កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
យុវជនទាមទារការលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងសេរីភាពចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ
ក្នុងឱកាសទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ នារាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា យុវជនកម្ពុជាមកពីបណ្តាខេត្តនានា បានចូលរួមសម្តែងមតិ និងស្វែងយល់អំពីសិទ្ធិអំណាចរបស់ខ្លួន ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ។ ក្រុមយុវជនបានលើកឡើងនូវមតិយោបល់ និងតម្រូវការមួយចំនួន ដែលជាទុនឬធនធាននៃការចូលរួមចំណែករបស់ខ្លួន ក្នុងការអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ។
អានបន្ត -
នគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួនយុវជន ៣នាក់ នៅខេត្តពោធិ៍សាត់ រឿង CLV
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែសីហា បានចោទប្រកាន់យុវជនម្នាក់ ឈ្មោះ «ធា ធីវ» អាយុ ២២ឆ្នាំ អំពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពចលាចលសង្គម ក្រោយពេលយុវជនរូបនេះ បានចេញវីដេអូអំពាវនាវដល់មហាជនឱ្យចូលរួមធ្វើបាតុកម្ម ប្រឆាំងគម្រោងអភិវឌ្ឍន៍ នៅតំបន់ត្រីកោណ រវាងកម្ពុជា ឡាវ និងវៀតណាម CLV។ យុវជនរូបនេះ ជាកសិករ មានកម្រិតវប្បធម៌ថ្នាក់ទី៩ ថ្មី រស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
អានបន្ត -
មនុស្សមួយចំនួនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងផែនការបះបោរដើម្បីផ្ដួលរំលំរដ្ឋាភិបាល
អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានព័ត៌មានអំពីការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ បាតុកម្មនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី១៥ ខែសីហា មនុស្សចំនួន១០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មនេះ។ នេះបើយោងតាមលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានប្រាប់វីអូអេ កាលពីថ្ងៃព្រហស្បតិ៍។
អានបន្ត -
សង្គមស៊ីវិលស្នើរដ្ឋាភិបាលបើកលំហសេរីភាពយុវជន ខណៈមន្ត្រីថាសេរីភាពមានទូលំទូលាយ
នៅថ្ងៃព្រហស្បតិ៍នេះ សង្គមស៊ីវិលចំនួន១២ស្ថាប័ន រួមមាន សមាគមបណ្តាញយុវជនកម្ពុជា អង្គការតម្លាភាពកម្ពុជា អង្គការជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍ និងអង្គការសង់ត្រាល់ជាដើម បានរៀបចំសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជនឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ»។
អានបន្ត -
លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួងការបរទេសសួរជប៉ុនរឿងយកទឹកដីជប៉ុនផ្តួលរំលំរដ្ឋាភិបាលកម្ពុជា
នៅក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងការបរទេសកម្ពុជាសួរទៅរដ្ឋាភិបាលជប៉ុនជុំវិញពលរដ្ឋខ្មែរដែលមាននិន្នាការប្រឆាំង យកទឹកដីជប៉ុនធ្វើជាមូលដ្ឋានសម្រាប់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដូច្នេះ បន្ទាប់ពីពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងបាននាំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រឆាំងនឹងការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវវៀតណាម(CLV)។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចពូនងនៅខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅបន្តទាមទារបណ្ណកម្មសិទ្ធិដីសមូហភាព
អស់រយៈពេលជាង ៧ឆ្នាំបន្ទាប់ពីត្រូវបានបង្ខំចិត្តចាកចោលផ្ទះសម្បែងដោយសារអាងទឹកដ៏ធំមួយនៃទំនប់វារីអគ្គិសនី សហគមន៍ជនជាតិដើមភាគតិចពូនងនៃខេត្តស្ទឹងត្រែងភាគខាងជើងរបស់ប្រទេសកម្ពុជានៅតែប្ដេជ្ញាចិត្តក្រាញននៀលនៅលើដីសេសសល់នៃភូមិកំណើតរបស់ពួកគេដែលត្រូវទឹកជន់លិច ។ ប្រជាពលរដ្ឋ ៦២គ្រួសារនៃភូមិក្បាលរមាសចាស់បានប្ដេជ្ញាចិត្តរស់នៅជាបន្តនៅលើដីភូមិរបស់ពួកគេ បន្ទាប់ពីទឹកពីទំនប់វារីអគ្គិសនីសេសានក្រោម២បានជន់លិចផ្ទះសម្បែងរបស់ពួកគេកាលពីឆ្នាំ២០១៧ ដោយបង្ខំពួកគេឱ្យចាកចេញទៅរកទីទួលជម្រកបណ្ដោះអាសន្នចម្ងាយប្រហែល ៥គីឡូម៉ែត្រនៅផ្នែកខាងលើអាង ។
អានបន្ត -
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនមនុស្ស១០នាក់ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងគម្រោង CLV
មនុស្សយ៉ាងហោចណាស់១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV)។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
អានបន្ត -
សហជីពប្រចាំរោងចក្រសិនតៃដាក់លិខិតទៅក្រសួងការងារឱ្យជួយស្វែងរកដំណោះស្រាយ
សហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន(ខេមបូឌា)ខូអិលធីឌី(ZHEN TAI GARMENT Cambodia Co.,Ltd) ដែលមានទីតាំងស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារលោក ហេង សួរ ឱ្យជួយស្វែងរកដំណោះស្រាយក្រោយថៅកែបន្តគេចវេសមិនព្រមដោះស្រាយជូនកម្មករកម្មការិនី។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញបង្ខំព្រះសង្ឃមួយអង្គឱ្យផ្ដិតមេដៃបញ្ឈប់ធ្វើសកម្មភាពសង្គម
អាជ្ញាធរខណ្ឌចម្ការមនរាជធានីភ្នំពេញ បានបង្ខំឱ្យព្រះសង្ឃមួយអង្គដែលសកម្មនឹងកិច្ចការសង្គមត្រូវតែផ្ដិតមេដៃ ធ្វើកិច្ចសន្យា ឈប់ឈឺឆ្អាលសកម្មភាពសង្គម បើពុំដូច្នេះទេសមត្ថកិច្ចនឹងចាត់វិធានការច្បាប់។ ព្រះសង្ឃដែលអាជ្ញាធរបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ឈឺឆ្អាលរឿងសង្គម គឺព្រះតេជគុណ ធូ វ៉ាឃីម គង់នៅវត្តនួនមណីរាម ហៅវត្តថាន់ ឋិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មិនខ្លាចរអា ចំពោះការគំរាមកំហែង និងការដាក់សម្ពាធ របស់អាជ្ញាធរក្រុងភ្នំពេញនោះទេ។ ព្រះសង្ឃអង្គនេះយល់ថា សកម្មភាពរបស់ព្រះអង្គ ជារឿងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ។
អានបន្ត -
របាយការណ៍របស់បណ្ដាញអង្គការអន្តរជាតិ CIVICUS ថារដ្ឋាភិបាលកម្ពុជារំលោភបំពានសិទ្ធិពលរដ្ឋ
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ CIVICUS នៅថ្ងៃទី១៣ ខែសីហា បានចេញផ្សាយរបាយការណ៍មួយស្ដីពីការឃ្លាំមើលសិទ្ធិសេរីភាពពលរដ្ឋ ដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភបំពានសិទ្ធិមូលដ្ឋានពលរដ្ឋខ្លួន។ អង្គការនេះសំអាងករណីថ្មីៗនៃការធ្វើទុក្ខបុកម្នេញសកម្មជន នៃរដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត។
អានបន្ត -
ក្រសួងយុត្តិធម៌៖ ការអូសទាញពលរដ្ឋធ្វើបាតុកម្មប្រឆាំងគម្រោង CLV ជាផែនការផ្តួលរំលំរដ្ឋាភិបាល
ក្រសួងយុត្តិធម៌ ក្តាប់បាននូវភស្តុតាងច្បាស់លាស់ ពីផែនការអូសទាញពលរដ្ឋទៅធ្វើ បាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយការប្រឆាំងនេះ ជាផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។ នេះ បើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៣ ខែសីហា។
អានបន្ត -
របាយការណ៍៖ លម្ហស៊ីវិលនៅកម្ពុជានៅស្ថិតក្រោមការគាបសង្កត់
អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានវាយតម្លៃថា ស្ថានភាពនៃលម្ហស៊ីវិលនៅប្រទេសកម្ពុជាត្រូវបាន «គាបសង្កត់» ដោយសារច្បាប់ដែលមានលក្ខណៈរឹតត្បិតត្រូវបានប្រើខុសជាញឹកញាប់ដើម្បីយាយី និងដាក់ទោសទណ្ឌទៅលើអ្នកការពារសិទ្ធិមនុស្ស សហជីព សកម្មជន យុវជន និងអ្នកនយោបាយប្រឆាំង។
អានបន្ត -
របាយការណ៍របស់បណ្ដាញអង្គការអន្តរជាតិ CIVICUS ថារដ្ឋាភិបាលកម្ពុជារំលោភបំពានសិទ្ធិពលរដ្ឋ
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ CIVICUS នៅថ្ងៃទី១៣ ខែសីហា បានចេញផ្សាយរបាយការណ៍មួយស្ដីពីការឃ្លាំមើលសិទ្ធិសេរីភាពពលរដ្ឋ ដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភបំពានសិទ្ធិមូលដ្ឋានពលរដ្ឋខ្លួន។ អង្គការនេះសំអាងករណីថ្មីៗនៃការធ្វើទុក្ខបុកម្នេញសកម្មជន នៃរដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត។
អានបន្ត -
ក្រោយព្រមានកម្ទេចចលនាបាតុកម្ម លោកហ៊ុន សែនឱ្យពលរដ្ឋចូលក្នុងក្រុមតេលេក្រាមគាំទ្រគម្រោងCLV
ក្រុមតេលេក្រាម «គាំទ្រកិច្ចសហប្រត្តិបត្តិការ អភិវឌ្ឍត្រីកោណ CLV-DTA» ដែលទើបត្រូវបង្កើតឡើងនៅថ្ងៃទី១៤សីហានេះកំពុងមានសន្ទុះអ្នកចូលរួមច្រើនឡើងៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងឪពុក គឺលោកហ៊ុន សែនបានប្រាប់ពលរដ្ឋខ្មែរដែលចង់ជជែកពីរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជាជាមួយឡាវ និងវៀតណាមឱ្យមកចូលរួមក្នុងក្នុងក្រុមតេលេក្រាម. សេចក្តីអំពាវរបស់ប្រមុខរដ្ឋាភិបាលឱ្យពលរដ្ឋកម្ពុជាចូលរួមក្នុងក្រុមតេលេក្រាមធ្វើឡើង បន្ទាប់ពីប្រធានព្រឹទ្ធសភាលោកហ៊ុន សែនកាលពីថ្ងៃចន្ទទី១២សីហា បានចេញសារព្រមានកម្ទេចចលនាបាតុកម្មទាមទារផ្តួលរំលំរដ្ឋាភិបាល និងបានទទូចឲ្យពលរដ្ឋនៅក្នុងក្រុមតេលេក្រាមមួយឈ្មោះ «រួបរួមដើម្បីជាតិ» ត្រូវតែដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមនឹងការដាក់ទោសទណ្ឌ។
អានបន្ត -
សកម្មជនបរិស្ថានសាទរចំពោះការដកហូតដីព្រៃតំបន់ព្រៃឡង់ដែលបានទន្រ្ទានយកកន្លងទៅទុកជាសម្បត្តិរដ្ឋវិញ
សកម្មជនបរិស្ថានសាទរចំពោះការចេញសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃនៅតំបន់ព្រៃឡង់ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់យកមកធ្វើជាសម្បត្តិរដ្ឋវិញ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានអណាធិបតេយ្យ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អានបន្ត -
សាលារាជធានីមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិប្រើទីលានប្រជាធិបតេយ្យធ្វើសមាជ
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិប្រើទីលានប្រជាធិបតេយ្យដើម្បីរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដោយលើកមូលហេតុថា ទីលានប្រជាធិបតេយ្យជាកន្លែងបញ្ចេញមតិជាសាធារណៈ មិនមែនសម្រាប់គណបក្សនយោបាយធ្វើសមាជឡើយ។ លិខិតរបស់សាលារាជធានីភ្នំពេញដែលផ្ញើជូនគណបក្សកម្លាំងជាតិ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ទីលានប្រជាធិបតេយ្យគឺជាកន្លែងសម្រាប់បញ្ចេញមតិជាសាធារណៈ ពុំមែនជាកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជទេ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានប្រើហិង្សាលើអ្នកប្រើតេឡេក្រាមទាមទារឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងCLV
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមានប្រើអំពើហិង្សាលើក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម ដែលទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយវៀតណាម (CLV)។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថា ការប្រើប្រាស់ពាក្យសម្ដីរបស់លោក ហ៊ុន សែន នេះ គឺជាការគំរាមកំហែងពលរដ្ឋ ហើយទង្វើនេះ មិនអាចបញ្ឈប់ការទាមទាររបស់ពលរដ្ឋបានឡើយ ។
អានបន្ត -
សង្គមស៊ីវិលថាយុវជនគួរបង្កើនចំណេះដឹងផ្នែកច្បាប់និងសិទ្ធិ ដើម្បីជួយលើកកម្ពស់យុត្តិធម៌សង្គម
សង្គមស៊ីវិលមួយចំនួន ផ្ដល់អនុសាសន៍ដល់យុវជនឱ្យបង្កើនចំណេះដឹងផ្នែកច្បាប់ និងយល់ដឹងពីសិទ្ធិនានាបន្ថែមទៀត ដើម្បីឱ្យពួកគេអាចចូលរួមលើកកម្ពស់សិទ្ធិមូលដ្ឋាន និងយុត្តិធម៌សង្គមនៅកម្ពុជា ខណៈដែលពួកគេសង្កេតឃើញថា ស្ថានភាពនៃសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ នៅមិនទាន់មានភាពប្រសើរនៅឡើយ។
អានបន្ត -
កងកម្លាំងប្រដាប់អាវុធប្រកាសត្រៀមកម្ទេចចលនាបះបោរផ្តួលរំលំរដ្ឋាភិបាល
កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់បានចេញមុខថ្កោលទោស និងប្រឆាំងសកម្មភាពបំផុសបំផុលឱ្យមានការបះបោលផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា នៅថ្ងៃអាទិត្យទី១១សីហា កងទ័ព កងរាជអាវុធហត្ថ និងនគរបាលបានប្រកាសឱ្យដឹងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ក្រាប និងកម្ទេចឧបាយកលញុះញង់របស់ក្រុមដែលគេចាត់ទុកថា ជាក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស។ ប្រតិកម្មចេញមុខថ្កោលទោសព្រមៗគ្នារបស់កងកម្លាំងប្រដាប់អាវុធនេះធ្វើឡើង ខណៈចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជាហាក់កំពុងងើបឡើងនៅតាមបណ្តាញសង្គមថ្មីៗនេះ។
អានបន្ត