កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
សាលាក្រុងភ្នំពេញព្រមានគណបក្សកម្លាំងជាតិត្រូវតែទទួលខុសត្រូវ បើនៅតែបន្តធ្វើសមាជនៅចុងខែសីហានេះ
សាលាក្រុងភ្នំពេញ ព្រមានគណបក្សកម្លាំងជាតិ ថាបើបក្សនេះនៅបន្តធ្វើសមាជវិសាមញ្ញតាមអ្វីដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ សីហា ខាងមុខនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នោះបក្សកម្លាំងជាតិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅកាន់បក្សកម្លាំងជាតិ កាលពីថ្ងៃទី២០ ខែសីហា ដោយស្នើឱ្យបក្សនេះលើកពេលប្រារព្ធពិធីសមាជដែលគ្រោងធ្វើនៅថ្ងៃទី២៥ខែសីហា ខាងមុខ ទៅពេលក្រោយវិញ។
អានបន្ត -
អាជ្ញាធរនៅបន្តចាប់ខ្លួនអ្នកជំទាស់គម្រោង CLV ពីបទ«រួមគំនិតក្បត់ និងញុះញង់»
នាពេលថ្មីៗនេះ បុគ្គលិកអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរសង្ស័យថា ពួកគេប្រុងធ្វើសកម្មភាពកៀរគរកម្លាំងមហាជនឱ្យធ្វើបាតុកម្មជំទាស់នឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA ដែលកំពុងគ្របដណ្តប់នយោបាយកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
អានបន្ត -
អ្នកតាមដាន៖ ការបដិសេធរបស់សាលាក្រុងមិនឱ្យគណបក្សកម្លាំងជាតិធ្វើសមាជជាការរឹតត្បិតសិទ្ធិនយោបាយ
ក្រុមអ្នកតាមដានមួយចំនួន លើកឡើងថា ការបដិសេធរបស់សាលាក្រុងភ្នំពេញដោយឱ្យគណបក្សកម្លាំងជាតិ លើកពេលនៃការធ្វើសមាជរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនាយកបន្ថែមនោះគឺជាការរឹតត្បិតសេរីភាពគណបក្សនយោបាយ។ គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជវិសាមញ្ញនៅថ្ងៃអាទិត្យទី២៥ ខែសីហាខាងមុខនេះ ខណៈប្រធានគណបក្សជំទាស់មួយនេះគឺលោក ស៊ុន ចន្ធី និងមន្ត្រីបក្សមួយចំនួនទៀតកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។
អានបន្ត -
អាជ្ញាធរពុំអនុញ្ញាតឱ្យបក្សកម្លាំងជាតិរៀបចំសមាជ ប៉ុន្តែកម្លាំងជាតិនៅតែប្រកាន់ជំហរថានឹងរៀបចំ
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិរៀបចំសមាជរបស់ខ្លួនដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ នៅឯទីស្នាក់ការប្រចាំរាជធានីភ្នំពេញឡើយ ក្រោមហេតុផលថា រក្សាសណ្ដាប់ធ្នាប់សាធារណៈ។ តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់បក្សកម្លាំងជាតិ អះអាងថា គណបក្សនៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការរៀបចំសមាជដដែល ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
អានបន្ត -
លទ្ធផលចុងក្រោយនៅបឹងតាមោក៖ អ្នកភូមិសំរោងត្បូងទទួលយកដំណោះស្រាយរបស់រដ្ឋាភិបាលនៅក្រោយការតវ៉ានិងការកាត់ទោស
បន្ទាប់ពីប្រឆាំងជំទាស់អស់រយៈពេលជិត៦ឆ្នាំទៅនឹងការបង្ខំឱ្យរុះរើលំនៅឋានពីដីធ្លីដែលរដ្ឋាភិបាលរឹបអូសយក គ្រួសារតជំនាន់នៅជុំវិញបឹងតាមោកបានដើរមកដល់ចំណុចមួយដែលមិនអាចទ្រាំទ្របានទៀតហើយ។ កាលពីខែកុម្ភៈ ការតវ៉ាយ៉ាងក្ដៅគគុកមួយជុំវិញការជីកប្រឡាយមួយនៅខាងក្រោយផ្ទះរបស់ពួកគេបាននាំឱ្យមានការចោទប្រកាន់បទព្រហ្មទណ្ឌទៅលើពលរដ្ឋនៅក្នុងសហគមន៍សំរោងត្បូង ជាភូមិមួយស្ថិតនៅក្នុងខណ្ឌព្រែកព្នៅដែលស្ថិតនៅតាមបណ្ដោយច្រាំងបឹងតាមោក ។ ចាប់តាំងពីពេលនោះមក អ្នកភូមិបានដាក់ញត្តិទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំសំណងសមរម្យតាមតម្លៃទីផ្សារ និងការលើកលែងការចោទប្រកាន់មកលើពួកគេ ។
អានបន្ត -
ពលរដ្ឋនៅក្រុងរុនតាឯកស្នើអាជ្ញាធរបង្កើតការងារឱ្យពួកគេដើម្បីរកចំណូលទ្រទ្រជីវភាពនៅក្រុងថ្មី
ជិតមួយឆ្នាំនៃការបង្កើតក្រុងរុនតាឯក តេជោសែន ពលរដ្ឋដែលស្ម័គ្រចិត្តដោះដូរដីមកក្រុងថ្មីនេះ មិនមានការងារអ្វីធ្វើឡើយ ដោយសំណូមពរឱ្យអាជ្ញាធរបង្កើតជារោងចក្រ និងអភិវឌ្ឍន៍ក្រុងបន្ថែម ដើម្បីផ្ដល់ឱកាសការងារជូនពួកគេឱ្យរកចំណូលបាននៅក្នុងក្រុងនេះ។ ប៉ុន្តែអាជ្ញាធរខេត្តថា ក្រុងថ្មីនេះមានការអភិវឌ្ឍន៍អស់ហើយ ដោយពលរដ្ឋបានបើកអាជីវកម្មលក់ដូរលូតលាស់យ៉ាងល្អ ទោះបីផ្សារនៅក្នុងក្រុងមិនទាន់បើកដំណើរក្ដី។
អានបន្ត -
ប្អូនប្រុសរបស់សកម្មជនបក្សប្រជាធិបតេយ្យមូលដ្ឋានរិះគន់សមត្ថកិច្ចដែលចាប់ខ្លួនបងស្រីដោយមិនផ្ដល់ដំណឹងដល់គ្រួសារ
ប្អូនប្រុសរបស់អ្នកស្រី សែម សុផល ដែលជាសកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា បងស្រីរបស់លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយមិនបានផ្ដល់ដំណឹងដល់ក្រុមគ្រួសារ ទោះបីជាកូនៗ និងសាច់ញាតិបានព្យាយាមសាកសួរសមត្ថកិច្ចយ៉ាងណាក៏ដោយ។ លោក មិន ពៅ ដែលអះអាងជាប្អូនប្រុសរបស់អ្នកស្រី សែម សុផល បាននិយាយក្នុងវីដេអូជិត ៤នាទី ដោយភ្ជាប់នឹងរូបថតបងស្រីរបស់ខ្លួនថា លោកបានទទួលដំណឹងអំពីបងស្រីរបស់លោកហើយ ប៉ុន្តែដំណឹងនេះលោកថាមិនបានដឹងពីអាជ្ញាធរពាក់ព័ន្ធនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារក្នុងការស្វះស្វែងសាកសួរសមត្ថកិច្ចពាក់ព័ន្ធ រហូតបានដំណឹងពីខាងពន្ធនាគារព្រៃសទៅវិញ។
អានបន្ត -
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យថ្នាក់ដឹកនាំសហជីពលោកជា ចាន់រួចផុតពីបទចោទ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលដីកា ដោយសម្រេចឱ្យលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានក្នុងរោងចក្រ វីង ស្តារស៊ូ របស់សហព័ន្ធសហជីពកម្ពុជារួចផុតពីបទចោទប្រកាន់ ដែលលោកត្រូវបានចាប់និងឃុំខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងទៅតាមការចេញផ្សាយដោយអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺបានផ្តន្ទាទោសលោក ជា ចាន់ ពីបទសមគំនិតក្នុងអំពើលួច យោងតាមមាត្រា២៩ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌដោយតុលាការបានផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោស៦ខែ និងទោសដែលនៅសល់ត្រូវព្យួរ ។
អានបន្ត -
សាលាក្រុងភ្នំពេញស្នើបក្សកម្លាំងជាតិលើកពេលធ្វើសមាជ ព្រោះស្ថានការណ៍នៅមិនទាន់នឹងនរ
សាលាក្រុងភ្នំពេញ នៅថ្ងៃអង្គារទី២០សីហា បានស្នើឲ្យគណបក្សកម្លាំងជាតិ លើកពេលវេលារៀបចំសមាជ ដែលគ្រោងធ្វើ នៅថ្ងៃអាទិត្យទី២៥សីហាខាងមុខ។ បើតាមសាលាក្រុងភ្នំពេញ ការរៀបចំសមាជរបស់គណបក្សកម្លាំងជាតិនៅថ្ងៃទី២៥សីហា ជាពេលវេលាមិនសក្តិសម ព្រោះក្រុងភ្នំពេញកំពុងប្រឈមនឹងចលនាប្រមូលផ្តុំចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
អានបន្ត -
យុវជន ៥នាក់ នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានចោទអំពីបទរួមគំនិតក្បត់ និងញុះញង់ ខណៈម្នាក់ទៀតបន្តបាត់ដំណឹង
មន្ត្រីសង្គមស៊ីវិលឱ្យដឹងថា យុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន ៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខណៈយុវជនម្នាក់ទៀត ជាបុគ្គលិកនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា YRDP អ្នកស្រី សាក់ កន្និការ នៅតែបន្តបាត់ដំណឹង។ អ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនយុវជន ៦នាក់នេះ គឺជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អានបន្ត -
HRW ថា រដ្ឋាភិបាលជប៉ុនគួរស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យឈប់ធ្វើទុក្ខបុកម្នេញ លើអ្នករិះគន់ទាំងក្នុង និងក្រៅប្រទេស
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ថា រដ្ឋាភិបាលជប៉ុនគួរស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើអ្នករិះគន់ទាំងក្នុង និងក្រៅប្រទេស ជាពិសេស ករណីបង្ក្រាបទៅលើពលរដ្ឋ ដែលរិះគន់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ថ្មីៗ នេះ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាថា កំពុងតាមដានយ៉ាងដិតដល់លើការចាប់ខ្លួននេះ និងទទូចដល់ភាគីពាក់ព័ន្ធកាត់បន្ថយកម្ដៅ។
អានបន្ត -
យុវជន១៦នាក់ត្រូវបានដោះលែង ខណៈច្រើននាក់ទៀតបន្តសាកសួរ ជុំវិញផែនការប្រមូលផ្តុំតវ៉ានឹងគម្រោង CLV-DTA
មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា យុវជនចំនួន១៦នាក់ មកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកាគាំពារសង្គមដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅសណ្ឋាគារមួយ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញកាលពីយប់ថ្ងៃចន្ទ។ យុវជនទាំងនោះត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែសីហា ដើម្បីសាកសួរចំពេលដែលអាជ្ញាធរចាប់ខ្លួនមនុស្សមួយចំនួននៅប៉ុន្មានថ្ងៃមុនការប្រមូលផ្តុំប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា ប៉ុន្តែមិនបានកើតឡើងនោះទេ។
អានបន្ត -
ស្ថាប័នពាក់ព័ន្ធគ្រោងជួបពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន
អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នឹងរៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយរំពឹងថា មតិរួមនៃកិច្ចពិគ្រោះយោបល់នេះ ត្រូវដាក់ជូនក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធពិនិត្យ ហើយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានត្រូវបានលើកឡើង និងឆ្លើយតប ឬដោះស្រាយបានសមរម្យ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អានបន្ត -
HRWស្នើឲ្យជប៉ុនប្រាប់រដ្ឋាភិបាលកម្ពុជាឲ្យឈប់គំរាមកំហែងអ្នករិះគន់ក្នុងនិងក្រៅប្រទេស
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ស្នើឱ្យរដ្ឋាភិបាលជប៉ុនជំរុញរដ្ឋាភិបាលកម្ពុជាឱ្យឈប់ជាបន្ទាន់រាល់សកម្មភាពគំរាមកំហែង និងបំភិតបំភ័យដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងនាមជប៉ុនជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចង់ឃើញជប៉ុនជួយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន ជាពិសេសប្អូនប្រុសរបស់លោកហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ដែលអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា។
អានបន្ត -
មន្ទីរវប្បធម៌ ហៅម្ចាស់គណនីហ្វេសប៊ុក១រូប មកធ្វើការណែនាំ ករណីបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងតម្លៃកុមារកម្ពុជា
សៀមរាប៖ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ហៅមកអប់រំ បន្ទាប់ពីបុគ្គលរូបនេះ បានបង្ហោះវីដេអូខ្លី និងសកម្មភាពដែលនាំឱ្យប៉ះពាល់ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃ កុមារកម្ពុជា។
អានបន្ត -
ក្រសួងព្រះបរមរាជវាំងស្នើឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់លើទំព័រហ្វេសប៊ុកចំនួន២
ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធ និងថ្កោលទោសទំព័រហ្វេកប៊ុកចំនួនពីរ គឺទី១មានឈ្មោះ«ព្រះបរមរាជវាំង Royal Palace of Cambodia» និងទី២ ឈ្មោះ«យុវជនក្រោមម្លប់ព្រះមហាក្សត្រ»។ សេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំងបានហៅការចេញផ្សាយរបស់ទំព័រហ្វេសប៊ុកទាំងពីរខាងលើថា ប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ ព្រមទាំងស្នើឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទំព័រហ្វេសប៊ុកទាំងពីរ។
អានបន្ត -
អ្នកតាមដាន៖ បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅតែជាក្តីបារម្ភក្រោមការដឹកនាំ ១ឆ្នាំរបស់ លោក ហ៊ុន ម៉ាណែត
អ្នកតាមដានមើលឃើញថា ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺនៅតែមិនទាន់ត្រូវបានដោះស្រាយ ខណៈការចាប់ខ្លួនសកម្មជនសង្គមចេះតែបន្តកើតមាន។
អានបន្ត -
រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្បែរទីលានចាក់សំរាមនៅភ្នំពេញប្រឈមបញ្ហាជីវភាពនិងសុខភាព
ទីលានចាក់សំរាមថ្មី ដែលមានឈ្មោះថា “ទីលានចាក់សំរាមដង្កោ” ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ មានកម្ពស់ស្មើនឹងកូនភ្នំមួយទៅហើយ ហើយនិងមានក្លិនស្អុយអាសោចសាយសព្វតំបន់ជុំវិញ ដែលពុំមែនជាទីមនោរម្យ ឬស័ក្ដិសមជាកន្លែងរស់នៅទាល់តែសោះ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គំនរសំរាមដែលជាប្រភពនៃមេរោគនិងភាពកខ្វក់នេះ បានក្លាយជាទីជម្រក និងជាកន្លែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃសម្រាប់គ្រួសារក្រីក្រមួយចំនួន ។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្រីក្រប្រមាណជិត ៥០០គ្រួសារ មកពីខេត្តក្រុងផ្សេងៗ ដូចខេត្តសៀមរាប កណ្ដាល ព្រៃវែង តាកែវ និងរាជធានីភ្នំពេញ កំពុងរស់នៅទីនេះ និងប្រកបរបររើសសំរាម ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញគំរាមព្រះសង្ឃមួយអង្គឱ្យឈប់ធ្វើការងារសង្គមជាលើកទី២
មន្ត្រីសង្ឃ និងអាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ បានចាប់បង្ខំឱ្យព្រះសង្ឃមួយអង្គ ដែលសកម្មនឹងកិច្ចការសង្គម ផ្ដិតមេដៃធ្វើកិច្ចសន្យាជាលើកទី២ ឱ្យឈប់ឈឺឆ្អាលសកម្មភាពសង្គម ក្រោមហេតុផលថា ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ព្រះតេជព្រះគុណ ធូ វ៉ាឃីម នៅតែប្រកាសជំហរ ចូលរួមបញ្ចេញមតិអំពីបញ្ហាសង្គមជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ បើទោះបីជាអាជ្ញាធរក្រុងភ្នំពេញ បានចាប់បង្ខំឱ្យព្រះអង្គធ្វើកិច្ចសន្យាជាលើកទី២ ឱ្យឈប់ឈឺឆ្អាលរឿងសង្គមជាតិក្ដី។
អានបន្ត -
ថវិកាជាតិកម្ពុជាមានតម្លាភាពជាងមុន ប៉ុន្តែ ធាតុចូលពីសង្គមស៊ីវិលនៅតែពុំទាន់ត្រូវបានពិចារណា
អង្គការភាពជាដៃគូថវិកាអន្តរជាតិ (IBP) ដែលជាអង្គការមិនមែនរដ្ឋាភិបាលនាំមុខគេក្នុងការលើកកម្ពស់ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុសាធារណៈ បានដំឡើងពិន្ទុរបស់កម្ពុជានៅលើសន្ទស្សន៍តម្លាភាពថវិកាជាតិរបស់ខ្លួន ប៉ុន្តែ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីសម្រេចបានគណនេយ្យភាពពេញលេញ ។
អានបន្ត