កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ពលរដ្ឋ​ចំណាក​ស្រុក​ជាង​៥០០​គ្រួសារ​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី

    តំណាង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ៥០០​គ្រួសារ​អះអាង​ថា នឹង​នាំ​គ្នា​ទៅ​សង់​រោង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជា​ថ្មី​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ឋិត​ក្នុង​ភូមិ​រវ៉ាក់ ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឆ្វៀល​ដី​សម្បទាន​នោះ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង និង​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០០​នាក់ ដែល​មក​សង់​រោង​ស្នាក់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ឋិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៨​អា ចន្លោះ​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ឧសភា កន្លង​ទៅ។

    អានបន្ត
  • មន្រ្តីក្រសួងយុត្តិធម៌ថា​តុលាការ​អាច​កោះអញ្ជើញតំណាងរាស្រ្ត​ចូលបំភ្លឺ​ដូចពលរដ្ឋទូទៅ​

    អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួងបានអះអាងថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្ត៣រូបរបស់គណបក្សសង្រ្គោះជាតិចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។

    អានបន្ត
  • EU ថ្កោលទោស​ការ​បំភ័យ និង​ហិង្សា លើ​អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​

    ​ថ្ងៃទី​៣​ខែឧសភា ដែលជា​ទិវា​សេរីភាព​សា​ព័ត៌មាន​នេះ លោកស្រី​Federica Mogherini តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប បាន​ផ្តើមសេចក្តី​ថ្លែងការណ៍​រប​ស់​ខ្លួន​ថា​៖«​ថ្ងៃនេះ យើងទាំងអស់គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​»​។ លោកស្រី​បាន​ឆ្លៀត​រំ​ឮ​ក​ឡើងវិញ​នូវ​គោលការណ៍​ដែល​បាន​ចែងថា «​ការបង្កើត ការថែរក្សា និង​ការជំរុញ​ឲ្យ​មាន​សារព័ត៌មាន ប្រកបដោយ​ឯករាជ្យភាព ពហុ​និយម និង​សេរីភាព គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​អភិវឌ្ឍ និង​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសមួយ និង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​នោះ​»​។ ​សិទ្ធិ​ក្នុងការ​ទទួលបាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ រួមមាន​សេរីភាព​ស្រាវជ្រាវ ទទួល និង​ផលិត​ព័ត៌មាន ដែល​វា​គឺជា​ធាតុ​ដ៏​សំខាន់​មួយ នៃ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។ មនុស្ស​ត្រូវការ​ទទួល​បាន​ព័ត៌មាន​ពេញលេញ ដើម្បី​អាចបង្កើត​គំនិត និង​ចូលរួម​ក្នុង ដំណើរ​ការធ្វើ​សេចក្តីសម្រេចចិត្ត ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់ខ្លួន​។ នេះ​បើ​ផ្អែក​តាម​សេចក្តីថ្លែងការណ៍​ដដែល ដែល​បន្តថា សេរីភាព​សារព័ត៌មាន ក៏​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​អភិបាលកិច្ច និង​លើកកម្ពស់​តម្លាភាព នៅក្នុង​កិច្ចការ​សាធារណៈ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល មាន​គណនេយ្យភាព​ចំពោះ​សកម្មភាព​របស់ខ្លួន​ផងដែរ ពិសេស​ការទទួលបាន​ព័ត៌មាន ដែល​បង្ហាញ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​។ ការធានា​ឲ្យ​មានការ​ទទួលបាន​ព័ត៌មាន អាចជួយ​លើកកម្ពស់​យុត្តិធម៌ និង​ស្ដារ​ស្ថានភាព​ឡើងវិញ ជាពិសេស​បន្ទាប់ពី​រយៈ​ពេល នៃ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

    អានបន្ត
  • កម្មករខេត្ត​កណ្តាលតវ៉ាសុំឲ្យរោង​ចក្រទទួល​យក​តំណាងរបស់​ខ្លួនចូល​ធ្វើការ​វិញ

    កម្មករប្រមាណ១០០០នាក់មកពីរោងចក្រNew Archid នៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារនេះ បានចេញមុខតវ៉ាទាមទារឲ្យរោងចក្រទទួលយកតំណាងកម្មករ៣នាក់ចូលធ្វើការវិញនិងទាមទារលក្ខខណ្ឌការងារអាទិភាព១០ចំណុច។ កម្មករឲ្យដឹងថាពួកគេទាមទារឲ្យតំណាងកម្មករ៣នាក់ចូលធ្វើការវិញ រួមមានលោក ចែម សម្ភស្ស លោក វ៉ាយ វាន្នី លោក អេង សុវណ្ណា ដែលខាងរោងចក្របានបញ្ឈប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយកម្មករអះអាងថាការបញ្ឈប់ដោយគ្មានមូលហេតុ។

    អានបន្ត
  • អង្គការតម្លាភាពអន្តរជាតិរិះគន់ចំណាត់ការ​ACUលើ​មន្រ្តីការពារសិទ្ធិមនុស្ស​

    អង្គការតម្លាភាពអន្តរជាតិបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិ ដោយថាអង្គភាព”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ពួកត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃចន្ទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

    អានបន្ត
  • កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៣នៃសេរីភាពសារព័ត៌មាន៤០ប្រទេស

    ការឲ្យចំណាត់ថ្នាក់របស់អង្គការ Freedom House ដែលចេញនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភាឆ្នាំ២០១៦នេះបង្ហាញថា កម្ពុជាបានចំណាត់ថ្នាក់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ នៅអាស៊ីប៉ាស៊ីភិក។ ចំណាត់ថ្នាក់នេះមានន័យថាប្រទេសកម្ពុជាមិនទាន់បានពន្ទុល្អនោះទេ។ ប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានទាំង១០គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥ គឺប្រសើរជាង ភូមា ប្រ៊ុយណេ ថៃ ឡាវ និងវៀតណាម។

    អានបន្ត
  • តុលាការកោះហៅតំណាងរាស្ត្របក្សប្រឆាំង២រូប ទំនងពាក់ព័ន្ធនឹងករណីស្រីមុំ

    ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទំនងសំដៅលើករណីនៃការចោទប្រកាន់រឿងអាស្រូវស្នេហារបស់អនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា។ ក្នុងដីកាពីរចុះថ្ងៃទី២ ខែឧសភា និងមានខ្លឹមសារប្រហាក់ប្រហែលគ្នា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះហៅ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារ។ តុលាការបានតម្រូវឲ្យលោក តុ វ៉ាន់ចាន់ ចូលបំភ្លឺនៅម៉ោង៩ព្រឹក ចំណែកលោក ពិន រតនា ចូលបំភ្លឺនៅម៉ោង២និង៣០នាទីរសៀល។ លោក តុ វ៉ាន់ចាន់ គឺជាតំណាងរាស្រ្តខេត្តកណ្តាល ឯលោក ពិន រតនា គឺតំណាងរាស្រ្តខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។

    អានបន្ត
  • ស្ថានទូត​អាមេរិក​គ្រោង​ជួប​គ្រួសារ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ដែល​តុលាការ​ឃុំ​ខ្លួន

    ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា គ្រោង​ជួប​ជាមួយ​គ្រួសារ​របស់​មន្ត្រី​អាដហុក និង​គ្រួសារ​របស់​មន្ត្រី គ.ជ.ប នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា។ ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​២ ឧសភា បន្ទាប់​ពី​សាកសួរ​រយៈពេល​ពីរ​ថ្ងៃ ក្រោយ​ទទួល​សំណុំ​រឿង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ជំនួប​សម្ងាត់​រវាង​ស្ថានទូត​អាមេរិក និង​គ្រួសារ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ គេ​នៅ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​របៀបវារៈ ឬ​ប្រធានបទ​អ្វី​ដែល​ត្រូវ​ជជែក​គ្នា​នោះ​ទេ។

    អានបន្ត
  • ឯកឧត្តម កឹម សុខា ប្រហែល​មិន​ចូល​បំភ្លឺ​ក្នុង​តុលាការ​ឡើយ​

    ជុំវិញ​ដីកា​កោះហៅ​ឯកឧត្តម កឹម សុខា លោក អេង ឆៃអ៊ាង ក៏​មិនទាន់​បានដឹង​និង​ទទួលបាន​ដីកា​នៅឡើយ​ទេ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ហាក់ដូចជា​ហួសចិត្ត​និង​គ្មាន​វាចារ​អ្វីដែល​ឆ្លើយតប​នឹង​ដីកា​កោះហៅ ឯកឧត្តម កឹម សុខា នេះឡើយ​។ តែ​យ៉ាងណា​លោក អេង ឆៃអ៊ាង គ្រាន់តែ​បង្ហើប​ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រហែលជា​មិន​ចូល​បំភ្លឺ​តាម​ដីកា​នេះ​ទេ ព្រោះ​សំអាង​លើ​អភ័យឯកសិទ្ធិ​រដ្ឋសភា​។ ​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រហែល​គាត់​មិន​ចូល​ច្រើនជាង ព្រោះ​គាត់​មាន​អភ័យឯកសិទ្ធិ ដែល​ចង់​ចូល​បំភ្លឺ​ក៏បាន មិន​ចូល​បំភ្លឺ​ក៏បាន​។ តែបើ​គេច​ង់​រំលោភ​លើ​អភ័យឯកសិទ្ធិ​នេះ ឲ្យ​គេ​រំលោភ​ទៀត​ទៅ​»​។​

    អានបន្ត
  • មេ​ភូមិ​នៅ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​បំភ័យ​ពលរដ្ឋ​ឲ្យ​លក់​ដើម​ច្បោះ​ជ័រ​ឲ្យ​ក្រុមហ៊ុន​កូម៉ូលី

    បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ​ជាមួយ​រដ្ឋាភិបាល​ក៏ដោយ ក៏​នៅ​តែ​មាន​សេចក្តី​រាយការណ៍​ថា នៅ​ព្រំប្រទល់​ឃុំ​គូលែន​ខាង​ជើង នៃ​ស្រុក​គូលែន ជាប់​ព្រំប្រទល់​គ្នា​នឹង​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ គឺ​ក្រុមហ៊ុន​ឈ្មោះ កូម៉ូលី នៅ​តែ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​ជា​រៀង​រាល់​ថ្ងៃ។ ក្រុមហ៊ុន​មួយ​នេះ បាន​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធំៗ​ចេញ​ពី​ព្រៃ​តាម​រថយន្ត ក្រោម​រូបភាព​យក​ពី​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​គេ​ដោយ​ស្រប​ច្បាប់។

    អានបន្ត
  • មេធាវីថា​តុលាការស៊ើបអង្កេត​ករណី​លោក នី ចរិយា ដោយ​សារ​ខ្សែអាត់សំឡេង​តាម​ទូរស័ព្ទ

    មេធាវីការពារក្តីឲ្យអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីនោះ ឲ្យដឹងថាព្រះរាជអាជ្ញាបានសួរនាំកូនក្តីរបស់លោកដោយផ្អែកលើខ្សែអាត់សំឡេងដែលលោក នី ចរិយា ទាក់ទងជាមួយមន្ត្រីអាដហុក។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទ មន្រ្តីអាហុក៤រូបត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែក លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។

    អានបន្ត
  • គ​.​ជ​.​ប មិន​ជួយ​លោក​នី ចរិយា ទេ បើ​កំហុស​របស់លោក​មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត​

    ​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ«​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ហើយ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​២ ឧស​សភា​។ ខណៈពេល​នេះ គ​.​ជ​.​ប កំពុងតែ​រង់ចាំ​សេចក្តីជូនដំណឹងពី​តុលាការ ជុំវិញ​ការចោទប្រកាន់​មកលើ​មន្ត្រី​របស់ខ្លួន​។ ​អ្នកនាំពាក្យ​ស្តីទី​របស់​គ​.​ជ​.​ប លោក ខន កែវ​មនោ បាន​ពន្យល់ថា តុលាការត្រូវ​ផ្តល់​សេចក្តីជូនដំណឹង ទៅកាន់​គ​.​ជ​.​ប ក្នុង​រយៈពេល ៧២​ម៉ោង​យ៉ាងយូរ បន្ទាប់​ពីធ្វើការ​ចោទប្រកាន់​មកលើ​មន្ត្រី​គ​.​ជ​.​ប​។ លោក​បន្ថែមថា ក្រោយ​ទទួលបាន​សេចក្តីជូនដំណឹង​ហើយ គ​.​ជ​.​ប នឹង​ពិនិត្យ​លើ​ករណី​នោះ​។​

    អានបន្ត
  • អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU

    តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ស្ថាប័ន​នេះ​បាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ហើយ ទាក់ទង​នឹង​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ទៅ​លើ​មន្ត្រី​មួយ​រូប​របស់​ស្ថាប័ន​ខ្លួន គឺ​លោក សឺន សាលី។ អ្នកស្រី វ៉ាន់ហ៊ី លី បញ្ជាក់​ថា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វិញ។ អ្នកស្រី​បន្ត​ថា អង្គការ​សហប្រជាជាតិ ស្វែងរក​មធ្យោបាយ​មួយ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លើ​នីតិវិធី​តុលាការ ដោយ​ស្រប​តាម​អនុសញ្ញា​ស្ដីពី​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ។

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ.ជ.ប​ជា​បន្ទាន់

    អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ៥៩​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​មន្ត្រី​អង្គការ​សហប្រជាជាតិ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​នេះ​ថា​មាន​ចរិត​នយោបាយ និង​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ដោយ​ខុស​នីតិវិធី ដើម្បី​ជា​ឧបករណ៍​គំរាម​កំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ និង​ដាក់​ទោស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល។

    អានបន្ត
  • ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖ ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក​៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ ACU នាវេលាត្រង់ថ្ងៃនេះឲ្យដឹងថា ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក​៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ធ្វើឡើងតាមផ្លូវច្បាប់។ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា​ ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទាំងអស់ ហើយអង្គភាព ACU នឹងបញ្ជូនជនទាំង៥នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់អង្គភាពឃាត់ខ្លួនបានចំនួន៤៨ម៉ោង។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា លោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោកស្រីមេធាវី ទ្រី ឈូន ពួកគាត់បានឆ្លើយចម្លើយត្រឹមត្រូវតាមវិជ្ជាជីវៈមេធាវី និងអង្គការពិតប្រាកដ ទើបលោកអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ពាក់ព័ន្ធនឹងមន្រ្តី UN ដែលមិនបានចូលខ្លួនមកបំភ្លឺ ACU នឹងចេញលិខិតនាំខ្លួនតែម្តង ប្រសិនបើមិនចូលខ្លួនតាមការកោះហៅ។

    អានបន្ត
  • ពលរដ្ឋ​ជិត​១០​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដី

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​អាជីវករ​លក់ដូរ​តាម​ឆ្នេរសមុទ្រ​ស្នើ​ឲ្យ​អភិបាល ខេត្ត​ព្រះសីហនុ ជួយ​ចុះ​វាស់ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន ត្រូវ​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បន្ត​រំលោភ​កាន់កាប់​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ចំពោះ​ចំណាត់​ការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ថា​គ្មាន​ឆន្ទៈ និង​អំណាច​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នា​មូលដ្ឋាន​នេះ​ទេ ហើយ​គិត​ពី​ប្រយោជន៍​បក្ស​ពួក​ច្រើន​ជាង​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។

    អានបន្ត
  • មន្រ្តីសមាគមអាដហុក​៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ត្រូវបាន ACU សម្រេចឃាត់ខ្លួន ជុំវិញករណីអាស្រូវ​ ស្រីមុំ និង កឹម សុខា

    (ភ្នំពេញ)៖ តាមព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនមន្រ្តី សមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ដោយសរុបទាំងអស់៥នាក់ បន្ទាប់ពីបានសាកសួរអស់រយៈពេល២ថ្ងៃ។ ដោយនឹងអ្នកទាំង៥ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ឬថ្ងៃស្អែក។ អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា។

    អានបន្ត
  • ACUអនុញ្ញាត​ឲ្យ​ប្រធានអង្គការ​សីលការ​ត្រឡប់​ទៅវិញ ក្រោយ​ការ​សាកសួរ​

    អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានអនុញ្ញាតឲ្យនាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រឡប់ទៅវិញ បន្ទាប់ពីសាកសួរជិត៤ម៉ោង។ នៅថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោងម៉ោង៨ព្រឹក អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរ លោកស្រី ធីតា ឃឹះ ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាកញ្ញាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

    អានបន្ត
  • គណៈមេធាវីឲ្យលោកស្រី ទ្រី ឈូន បំភ្លឺរឿងឈប់ការពារក្តីចំពោះស្រីមុំ

    គណៈមេធាវីទាមទារឲ្យលោកស្រី ទ្រី ឈូន ជាមេធាវីនៅសមាគមអាដហុកបំភ្លឺករណីដែលលោកស្រីឈប់ការពារក្តីជូន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ក្នុងលិខិតចុះថ្ងៃទី២៦ខែមេសា គណៈមេធាវីកម្ពុជាបានសរសេរថា “បន្ទាប់ពីសមាគមអាដហុកចេញសេចក្តីប្រកាសព័ត៌មានស្តីពីការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ គណៈមេធាវីបានសង្កេតឃើញបណ្តាសារព័ត៌មាននានាបានផ្សាយនូវព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យថា មានការបំពានលើឯករាជ្យភាពនិងសេរីភាពនៃវិជ្ជាជីវៈមេធាវី”។

    អានបន្ត
  • ពលរដ្ឋ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន ING កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​

    ពលរដ្ឋ​ប្រមាណ ១៥០ នាក់​បន្ត​ទាមទារ​សាជាថ្មី នៅ​ថ្ងៃទី​២៨​ខែមេសា​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន ING Holding កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ក្នុង​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។​ បន្ទាប់ពី​មានការ​តវ៉ា លោក កែវ សុខា តំណាង​ក្រុមហ៊ុន ING Holding ចេញមុខ​ឆ្លើយតប​នឹង​ពលរដ្ឋ​ថា ខាង​ក្រុមហ៊ុន​របស់លោក​មិនមាន​សមត្ថកិច្ច​កាត់​ដី ឬ​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តំបន់

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo