ត​បន្ទាប់​ ដើម្បី​អន្តរាគមន៍​ជា​ច្រើន​លើក​ច្រើន​សារ ​ប៉ុន្តែ​ពួកគេ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ និង​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ​។

    អានបន្ត
  • លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី

    ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ដល់​កុមារ នាថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​ លោក ហ៊ុន សែន បានថ្លែងថា តុលាការបានចេញដីកា​រួច​ហើយ ដើម្បីតាមចាប់ខ្លួនបណ្ឌិតមួយរូបដែលនិយាយ​​​គោល​ការណ៍​៦ចំណុច ​គាំទ្រ​អតីត​បក្សប្រឆាំងនៅក្រៅប្រទេស ពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ​យកតាមលំនាំប្រទេសភូមា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo