កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ក្រសួងការពារជាតិកំពុងស៊ើបអង្កេតករណីមន្រ្តីយោធាម្នាក់ចោទថ្នាក់លើថាគាបសង្កត់ និងពុករលួយ
ក្រសួងការពារជាតិកំពុងបើកការស៊ើបអង្កេតលើករណីលោក រ័ត្ន ទីណា ដែលជាមន្ត្រីយោធាឡាយវីដេអូរៀបរាប់អំពីការគាបសង្គត់កូនចៅ និងអំពើពុករលួយរបស់ថ្នាក់លើ។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ Newsroom Cambodia នៅថ្ងៃទី៤ ខែសីហានេះថា ក្រុមការងារដែលពាក់ព័ន្ធកំពុងស៊ើបអង្កេតលើករណីនេះ។ លោកថា លោកកំពុងរងចាំរបាយការណ៍ពីក្រុមការងារស៊ើបអង្កេតដើម្បីដឹងអំពីដំណោះស្រាយ។
អានបន្ត -
លោក ហ៊ុន ម៉ាណែត៖ ការត្រៀមកម្លាំងប្រឆាំងនឹងការតវ៉ាពាក់ព័ន្ធនឹង CLV ជារឿងត្រឹមត្រូវ
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការប្រើច្បាប់ទប់ស្កាត់អ្វីដែលលោកហៅថា ការប៉ុនប៉ងប្រមូលផ្តុំ ដើម្បីផ្តួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី ១៨ ខែសីហា គឺជាជម្រើសត្រឹមត្រូវមួយ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្រោមមានការចាប់ខ្លួនមនុស្សចំនួន១៨៨នាក់ ដែលលោកថា គ្រោងធ្វើបាតុកម្ម កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងការព្រួយបារម្ភរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមរវាងកម្ពុជា ឡាវ និងវៀតណាម ដែលហៅថា CLV-DTA។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិពាក់ព័ន្ធនឹងបទញុះញង់
សាច់ញាតិអះអាងថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងបទចោទ«ញុះញង់»។ មន្រ្តីបក្សនេះ បញ្ជាក់ថា ចាប់តាំងពីការបង្កើតគណបក្សបានរយៈពេលជិត១ឆ្នាំមកនេះ មានមន្រ្តីនិងថ្នាក់ដឹកនាំចំនួន៩រូបហើយដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។ គណបក្សកម្លាំងជាតិ បានថ្លែងថា កាលពីថ្ងៃចន្ទ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់របស់ខ្លួន លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អានបន្ត -
ប្រជាពលរដ្ឋចំនួន ២ស្រុក នៅខេត្តបន្ទាយមានជ័យ តវ៉ារឿងអាជ្ញាធរប្ដូរទីតាំងអាស្រ័យផលនៅតំបន់២ ជាប់បឹងទន្លេសាប
ប្រជាពលរដ្ឋជាង ១០០នាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លើកគ្នាតវ៉ាមិនឱ្យអាជ្ញាធរចុះវាស់វែងដី ក្រោយមានការបង្ខំពួកគាត់ឱ្យចាប់ឆ្នោតផ្លាស់ប្ដូរដីនៅតំបន់២ ជាប់បឹងទន្លេសាប ដែលធ្វើឱ្យពួកគាត់ម្នាក់ៗ បាត់ដីអស់ជាងពាក់កណ្ដាល។ មន្ត្រីសង្គមស៊ីវិលថា យន្តការដោះស្រាយរបស់អាជ្ញាធរ បានបង្កឱ្យមានភាពចលាចល និងធ្វើឱ្យខូចប្រយោជន៍ដល់ប្រជាពលរដ្ឋ។
អានបន្ត -
តំណាងសហជីពការងារមួយរូបសង្ឃឹមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ឱ្យខ្លួនដោយទម្លាក់ចោលបទចោទ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ សង្ឃឹមថាតុលាការកំពូល នឹងផ្តល់យុត្តិធម៌ដល់រូបគាត់ ខណៈតុលាការគ្រោងនឹងប្រកាសសាលដីកាលើសំណុំរឿងពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ឈ្នួលអំឡុងឆ្នាំ២០១៤ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក វន់ ពៅ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានចូលសវនាការនៅតុលាការកំពូលថា តុលាការកំពូលបានបើកសវនាការលើសំណុំរឿងលោក និងជនជាប់ចោទចំនួន ៣នាក់ផ្សេងទៀត នៅថ្ងៃទី២ ខែកញ្ញា ពាក់ព័ន្ធនឹងបទចោទ ញុះញង់ និងអ្នកផ្ដើមគំនិតឱ្យប្រព្រឹត្តអំពើហិង្សាដោយចេតនា។ លោកសង្ឃឹមលើតុលាការកំពូលនឹងទម្លាក់បទចោទ។
អានបន្ត -
ភរិយាសកម្មជនគណបក្សកម្លាំងជាតិអំពាវនាវឱ្យដោះលែងស្វាមី
ភរិយារបស់មន្រ្តីគណបក្សកម្លាំងជាតិបានអំពាវនាវដល់អាជ្ញាធរនិងតុលាការដោះលែងស្វាមីរបស់អ្នកស្រី គឺលោក ជិន ប៊ុណ្ណារ័ត្ន ដែលមានតួនាទីជាអគ្គនាយករដ្ឋបាលនៃគណបក្ស។ លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានចាប់ខ្លួន វេលាម៉ោង ១១និង៤៥នាទីព្រឹក កាលពីថ្ងៃទី ២ ខែកញ្ញា នៅខាងមុខផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមគណបក្សកម្លាំងជាតិ និងក្រុមគ្រួសាររបស់សកម្មជន។
អានបន្ត -
មេបក្សជំនាន់ថ្មី ប្រឈមការចាប់ខ្លួន ក្រោយពីលេចចេញដីកាតុលាការខេត្តរតនគិរី
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រឈមនឹងការចាប់ខ្លួន ប្រសិនជាវិលចូលស្រុកវិញ ក្រោយពីលេចឡើងនូវដីការបស់តុលាការខេត្តរតនគិរី ដែលបង្គាប់ឱ្យចាប់ខ្លួនលោក។ ប៉ុន្តែមេបក្សរូបនេះ អះអាងថា រាល់សកម្មភាព និងសារនយោបាយរបស់ខ្លួនកន្លងមក គឺមិនមានការញុះញង់ទាក់ទងនឹងគម្រោង CLV ឡើយ។ការអះអាងរបស់មេបក្សរូបនេះ បន្ទាប់ពីមានស្ថាប័នសារព័ត៌មានមួយចំនួនដែលមានទំនោរខាងរាជរដ្ឋាភិបាល បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញានេះថា តុលាការខេត្តរតនគិរី ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើងការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV)។
អានបន្ត -
សាច់ញាតិ និងមន្ត្រីបក្សកម្លាំងជាតិ ស្រាវជ្រាវជនស៊ីវិលដែលចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន
ភរិយាលោក ជិន ប៊ុណ្ណារ័ត្ន និងគណបក្សកម្លាំងជាតិ កំពុងស្រាវជ្រាវរកជនស៊ីវិលដែលចាប់ខ្លួនលោក ខណៈការស្រាវជ្រាវដល់ស្នងការនគរបាលរាជធានីភ្នំពេញ តែត្រូវបានស្នងការបដិសេធថាមិនបាននាំខ្លួនលោក ប៊ុណ្ណារ័ត្ន ឡើយ។ ទោះជាយ៉ាងណាការចាប់ខ្លួននេះ គណបក្សកម្លាំងជាតិចាត់ទុកថា ជាការគំរាមកំហែង និងបំភិតបំភ័យដល់គណបក្សប្រឆាំង ប៉ុន្តែគណបក្សកាន់អំណាច ច្រានចោលការលើកឡើងរបស់គណបក្សកម្លាំងជាតិ ដោយអះអាងថា រាល់ការចាប់ខ្លួនមន្ត្រីម្នាក់ៗក្នុងបក្សនេះ គឺធ្វើឡើងតាមច្បាប់ត្រឹមត្រូវ។
អានបន្ត -
អ្នកឃ្លាំមើលសង្គមចង់ឃើញវិធានការច្បាប់លើអ្នកចេញផ្លាកលេខខ.ម. និងអ្នកប្រើប្រាស់ដែលមិនត្រឹមត្រូវ
អ្នកឃ្លាំមើលសង្គម ជំរុញឱ្យមានការចាត់វិធានការទៅលើអ្នកដែលចេញផ្លាកលេខ ខ.ម. ទៅឱ្យអ្នកដែលមិនមានសិទ្ធិក្នុងការប្រើប្រាស់ និងជនបរទេស ព្រមទាំងជនស៊ីវិលដែលកំពុងប្រើប្រាស់ផ្លាកលេខនេះដោយមិនត្រឹមត្រូវ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងជាថ្មីទៀតអំពីការប្រើប្រាស់ផ្លាកលេខចរាចរខេមរភូមិន្ទ ឬ ខ.ម.។
អានបន្ត -
ពលរដ្ឋរស់នៅតំបន់ភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់បារម្ភបាត់បង់ដីធ្លី
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភ្នំ១៥០០ នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្បែរតំបន់អន្ទង់អាំង បានអំពាវនាវឱ្យអាជ្ញាធរខេត្តផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ខណៈពួកគេកំពុងប្រឈមនឹងការបណ្តេញចេញតាមចំណាត់ការរបស់រដ្ឋបាលខេត្ត។ ពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រ ១៣៦ និង ១៣៨ ក្នុងស្រុកវាលវែង អះអាងថា ពួកគេទទួលបានព័ត៌មានថា តំបន់ដែលពួកគេកំពុងរស់នៅជាតំបន់បៃតងដែលត្រូវការពារដោយរដ្ឋ។
អានបន្ត -
CLV៖ សិទ្ធមនុស្សកម្ពុជាថា APHR បំផ្លើសព័ត៌មាន និងមានចេតនាគាំទ្រអំពើឧក្រិដ្ឋ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បដិសេធនឹងសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលរិះគន់កម្ពុជាលើការឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងផែនការតវ៉ា លើគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ។ CHRC ចាត់ទុកការរិះគន់ទាំងនេះ គ្មានព័ត៌មានមូលដ្ឋាន និងមានលក្ខណៈនយោបាយ ខណៈកម្មកម្ពុជាចាត់វិធានការលើអ្នកប្រព្រឹត្តបទល្មើស។CHRC ថ្កោលទោសយ៉ាងខ្លាំង លើការចោទប្រកាន់របស់ APHR ហើយទុកសេចក្តីថ្លែងការណ៍របស់អង្គការនេះ មានចេតនាគាំទ្រអំពើឧក្រិដ្ឋ ហើយសរសេរចំណងជើងលើសេចក្តីបំភ្លឺរបស់ខ្លួនថា «ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ»។
អានបន្ត -
ពលរដ្ឋថា ក្រុមហ៊ុន របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រំលោភយកដីស្រែចម្ការ និងប្ដឹងពលរដ្ឋ
ពលរដ្ឋ ២២៨គ្រួសារ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុន សល សុភា ពាណិជ្ជ ដែលជាកម្មសិទ្ធិរបស់សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈុន កុសល បានរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋជាង១ពាន់ហិកតារ រួចគំរាមកំហែង និងប្ដឹងពលរដ្ឋពីបទកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ថែមទៀត។ ខណៈនៅរសៀលថ្ងៃទី០៣ ខែកញ្ញា សាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅប្រជាពលរដ្ឋចំនួន២នាក់ ឲ្យចូលបំភ្លឺពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ ប៉ុន្តែតុលាការពន្យារពេលក្នុងការសាកសួរ ដោយសារមានប្រជាពលរដ្ឋជាច្រើននាក់មកគាំទ្រនៅមុខតុលាការ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពត
សាច់ញាតិ និងគណបក្សកម្លាំងជាតិអះអាងថា មនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមបានចាប់ខ្លួនប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពត លោក ជិន ប៊ុនណារត្ន័ នៅថ្ងៃទី២ ខែកញ្ញា ដោយមិនបង្ហាញដីកា ឬបញ្ជាក់ពីមូលហេតុនោះទេ។ ពួកគេសង្ស័យថា ការចាប់ខ្លួន លោក ជិន ប៊ុនណារត្ន័ នេះដោយសារសកម្មភាពនយោបាយរបស់លោក។
អានបន្ត -
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៣ពាន់ ធ្វើមហាបាតុកម្មប្រឆាំង CLV ម្តងទៀត
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណ៣ពាន់នាក់ បានបន្តប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មសាជាថ្មីទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម (CLV-DTA) ដើម្បីការពារទឹកដីទុកសម្រាប់កូនខ្មែរ។ បាតុកម្មលើកទីពីរនេះ កើតមានឡើងបន្ទាប់ពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនព្រមដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CVL តាមសំណើរបស់ពលរដ្ឋទូទៅ ប៉ុន្តែដ្ឋាភិបាលត្រកូលហ៊ុនបានបន្តបង្ក្រាបលើអ្នករិះគន់ទៅវិញ។
អានបន្ត -
មេធាវីការពារក្តីជំរុញតុលាការកំពូលទម្លាក់បទចោទលើ លោក វន់ ពៅ
នៅក្នុងសវនាការជំនុំជម្រះនៅតុលាការកំពូលនាថ្ងៃចន្ទនេះ មេធាវីការពារក្តីនៅតែបន្តទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA ក្នុងសំណុំរឿងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ កាលពី១០ឆ្នាំមុន។ នៅក្នុងសវនាការជំនុំជម្រះ សហមេធាវីលោកការពារក្តីឱ្យលោក វន់ ពៅ គឺលោក សឺន ជុំជួន ការពារកូនក្តីរបស់លោកថា ការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍មកលើលោក វន់ ពៅ កាលពីកន្លងទៅមិនត្រឹមត្រូវតាមនីតិវិធី បំភ្លៃអង្គហេតុ និងភស្តុតាងមកដាក់បន្ទុក។ លោកស្នើឱ្យចៅក្រមតុលាការកំពូលទម្លាក់បទចោទមកលើកូនក្តីរបស់លោក។
អានបន្ត -
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បន្តចេញធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV
ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ បានបន្តចេញធ្វើបាតុកម្មប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA។ កម្មវត្ថុនៃការធ្វើបាតុកម្មជាលើកទី២នេះ ត្រូវបានពលរដ្ឋខ្មែររស់នៅក្រៅបរទេសបញ្ជាក់ថា ដោយសាររដ្ឋាភិបាលកម្ពុជាពុំព្រមដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLVតបតាមសំណើរបស់ពួកគេ តែរដ្ឋាភិបាលបែរជាបន្តបង្ក្រាបលើអ្នករិះគន់លើគម្រោងតំបន់អភិវឌ្ឍន៍នេះទៅវិញ។
អានបន្ត -
ស្ត្រីទុរគតម្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវអាជ្ញាធរបំពានយកដីធ្លី និងគំរាមកំហែង
ស្ត្រីទុរគតដែលផ្ទុកជំងឺអេដស៍ម្នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរបានជីកកាយយកអាចម៍ដីលក់ក្រោមលេសស្ដារប្រឡាយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ដីលំនៅឋានស្ទើរទាំងស្រុង ខណៈពួកគេថែមទាំងគំរាមកំហែងមិនឱ្យគាត់តវ៉ាទាមទាររកយុត្តិធម៌ទៀតផង។ ស្ត្រីរូបនេះ ស្នើឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាល បញ្ជូនមន្ត្រីតំណាងឱ្យចុះមកស្រាវជ្រាវរឿងនេះ ដើម្បីរកយុត្តិធម៌សម្រាប់គាត់នៅជីវិតចុងក្រោយ។
អានបន្ត -
កូដករណាហ្គាវើលដ៍បន្តតវ៉ានៅមុខក្រុមហ៊ុនទាមទារដំណោះស្រាយវិវាទការងារ
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី៣១ ខែសីហា បន្តតវ៉ានៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយវិវាទការងារ ដែលនៅជាប់គាំងអស់រយៈពេលជាង៣ឆ្នាំ។ ការតវ៉ានៅថ្ងៃនេះ ក្រុមកូដករ បានយកក្រដាសពណ៌សរៀបចំដូចជាសៀវភៅមួយក្បាល ដោយសរសេររៀបរាប់ពីការតស៊ូមតិជាមួយក្រុមហ៊ុន និងការបោះឆ្នោតដោយសម្ងាត់ ដើម្បីធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារជាដើម។
អានបន្ត -
ក្រុមយុវជនចលនាមាតាធម្មជាតិប្ដេជ្ញាចិត្តបន្តការងារការពារបិរស្ថានទោះប្រឈមនឹងគុកច្រវាក់
ក្រុមយុវជនចលនាមាតាធម្មជាតិប្ដេជ្ញាចិត្តបន្តការងារការពារធនធានធម្មជាតិ និងទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពឡើងវិញ ទោះជាពួកគាត់កំពុងប្រឈមនឹងរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារយ៉ាងណាក្ដី។ ពួកគាត់អះអាងថា ការចាប់សកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារមិនបានធ្វើឱ្យពួកគាត់ភ័យតក់ស្លុតឡើយ ផ្ទុយវិញពួកគាត់កាន់តែមានទឹកចិត្តមោះមុតបន្ថែមទៀត។
អានបន្ត -
តុលាការកាត់ទោសសមាជិកជាន់ខ្ពស់គណបក្សកម្លាំងជាតិម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែពីបទញុះញង់
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិគឺលោក មឺ សេងហ៊ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះ ចំពោះការរិះគន់តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកលើកំណត់ត្រាស្ថានភាពប្រជាធិបតេយ្យរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។ ការផ្តន្ទាទោសលើសមាជិកជាន់ខ្ពស់គណបក្សរូបនេះកើតមានឡើងនៅពេលមានសេចក្តីថ្លែងការណ៍ និងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពីការបន្តរឹតត្បិតសិទ្ធិនយោបាយ និងស៊ីវិលរបស់សកម្មជន និងអ្នកនយោបាយជំទាស់នៅកម្ពុជា។
អានបន្ត