កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សហគមន៍​ស្រុក​ឈូក​ខេត្ត​កំពត​ថា​ព្រៃ​ជាច្រើន​ហិកតារ​កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី

    ប្រជា​សហគមន៍​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត សម្ដែង​ក្តី​ព្រួយ​បារម្ភ​នៅ​ពេល​ព្រៃ​សហគមន៍​របស់​ពួក​គាត់ កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​នេះ កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​ចាប់​ពី​ឆ្នាំ​២០១២ មក ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​អើពើ ឬ​ចុះ​ទប់ស្កាត់​ឡើយ។ នៅ​ខណៈ​គណៈកម្មការ​សហគមន៍​មិន​មាន​សមត្ថភាព​អាច​ទប់ស្កាត់​ការ​រុក​រាន​ដី​ព្រៃ​នេះ​បាន ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។ នៅ​ក្រោម​កម្តៅ​ថ្ងៃ​ក្តៅ​ហែង បុរស​វ័យ​កណ្ដាល និង​ចំណាស់​ចំនួន ៥​នាក់​ក្នុង​សម្លៀកបំពាក់​ចាស់ៗ កំពុង​ដើរ​ពិនិត្យ​មើល​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ដែល​រង​ការ​ដុត​បំផ្លាញ និង​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​អស់​ជាច្រើន​កន្លែង។

    អានបន្ត
  • ស្ថានទូតអាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ពន្យល់មូលហេតុនៃ​ការ​ចាប់ខ្លួន​លោក អ៊ុំ សំអាន​

    ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាបដែល​មានសញ្ជាតិអាមេរិកផងដែរ។​ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។

    អានបន្ត
  • សង្គ្រោះ​ជាតិ​ថ្កោលទោស​អាជ្ញាធរ និង​ទាមទារ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន

    សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ១១ ខែមេសា​នេះ បានចាត់ទុក​ការចាប់ខ្លួន​លោក អ៊ុំ សំអាន ពី​សំណាក់​អាជ្ញាធរ នៅ​ខេត្តសៀមរាប​ថា ជា​ទង្វើ​រំលោភ​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ធ្ងន់ធ្ងរ ដែល​ធានា​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកយក​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​ដាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​យ៉ាងនេះ​ថា​៖«​តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុងការ​បំពេញ​មុខងា​រ​របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។​

    អានបន្ត
  • អ្នកនាំពាក្យ​រដ្ឋសភាថា​ការចាប់ខ្លួន​លោក អ៊ុំ សំអាន ជាបទល្មើសជាក់ស្តែង​ដូច​ករណី​លោក ហុង សុខហួរ

    អ្នកនាំពាក្យ​រដ្ឋសភាចាត់ទុក​ការ​​ចាប់ខ្លួន​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប​ លោក អ៊ុំ សំអាន ជាករណីដូច​គ្នា​នឹង​ករណី​អតីតព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា”បទល្មើសជាក់ស្តែង”។​ លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ ក្នុងខេត្តសៀមរាប ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ​។ លោកបាន​​​ចាកចេញពីប្រទេស​អស់រយៈ​​ពេល​ជាង​៧ខែ ហើយ​បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញកាលពីព្រឹក​ថ្ងៃ​អាទិត្យ​។​

    អានបន្ត
  • អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​ប្ដឹង​ប៉ូលិស​ស្រុក​សាលាក្រៅ​ចោទ​ពី​បទ​គំរាម​សម្លាប់

    អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​មួយ​នៅ​ខេត្ត​ប៉ៃលិន កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​រូប​គេ​ត្រូវ​បាន​មន្ត្រី​នគរបាល​ស្រុក​សាលាក្រៅ គំរាម​សម្លាប់​រឿង​មិន​ឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ប៉ូលិស​បាញ់​បោះ​គំរាម​កំហែង​ផ្ទះ​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​៤ មេសា។ អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​មួយ​រូប​ពី​បទ​គំរាម​សំម្លាប់ ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ឲ្យ​តុលាការ​រក​យុត្តិធម៌​តាម​ច្បាប់។

    អានបន្ត
  • តំណាងរាស្រ្ត​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប

    តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រនេះ ក្នុងខេត្តសៀមរាប។ លោក អ៊ុំ សំអាន បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្រោយពីលោក​បាន​ចំណាយ​​ពេល​ជាង​៧ខែនៅក្រៅប្រទេស នៅពេល​បញ្ហា​ការ​ផ្ទៀងផ្ទាត់​ផែនទី​កំពុងឡើងកម្តៅ​ និងស្រប​ពេល​លោក​ត្រូវ​បាន​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ដាក់ទណ្ឌកម្ម​មិន​​ឲ្យចូល​រួម​ប្រជុំ​សភាពេញអង្គ​ចំនួន​១៥ដង។

    អានបន្ត
  • អាជ្ញាធរ​ចោទ​លោក​ អ៊ុំ សំអាន ថា​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុងសង្គម

    នាយក​ដ្ឋាន​ប្រឆាំងភេរវកម្មនៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ចប់ការសាកសួរ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយ​សម្រេច​បញ្ជូន​ករណីនេះទៅ​តុលាការ​ ដោយ​លោក អ៊ុំ សំអាន ថា​លោក​ត្រូ​វបាន​ចោទ​ប្រកាន់​ថា​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម។​ ក្រោយ​ពី​ការ​សាកសួរ​ជាង​៧ម៉ោង នាយកដ្ឋាន​ប្រឆាំងភេរវកម្ម បាន​សម្រេច​បញ្ជូន​លោក អ៊ុំ សំអាន ទៅ​តុលាការ​នៅ​ម៉ោង​ជាង​៤រសៀលនេះ។ លោក អ៊ុំ សំអាន ប្រាប់អ្នក​សារព័ត៌មាន​ក្រោយពេលបញ្ចប់ការសាកសួរថា​នេះ​ជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោក​បន្ត​ថា​លោក​មិន​ស្តាយក្រោយនោះទេ ដែល​មក​កម្ពុ​ជា​ ហើយ​​ត្រូវបានចាប់ខ្លួន។

    អានបន្ត
  • ​អ្នកនាំពាក្យ​រដ្ឋសភា ជឿថា ការចាប់ខ្លួន​លោក អ៊ុំ សំអាន ស្របតាម​ច្បាប់​

    ​បើទោះជា​រដ្ឋសភា នៅ​មិនទាន់​ទទួលបាន​លិខិត​បំភ្លឺ​ពី​ក្រសួងយុត្តិធម៌​ក្តី ក៏​លោក ឡេង ប៉េង ឡុង អ្នកនាំពាក្យ​រដ្ឋសភា ជឿជាក់ថា អាជ្ញាធរ​ចាប់ខ្លួន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាការ​ត្រឹមត្រូវ​។​ ​លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅមុននេះ បន្តិច​ថា តាមច្បាប់​អាជ្ញាធរ ឬ​តុលាការ​អាច​ចាប់ខ្លួន​តំណាងរាស្ត្រ​ភ្លាមៗ​បាន បើ​វា​ជា​ករណី​បទល្មើស​ជាក់ស្តែង​។ លោក​ជឿជាក់​លើ​ការងារ​បស់​ក្រសួងយុត្តិធម៌​ថា ការចាប់ខ្លួន លោក អ៊ុំ សំអាន កាលពី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី ១១ ខែមេសា នៅ​ខេត្តសៀមរាប កន្លងទៅ ធ្វើតាម​ច្បាប់​ត្រឹមត្រូវ បើទោះជា​លោកអ្នក​នាំពាក្យ​រូបនេះ អះអាងថា ខាង​វិមាន​រដ្ឋសភា នៅ​មិនទាន់​ទទួលបាន​ការបំភ្លឺ​ពី​ក្រសួងយុត្តិធម៌​ជុំវិញ​ករណីនេះ​ក្តី​។ លោក ប៉េងឡុង បន្ថែម​បែបនេះ​ថា​៖« ខ្ញុំ​ជឿថា ក្រសួងយុត្តិធម៌​មាន​ភស្តុតាង​ត្រឹមត្រូវ​។ ហើយ​គេ​មិនមែន​ចេះតែធ្វើ​លេងសើច​ឯណា គឺ​ធ្វើតាម​ច្បាប់​»​។​

    អានបន្ត
  • គណបក្សប្រឆាំងនិងអ្នកច្បាប់ថា ការចាប់ខ្លួនតំណាងរាស្រ្តធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ

    គណបក្សប្រឆាំងនិងអ្នក​ច្បាប់​លើកឡើ​ងថា ការ​ចាប់ខ្លួនតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិដែលសកម្មរឿង​ព្រំដែននោះធ្វើឡើង​ដោយ​រំលោភច្បាប់រដ្ឋធម្មនុញ្ញ​ ដោយពួកគេបញ្ជាក់ថាវាមិនមែនជា​បទល្មើសជាក់ស្តែងនោះទេ។ លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែនត្រូវ​បាន​ជនស្លៀកពាក់ស៊ីវិល​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ក្នុងខេត្តសៀមរាបពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ។​

    អានបន្ត
  • ព្រឹទ្ធសភា​នឹង​បន្ត​ពិភាក្សា​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​ទី​១២​មេសា

    គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ដើម្បី​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូងចម្រាស ដែល​សភា​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន។ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៣ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ថា គណៈកម្មាធិការ​នេះ នឹង​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ពីរ គឺ​ការ​ពិនិត្យ និង​ឲ្យ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព និង​ប្រកាស​ទទួល​ស្គាល់​សមាជិក​ថ្មី​នៃ​ព្រឹទ្ធសភា។

    អានបន្ត
  • សង្គម​ស៊ីវិល​ថា កញ្ញា “ខុម ចាន់​តារា​ទី​” ជា​ស្ត្រី​រងគ្រោះ​ក្នុង​កម្មវត្ថុ​កេងចំណេញ​នយោបាយ

    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ចំនួន​២០ ជំរុញ​រដ្ឋាភិបាលឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ទៅលើ​អ្នក​ដែល​បញ្ចេញ​ខ្សែអាត់​សំឡេង ធ្វើឲ្យ​ស្ត្រី​មា្ន​ក់​ឈ្មោះ កញ្ញា ខុម ចាន់​តារា​ទី ក្លាយ​ជា​ជនសង្ស័យដោយ​សង្គម​ស៊ីវិល​យល់ថា ទង្វើ​នោះធ្វើឲ្យ​ស្ត្រី​រងគ្រោះ​ព្រោះ​តែ​ចង់​កេងចំណេញ​ផ្នែក​នយោបាយ​។​ ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​រួមមាន អង្គការ​សី​លីកា អង្គការ​អាដហុក អង្គការ​ខុមហ្វ្រែល អង្គការ​ស្ត្រី​ខ្មែរ អង្គការ​បន្ទាយស្រី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា រួមទាំង​អង្គការ​ផ្សេងៗ​ទៀត​។​

    អានបន្ត
  • ​លោក ឈាង វុន​៖ លោក អ៊ុំ សំអាន ត្រឡប់មក​កម្ពុជា​វិញ​ចំពេល​នះ ហាក់​គ្មាន​បំណងល្អ​ទេ​

    អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មួហ្មង​ក្នុង​ចិត្ត​ជុំវិញ ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី ១១ ខែមេសា​។ លោក​ថា ការវិលត្រឡប់​របស់​លោក អ៊ុំ សំអាន ចំពេល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពេលនេះ ទំនងជា​មិនមាន​បំណងល្អ​នោះទេ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​សប្បាយ​ចិត្តនឹង​ការលើកឡើង​របស់លោក ឈាង វុន នោះឡើយ​។​ ​ក្នុង​ចិត្ត​របស់ លោក ឈាង វុន មិនមែន​ជា​រឿង​ធម្មតា​ឡើយ ដែល​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចូលមក​កម្ពុជា ហើយ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅពេលនេះ​។ លោក យល់ថា លោក អ៊ុំ សំអាន អាចមាន​បំណង​ណាមួយ​មិនល្អ​ហើយ ដែល​ត្រឡប់មក​កម្ពុជា ចំពេល​ដែល​នៅ​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក ឈាង វុន បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា ៖« ខ្ញុំ​គិតថា គាត់​មក​ពេលនេះ ហាក់​មិនមាន​បំណងល្អ​នោះទេ​។ ខ្ញុំ​និយាយ​បានតែ​ប៉ុណ្ណឹង​។ ព្រោះ​យើង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គាត់​មក​»​។ លោក ឈាង វុន បដិសេធ​មិន​ចោទ​ឲ្យ​ចំៗ​ថា លោក អ៊ុំ សំអាន មានបំណង​មិនល្អ​ណាមួយ​ឲ្យ​ពិតប្រាកដ​ទេ​។​

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ធំៗ​នៅ​ភ្នំពេញ​បន្ទាប់​ពី​ចូល​ឆ្នាំ​រួច

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ នឹង​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ពលរដ្ឋ​បញ្ជាក់​ថា ដោយសារ​អាជ្ញាធរ​ខេត្ត នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ទើប​បណ្ដាល​ឲ្យ​ពួក​គាត់ បង្ខំ​ចិត្ត​ត្រូវ​តែ​នាំ​គ្នា​ឡើង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​តែ​ម្ដង។ ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង លោក សែម សាង ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាច្រើន​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ព្រៃ​សហគមន៍​ជាង ៥​ពាន់​ហិកតារ នឹង​ទៅ​យក​ញត្តិ​ទៅ​ដាក់​ស្ថាប័ន​ជាតិ​ធំៗ រួម​មាន ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាដើម។

    អានបន្ត
  • កម្មករ​រោងចក្រ ធាន ធាន ដែល​ថៅកែ​រត់​ចោល​ទទួល​បាន​ប្រាក់​សំណង​៣០%

    កម្មករ​កាត់​ដេរ​នៅ​រោងចក្រ ធាន ធាន (Thien Thien) ក្នុង​នៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​ថៅកែ​រត់​ចោល បាន​ទទួល​ប្រាក់​ឈ្នួល​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១០ មេសា។ ទាំង​កម្មករ​ខ្លះ និង​មន្ត្រី​សហជីព​និយាយ​ថា ពួក​គាត់​មិន​សូវ​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​នេះ​ទេ ប៉ុន្តែ​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ទៀត។ ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មាន​ប្រសាសន៍​ថា កម្មករ​កម្មការិនី​ចំនួន ១៤៨​នាក់​ក្នុង​ចំណោម​កម្មករ​សរុប ១៦៤​នាក់ នៅ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ធាន ធាន បាន​ទទួល​យក​ប្រាក់​ឈ្នួល ៣០% បញ្ចប់​ការ​ទាមទារ។

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​រតនគិរី​អំពាវនាវ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឈប់​កាប់​ឆ្ការ​ដី​ចម្ការ​កាហ្វេ​ឯកជន

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមត្រកចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​នាំ​គ្នា​កាប់​បំផ្លាញ​ចម្ការ​កាហ្វេ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ២០​ហិកតារ ដណ្ដើម​យក​ដី​ដោយ​សំអាង​ថា ដី​តំបន់​នោះ​ជា​អតីត​ដី​ដូនតា​សហគមន៍។ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចាត់​ទុក​ទង្វើ​អ្នក​ភូមិ​ថា​ជា​ការ​យល់​ច្រឡំ​ទាក់ទិន​កម្មសិទ្ធិ​ដូនតា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​៩ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមត្រកចាស់ បញ្ឈប់​សកម្មភាព​ចូល​ទៅ​កាន់​កាប់​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល​ឯកជន ចៀសវាង​ប្រឈម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កម្មសិទ្ធិ​អ្នក​ដទៃ។

    អានបន្ត
  • ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​១៦​គ្រួសារ​ព្រម​ទទួល​ដំណោះស្រាយ​ដីធ្លី​ពី​សាលា​ក្រុង

    ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់ ក្នុង​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ចំនួន ១៦​គ្រួសារ ព្រម​ទទួល​ដំណោះស្រាយ​ពី​សាលា​ក្រុង​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​កន្លង​មក។ ទាក់ទិន​បញ្ហា​នេះ សង្គម​ស៊ីវិល​សាទរ​ដែល​អាជ្ញាធរ​មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​នោះ​ឲ្យ​បាន​ចប់។ សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់​ចំនួន ១៦​គ្រួសារ នឹង​ទទួល​បាន​ដី​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៦​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ។

    អានបន្ត
  • សង្គម​ស៊ីវិល​​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​បារម្ភ​ពី​បញ្ហា​ហិង្សា​លើ​ផ្នែក​យេនឌ័រ

    សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ព្រួយ​បារម្ភ​ពី​បញ្ហា​ហិង្សា​លើ​ផ្នែក​យេនឌ័រ ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ​នៅ​កម្ពុជា។ ការ​ព្រួយ​បារម្ភ​នេះ ពួកគេ​បាន​លើក​យក​ករណី​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ជីវិត​ឯកជន​របស់​នាង​ជា​បន្តបន្ទាប់។ បច្ចុប្បន្ន​ករណី​នេះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​រូប​នាង​ចំនួន​ពីរ​បទ​ចោទ គឺ​បទ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​ករណី​អំពើ​ពេស្យាចារ។ សង្គម​ស៊ីវិល​ចាត់​ទុក​អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ ថា​ប្រើប្រាស់​ស្ត្រី​ជា​កម្មវត្ថុ​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ។

    អានបន្ត
  • គ.ជ.​ប ​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦នេះ

    គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គជប)អះអាង​ថា​ខ្លួន​មិន​ទាន់អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទជាក់​លាក់​​នៃការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ តែ​ថា​នឹង​រៀប​ចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦នេះ។​ ក្នុង​សេច​ក្តី​បំ​ភ្លឺទៅ​កាន់​សារព័ត៌មាន​Cambodia Daily​ដែល​ចុះ​ថ្ងៃ​ទី៦ ខែ​មេសានេះ​ ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតឲ្យ​ដឹង​ថាគ.ជ.​ប​ មិន​ទាន់​បាន​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​រៀប​​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មីឆ្នាំ២០១៦ជា​ផ្លូវ​ការនោះ​​ទេ ដោយសេច​ក្តី​ព្រាង​បទ​បញ្ជានិង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀប​ចំ តែ​គ.ជ.ប អះអាង​ថា​នឹង​សម្រេច​លើ​បទ​បញ្ជា​នីតិ​វិធីនេះ​​ក្នុង​ពេល​ឆាប់ៗខាង​មុខ។

    អានបន្ត
  • អង្គការ​ការពារ​សិទ្ធិ​​ស្ដ្រី​៖ ករណី​កញ្ញា​ស្រី​មុំ ជា​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​

    ករណី​កញ្ញា​ស្រី​មុំ ឬ ខុម ចាន់តារាទី ដែល​ត្រូវ​បាន​ប្រភព​អនាមិក​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ត្រូវ​បានក្រុម​​អង្គការ​ការពារ​សិទ្ធិ​ស្ដ្រី​មើល​ឃើញ​ថា ជា​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​របស់​គណបក្ស​នយោបាយ​។ លើស​ពីនេះ ការ​ទម្លាយ​ខ្សែ​អាត់​សំឡេង និង​ដីកា​កោះ​ហៅ​របស់​តុលាការ​ចំពោះ​កញ្ញា ខុម ចាន់តារាទី កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​កិត្តិយស ​កេរ្តិ៍​ឈ្មោះ សេចក្ដី​ថ្លៃ​ថ្នូ​រ និង​ជីវភាព​របស់​នាង​យ៉ាង​ខ្លាំង​។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃ​ទី​៨​មេសា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ និង​គណបក្ស​នយោបាយ បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​នេះ ដោយ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រកប​ដោយ​ប្រសិទ្ធិភាព និង​តម្លាភាព​។ ករណី​កញ្ញា​ស្រី​មុំ ឬ ខុម ចាន់តារាទី ដែល​ត្រូវ​បាន​ប្រភព​អនាមិក​និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា គឺ​ជា​បញ្ហា​ហិង្សា​ផ្អែក​លើ​យេនឌ័រ ដែល​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល សំណុំ​រឿង​របស់​កញ្ញា​ស្រី​មុំ បើ​ទោះ​បី​វា​ជា​រឿង​ពិត វា​គឺ​ជា​រឿង​ជីវិត​ឯកជន​សុទ្ធ​សាធ​។ ហើយ​បុគ្គល​តែ​ម្នាក់​គត់​ដែល​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ គឺ​ភរិយា​របស់​លោក កឹម សុខា ដោយផ្អែក​លើ​ច្បាប់​ស្ដី​ពី​ឯកពន្ធភាព​។

    អានបន្ត
  • បណ្ដាញសហគមន៍ព្រៃឡង់ស្នើរដ្ឋាភិបាលដាក់ពួកគេចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរ

    តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តបាន​ស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធ​ដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ​នៅតំបន់នោះ។ ការស្នើចូលរួមការពារព្រៃឡង់ បន្ទាប់ពីក្រុមបណ្តាញសហគមន៍មិនមានជំនឿទៅលើអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសនាពេលកន្លងមក ហើ​យ​ថា​ជនល្មើសកំពុងបន្តកាប់ព្រៃឈើយ៉ាងអនា​ធិបតេយ្យ ដោយមិនទាន់មានអាជ្ញាធរចុះ​បង្រ្កាប​និងទប់ស្កាត់នោះទេ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo